ព័ត៌មានជាតិ

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ ការផ្អាកការនាំចូលប្រេងពីថៃ មិនបានជះផលអវិជ្ជមានឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ

Naren October 31, 2025 31/10/2025

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា ការផ្អាកនាំចូលប្រេងពីថៃ​ ជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយតម្លៃប្រេងមានតម្លៃធម្មតា ពោលគឺតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស មិនមានការលក់ឡើងថ្លៃនោះទេ។ លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬ អត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ។ ដូច្នេះ ការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋហើយអត់មានប៉ះពាល់ដល់តម្លៃទេ»។ គួររម្លឹកថា ផ្ដើមចេញពីករណីយោធាថៃបាញ់សម្លាប់កងទ័ពកម្ពុជានៅចុងខែឧសភា នៅទីតាំងលេណដ្ឋានមួយកន្លែងនៅតំបន់មុំបី ភាពតានតឹងរវាងកម្ពុជា និងថៃ បានកើនឡើងកម្ដៅជាបន្តបន្ទាប់។ ក្រុមជ្រុលនិយមនៅថៃ និងតួអង្គរដ្ឋាភិបាលថៃខ្លះ បានព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់អ៊ិនធឺណិត និងអគ្គសនី និងបន្ទាប់មកគណបក្សប្រឆាំងថៃមួយបានគំរាម និងផ្ដល់យោបល់ឱ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឥន្ទនៈឱ្យកម្ពុជា។ ជាការឆ្លើយតប កម្ពុជា ចាត់ទុកសកម្មភាពនេះ មិនត្រឹមតែជាការគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមាថធ្ងន់ធ្ងរ។ […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន និងធានាទីផ្សារតម្លៃ

Naren October 30, 2025 30/10/2025

(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យងាកមកចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើន និងធានាទីផ្សារតម្លៃ។ ការណ៍នេះ បានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជេីញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ លោករដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស។ នាឱកាសនោះផងដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងពីសក្ដានុពលដ៏ធំធេងលើផ្ទៃដីកសិកម្មនៅក្នុងខេត្តបាត់ដំបង ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិតាំងពីសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់និងជួយដល់ប្រជាកសិករនៅគ្រប់កាលៈទេសៈ។ លោក សុខ លូ បានអំពាវនាវដល់ប្រជាកសិករ សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែលជាឪពុកម្ដាយ មិនដែលចង់ឱ្យប្រជាពលរដ្ឋជាកូនចៅជួបការលំបាកនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត៣១៤C នៅឃុំបាសាក់ ដោយសារជំនន់ទឹកភ្លៀង

Liny Chan October 30, 2025 30/10/2025

(ស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣-៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច ទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។ «ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត ដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឱ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរ ប្រកបដោយសុវត្ថិភាព»។ នេះបើតាមសេចក្តីជូនដំណឹង។ អាជ្ញាធរស្នើម្ចាស់រថយន្តដឹកទំនិញធុនធំទាំងអស់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ […]

ករណីរឹបអូសផ្ទះស្រ្តីម្នាក់នៅខណ្ឌជ្រោយចង្វារ បានដោះស្រាយចប់ហើយ ដោយគាត់ទទួលសំណងជាង ៣ម៉ឺនដុល្លារ

Liny Chan October 30, 2025 30/10/2025

(ភ្នំពេញ)៖ ករណីដែលសមត្ថកិច្ចចុះរឹបអូសផ្ទះស្រី្តម្នាក់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលគាត់មិនព្រម និងដែលនាំឲ្យផ្ទុះការចែកចាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ត្រូវបានដោះស្រាយបញ្ចប់ហេីយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយគាត់ទទួលបានសំណង ជាង ៣មុឺនដុល្លារ។ សូមម្រាបថា សាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធការចុះរឹបអូសផ្ទះស្រ្តីម្នាក់នៅខណ្ឌជ្រោយចង្វារ ដែលនាំឲ្យផ្ទុះការចែកចាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ខណៈប្រធានតុលាការបញ្ជាឲ្យផ្អាកការអនុវត្ត និងឲ្យពិនិត្យឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកតវ៉ា។ ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ, គណនីហ្វេសប៊ុកឈ្មោះ Sothea Kong, Thoeun Sharing បានផ្សព្វផ្សាយ និងឡាយផ្ទាល់ពាក់ព័ន្ធនឹងការចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ១០៤ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងអនុវត្តលេខ២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសម្រេច បង្គាប់ឱ្យឈ្មោះ កៅ ចាន់ធី, ផូរ វីន និង កៅ […]

គម្រោងវិនិយោគថ្មីចំនួន៨ ទុនសរុបជាង ៧៤លានដុល្លារ កំពុងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Naren October 30, 2025 30/10/2025

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៧៤.៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៤ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល) និងវិស័យឧស្សាហកម្មចំនួន ៧គម្រោង (ផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់, ផលិតសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), ផលិតសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈបន្ទាប់បន្សំរថយន្ត និងកប៉ាល់, ផលិតប្រដាប់ប្រដារក្មេងលេង, និងផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់ចង្ក្រាន្ត និងទូចង្ក្រាន្ត (ពីលោហធាតុកែច្នៃ)។ គម្រោងវិនិយោគទាំង៨នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ និងកំពង់ឆ្នាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គ្រោះទឹកជំនន់ ឆ-ក់យកជីវិតមនុស្សយ៉ាងហោច ៩នាក់ និង៥នាក់បាត់ខ្លួន នៅភាគកណ្តាលប្រទេសវៀតណាម

Liny Chan October 29, 2025 29/10/2025

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានឆក់យកជីវិតមនុស្សយ៉ាងហោច៩នាក់ និងធ្វើឱ្យ៥នាក់ផ្សេងទៀតបាត់ខ្លួន នៅតំបន់ភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ ៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺស្ថិតនៅទីក្រុង Danang និងទីក្រុងបុរាណ Hoi An។ ក្រៅពីផ្តាច់ជីវិតមនុស្ស គ្រោះទឹកជំនន់ ក៏បានបង្កការលិចលង់ផ្ទះសម្បែងសរុបរហូតដល់ជាង ១០៣ ០០០ខ្នងផងដែរ ភាគច្រើននៅទីក្រុង Hue និង Hoi An។ កាលពីថ្ងៃអង្គការ ផ្នែកមួយចំនួននៃទីក្រុងទាំងពីរ បានទទួលរងភ្លៀងធ្លាក់កម្រិតលើស១០០០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក។ គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្ក​ការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេស សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តីប៉ាគីស្ថាន ថាកិច្ចចរចាសន្តិភាពជាមួយអាហ្វហ្កានីស្ថាន ទទួលបរាជ័យ

Liny Chan October 29, 2025 29/10/2025

(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃពុធនេះ រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន បាននិយាយថា កិច្ចចរចាសំដៅធានាឱ្យបានការឈប់បាញ់គ្នារយៈពេលវែង រវាងប្រទេសប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានបញ្ចប់ទៅនៅទីក្រុងអ៉ីស្តង់ប៊ូល ដោយគ្មានដំណោះស្រាយសមស្របមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ កិច្ចចរចាខាងលើ មានគោលដៅស្វែងរកសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចដ៏អាក្រក់បំផុតនៅបណ្តោយព្រំដែន គិតចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចនៅទីក្រុងកាប៊ុល កាលពី​ឆ្នាំ២០២១។ រដ្ឋមន្រ្តីព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បាននិយាយថា «ភាគីអាហ្វហ្កានីស្ថាន បានបន្តព្យាយាមគេចវេះពីបញ្ហាស្នូល ដែលជាមូលដ្ឋាននៃការផ្តួចផ្តើមកិច្ចសន្ទនា ហើយជំនួស​ឱ្យការប្រកាន់យកការទទួលខុសត្រូវ ក្រុមតាលីបង់អាហ្វហ្កានីស្ថាន បែរជាជ្រើសរើស​យកការលេងល្បែងទម្លាក់កំហុស បង្វែរបញ្ហា និងឧបាយកលផ្សេងៗ ទៅវិញ។ ហេតុដូច្នេះ កិច្ចសន្ទនាក៏បានទទួលបរាជ័យ មិនអាចនាំមកនូវដំណោះស្រាយសមស្របមួយ»។ ប្រភពពីប៉ាគីស្ថាននិងអាហ្វហ្កានីស្ថាន បានបង្ហើបឱ្យដឹងថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលសម្រេចបាននៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៩ ខែតុលា ប៉ុន្តែមិនអាចស្វែងរកការឯកភាពគ្នា លើកិច្ចពិភាក្សាជុំទី២ ដែលសម្រុះសម្រួលដោយតួកគីយ៉េនិងកាតា និងដែលបានប្រព្រឹត្តទៅអស់ប៉ុន្មានថ្ងៃ នៅទីក្រុងអ៉ីស្តង់ប៊ូល ដោយភាគីទាំងពីរ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ការប៉ះទង្គិចគ្នាក្នុងខែតុលានេះ បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន ក្នុងខែនេះ […]

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ

Liny Chan October 29, 2025 29/10/2025

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពី ការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពី ការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ […]

អង្គភាពដោះមីនស៊ីម៉ាក់របស់កម្ពុជា ឈ្នះពានរង្វាន់ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌

Liny Chan October 29, 2025 29/10/2025

(លុចសំបួ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានឱ្យដឹងថា នៅថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២៥ ប្រទេសលុចសំបួ​ (Luxembourg)​ ខណៈនៅកម្ពុជា​ ត្រូវនឹងថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២៥​ អង្គភាពស៊ីម៉ាក់កម្ពុជា (CMAC) និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ ​(JICA) ព្រមទាំងក្រុមហ៊ុន NEC ជប៉ុន​ បានទទួលជ័យលាភី​ ឈ្នះការប្រកួតប្រជែងខាងនវានុវត្តន៍ ឆ្នាំ២០២៥​ ពីមជ្ឈមណ្ឌលអន្តរជាតិ ក្រុងស្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌​ (Geneva International Centre for Humanitarian Demining (GICHD)។ ពានរង្វាន់នេះ ធ្វើឡើងលើប្រធានបទ «ការបង្កើនភាពត្រឹមត្រូវ ក្នុងការកំណត់វាយតម្លៃ តំបន់ហានិភ័យគ្រាប់យុទ្ធភណ្ឌ» ដែលអង្គភាព CMAC បានផ្តួចផ្តើមបង្កើត និងអនុវត្តន៍ គម្រោងប្រព័ន្ធទិន្នន័យ បញ្ញាសិប្បនិម្មិត សម្រាប់គ្រប់គ្រងតំបន់រងផលប៉ះពាល់ សំណល់យុទ្ធភណ្ឌសង្គ្រាម (AI Database for the Explosive Remnants of War) […]