ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តក្រចេះ ចាប់រថយន្តដឹកអុសបង្កប់ឈើថ្មី១គ្រឿង បញ្ជូនឲ្យរដ្ឋបាលព្រៃឈើ

Liny Chan October 22, 2024 22/10/2024

(ក្រចេះ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចុះចាប់ឃាត់រថយន្តកូរ៉េ ចំណុះ៥តោន១គ្រឿង ដឹកអុសបង្កប់ឈើថ្មី ដែលឈ្មួញគ្រោងនាំចេញទៅប្រទេសវៀតណាម បញ្ជូនទៅឲ្យសង្កាត់រដ្ឋបាលព្រៃឈើស្នួល។ ការបង្ក្រាបនោះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ១ខ្សែ ត្រង់ចំណុចត្រពាំងស្រែ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល។ រថយន្តដឹកអុសបង្កប់ឈើថ្មីៗ ១គ្រឿង ដែលរងការបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថនោះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមរូបភាពបែបនេះជាយូរណាស់មកហើយ ប៉ុន្តែមិនដែលមានសមត្ថកិច្ចណាមួយ ហ៊ានចេញមុខមកបង្ក្រាបនោះទេ ដែលបញ្ហានេះជាកត្តាមួយ បានផ្តល់លទ្ធភាពឲ្យឈ្មួញ ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាម បានយ៉ាងរលូន ក្រោមការបន្លំភ្នែកសមត្ថកិច្ច។ តែទោះជាយ៉ាងក៏ដោយចុះ ខណៈនេះរថយន្តដឹកអុសបង្កប់ឈើថ្មី ១គ្រឿង ចំណុះ៥តោន ពាក់ស្លាកលេខស៊េរីចាស់ 2A-2788 ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបនោះហើយ និងនៅក្រោយការបង្ក្រាប រថយន្តដឹកឈើនោះ ត្រូវបាននាំយកមកប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើស្នួល នៃខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។ ចំពោះឈើនៅលើរថយន្តនោះ ភាគច្រើនជាប្រភេទឈើស្រឡៅឃ្លុំ និងមិនទាន់ដឹងពីចំនួនដុំ និងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះកម្លាំងជំនាញព្រៃឈើ កំពុងរើទម្លាក់ និងមិនទាន់បានធ្វើការរាប់ចំនួន និងវាស់វែងនៅឡើយ។ គេក៏រំពឹងថា សមត្ថកិច្ចនឹងបើកការស្រាវជ្រាវរកមុខជនបំផ្លាញព្រៃឈើនោះ នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ស្តីពីព្រៃឈើ […]

អ្នកលេងគុនល្បុក្កតោ និងអ្នកលេងគុនសៅលីញ សម្ដែងរួមគ្នានៅព្រឹត្តិការណ៍ក្បាច់គុនសៅលីញវូស៊ូអន្តរជាតិនាខេត្តហឺណាន

Liny Chan October 22, 2024 22/10/2024

(ភ្នំពេញ)៖ ក្រុមកីឡាករគុនល្បុក្កតោកម្ពុជាបានចូលរួមព្រឹត្តិការណ៍បើក «ការសម្តែងក្បាច់គុនរួមគ្នាល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នាឱកាសព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ គូររំឭកថា កាលពីខែមេសា ឆ្នាំ២០២៤កន្លងមក អ្នកសម្តែងនិងកីឡាករសៅលីញបានមកសម្តែងរួមគ្នាជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ When Shaolin Meets Bokator at Angkor នៅលើទឹកដីសៀមរាប-អង្គរ។ លើកនេះ ក្រុមសម្ដែងល្បុក្កតោកម្ពុជាបានទៅជួបសៅលីញនៅវិហារសៅលីញ ខេត្តហឺណាន ប្រទេសចិនវិញម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! ក្រុម U17 កម្ពុជា យកឈ្នះម៉ាកាវ ១-០ ដើម្បីឈរកំពូលតារាង នៃវគ្គជម្រុះពាន AFC U17 Asian Cup បណ្ដោះអាសន្ន

Liny Chan October 22, 2024 22/10/2024

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមយុវជន U117 ម៉ាកាវ ១-០ នៃវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំទ្វីបអាស៊ី (AFC U17 Asian Cup) ឆ្នាំ២០២៥ ពូលB នៅរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ការប្រកួតទី២ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) នេះ ក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុម U17 ម៉ាកាវ ១-០ នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ពៅ ពីមករា នៅនាទី១៦។ ចូលវគ្គទី២ ម្ចាស់ផ្ទះកម្ពុជា នៅតែព្យាយាមដាក់សម្ពាធ តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ។ ជាមួយជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិ U17 កម្ពុជា ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា នាំមុខក្រុមជម្រើសជាតិ U17 អាហ្វហ្គានីស្ថាន ដែលទើបយកឈ្នះក្រុម U17 ហ្វីលីពីន ៨-០ ក្នុងការប្រកួតដំបូងរបស់ខ្លួន កាលពីល្ងាចមិញ […]

ប្រធាននាយកដ្ឋានបឋមសិក្សា ណែនាំអាណាព្យាបាលជំរុញកូនអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត កាន់ ពុទ្ធី បានណែនាំដល់អាណាព្យាបាលទាំងឡាយជំរុញកូនៗឱ្យអានសៀវភៅ និងកាត់បន្ថយការមើលទូរស័ព្ទ ដែលរំខានដល់ការសិក្សារៀនសូត្ររបស់ពួកគេ។ ការណែនាំរបស់លោកបណ្ឌិត កាន់ ពុទ្ធី បានធ្វើឡើងក្នុបពិធី​ប្រគល់​សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភី​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ របស់សាលាជេនសាណាចំនួន ៥៥៨នាក់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សាលាជេនសាណា គ្រឹះស្ថានអប់រំចំណេះដឹងទូទៅមួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសិស្សឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃទី២០ ខែតុលា សាលាបានរៀបចំពិធី​ប្រគល់​សញ្ញាបត្រ លិខិតសរសើរ និងមេដាយជូនសិស្សទទួលបានជ័យលាភី​ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤។ ក្នុងពិធីនោះ លោកស្រី ដួង សុវណ្ណារ៉ា នាយិកាសាលា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយ​សង្កត់​ធ្ងន់លើស្ថានភាពសាលាដែលមានសិស្សកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាក់ស្ដែង​ឆ្នាំសិក្សា ២០២៤-២០២៥ នេះសាលាមានថ្នាក់់បឋមសិក្សាចំណេះទូទៅ ថ្នាក់ភាសា​អង់គ្លេស ថ្នាក់កុំព្យូទ័រ, ភាសាចិន ដែលមានសិស្សទាំងអស់ចំនួន៤,៥០០នាក់ ជាមួយគ្រូបង្រៀនសរុប ១០៥នាក់។ លោកស្រី បានបន្តថា សាលាបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព ប្រសិទ្ធភាព​អប់រំ និងសមត្ថភាពគ្រូបង្រៀនជាកត្តាសំខាន់។ បើទោះបីជាយ៉ាងណា ភាពជោគជ័យលើការ​អប់រំរបស់​សាលា​ក៏មិនអាចខ្វះបានពីការចូលរួមពេញលេញរបស់ឪពុកម្ដាយ អាណាព្យាបាលសិស្សផងដែរ។ […]

អភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ត្រូវប្រឹងប្រែងអនុវត្តដោះស្រាយបញ្ហាមូលដ្ឋានឲ្យអស់ពីលទ្ធភាព

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ចំណុះរដ្ឋបាលរាជធានីភ្នំពេញថា រាល់សំណើ និងសំណូមពរ ដែលស្នើមកថ្នាក់រាជធានី ត្រូវតែជាសំណើ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់ បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឹមិនមែនជាសំណើ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ កុំលើកឡើងជាសំណើ សំណូមពរ យករួចខ្លួន។ ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានបន្តថា ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឲ្យបានគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នាដោះស្រាយជូនពួកគាត់ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយ ត្រូវតែសុំការអន្តរាគមន៍ពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមន៍ទាំងខ្លួនឯង […]

នៅឆ្នាំ២០២៥​​ខាងមុខ​ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត​ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា

Liny Chan October 21, 2024 21/10/2024

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅឆ្នាំ២០២៥​​ខាងមុខ​ ខេត្តសៀមរាបនឹងមានអង្គរសង្ក្រាន្ត​ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ តាមរយៈការផុសនៅលើផេកផ្លូវការ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា នាថ្ងៃទី​២០​ ខែ​តុលា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបបានចូលរួមជាមួយឯកឧត្តម​ សុខ​ សប្បាយណា​ ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ​រៀបចំព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត និងជាប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា​ ​បានចុះពិនិត្យទីតាំង​ ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ឆ្នាំ២០២៥​​។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

មកដល់ពេលនេះ​ «ព្រឹត្តិការណ៍សំណេរអង្គរ» មានអ្នកចុះឈ្មោះលើស៣៥០នាក់ ខណៈបេក្ខជនមានអាយុតិចបំផុត៦ឆ្នាំ និងអាយុច្រើនបំផុត៧២ឆ្នាំ

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ មកដល់ពេលនេះ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២មានអ្នកចុះឈ្មោះលើសពី៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប។ គួរបញ្ជាក់ថា ព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ ឬការប្រកួតសរសេរតាមអានថ្នាក់ជាតិជាលើកទី២ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ យោងតាមការបញ្ជាក់ពីគណៈកម្មការរៀបចំព្រឹត្តិការណ៍សំណេរអង្គរ៖ «គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលកំពុងទទួលចុះឈ្មោះបេក្ខជនចូលរួមប្រកួតនៅឡើយនោះ មានអ្នកចុះឈ្មោះចំនួន៣៥០នាក់ហើយ ខណៈបេក្ខជនដែលមានអាយុតិចបំផុតជាកុមារាអាយុ៦ឆ្នាំ មកពីរាជធានីភ្នំពេញ និងអាយុច្រើនបំផុតគឺអ៊ំប្រុសអាយុ៧២ឆ្នាំ មកពីខេត្តសៀមរាប»។ លោក លឹម ប៊ុនហុក ដែលជាអ្នកផ្តួចផ្ដើមកម្មវិធីសំណេរអង្គរមួយរូបដែរនោះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈបណ្ដាញតេឡេក្រាមលេខ 092​ 33 76 26 និងស្នើភាគទាន២០,០០០រៀល ដើម្បីបោះអាវយឺតដ៏ស្រស់ស្អាតមួយសម្រាប់សាមីបេក្ខជនផ្ទាល់។ ការទទួលចុះឈ្មោះបេក្ខជន-បេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធីសំណេរអង្គរលើកទី២ ធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺមុន៣សប្ដាហ៍នៃការចាប់ផ្ដើមកម្មវិធី ដើម្បីទុកពេលឱ្យក្រុមការងារត្រៀមកិច្ចការសម្រាប់ចំនួនអ្នកចូលរួមជាក់ស្ដែង។ បើតាមការគ្រោងទុក កម្មវិធីនឹងទទួលអ្នកចូលរួមប្រកួតជាមធ្យម១,២០០នាក់។ លោក លឹម ប៊ុនហុក បញ្ជាក់ដែរថា បេះដូងរបស់កម្មវិធីសំណេរអង្គរ គឺចង់ជួយលើកស្ទួយអក្សរសាស្ត្រខ្មែរ ជួយលើកស្ទួយភាសាជាតិឱ្យមានការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសុក្រឹតបំផុតតាមដែលអាចធ្វើទៅបាន។ សូមរំឭកថា កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំមួយលើករួចមកហើយ […]

ពិធីបុណ្យផលិតករ លោក កៅ សីហា ប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតក្នុងបុរី សម្បត្តិ មាន ហេង ក្រោមក្ដីអាលោះអាល័យជាពន់ពេក ពីសំណាក់សាច់ញាតិ និងសិល្បករ-សិល្បការិនី

Liny Chan October 21, 2024 21/10/2024

(ភ្នំពេញ)៖ ពិតជាដំណឹង​ដ៏​រន្ធត់​ចិត្ត​ និង​សោកស្តាយ​បំផុត​ដែលផលិតករ និងជាអ្នកដឹកនាំសម្ដែងភាពយន្តល្បីឈ្មោះលោក កៅ សីហា​ បាន​ទទួល​មរណភាព​ដោយមិន​នឹង​ស្មានដល់​ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ ការបាត់បង់កវីនិពន្ធ និងជាផលិតករភាពយន្តរបស់ផលិតកម្ម រស្មីហង្សមាស លោក កៅ សីហា នៅពេលនេះ គឺជាការបាត់​បង់នូវធនធាន​សិល្បៈ​មួយរូប ដែល​បានលះបង់​កំលាំង​កាយ​ កំលាំងចិត្ត​ក្នុងវិស័យ​សិល្បៈ​ បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រេីន​ទាំង​ការ​និពន្ធសៀវភៅ ការដឹកនាំ​រឿង​ និង​ដឹកនាំសម្ដែង​បទ​ចម្រៀង​ល្បី​ៗជាច្រេីនដែលបន្សល់ទុកជា​អនុស្សាវរីយ៍​សិល្បៈ​មិនអាច​បំភ្លេច​បានឡេីយ​។ យោងតាមប្រភពព័ត៌មានពីតំណាងផលិតកម្មហង្សមាសបានឲ្យដឹងថា នៅគ្រានេះសពផលិតកររបស់ផលិតកម្មរស្មី ហង្សមាស លោក កៅ សីហា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក គឺផ្ទះលេខ៤៩ ផ្លូវលេខ០៦ ស្ថិតក្នុងបុរី សម្បត្តិ មានហេង ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមក្ដីអាលោះអាល័យជាពន់ពេក ពីសំណាក់សាច់ញាតិ និងសិល្បករ-សិល្បការិនី។​ ក្នុង​ឱកាសនេះ Fresh News Plus សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏សែន​ក្រៀមក្រំ និងអាឡោះអាល័យ​បំផុត​ជា​មួយ​គ្រួសារ​នៃ​សព​លោក កៅ សីហា​ និងសូម​ឧទ្ទិស​បួងសួង​ដល់​ដួងវិញ្ញាណ​ក្ខន្ធ​របស់លោកបានទៅ​កាន់​សុគតិភព​កុំបីឃ្លៀង​ឃ្លាត​ឡើយ​។​ ខាងក្រោមនេះជាទីតាំងប្រារព្ធបុណ្យសពរបស់លោក កៅ សីហា៖ ផ្ដល់សិទ្ធិដោយ៖ […]