ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ សាធារណរដ្ឋហ្វីលីពីនក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦

Naren October 28, 2025 28/10/2025

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី និងជាប្រធានអាស៊ាន ឆ្នាំ២០២៥ បានប្រគល់ញញួរប្រធានអាស៊ានប្តូរវេន ដល់ប្រធានាធិបតីហ្វីលីពីន, នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហោះសារអបអរសាទរ សាធារណរដ្ឋហ្វីលីពីន ក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៦។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ហើយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ នៅរសៀលថ្ងៃទី២៨ ខែតុលានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំប្រទេសអាស៊ានដទៃ បានចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីប្រគល់តំណែងប្រធានអាស៊ាន ទៅសាធារណរដ្ឋហ្វីលីពីន សម្រាប់ឆ្នាំ២០២៦ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

និស្សិត ត្រៀមខ្លួនចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដើម្បីទទួលបានឱកាសការងារធ្វើ

Naren October 28, 2025 28/10/2025

(ភ្នំពេញ)៖ យុវជនដែលជានិស្សិតនៅតាមបណ្ដាសាកលវិទ្យាល័យនានា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នាចុងសប្ដាហ៍នេះ ដែលនឹងផ្ដល់ឱកាសដល់ពួកគេទទួលបានការងារធ្វើ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរាជធានីភ្នំពេញ អំពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារពិព័រណ៍កោះពេជ្រ។ កញ្ញា រុំ សារ៉ាណា និស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀនជំនាញអក្សរសាស្រ្ដចិន បានប្រាប់ថា កញ្ញា បានទទួលព័ត៌មានអំពីពិព័រណ៍ការងារ និងផលិតភាពជាតិ តាមរយៈការផ្សព្វផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាការផ្សព្វផ្សាយបន្ថែមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ កញ្ញាបាននិយាយថា នេះជាឱកាសដ៏ល្អមួយសម្រាប់កញ្ញា ដើម្បីជ្រើសរើសក្រុមហ៊ុនដែលខ្លួនពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ហើយកញ្ញាក៏បានត្រៀម CV រួចរាល់ហើយដែរ។ និស្សិតរូបនេះ បានបន្ថែមថា «ខ្ញុំរៀបចំហើយ (CV) ខ្ញុំបានដាក់ពាក្យប៉ុន្មានកន្លែងហើយដែរ តែគេអត់ទាន់បានប្រាប់លទ្ធផល ហើយបើមានឱកាសការងារទៀតលទ្ធភាពរបស់ខ្ញុំ កាន់តែខ្ពស់ក្នុងការស្វែងរកការងារ»។ និស្សិតមួយរូបទៀតឈ្មោះ ពិដោរ ផល្លីន […]

រដ្ឋសភាកម្ពុជា-ហុងគ្រី ពង្រឹងទំនាក់ទំនងការទូតដើម្បី លើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ និងសុខសន្តិភាព

Naren October 28, 2025 28/10/2025

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងលោក ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី បានឯកភាពរួមគ្នាលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជា ដើម្បីការពារ និងលើកកម្ពស់សុខសន្តិភាព នៅក្នុងពិភពលោក ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាសកល។ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាហុងគ្រី ក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះដែរ លោក ឡាស្លូ កូវឺរ បានវាយតម្តៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅក្នុងឱកាសនេះ។ សម្តេចរដ្ឋសភាធិបតី ជាប្រធានរដ្ឋសភាកម្ពុជាដំបូងគេ ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅហុងគ្រី ខណៈកាលពីឆ្នាំ២០១៥ លោកប្រធានរដ្ឋសភាហុងគ្រី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នៅដើមឆ្នាំ២០២៥កន្លងមកនេះ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta […]

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់អន្តរជាតិថា «បញ្ហាឆបោកតាមអនឡាញ ជាបញ្ហាសកលដ៏ស្មុគស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមិនត្រូវចង្អុលដាក់គ្នានោះទេ»

Naren October 28, 2025 28/10/2025

(ម៉ាឡេស៉ី)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈវេទិកាអន្តរជាតិនានា ក្នុងកម្មវិធីកិច្ចប្រជុំពូលអាស៊ាន​ ឆ្នាំ២០២៥ បានលើកឡើងអំពីស្ថានភាពនៃការឆបោកតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាសកលដ៏ស្មុគស្មាញ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដោះស្រាយជាអន្តរជាតិ ដោយមិនត្រូវចង្អុលដាក់គ្នានោះទេ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ជា សិរី បានរៀបរាប់ទាំងស្រុងដូច្នេះថា៖ ក្នុងរយៈពេលប្រហែល ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដ៏មមាញឹក ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន។ នៅក្នុងវគ្គពិភាក្សានៃកិច្ចប្រជុំកំពូលទាំងពីរនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែ ព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។ យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានា សម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិ ទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយ នៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។ ទីពីរ ខ្ញុំបានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ […]

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន Tropical Fruit Asia បានល្មើសច្បាប់បរិស្ថាន ដោយដឹកជញ្ជូន និងបោះចោលសំរាមផ្តេសផ្តាស នៅស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

Naren October 28, 2025 28/10/2025

(កំពង់ស្ពឺ)៖ ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ដែលស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរកឃើញល្មើសច្បាប់បរិស្ថាន ដោយបានយកសំរាម សំណល់រឹងឧស្សាហកម្ម (សំបក និងគ្រាប់ស្វាយ) ទៅចាក់ចោលនៅទីតាំងដីវាល និងដីស្រែមួយកន្លែង ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអធិកាកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យលើទីតាំងផ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd បានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថាន ដោយសារក្រុមហ៊ុនបានដឹកជញ្ជូន និងការទុកដាក់សំណល់រឹងឧស្សាហកម្ម ចុងក្រោយរបស់ក្រុមហ៊ុន ចាក់ចោលផ្តេសផ្តាស ពុំមែនជាទីលានទុកដាក់សំរាម សំណល់រឹងត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុនមិនបានអនុវត្តតាមផែនការគ្រប់គ្រងបរិស្ថាន ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA ដំបូង និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនអនុវត្តការពិន័យអន្តរការណ៍ លើករណីបានយកសំណល់រឹង ឧស្សាហកម្ម ទៅចោលលើទីតាំងដែលពុំមានការអនុញ្ញាតត្រឹមត្រូវ […]

សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរថ្វាយព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីខួបទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

Naren October 28, 2025 28/10/2025

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានថ្វាយព្រះរាជសារលិខិតអបអរសាទរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីខួបទី២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។ ព្រះរាជសារលិខិតរបស់សម្តេចព្រះមហាក្សត្រី មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ព្រះរាជបុត្រ ជាទីស្រឡាញ់ស្មើជីវិតនៃម៉ាម៉ង់ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីខួបទី ២១ នៃការគ្រងព្រះបរមសិរី រាជសម្បត្តិ ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតនៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ម៉ាម៉ង់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុតជាមួយប្រជាជាតិ ប្រជារាស្ត្រទូទាំងព្រះរាជា ណាចក្រកម្ពុជា។ នៅក្នុងឱកាសដ៏មហាប្រសើរនេះ ម៉ាម៉ង់ សូមសំដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះ ព្រះរាជបុត្រ ដែលមានព្រះកិត្តិនាម ព្រះកិត្តិស័ព្ទកាន់តែល្បីល្បាញនៅក្នុងមជ្ឈដ្ឋានជាតិ-អន្តរ ជាតិ និងទទួលបានមហាជោគជ័យក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្ត្រ ហើយប្រជាជាតិ ប្រជារាស្ត្រកម្ពុជា មានមោទនភាពជាទីបំផុតចំពោះព្រះរាជបុត្រ ដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណៈក្នុងការបំរើឧត្តមប្រយោជន៍មាតុភូមិកម្ពុជា។ សូមព្រះរាជាណាចក្រកម្ពុជា ស្គាល់តែសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពជាដរាប។ ម៉ាម៉ង់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុសក្តិសិទ្ធក្នុងលោក […]

ឆេះឃ្លាំងលក់ម៉ូតូមួយកន្លែងនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង, សមត្ថកិច្ចប្រើទឹកអស់ឡាន១១៥គ្រឿង ចំពោះមូលហេតុកំពុងស្រាវជ្រាវ

Naren October 28, 2025 28/10/2025

(ភ្នំពេញ)៖ ឃ្លាំងលក់ម៉ូតូមួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​២៖២០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ​ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹក​អស់១០៥ឡាន​ ស្មេីរនឹង៤២០ម៉ែត្រគូប​, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើរនឹង២៤ម៉ែត្រគូប និងរថយន្តកងពលតូចលេខ៧០​ […]

BREAKING: សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់

Naren October 28, 2025 28/10/2025

(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ថ្លែងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ដូច្នេះថា «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។ គួរបញ្ជាក់ថា នៅមុនជំនួបតាមការគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនាឱកាសនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ក្នុងប្រទេសកូរ៉េខាងត្បូង មន្ត្រីអាមេរិកខាងលើដដែលក៏បាននិយាយដែរថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការប្រែប្រួលឡើយ សូម្បីបន្តិច ហើយគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើង គឺការរំសាយអាវុធនុយក្លេអ៊ែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនកម្ពុជា និងម៉ាឡេស៊ី ចាប់ដៃគ្នាវិនិយោគចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុង

Liny Chan October 27, 2025 27/10/2025

(ម៉ាឡេស៊ី)៖ ក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុន ចិញ្ចឹម គោយកទឹក ដោះ ដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា បោះ ទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើការវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រវាងអ្នកកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល Alpha group និង លោក Loi Tuan Ee សហស្ថាបនិក,នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន Farm fresh Group។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ Farm Fresh Group ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេ មានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ […]