ព័ត៌មានជាតិ

អ្នកជំនួញល្បីល្បាញលំដាប់មហាសេដ្ឋីទី៧ នៅឥណ្ឌូនេស៉ី នឹងមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា និងបានផ្តល់អាហារូបករណ៍១០ កន្លែង ដល់សិស្សមានជីវភាពខ្វះខាត

Liny Chan October 25, 2024 25/10/2024

(ឥណ្ឌូនេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញពិសារអាហារមិត្តភាព សំណេះសំណាល និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Chairul Tanjung ប្រធានក្រុមហ៊ុន CTCORP អតីតទេសរដ្ឋមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច និងជាអ្នកជំនួញល្បីល្បាញលំដាប់មហាសេដ្ឋីលេខរៀងទី៧ នៃប្រទេសឥណ្ឌូនេសុី នៅទីក្រុងហ្សាកាតា កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកអំពីវឌ្ឍនភាពនៅក្នុងសហគមន៍ឥស្លាម ដែលមានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ និងឱកាសវិនិយោគមួយចំនួនជូនលោក Chairul Tanjung ជ្រាបថា កម្ពុជាសម្បូរវត្ថុធាតុដើម ដែលមានគុណភាព តម្លៃពលកម្មនៅមានកម្រិត ទាប មានច្បាប់វិនិយោគការពារអ្នកវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាក៏មានច្បាប់អនុគ្រោះលើកលែង បន្ធូរបន្ថយពន្ធជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ក្នុងស្រុក ដែលជាឱកាសសម្រាប់វិនិយោគិន មកធ្វើការវិនិយោគលើ វិស័យសំខាន់ៗមានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ធនាគារ និងវិស័យផ្សេងៗជាច្រើនថែមទៀត។ លោកក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី […]

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជាង១,០០០នាក់

Liny Chan October 24, 2024 24/10/2024

(កំពង់ស្ពឺ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សេចក្ដីរាយការណ៍ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីកម្លាំងអាវុធហត្ថ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ បើតាមសេចក្ដីរាយការណ៍ ជំហានដំបូងនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជាង១,០០០នាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ អំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិ នៅចុងសប្តាហ៍នេះ

Liny Chan October 24, 2024 24/10/2024

(ភ្នំពេញ)៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។ លោក កត្តា អ៊ន បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែងផងដែរ។ លោករដ្ឋលេខាធិការ បានបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។ សិស្សានុសិស្ស យុវជន […]

តុលាការបញ្ចប់សវនាការសំណុំរឿង ACU ចាប់ខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទរំលោ/ភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ ហើយបានសម្រេចលើកយករឿងក្តីនេះទៅប្រកាសសាលក្រមនៅពេលក្រោយ

Liny Chan October 24, 2024 24/10/2024

(ភ្នំពេញ)៖ លោក ធាម ចន្ទ័ពិសិដ្ឋ ប្រធានក្រុមចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធា នីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបើកសវនាការលើសំណុំរឿងគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។ បើតាមលោក អ៉ី រិន, អ្នកនាំពាក្យតុលាការធ្លាប់បានបញ្ជាក់ប្រាប់អ្នករាយការព័ត៌មាន Fresh News លោក ជួន សុជាតិ ថាសម្រាប់ជនត្រូវចោទទាំង៣នាក់ ម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ​ PJ, ម្នាក់នៅពន្ធនាគារ «ម១» និងម្នាក់ទៀតដែលជាស្រ្តីត្រូវបានឃុំខ្លួននៅពន្ធនាគារ «ម២»។ គួរកត់សម្គាល់ថា ក្នុងអង្គសវនាការដែលមានការចូលរួមដោយមន្ត្រីអង្គភាព ACU និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត និងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទទាំង៣រូប និងបន្ទាប់ពីការសួរដេញដោលបានបញ្ចប់។ តំណាងអយ្យការ បានសម្រេចតម្កល់បទចោទលើជនជាប់ទាំង៣នាក់ ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត និងបានបានស្នើរសុំឱ្យចៅក្រមក្រុមប្រឹក្សារផ្តន្ទាទោសតាមកំណត់ច្បាប់។ជនសង្ស័យ៣នាក់នោះ រួមមាន៖ *ទី១៖ ឈ្មោះ នង រុន ភេទប្រុស […]

គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិ ក្រោមទុនវិនិយោគប្រមាណ ៥លានដុល្លារ បើកការដ្ឋានសាងសង់ចុងឆ្នាំ២០២៤នេះ នៅខេត្តកំពង់ស្ពឺ

Liny Chan October 24, 2024 24/10/2024

(កំពង់ស្ពឺ)៖ អ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន១១រូប មកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន បានទម្លាក់ទុនប្រមាណ៥លានដុល្លារអាមេរិក ដើម្បីសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុនអ្នកវិនិយោគ នៃជនជាតិតៃវ៉ាន់ បានលើកឡើងថា សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នឹងបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ មានទីតាំងស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលពិធីបញ្ជុះបឋមសិលានោះនឹងប្រារព្ធឡើងក្រោមវត្តមាន លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ អ្នកវិនិយោគចិនតៃវ៉ាន់ បានអះអាងថា គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះ គឺផ្តោតលើការបង្កើតឲ្យបាននូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឲ្យក្លាយជាមូលដ្ឋាន ផលិតកម្មផ្គត់ផ្គង់ដ៏សំខាន់លើឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៌ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ាន។ ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ចន្ទសោភ័ណ បានសម្តែងនូវក្តីរំភើបរីករាយជំនួសប្រជាពលរដ្ឋក្នុងខេត្ត ចំពោះវត្តមានសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា លើទឹកដីខេត្តកំពង់ស្ពឺ ដែលរំពឹងថា សួនមួយនេះនឹងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ឱកាសការងាររាប់ពាន់កន្លែងបន្ថែមទៀត។ […]

សាឡង់បូមខ្សាច់ ២គ្រឿង ត្រូវសមត្ថកិច្ច និងមន្រ្តីជំនាញឃាត់នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយធ្វើសកម្មភាពខុសច្បាប់

Liny Chan October 24, 2024 24/10/2024

(កំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមន្ទីរ៉ែ និងថាមពលខេត្ត បានចុះបង្ក្រាបសកម្មភាពបូមខ្សាច់គ្មានច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូងក្រហម ឃុំផ្សារស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ទោ គុណ សុបញ្ញា នាយការិយាល័យស្ដីទីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០ ២៤ថា បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានសកម្មភាពបូមខ្សាច់ទ្រង់ទ្រាយធំនៅចំណុចស្ទឹងបរិបូណ៍ ស្ថិតក្នុងភូមិដំបូលក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ដោយពុំមានច្បាប់អនុញ្ញាត លោកបានដឹកនាំកម្លាំងសហការជាមួយមន្ទីរ៉ែ និងថាមពលខេត្ត ចុះធ្វើការឃាត់សកម្មភាពបូមនឹងដឹកជញ្ជូនខ្សាច់ជាបណ្ដោះសន្នដើម្បីធ្វើការសាកសួរ។ លោកបានបញ្ជាក់ទៀតថា ក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបសកម្មភាពបូមខ្សាច់ខាងលើនេះ កម្លាំងរបស់លោកឃាត់បានម៉ាស៊ីនបូមខ្សាច់ដែលភ្ជាប់នៅជាមួយសាឡង់ចំនួន២គ្រឿង និងសាឡង់ដឹកខ្សាច់ដែលមា នចំណុះ១៥ម៉ែត្រគូប ចំនួន២គ្រឿង មនុស្ស៥នាក់ (ស្រី១នាក់)។ បន្ទាប់ពីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីរួចហើយ លោកបានប្រគល់ទាំងវត្ថុតាង និងមនុស្សទាំង៥នាក់ ជូនក្រុមការងារមន្ទីរ៉ែ និងថាមពលចាត់ការបន្តតាមនីតិវិធី។ ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ពៅ ស៊ីម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែតុលា […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យជឿតាមការញុះញង់របស់មេខ្យល់ថា ចុះឈ្មោះបានដីសម្បទានសង្គមកិច្ច 

