ព័ត៌មានជាតិ

ប្រជាជនចិនខេត្តជាំងស៊ូ និងខេត្តដទៃទៀតចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង «ពិធីបុណ្យកម្ពុជា»

Liny Chan November 3, 2025 03/11/2025

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ «ពិធីបុណ្យកម្ពុជា» ដែលរៀបចំនៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ ពិធីនេះមានការចូលរួមពីលោក Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសប្រមាណ ៣០០នាក់។ ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិនដែលអញ្ជើញចូលរួមទស្សនាពី សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការលើកទឹកចិត្តដ៏ទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បន្ថែមពីនេះ រដ្ឋមន្រ្តី ហួត ហាក់ បានសង្កត់ធ្ងន់ពី ការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើនឡើង៕ […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្រោយមានករណីថា មានឈ្មួញប្រមូលទិញស្រូវផ្ដាច់មុខតាមខេត្ត

Nisaiy KP November 2, 2025 02/11/2025

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំដល់មន្ត្រីក្រោមចំណុះក្រសួង សហការគ្នាត្រួតពិនិត្យ និងស៊ើបអង្កេត ក្រោយមានករណីថា មានឈ្មួញកណ្ដាលប្រមូលទិញស្រូវផ្ដាច់មុខនៅតាមខេត្ត។ សូមជម្រាបថា កាលពីម្សិលមិញនេះ មានករណីបង្ហោះចែកចាយលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសំឡេងរបស់បុរសម្នាក់ បានលើកឡើងថាមានឈ្មួញកណ្ដាលកាងតាមតំបន់ ប្រមូលទិញស្រូវនៅតាមបណ្ដាខេត្តនានា ដែលជាហេតុនាំឱ្យតម្លៃស្រូវធ្លាក់ចុះខ្លាំង ដ្បិតតម្លៃអាស្រ័យលើមាត់ឈ្មួញ។ ភ្លាមៗក្រោយមានការលេចធ្លាយព័ត៌មាននេះ, រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់ប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ សហការជាមួយប្រធាននាយកដ្ឋានដំណាំស្រូវ ចុះត្រួតពិនិត្យពីករណីនេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានណែនាំមន្ត្រីក្រោមចំណុះយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការងារសម្របសម្រួលជាមួយឈ្មួញដែលអាចទិញក្នុងតម្លៃខ្ពស់ ប៉ុន្តែពិបាកក្នុងការចូលដល់ទីតាំង និងសម្របសម្រួលចំពោះការដឹកជញ្ជូនរបស់ប្រជាកសិករពីស្រែមកកាន់ទីតាំងសមស្របណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តជាំងស៊ូ សហការរួមគ្នាអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ឲ្យបានលទ្ធផលខ្ពស់

Nisaiy KP November 2, 2025 02/11/2025

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រួសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ផែនការសកម្មភាពជាក់ស្តែងជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ជាមួយលោក លីវ ស៊ាវថាវ (Liu Xiaotao) អភិបាលខេត្តជាំងស៊ូ។ ជំនួបនេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កាស៊ីណូមួយកន្លែង នៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

Nisaiy KP November 2, 2025 02/11/2025

(ស្វាយរៀង)៖ លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ បានចុះឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។ ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ៦នាក់ (ស្រ្តី១នាក់) ប៉ាគីស្ថាន ៧នាក់ (ស្រ្តី ២នាក់) ហ្វីលីពីន ២នាក់ (ស្រី ២នាក់) នេប៉ាល់ ២នាក់ (ស្រ្តី២នាក់) ឥណ្ឌា ១នាក់ នីហ្ស៊េរីយ៉ា ១នាក់ អាល់ហ្ស៊េរី ១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និងជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ៣នាក់ (ចិនតៃវ៉ាន់១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់) ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ២០គ្រឿង។ បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ […]

រដ្ឋមន្ត្រី ហួត ហាក់ ទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជា នៅទីក្រុងស៊ូចូវ

Nisaiy KP November 2, 2025 02/11/2025

(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អមដំណើរដោយលោក Yang Zhichun អគ្គនាយកមន្ទីរទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ូ បានអញ្ជើញទស្សនាស្តង់នានា និងពន្លាទេសចរណ៍កម្ពុជាដ៏ស្រស់ស្អាត និងទាក់ទាញនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ ការអញ្ជើញទស្សនានេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អាកាសយានដ្ឋានអន្តរជាតិតេជោ មានការផ្ដល់រង្វាន់ ដល់អ្នកមកលេងកម្សាន្ត ឬការធ្វើដំណើរ អាចឈ្នះបានផ្ទះ និងរថយន្ដ

Nisaiy KP November 2, 2025 02/11/2025

(កណ្តាល)៖ រយៈពេលជិតពីរខែ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការចាប់រង្វាន់លើកដំបូងរបស់ខ្លួន ដែលប្រែក្លាយរាល់ការមកទស្សនាលេងកម្សាន្ត ឬការធ្វើដំណើរនៅអាកាសយានដ្ឋានជាឱកាសឈ្នះរង្វាន់ធំ។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី៣០ដុល្លារអាមេរិកឡើងទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ១ សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការស្នាក់នៅសណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត។ ការចាប់រង្វាន់នឹងធ្វើឡើងចំនួន២លើក- លើកទីមួយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរនឹងត្រូវបានបើកឲ្យចូលរួមសម្រាប់ទាំងអ្នកទស្សនា និងអ្នកធ្វើដំណើរ ជាមួយនឹងអ្នកឈ្នះនឹងត្រូវបានប្រកាសតាមរយៈការផ្សព្វផ្សាយផ្លូវការរបស់អាកាសយានដ្ឋាន។ ចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃើញចំនួនអ្នកដំណើរកើនឡើង និងការពង្រីកការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបញ្ជាក់ពីតួនាទីរបស់ខ្លួនជាច្រកទ្វារអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា។ កម្មវិធីនេះសូមចូលរួមអបអរសាទរ ស្របគ្នាទៅនឹងការសម្តែងនូវការកោតសរសើរចំពោះអ្នកដំណើរ ហាងទំនិញ និងដៃគូចំពោះការគាំទ្ររបស់លោកអ្នក។ សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបជាមួយប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា ពិភាក្សាពីការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចចីរភាព របស់កាណាដា

Nisaiy KP November 2, 2025 02/11/2025

(ម៉ុងត្រេអាល់)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ជួបពិភាក្សាការងារជាមួយ លោក Paul Leduc ប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” ។ ឧទ្យានបច្ចេកវិទ្យានេះមានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL) ស្ថិតនៅក្នុងខណ្ឌសង់ឡូរ៉ង់ (Saint-Laurent) ក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា។ ជំនួបនាឱកាសនេះមានគោលបំណងយុទ្ធសាស្ត្រក្នុងការសិក្សាស្វែងយល់ដោយផ្ទាល់ពី គំរូនៃការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍចង្កោមឧស្សាហកម្ម (Industry Clusters) ដ៏ជោគជ័យរបស់កាណាដា ជាពិសេសក្នុងវិស័យអវកាសយាន(Aerospace) និងបច្ចេកវិទ្យាទំនើប។ កិច្ចពិភាក្សានេះគឺជាឱកាសផងដែរ នៃការស្វែងរកភាពជាដៃគូ តាមរយៈការពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយឧទ្យានបច្ចេកវិទ្យានេះ ដែលបានអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃនិរន្តរភាព (Sustainability) សំដៅចែករំលែកបទពិសោធក្នុងការរៀបចំ ក៏ដូចជាទាក់ទាញការវិនិយោគបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ចូលមកកម្ពូជា […]

BREAKING: កងទ័ពកម្ពុជា-ថៃ ត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែន ទៅកាន់មូលដ្ឋានដើមវិញ ក្នុងដំណាក់កាលទី១

Liny Chan November 1, 2025 01/11/2025

(ឧត្តរមានជ័យ)៖ ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។ ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើការដកអាវុធធុនធ្ងន់៣ប្រភេទ ចេញពីព្រំដែន។ ដំណើរការនៃការកែសម្រួលអាវុធធុនធ្ងន់ ក្នុងដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជូនដំណឹង! ខេត្តរតនគិរី នឹងរៀបចំការតាំងលក់ផលិតផល ការប្រគំតន្ត្រី បាញ់កាំជ្រូច និងការបង្ហោះគោម នៅថ្ងៃទី៤-៦ ខែវិច្ឆិកា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

Liny Chan November 1, 2025 01/11/2025

(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណមាត់បឹងកន្សែង ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់កន្សែង ក្រុងបានលុង ដូចបណ្តាឆ្នាំកន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាលខេត្តដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថាព្រឹត្តិការណ៍ បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជានៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រូច ការបង្ហោះគោម ការតាំងពិព័រណ៍ បង្ហាញផលិតផលខ្មែរ សម្ភារប្រើប្រាស់ក្នុងស្រុកដើម្បីបង្កបរិយាកាសសប្បាយរីករាយ។ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តសង្ឃឹមថា ភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធ៌ម ប្រពៃណីជាតិខ្មែរ ពិសេសសក្តានុពលនៃខេត្តរតនគិរីផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា៖​ ជនល្មើសប្រើប្រាស់មធ្យោបាយពីរ ដើម្បីបោកបញ្ឆោតជនរងគ្រោះតាមប្រព័ន្ធ Telegram 

Liny Chan November 1, 2025 01/11/2025

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ជនល្មើសបានប្រើប្រាស់មធ្យោបាយ២យ៉ាង ដើម្បីបោកបញ្ឆោតជនរងគ្រោះតាមប្រព័ន្ធ Telegram។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ រៀល សុភា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហានៃ​ការ​កំណើន​ឆរបោក​តាម​ប្រព័ន្ធ​តេឡេក្រាម» ក្នុងកម្មវិធី CYBER SECURITY។ ឧត្ដមសេនីយ៍ទោ រៀល សុភា បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារការប្រើប្រាស់ Telegram ច្រើនជាងគេ ដែលធ្វើឲ្យឧក្រិដ្ឋជនងាយស្រួល បង្វែរមកជនប្រើប្រាស់ Telegram ជាទិសដៅ​ក្នុងការឆបោក តាមបទល្មើសបច្ចេកវិទ្យា ហើយ២រូបភាព រួមមាន៖ ការក្លែងបន្លំគណនីអ្នកប្រើប្រាស់ និងលួចទៅកាន់កាប់គណនីអ្នកប្រើប្រាស់»។ ទន្ទឹមគ្នានេះ ឧត្ដមសេនីយ៍ទោ រៀល សុភា បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មួយរយៈចុងក្រោយ បណ្ដាញសង្គម Telegram មានការកើនឡើងខ្លាំង ដែលមានចំនួនអ្នកប្រើប្រាស់ រហូតដល់១០លាននាក់ បើធៀបជាមួយនឹងបណ្ដាញសង្គមផ្សេងៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News