ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់៖ ចំណូលពលរដ្ឋម្នាក់ៗ នៅខេត្ដព្រះសីហនុ ក្នុង១ឆ្នាំមានជាង ៤,២០០ដុល្លារ ឈរលំដាប់ថ្នាក់លេខ១ នៅកម្ពុជា

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានគូសបញ្ជាក់ឲ្យដឹងថា ចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ នៅខេត្ដព្រះសីហនុ ក្នុង១ឆ្នាំៗ មានប្រមាណជាង ៤,២០០ដុល្លារ ដែលឈរលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជា។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «យោងតាមស្ថិតិដែលបានធ្វើជំរឿនថ្មីៗ កន្លងទៅនេះចំណូល GDP​ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងម្នាក់ និងក្នុងមួយឆ្នាំ ចន្លោះ១៦០០ ទៅ១៧០០ដុល្លារ ប៉ុន្ដែសម្រាប់ខេត្ដព្រះសីហនុ GDP របស់ពលរដ្ឋនៅក្នុងខេត្ដនេះ មានប្រមាណជាង ៤២០០ដុល្លារ ដែលឈរលំដាប់លេខមួយ នៅក្នុងប្រទេសកម្ពុជា»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃាត់រថយន្តចង្កូតស្តាំពាក់ស្លាកលេខថៃចំនួន២គ្រឿង ក្រោយឈ្មួញលួចនាំចូលគ្មានឯកសារត្រឹមត្រូវ

Naren June 21, 2024 21/06/2024

(កោះកុង)៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា មន្ត្រីគយសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានចេញប្រតិបត្តិការបង្ក្រាបរថយន្តអត់ពន្ធចំនួន ២គ្រឿង ពាក់ផ្លាកលេខថៃ ដែលកំពុងចរាចរណ៍នៅក្នុងខេត្តកោះកុងនៅចំណុចផ្លូវបេតុង ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ប្រធានសាខាគយ បានបន្ថែមថា រថយន្តដែលបង្ក្រាបបានមានភិនភាគដូចខាងក្រោម៖ *ទី១៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ខ្មៅ ចង្កូតស្តាំ ពាក់​ស្លាកលេខ​ថៃ២៣៦៦ *ទី២៖ រថយន្តម៉ាក ISUZU D-MAX ឆ្នាំ២០១៩ ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខថៃ៩៨៨៧។ លោកថា ឈ្មួញបានលួចនាំចូលដោយគេចវេសសមត្ថកិច្ច និងមិនមានឯកសារគ្រប់គ្រាន់។ បច្ចុប្បន្នរថយន្តខាងលើ បានរក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុង ដោយបានធ្វើកំណត់ហេតុល្មើសច្បាប់ គយតាមនីតិវិធីច្បាប់ជាធរមាន។ លោកបញ្ជាក់ថា ចំពោះរថយន្តចង្កូតស្តាំ គឺសាខាគយមិនអនុញ្ញាតឲ្យនាំចូលឡើយពីស្ថិតក្នុងករណីខុសច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ទូររថភ្លើងរបស់ក្រុមហ៊ុន Royal Railway ដែលទិញមកពីជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត ធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដោយជោគជ័យ

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ ទូររថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit) ចំនួន ៥គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានធ្វើតេស្តបើកបរសាកល្បងពីរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងល្បឿនចម្លោះពី ៥០-៨០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់ ប្រកបដោយជោគជ័យ។ ការតេស្តបើកបករសាកល្បងនេះធ្វើឡើង បន្ទាប់ពីទូររថភ្លើងដូចគ្នាចំនួន ៤គ្រឿងផ្សេងទៀត បានធ្វើតេស្ត បើកបរសាកល្បងដោយជោគជ័យ ទាំងលើផ្លូវភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះផងដែរ។ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) បានយកចិត្តទុកដាក់ចុះពិនិត្យ តាមដាន ដំណើរការធ្វើតេស្តសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មក១០០០មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកកម្ពុជា)។ ជាមួយគ្នាផងដែរក្រុមការងារបច្ចេកទេសបានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ គួរបញ្ជាក់ថា ពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះរួមមាន៖ […]