Liny Chan October 24, 2024 24/10/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច។ សម្តេច បានបញ្ជាក់ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ករណីនេះដែរ សម្តេចមហាបវរធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់នោះ ដើម្បីអនុវត្តច្បាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រកាស រឿងដីសម្បទានសង្គមកិច្ច ក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្តើមពីដើមឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញ មានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាទៅបំផុស ដើម្បីយកដីសម្បទានទេ។ បើចុះឈ្មោះ​ត្រូវតាមយន្តការរដ្ឋ។ កន្លងទៅ យើងមានយន្តការដីសម្បទានចុះឈ្មោះតាមអាជ្ញាធរ ក្រៅពីហ្នឹង ក្រោយពីគណៈកម្មការបង្កើត យើងមានការផ្សព្វផ្សាយច្បាស់លាស់»។ សូមជម្រាបថា ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់ទឹកដីនោះទេ មានតែប្រឹងឲ្យប្រទេសរឹងមាំ

Liny Chan October 24, 2024 24/10/2024

(មណ្ឌលគិរី)៖ ថ្លែងចេញពីទឹកដីខេត្ដមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់បង់ទឹកដីនោះទេ មានតែប្រឹងប្រែងធ្វើឱ្យប្រទេសរឹងមាំ និងមានសេដ្ឋកិច្ចខ្ពស់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល មិនដែលមានគំនិតម្ដងណា នៅក្នុងការធ្វើបាត់បង់ទឹកដី អធិបតេយ្យភាព ប៉ុន្ដែផ្ទុយទៅវិញ មានតែធ្វើឲ្យយើងខ្លាំង ពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដីរបស់យើង ពង្រឹងប្រជាពលរដ្ឋរបស់យើងឲ្យខ្លាំង»។ បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានតែពង្រឹងឲ្យខ្លាំង តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាពស្ថេរភាព កុំឲ្យមានការបែកបាក់គ្នា ជំរុញការអភិវឌ្ឍន៍ នៅក្នុងតំបន់ឲ្យកាន់តែច្រើន ហើយពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមក ជាមួយនឹងប្រទេសជិតខាង។ សម្តេចបវរធិបតី […]

អគ្គស្នងការនគរបាលជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

Liny Chan October 24, 2024 24/10/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។ ជាលទ្ធផលនៃការស្រាវជ្រាវ នាយឧត្តមសេនីយ ស ថេត បានរៀបរាប់ថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។ ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។ នាយឧត្តមសេនីយ៍ […]

អាមេរិក​ថា​ ពិតជាមានទាហានកូរ៉េខាងជេីង​ ៣,០០០នាក់​ នៅក្នុងប្រទេសរុស្ស៉ី

Liny Chan October 24, 2024 24/10/2024

(វ៉ាស៉ីនតោន)៖​ សហរដ្ឋអាមេរិក​ កាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា​ ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើង​បញ្ជូនទាហានចំនួន​ ៣,០០០នាក់ទៅកាន់ប្រទេសរុស្ស៉ីសម្រាប់ការដាក់ពង្រាយដែលអាចទៅរួច​ នៅអ៊ុយក្រែន​។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍​ ទី២៤​ ខែតុលា​ ឆ្នាំ​២០២៤។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាល​ី​ ថា មាន​ភស្ដុតាង​ដែល​បង្ហាញ​ថា​មាន​ទាហាន​កូរ៉េខាងជើង​នៅ​រុស្ស៉ី។ វានឹងក្លាយជារឿងធ្ងន់ធ្ងរណាស់​ បេីកូរ៉េខាងជើងកំពុងរៀបចំជួយរុស្ស៉ីប្រយុទ្ធ​ នៅឯអ៊ុយក្រែន ដូចដែលទីក្រុងកៀវ ចោទប្រកាន់មែននោះ​។ ប៉ុន្តែយេីងត្រូវតាមដានឱ្យច្បាស់សិនថា​ ថាពួកគេ​នឹង​ទៅធ្វើ​អ្វី​នៅ​ទីនោះ​។ អ្នកនាំពាក្យសេតវិមាន លោក John Kirby ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣,០០០នាក់​ កំពុងទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានយោធាចំនួន​ ៣នៅភាគខាងកើតប្រទេសរុស្ស៉ី​។ គួរបញ្ជាក់ថា​ នេះជាការចេញមកបញ្ជាក់លេីកដំបូងរបស់សហរដ្ឋអាមេរិក​ ជុំវិញវត្តមានទាហានកូរ៉េខាងជេីង​នៅរុស្ស៉ីដោយការណ៍នេះ​ អាចកត់សម្គាល់ការកើនឡើងនៅក្នុងសង្គ្រាមរបស់រុស្ស៉ី​ ប្រឆាំងអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ ៖ Fresh News