ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជនចុះអនុស្សរណៈ ជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន

Liny Chan October 23, 2024 23/10/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតចូលរួមផងដែរ។ លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការផ្សព្វផ្សាយរមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព និងគង់វង្សតទៅអ្នកជំនាន់ក្រោយ។ លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននិងប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ លោកស្រីអភិបាលក្រុមហ៊ុនក៏នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិតស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រដ្ឋមន្ត្រីបរិស្ថានមានសុទិដ្ឋិនិយមថា ឆ្នាំក្រោយនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើងពី២ ទៅ ៣លានដើម ចែកជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ

Liny Chan October 23, 2024 23/10/2024

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែនដើម នាពេលកន្លងមក។ លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ «បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា៖ «នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើង ពី២ ទៅ៣លានដើម» ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ»។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដល់វិធានការ៤ចំណុច ដែលស្នើឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ចូលរួម អនុវត្តច្បាប់ទាំងឡាយពាក់ព័ន្ធវិស័យបរិស្ថាន […]

ព្យុះហឺរីខេន ឆក់យកជីវិតមនុស្ស ៦នាក់នៅគុយបា ចំពេលគ្មានអគ្គិសនីប្រើប្រាស់ ស្ទើរទូទាំងប្រទេស

Liny Chan October 22, 2024 22/10/2024

(ឡាហាវ៉ាន)៖ ព្យុះហឺរីខេន Oscar បានឆក់យកជីវិតមនុស្ស ៦នាក់ បន្ទាប់ពីបោកបក់លើប្រទេសគុយបា កាលពីចុងសប្តាហ៍មុន ចំពេលដែលប្រទេសនេះ គ្មានថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជន ហើយមានតែនៅក្នុងរដ្ឋធានីឡាហាវ៉ានប៉ុណ្ណោះ ដែលអាចស្តារបានឡើងវិញភាគច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ ២០២៤។ ប្រជាជនគុយបា ជាង ១០លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រោងចក្រថាមពលដ៏ធំបំផុត របស់ប្រទេស បានដួលរលំ ប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់ទាំងមូល។ ប៉ុន្តែគិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៩០ភាគរយនៃអ្នករស់ នៅក្នុងរដ្ឋធានីឡាហាវ៉ា ដែលមានប្រមាណ ២លាននាក់ មានភ្លើងប្រើប្រាស់វិញហើយ។ ប៉ុន្តែគុយបា នៅតែបន្តស្ថិតក្នុងសភាពងងឹតដដែល នៅពេលព្យុះហឺរីខេន Oscar បោកបក់មកលើភាគខាងកើតប្រទេស ក្នុងកម្រិតជាព្យុះកម្រិតទី១ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងបង្កការខូចខាតច្រើន។ គួរបញ្ជាក់ថា គុយបា ផលិតបានត្រឹមតែមួយភាគបី នៃតម្រូវការអគ្គិសនីរបស់ខ្លួនប៉ុណ្ណោះ ដូច្នេះដើម្បីជួយដល់បណ្តាញអគ្គិសនី គុយបានជួលរោងចក្រថាមពលអណ្តែតទឹកចំនួន ៧ ពីក្រុមហ៊ុនតួកគី ហើយបន្ថែមម៉ាស៉ីនភ្លើងចាក់ប្រេងម៉ាស៊ូតតូចៗ ជាច្រើនគ្រឿងផងដែរ។ ជាមួយក្តីបារម្ភពីអស្ថិរភាព ដែលបានកើនឡើងនៅក្នុងប្រទេស ដែលកំពុងប្រយុទ្ធនឹងអតិផរណាខ្ពស់ […]

សមាគមវារីវប្បករនៅកម្ពុជា អះអាងថា ទីផ្សារ និងតម្លៃត្រី ចិញ្ចឹមក្នុងស្រុកល្អជាងឆ្នាំមុន

Liny Chan October 22, 2024 22/10/2024

​(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ការចិញ្ចឹមត្រីទូទាំងប្រទេសមានការកើនឡើងប្រមាណ ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយសារទីផ្សារត្រីល្អ និងទទួលបានតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញ​ បន្ទាប់ពីកសិកររងការខាតបង់ខ្លាំងកាលពីឆ្នាំមុនៗ។ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ​ខែតុលានេះ ការចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងជាងឆ្នាំមុន ដោយសារ​ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣មក តម្លៃត្រីបានកើនឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យកសិករមួយចំនួន ដែលធ្លាប់ផ្អាកចិញ្ចឹមវិលមកចិញ្ចឹមវិញ ខណៈកសិករខ្នាតមធ្យមខ្លះ បានពង្រីកការចិញ្ចឹមច្រើនជាងមុន ​រីឯកសិករខ្នាតធំនៅរក្សាការចិញ្ចឹមក្នុងបរិមាណដដែល។ ការកើនឡើងនៃតម្លៃត្រីចាប់ពីចុងឆ្នាំ២០២៣មក ដោយសារ​អ្នកចិញ្ចឹមត្រី​មានតិចជាងមុន​ បើធៀបនឹងកាលពីឆ្នាំមុនៗ ព្រោះតែអ្នកចិញ្ចឹមខ្នាតតូចមួយចំនួនធំ បានបោះបង់ការចិញ្ចឹម បន្ទាប់ពីរងការខាតបង់ផ្ទួនគ្នាក្នុងរយៈពេល ២ទៅ៣ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ ការនាំចូលត្រីពីវៀតណាម ក៏មានបរិមាណតិចជាងមុន ដោយសារតម្លៃត្រីនៅវៀតណាមឡើងថ្លៃ។ លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា ដោយសារឆ្នាំនេះ តម្លៃត្រីនៅប្រទេសវៀតណាមឡើងថ្លៃ ហេតុដូច្នេះហើយឈ្មួញកណ្តាលមិនសូវហ៊ាននាំចូលមកកម្ពុជានោះទេ ព្រោះមិនទទួលបានផលចំណេញ ជាពិសេសប្រភេទត្រីប្រា​ ខណៈដែលកន្លងមកបើទោះបីជារាជរដ្ឋបាលជលផល​មិនចេញលិខិតអនុញ្ញាត ក៏មានការលួចនាំចូលមកដែរ។ លោកបន្តថា បច្ចុប្បន្ននេះការនាំចូលត្រីពីប្រទេសជិតខាង​ […]

ប្រកាសតែងតាំងផ្លាស់មុខតំណែង មេបញ្ជាការយោធភូមិភាគ៣, ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជំនួសឧត្តមសេនីយ៍ឯក យឿង សុខុន

Liny Chan October 22, 2024 22/10/2024

(កំពង់ស្ពឺ)៖ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ជាមេបញ្ជាការយោធភូមិភាគទី៣ ជំនួសលោកឧត្តមសេនីយ៍ឯក យឿង សុខុន ដែលត្រូវទៅកាន់តួនាទីថ្មី នៅក្រសួងការពារជាតិ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដាក់បទបញ្ជាទៅដល់កងទ័ពចំណុះឲ្យចៀសចេញឆ្ងាយកុំពាក់ព័ន្ធជាមួយបទល្មើសដីព្រៃរបស់រដ្ឋ ក្នុងករណីរកឃើញថា មានកងកម្លាំងណាជាប់ពាក់ព័ន្ធត្រូវបណ្តេញ ចេញពីអង្គភាព ហើយចាប់ខ្លួនប្រគល់ឲ្យជំនាញបន្តនីតិវីធី បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ជាធរមាន។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា កងទ័ពក្រៅពីកិច្ចការពារបូរណភាពទឹកដី គឺកងទ័ពមានភារកិច្ចបន្ថែមការពារធនធានធម្មជាតិ ពិសេសព្រៃឈើដែលជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបានត្រូវរួមគ្នាការពារ។ ជាងនេះហាមការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ វាជាអំពើខុសច្បាប់ ដូច្នេះត្រូវតែជៀសវាងនិងកុំចូលខ្លួនពាក់ព័ន្ធឲ្យសោះ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់វិធានការយ៉ាងតឹងរឹងទៅលើអ្នកពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយវិធានការនេះគឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ ដោយខុសច្បាប់។ ជាក់ស្តែងនាពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយបង្ក្រាបបានជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។ ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ម៉ៅ […]

ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នាចុងខែតុលា ២០២៤ នៅខេត្តសៀមរាប

Liny Chan October 22, 2024 22/10/2024

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជានិងចិនប្រមាណ១០០ស្តង់។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ «Good Food for All» ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូបអាហារកម្ពុជានិងចិន។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប២០២៤» សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ សូមទំនាក់ទំនងចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរសព្ទលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអ៉ីម៉ែល lycheaeng@yahoo.com៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាចុះហត្ថលេខាជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញមកពីបណ្តាប្រទេសមជ្ឈឹមបូព៌ា និងអឺរ៉ុប

Liny Chan October 22, 2024 22/10/2024

(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីពីការអនុវត្តសិទ្ធិហោះហើរកូធ័រមីណល (Co-terminal Rights)។ តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ការជួបប្រជុំ និងចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងឱកាសបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event – ICAN2024) ចាប់ពីថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងសម្រេចនូវការព្រមព្រៀងនានាពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិនធ្វើសមយុទ្ធបា.ញ់គ្រាប់ពិត នៅក្បែរកោះតៃវ៉ាន់ ក្រោយលោក ស៊ី ជីនពីង ប្រាប់ឱ្យកងទ័ពត្រៀមលក្ខណៈ​

Liny Chan October 22, 2024 22/10/2024

(ប៉េកាំង)៖ ចិនបានចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២២ ខែតុលានេះជាផ្នែកមួយនៃការរក្សាការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីបានធ្វើ សមយុទ្ធទ្រង់ទ្រាយធំ ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពាវនាវឱ្យកងទ័ពត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) ស្ថិតនៅកោះ Pingtan នៃភាគខាងកើតប្រទេសចិនបានប្រកាសថាការបាញ់គ្រាប់ពិត អាចនឹងត្រូវធ្វើឡើងនៅតាម ទីតាំងមួយចំនួនស្ថិតនៅជិតចិនដីគោក និងស្ថិតនៅចម្ងាយ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។ MSA បញ្ជាក់ទៀតថាសមយុទ្ធបាញ់គ្រាប់ពិតនេះដែរត្រូវធ្វើឡើងនៅម៉ោង៩ព្រឹក នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយចំណាយពេល៤ម៉ោង នៅទីតាំងមួយដែលមានផ្ទៃ ១៥០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើកងកម្លាំងចិនណាមួយ ដែលដឹកនាំការធ្វើសមយុទ្ធនេះ ឬគោលបំណងនៃការធ្វើសមយុទ្ធនេះនោះទេ។ គួរបញ្ជាក់ថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន ធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថានាវាចម្បាំងអាមេរិក និងកាណាដាបានធ្វើដំណើររួមគ្នាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ដោយឡែក ជាប្រតិកម្មឆ្លើយតបទៅនឹងសមយុទ្ធនេះដែរ តៃវ៉ាន់បាននិយាយថាសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិនអាចជាផ្នែកមួយយុទ្ធសាស្ត្រ ដើម្បីបង្កើនការសម្លុតគំរាម និងកំញើញបង្ហាញសាច់ដុំក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សម្រាប់ខេត្តកែបត្រូវសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបម្រើដល់វិស័យទេសចរណ៍

Liny Chan October 22, 2024 22/10/2024

(កែប)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានថ្លែងថា ខេត្តកែបជាទីក្រុងទេសចរណ៍ ដូចនេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវផ្តោតសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។ លោកឧបនាយករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក​ ថា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប។ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ខេត្តកែប​ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ តួយ៉ាងកន្លងមក ខេត្តកែបសម្រេចបានជាបណ្តើរៗនូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ២,៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយទាំងលើគោ​កនិងលើកោះ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោង ផ្លូវជិះកង់ពីខេត្តកែបទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍។ […]

ខេត្តហឺណាន និងក្រុងចឹងចូវ នឹងកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូង ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ

Liny Chan October 22, 2024 22/10/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋបាលខេត្តហឺណាន និងក្រុងចឹងចូវ នឹងខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យបានទូលំទូលាយ ទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកពីខេត្តហឺណាន និងខេត្តជុំវិញមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប ឯកឧត្តមរដ្ឋមន្ត្រី ជាមួយលោកជំទាវ Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហឺណាន និងជាអភិបាលរងខេត្តហឺណាន, ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនក្រុងចឹងចូវ និងឯកឧត្តម Huang Dongsheng ប្រធានលេខាធិការ បក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហឺណានផងដែរ នារសៀលថ្ងៃទី១៨ ខែតុលាថ្មីៗនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ ក្នុងជំនួបខាងលើ ភាគីចិន សន្យាពិនិត្យលទ្ធភាពក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងជួយជំរុញ ក្នុងការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តហឺណានមកកម្ពុជា។ សូមបញ្ជាក់ជូនថា ខេត្តហឺណាន […]