ក្រុមដង្លូវហ្វូងកំពុងការបំផ្លាញដំណាំស្រូវ១៥ហិតា នៅស្រុកថ្ពង, អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីជំនាញកសិកម្មចុះពិនិត្យបន្ទាន់ ស្វែងការដោះស្រាយជូនប្រជាកសិករ

Naren June 21, 2024 21/06/2024

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកសិកម្ម ចុះពិនិត្យ និងវាយតំលៃផលប៉ះពាល់ចំពោះការខូចខាតដំណាំស្រូវ របស់ប្រជាកសិករ នៅក្នុងភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយមានសេចក្តីរាយការណ៍ពីការបំផ្លាញសត្វដង្កូវហ្វូង ដែលទូរលេខបឋមស្រូវជាង១៥ហិកតា កំពុងរងផលប៉ះពាល់។ លោក វ៉ី សំណាង បានចូលរួមសោកស្តាយចំពោះការបំផ្លិចបំផ្លាចដំណាំស្រូវរបស់បងប្អូនកសិករពីសំណាក់ពពួកសត្វដង្កូវហ្វូង ដែលបាននិងកំពុងមានវត្តមាននៅក្នុងឃុំខាងលើនេះ ហើយលោកចាត់ឲ្យជំនាញមានវិធានការ បន្ទាន់លើករណីនេះ។ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញកសិកម្មត្រូវបន្តចុះពិនិត្យតំបន់ផ្សេងៗ និងស្រាវជ្រាវនូវវត្តមានសត្វដង្កូវហ្វូងនេះនៅតាមបណ្តាស្រុក ក្រុង ហើយចាត់វិធានការបន្ទាន់ឲ្យបានឆាប់បំផុត ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនកសិករធ្វើយ៉ាងណាបញ្ជៀសបានពីការយាយីសត្វចង្រៃទាំងនេះ។ ទន្ទឹមគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ដែលប្រកបរបរធ្វើស្រែឱ្យយកចិត្តទុកដាក់ខ្ពស់ តាមដាននូវវត្តមានដង្កូវហ្វូងនិងសត្វចង្រៃផ្សេងទៀតដែលបំផ្លិចបំផ្លាញផលដំណាំរបស់បងប្អូន ។ ក្នុងករណីប្រសិនជាឃើញមានវត្តមានពពួកដង្កូវហ្វូងនិងសត្វចង្រៃខាងលើ សូមបងប្អូនប្រជាកសិករ សហការនិងរាយការណ៍បន្ទាន់ទៅមន្ត្រីជំនាញកសិកម្មឃុំឬស្រុក ក្រុង ដើម្បីឱ្យអាជ្ញាធរនិងមន្ត្រីជំនាញមានលទ្ធភាពអន្តរាគមន៍ សង្គ្រោះទាន់ពេលវេលា។ យោងតាមសម្តីរបស់លោក យឹម ណន អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះដង្កូវហ្វូងកំពុងលេចវត្តមានលើស្រុកចំនួនពីរគឺស្រុកថ្ពង និងស្រុកបសេដ្ឋ មន្ទីរជំនាញកំពុងចាត់វិធានការ តាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងកំពុងតាមដានស្រាវជ្រាវលើស្រុក/ក្រុងផ្សេងទៀតនូវវត្តមានពពួកសត្វនេះដើម្បីមានចំណាត់ការទាន់ពេលជូនកសិករ៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អាជីវករ លក់ផ្លែទុរេន កុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ក្រោយរកឃើញទុរេននាំចូលមានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករ ដែលប្រកបអាជីវកម្មលក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួន នៃប្រទេសកម្ពុជា។ យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេន បានអះអាងថា ផ្លែទុរេនដែលពួកគាត់ ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។ ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ […]

ធនាគារពិភពលោក អនុម័តហិរញ្ញប្បទានថ្មីចំនួន ២៧៥លានដុល្លារ សម្រាប់ទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោកនៅថ្ងៃទី២១ ខែមិថុនានេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន, ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិ មានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះ បន្ថែមពីលើឥណទានតម្លៃ ២៧៤ លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី១ (first Cambodia Growth and Resilience Development Policy […]

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ស្ទើរតែបាត់បង់ ដោយសារខ្វះការគាំទ្រ

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា សិល្បៈខ្លះបានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិតក្នុងការគាំទ្រ ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម។ លោកថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការស្រាវជ្រាវនិងរំឭករំលេចតន្ត្រីប្រពៃណីខ្មែរ ដែលពុំសូវមានប្រជាប្រិយភាពក្នុងស្រទាប់សាធារណជន»។ លោក ហាប់ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញនៅពេលបច្ចុប្បន្ននេះ ទម្រង់សិល្បៈមួយចំនួន បានមានការបាត់បង់ទាំងស្រុង។ ខ្លះទៀត ដោយការខិតខំប្រឹងប្រែងរបស់សិល្បករសិល្បការិនីយើង បានរស់រៀនមានជីវិតឡើងវិញ តែក៏នៅមានកម្រិត ដូចជាល្ខោនអាប៉េ ល្ខោនប្រាមោជ្ជទ័យ ល្ខោនពោលស្រី ល្ខោនស្បែកពណ៌ ជាដើម»។ បើតាមលោក ហាប់​ ទូច ខ្មែរយើងមានភ័ព្វសំណាងនិងមោទនភាពខ្លាំងណាស់ ដែលជាប្រជាជនខ្មែរ និងរស់នៅក្នុងប្រទេសដែលមាន៖ * វប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ ជាពិសេសវប្បធម៌អរិយធម៌អង្គរដ៏រុងរឿង (ស.វ. ទី៩-១៥)។ វប្បធម៌អរិយធម៌ខ្មែរ ជាវប្បធម៌អរិយធម៌ស្នូលនៅក្នុងពិភពលោក ជាពិសេសនៅតំបន់អាស៊ីយើងនេះ។* «កម្ពុជាអច្ឆរិយ» «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» «វប្បធម៌ជាព្រលឹងរបស់ជាតិ» «វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិផ្កើងថ្កាន» ជាទិសនិងពាក្យស្លោកឆ្លុះបញ្ចាំងពីអច្ឆរិយភាពវប្បធម៌ និងប្រទេសជាតិខ្មែរ។ «សូមគិតនិងស្រមៃមើល […]

ការដ្ឋានសាងសង់អាគារមួយកន្លែងបង្កសំឡេងរំខានយប់ថ្ងៃ និងមិនគោរពកិច្ចសន្យាដែលបានធ្វើឡើងចំពោះមុខមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ

Naren June 21, 2024 21/06/2024

(ព្រះសីហនុ)៖ ការដ្ឋានសាងសង់អាគារមួយកន្លែង មិនគោរពកិច្ចដែលបានធ្វើឡើងចំពោះមុខក្រុមការងារអន្តរវិស័យរដ្ឋបាលខេត្តព្រះសីហនុ។ នេះជាការរៀបរាប់ឲ្យរបស់លោក តាំង វិជ្ជនី តាមរយៈបទសម្ភាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រីឲ្យដឹងទៀតថា ក្រុមហ៊ុនសាងសង់មួយកន្លែងនេះ មានការរំលោភបំពានលើកិច្ចសន្យា ដោយមិនញរញើតដែលបានព្រមព្រៀងជាមួយគ្នាចំពោះមុខមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។ លោកស្រីបានរៀបរាប់បន្តថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុនខាងលើបានធ្វើការសាងសង់អាគារនេះឡើងទាំងយប់ទាំងថ្ងៃ ដែលបង្កឲ្យមានការរំញ័រពីការបុកគ្រិះធ្វើឲ្យបន្ទប់ស្នាក់នៅរបស់ធ្វីនផាមរីស៊ត ជាច្រើនកន្លែងមានការប្រះស្រាម បាក់ស្រុត ព្រមទាំងបានបង្កជាសំឡេងរំខានខ្លាំងៗ ដែលធ្វើឲ្យដំណើរការទទួលភ្ញៀវមានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃដោយសារបញ្ហាខាងលើ។ ក្រោយមានរឿងបែបនេះកើតឡើង ភាគីទាំងពីរ បានជជែកគ្នារកដំណោះស្រាយម្តងជាពីរដងរហូតឈានដល់ដាក់ពាក្យបណ្តឹងទៅរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់មកមានការដោះព្រមព្រៀងគ្នា ដោយធ្វើកិច្ចសន្យារួមគ្នាមួយ ក្នុងនោះមានលាយលក្ខជាអក្សរដូចតទៅ «នៅថ្ងៃមុខប្រសិនបើការដ្ឋានសំណង់មានការធ្លាក់សម្ភារដែលប៉ះពាល់ធ្ងន់ធ្ងរ នោះភាគីទាំងពីរត្រូវជជែកពិភាក្សាដើម្បីរកដំណោះស្រាយ និងសូមឲ្យចាប់ដំណើរការធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់២២យប់។ ចំណែកឯលោក CHEN JIAN DONG តំណាងម្ចាស់ការដ្ឋានសំណង់នៅលើក្បាលដីលេខ១៣៤៩ ឯកភាពឱ្យកម្មករធ្វើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង២២យប់ តាមការសំណូមពររបស់កញ្ញា តាំង វិជ្ជនី ពិតប្រាកដមែន»។ យ៉ាងណាមិញរំលងបានតែបីទៅបួនថ្ងៃ ខាងការដ្ឋានសំណង់មិនបានគោរពតាមកិច្ចសន្យានោះឡើយ ពោលគឺធ្វើការគ្មានដែនកំណត់ ២៤ម៉ោង លើ២៤ម៉ោង ដែលជាហេតុធ្វើឲ្យមានការស្រុតប្រះស្រាម បង្គោលរបងបន្ថែមទៀត ជាពិសេសគឺមិនគោរម៉ោងដែលបានកំណត់ ក្រោយមានសកម្មភាពនេះកើតឡើងលោកស្រី តាំង វិជ្ជនី ព្យាយាមទំនាក់ទំនងទៅភាគីសាងសង់ដើម្បីដោះស្រាយ នូវបញ្ហាកើតឡើង […]

ជំងឺសារទឹក បានសម្លាប់សត្វក្របីអស់ ១៥ក្បាល និងបន្តឈឺ ៤៧ក្បាល នៅខេត្តកំពង់ធំ

Naren June 21, 2024 21/06/2024

(កំពង់ធំ)៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា នៅខេត្តកំពង់ធំ មានកើតជំងឺសារទឹកបានសម្លាប់សត្វក្របី អស់១៥ក្បាល និងបន្តឈឺ៤៧ក្បាល នៅតំបន់វាលក្រោមតំបន់៣ (តំបន់វាលស្រង៉ែ) ដែលប្រជាពលរដ្ឋបានទៅឃ្វាល ។ លោក ប៉ែន វណ្ណរិទ្ធ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តនៅល្ងាច ថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៤នេះថា រយៈពេល៣ថ្ងៃនេះ មន្ត្រីជំនាញបានព្យាបាលរួចរាល់ហើយ និងជួយសង្គ្រោះសត្វក្របី បានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះស្ថានភាពសត្វក្របី ដែលឈឺទាំងនោះបានធូរ ស្រាលវិញ។ ដោយឡែកមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងសុព្យាបាលដឹកនាំដោយលោក ចាន់ បញ្ញវ័ន្ត បានបន្តចាក់វ៉ាក់សាំងសត្វគោ ក្របីសរុបចំនួន ៨៦៣ ក្បាល ក្នុងនោះគោចំនួន ២០០ក្បាល និងក្របីចំនួន ៦៦៣ក្បាល។ លោក ប៉ែន វណ្ណរិទ្ឋិ បានចាត់មន្ត្រីជំនាញ ឲ្យចុះពិនិត្យតាមដានស្ថានភាពសត្វ នៅតាមមូលដ្ឋានជាប់ជាប្រចាំ ហើយលោកក៏សូមអំពាវនាវដល់ ប្រជាកសិករ ចិញ្ចឹមសត្វទាំង អស់ […]

កម្ពុជាថ្លែងអំណរគុណដល់ WHO ដែលតែងតែជួយ និងបន្ដជួយដល់វិស័យសុខាភិបាលកម្ពុជា

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលតែងតែជួយដល់វិស័យសុខាភិបាលកម្ពុជា ទាំងជំនួយបច្ចេកទេស និងធនធានថវិកា។ ជាពិសេសដែលបាន និងកំពុងសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកល និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជំនួបខាងលើនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសលោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកនាយកប្រចាំតំបន់ នៅប្រទេសកម្ពុជានាពេលនេះ និងសូមអបអរសាទរ លោក សាយ យ៉ា ដែលត្រូវបានតែងតាំងជា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត សាយយ៉ា បានថ្លែងអំណរដល់ក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងបានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ កាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។ ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត សាយយ៉ា ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល […]