ព័ត៌មានជាតិ

Geoff Capes អតីតកីឡាករកម្លាំងយក្សពិភពលោក ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

Liny Chan October 24, 2024 24/10/2024

(ឡុងដ៍)៖ Geoff Capes ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករកម្លាំងខ្លាំងពិភពលោក និងរបស់ចក្រភពអង់គ្លេស ផងនោះ បានទទួលអនិច្ចកម្មហើយ ក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺមហារីក។ គេហទំព័រកីឡា BBC បានដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមគ្រួសារ Capes ឱ្យដឹងថា «ក្រុមគ្រួសាររបស់លោក Geoffrey Capes បានជូនដំណឹងពីការបាត់បង់សមាជិករបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤»។ Capes ដែលមានជំងឺមហារីករ៉ាំរៃ ធ្លាប់បានឈ្នះមេដាយមាស ២លើកនៅព្រឹត្តិការណ៍ Commonwealth Games និង European Indoor Championships ថែមទៀតផង។ បណ្តាសហព័ន្ធជាតិអង់គ្លេស និងអន្តរជាតិនានា រួមទាំងអតីតកីឡាកររួមជំនាន់ ក៏បានចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះដែរ ពីការបាត់បង់អតីតម្ចាស់មេដាយមាសអូឡាំពិក ៣សម័យមួយនេះ ក្នុងនាមកីឡាករជាប់ចំណាត់ថ្នាក់លេខ៥ នៅអូឡាំពិកហ្គេម នាឆ្នាំ១៩៨០ ក្នុងទីទីក្រុង Moscow ប្រទេសរុស្ស៊ី។ បើយោងតាមវេបសាយមូលនិធិរបស់ Geoff Capes បានឱ្យដឹងថា Capes គឺមានកម្ពស់ ៦ហ្វីត និង ៥.៥អ៊ីង ជាមួយនឹងទម្ងន់សរុប ១៧០គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ […]

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញបំភ្លឺជុំវិញករណីមន្ត្រីអាវុធហត្ថប្រើហិង្សាលើអ្នកបើកបររថយន្តធំ

Liny Chan October 24, 2024 24/10/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញសារបំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា ក្នុងដែនដីខេត្តកណ្ដាល។ ការចេញបំភ្លឺនេះ ធ្វើឡើងក្រោយពេលកងរាជអាវុធហត្ថបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយតាមបណ្តាញព័ត៌មានសង្គម ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់បានចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ទៀតថា ក្រោយដឹងហេតុការណ៍នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្តទៀតថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប» នឹងចាត់តាំងធ្វើអធិការកិច្ច។ ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ក៏បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់មន្ត្រីកងរាជអាវុធហត្ថ […]

ទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើដីមណ្ឌលគិរី! សង់ដោយសម្តេចតេជោ សម្ពោធដោយ​សម្តេចបវរធិបតីព្រឹកថ្ងៃនេះហើយ

Liny Chan October 24, 2024 24/10/2024

(មណ្ឌលគិរី)៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដីនៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាលសម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។ ទំនប់អូរតេ បូករួមនឹងទំនប់លើ និងទំនប់ក្រោម ជាគម្រោងអភិវឌ្ឍន៍ធនធាន ទឹកសម្រាប់​ពហុ​វិស័យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីខែ​តុលា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ​អាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ទំនប់អូរតេ ដែលមានទីតាំងស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប និងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៣០៦ម៉ែត្រ កម្ពស់ ២០ម៉ែត្រមានតួទំនប់ជាស្ពានធ្វើចរាចរណ៍ឆ្លងកាត់បាន, សំណង់បង្ហូរបេតុងប្រវែង ១០០ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទ្វារទឹកសម្អាតអាងចំនួន ២ទ្វារ សំណង់ការពារជើងទេរប្រវែង ៣,១៧៦ម៉ែត្រ,អគារការិយាល័យ […]

ក្រសួងយុត្តិធម៌ ជូនដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញ

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញ​សេចក្ដី​ជូនដំណឹង​​ស្តី​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។ តាមរយៈសេចក្តីជូនដំណឹង ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ «នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ បានផ្លាស់ប្តូរទីតាំងធ្វើការពីសណ្ឋាគារកាំបូឌីយ៉ាណា បន្ទប់លេខ១ ជាន់ផ្ទាល់ដី ទៅទីស្ដីការក្រសួងយុត្តិធម៌ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយឧត្តមសេនីយ៍ ស ថេត ផ្ដល់គោលការណ៍ឲ្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិតែម្ដង ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ក្នុងបេសកកម្មពន្លត់អគ្គិភ័យ ជាមួយមន្ដ្រីនគរបាលជំនាញនាពេលកន្លងមក។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានមើលឃើញថា ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ត្បិតមិនមែនជាមន្ដ្រីដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយកម្លាំងនគរបាលជំនាញ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃឡើយ។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនេះ គឺជាការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងធំធេងដើម្បីមិនឲ្យប្រជាពលរដ្ឋបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។ គាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន»។ ចំពោះការងារនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានប្រគល់ភារកិច្ចជូនប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលអ្នកស្ម័គ្រចិត្តរូបណាដែលសកម្មជាមួយការងារកន្លងមក ហើយមានអតីតភាពបម្រើការងារដោយស្ម័គ្រចិត្តយូរ ដើម្បីបំពេញក្របខ័ណ្ឌទៅតាមជំហ៊ានជាបន្ដបន្ទាប់តែម្ដង។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល […]

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរឆក់៥នាក់ ជាមុខសញ្ញាទើបចេញពីពន្ធនាគារ និងតែងធ្វើសកម្មភាពយ៉ាងសកម្មចំនួន៥ករណី

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការបង្ក្រាប ក្រុមចោរឆក់ចំនួន៥នាក់ ដែលធ្វើសកម្មភាព៥ករណីនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន៥នាក់ នៅចំណុចខុនដូឈ្មោះជ័រអឺហ្គាឌិន សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៥ករណី៖ *ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ ភូមិ០១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ *ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយចំហៀង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសសម្រាកនៅមន្ទីរពេទ្យ) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ *ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) […]

ផ្សោតពណ៌ផ្កាឈូក កំពុងទាក់ទាញចិត្តភ្ញៀវទេសចរកាន់តែច្រើន ឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត ខណៈការកក់ទូកត្រូវធ្វើឡើងមុន២ថ្ងៃ

Liny Chan October 23, 2024 23/10/2024

(កំពត)៖ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីផ្សោតពណ៌ផ្កាឈូកជាច្រើននៅលើបណ្ដាញសង្គម ពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ពេលនេះចំនួនភ្ញៀវទៅកម្សាន្តជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន២ថ្ងៃ។ តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។ ជាមួយគ្នានេះ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន»។ លោកបានបន្តថា ចំពោះការកក់ទូក ខ្ចុះ និងម្ហូបអាហារសម្រាប់ទទួលទាន ភ្ញៀវទេសចរអាចទាក់ទងតាមលេខទូរសព្ទ៖ ០៨៩​ ២១៩ ៥២៤។ លោកប្រធានសហគមន៍ បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។ ជាថ្មីម្ដងទៀត […]

កម្លាំងនគរបាលខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតនៅស្រុកពញឮ, ចាប់ជនសង្ស័យជនជាតិចិន៣នាក់ និងរកឃើញជនរងគ្រោះ២នាក់

Liny Chan October 23, 2024 23/10/2024

(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជុំវិញការបង្ហោះខ្លឹមសារមួយនៅតាមបណ្ដាញសង្គមថា មានហេតុការណ៍ បាញ់ប្រហារគ្នានៅផ្លូវជាតិលេខ៥ ម្ដុំវត្តឧដុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលហេតុការណ៍ ជាប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតរបស់កម្លាំងនគរបាលស្រុកពញាឮ។ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបរាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន២គ្រឿង ម៉ាក ALPHARD ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ខ្មៅ […]

សហរដ្ឋអាមេរិកប្រកាសផ្តល់មូលនិធិជាង១៧លានដុល្លារដល់កម្ពុជា សម្រាប់កិច្ចការលើកកម្ពស់សុខុមាលភាព និងសកម្មភាពដោះមីន

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់មូលនិធិសរុបជាង ១៧លានដុល្លារ សម្រាប់គម្រោងថ្មីៗមួយចំនួនដែលមានរយៈពេល៥ឆ្នាំ សម្រាប់អនុវត្តកិច្ចការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងសកម្មភាពដោះមីននៅប្រទេសកម្ពុជា។ ការប្រកាសនេះធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មានរបស់អ្នកស្រី Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ដែលធ្វើឡើងនាថ្ងៃទី២២ ខែតុលា នៅវត្តស្វាយធំ ខេត្តសៀមរាប។ ដំបូង អ្នកស្រី Power នាយិកាទីភ្នាក់ងារ USAID បានប្រកាសពីគម្រោងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។ ជំងឺនេះបានសម្លាប់មនុស្សរាប់ពាន់នាក់នៅកម្ពុជាជារៀងរាល់ឆ្នាំ។ គម្រោងរបស់ទីភ្នាក់ងារផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវអនុវត្តដោយអង្គការ KHANA ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលធ្វើការផ្នែកជំងឺអេដស៍។ លោកស្រីនាយិកាបានបន្តថា USAID សន្យាផ្តល់មូលនិធិចំនួន៤លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ។ តាមរយៈ COMMIT 2 ជំនួយនេះស្ថិតក្នុងចំណោមជំនួយធំបំផុត ដែល USAID បានផ្តល់ដល់អង្គការក្នុងស្រុកមួយនៅកម្ពុជា ហើយ USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការនៅក្នុងនិងជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង […]

ក្រសួងទេសចរណ៍ចេញសេចក្ដីបំភ្លឺជុំវិញគំនិតផ្តួចផ្តើម ប្រទេស៦គោលដៅតែមួយ (Six countries, One Destination) ដែលលើកឡើងដោយភាគីថៃ

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីបំភ្លឺជូនថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់កម្ពុជាលើគំនិតផ្តួចផ្តើម Six countries, One Destination (ប្រទេស៦គោលដៅតែមួយ) ដែលបានលើកឡើងដោយភាគីថៃ ក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក តុសិត មនាព័ន្ធ (Dusit MANAPAN) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ទៅភាគីថៃថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម Six countries, One Destination និងស្នើសុំភាគីថៃផ្តល់ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមានបញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូនស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍បានស្នើឱ្យសារព័ត៌មានជាតិនិងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ។ សូមជម្រាបថា នៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ […]