ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឲ្យក្រុមហ៊ុន TOYOTA នាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន, ប្រេងរំអិល, គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការ​ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា លើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក «TOYOTA» របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION»៕ ផ្តល់សិទ្ធិដោយ៖ Fresh News សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងដល់ប្រជាពលរដ្ឋ សង្កាត់គីឡូម៉ែត្រលេខ៦​ ពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី​ នៅថ្ងៃទី២៨​ មិថុនា

Naren June 21, 2024 21/06/2024

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៤​ ខាងមុខនេះ​។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីតាំងលំនៅដ្ឋាន ស្ថិតនៅតំបន់ខាងលេី​ មេត្តាយោគយល់​ និងសហការណ៍ដោយអនុគ្រោះ​៕ផ្តល់សិទ្ធិដោយ Fresh News

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖ ក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea នឹងបើករោងចក្រទី២របស់ខ្លួន លើផ្ទៃដី៥០ហិកតានៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗ

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់ជប៉ុន គឺក្រុមហ៊ុន Minebea Mitsumi នឹងគ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី ២របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក កែវ រតនៈ បានថ្លែងឲ្យដឹងថា «បន្ទាប់ពីមានការពិភាក្សាយ៉ាងលម្អិតរវាងខ្ញុំ និងក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea Mitsumi យើងទទួលបានការសម្រេចមួយ គឺក្រុមហ៊ុននេះនឹងពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង រោងចក្រទី២របស់ខ្លួន នៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់»។ លោកបានថ្លែងបន្ដថា ចំពោះទីតាំងដែលនឹងគ្រោងបើករោចក្រនេះ មានផ្ទៃដីប្រមាណ ៥០ហិចតា ដែលនឹងបង្កើតការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។ នេះជាសមិទ្ធផលថ្មីមួយ ដែលសម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើម និងជាការប្រឹងប្រែងបន្ដរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាការប្រឹងប្រែងធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន។ លោកបានបញ្ជាក់ថា ចំពោះរោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ […]

ស្នងការរាជធានីភ្នំពេញ រឹតបន្តឹងលើការកាន់កាប់ និងដឹកជញ្ជូនអាវុធក្នុងមូលដ្ឋាន

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបាន និងកំពុងរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់នគរបាលក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់បន្ថែម លើការត្រួតពិនិត្យតាមដងផ្លូវសាធារណៈ អំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់។ ថ្លែងក្នុងកិច្ចសម្ភាស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការរឹតបន្តឹងលើការកាន់កាប់អាវុធនៅរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ដូច្នេះថា៖ «ទី១ រាល់ថ្ងៃនេះ ខ្ញុំកំពុងតែរឹតបន្តឹង ការប្រើប្រាស់អាវុធរបស់សមត្ថកិច្ច ទី២.ឱ្យគាត់យល់អំពីក្រមសីលធម៌នៃការប្រើប្រាស់អាវុធ តើច្បាប់កំណត់ឱ្យប្រើប្រាស់របៀបម៉េច? ហើយបន្ទាប់មកទៀត គឺយើងយកចិត្តទុកដាក់អំពីការត្រួតពិនិត្យ តាមដងផ្លូវសាធារណៈអំពីការដឹកជញ្ជូនអាវុធដោយខុសច្បាប់»។ ការអះអាងរបស់ស្នងការរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានករណីប្រើប្រាស់អាវុធពីសំណាក់ឧកញ៉ា ស្រី ស៊ីណា បានចូលទៅផ្ទះជនរងគ្រោះ ហើយបាញ់សម្លាប់២នាក់គូដណ្ដឹងដែលជាម្ចាស់ផ្ទះ និងបាញ់មនុស្ស២នាក់ទៀតរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោរ គម្រោងទី៧ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានបញ្ជាក់ថា ការប្រើប្រាស់អាវុធរបស់ ឧកញ៉ា ស្រី ស៊ីណា គឺមិនមានច្បាប់អនុញ្ញាតនោះទេ។ នេះជាការកាន់កាប់អាវុធដោយខុសច្បាប់ ប៉ុន្តែយោងតាមច្បាប់ទោសនេះ ស្រាលជាង […]

អ្នកនាំពាក្យរងក្រសួងការងារ៖ កម្ពុជាគឺជាឋានសួគ៌របស់សហជីព, ជាង៦ពាន់ សហជីព កំពុងអនុវត្តសិទ្ធិសេរីភាពខ្លួនយ៉ាងពេញលេញ

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ លោកស្រី ឃុន ណៃហៀក អ្នកនាំពាក្យរងទី១ នៃក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជា គឺជាឋានសួគ៌របស់សហជីព ដែលមានសហជីព ចំនួនប្រមាណជាង ៦ពាន់សហជីព បាននិងកំពុងអនុវត្តសិទ្ធិសេរីភាព ខ្លួនយ៉ាងពេញលេញអនុលោមតាមច្បាប់ស្តីពី «ការងារច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ»។ តាមរយៈបណ្តាញសង្គម លោកស្រី ឃុន ណៃហៀក បានបញ្ជាក់ថា បើសិនជាសហជីពពិតជាមិនទទួលបានសិទ្ធិសេរីភាពមែននោះ ពិតជាមិនមានចំនួនសហជីពដ៏ច្រើនអាចបង្កើត និងអនុវត្តនូវសិទ្ធិសេរីភាព យ៉ាងពេញលេញតាមច្បាប់នោះឡើយ។ បន្ថែមពីនេះ លោកស្រី ឃុន ណៃហៀក បានសង្កត់ធ្ងន់ថា វិទ្យុអាស៊ីសេរី គួរយល់ដឹងឱ្យច្បាស់ថា អ្វីដែលជាសកម្មភាពសហជីព ហើយអ្វីដែលជាការប្រព្រឹត្តខុសច្បាប់របស់បុគ្គលដែលជាសហជីព ហើយត្រូវរៀនទទួលស្គាល់ការពិតនៃការវិវត្តន៍រីកចម្រើននៃអង្គការវិជ្ជាជីវៈ និងការធានាការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ចៀសវាងការចេញរបាយការណ៍ណាមួយ ដែលអាចនឹងប្រឈមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ទូតកម្ពុជាប្រចាំប្រចាំប្រទេសឥណ្ឌា ស្នើសុំឲ្យពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង ចំពោះជនជាតិឥណ្ឌា និងសូមឲ្យរក្សាប្រពៃណីរួសរាយរាក់ទាក់

Naren June 20, 2024 20/06/2024

(ឥណ្ឌា)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង ចំពោះជនជាតិឥណ្ឌា ដែលមកលេងកំសាន្ដនៅក្នុងប្រទេសកម្ពុជា និងសូមឲ្យរក្សាប្រពៃណីរាក់ទាក់រួសរាយ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» លោក កុយ គួង បានបញ្ជាក់ថា «សូមឲ្យប្រជាពលរដ្ឋយើង នៅរក្សាប្រពៃណីរាក់ទាក់រួសរាយ និងសូមឲ្យបងប្អូនកម្ពុជា កុំមានការរើសអើង ឲ្យនៅរក្សាប្រពៃណីវប្បធម៌ល្អ ជាមួយនឹងជនបរទេសរក្សានៅដដែល»។ លោក កុយ គួង បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង មុនលោកមកធ្វើជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា តែងតែមានព័ត៌មានថា ប្រទេសឥណ្ឌា ជា​ប្រទេស ចេះមួយចេះពីរ ប៉ុន្ដែពេលដែលលោក បានមកធ្វើការនៅទីនេះផ្ទាល់ គឺមិនដូចនឹងលើកឡើងនោះទេ ខណៈឥណ្ឌាបច្ចុប្បន្ននេះ កម្រិតជីវភាពប្រជាជនគេ គឺឡើងទៅថ្នាក់កណ្តាល (មធ្យម) ខ្លាំងណាស់។ បន្ថែមពីនោះទៀត លោក កុយ គួង បានបញ្ជាក់ថា ពេលដែលលោក មកធ្វើការនៅទីនេះភ្លាមៗ ឥណ្ឌាបានធ្វើការបញ្ជាទិញយន្តហោះ ជាង១ពាន់គ្រឿង […]

កម្លាំងនគរបាលក្រុងសៀមរាប ប្រមូលសិស្សដែលគេចសាលា​មិនចូលរៀន​ ​យកមកអប់រំ​ ណែនាំ​ និងឲ្យធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាល

Liny Chan June 20, 2024 20/06/2024

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងសៀមរាប​ បានប្រមូលសិស្សានុសិស្សដែលគេចសាលា​ មិនចូលរៀន​ តែងតែជួបជុំគ្នានៅតាមទីតាំងតារាងបាល់​ និងហាងកាហ្វេមួយចំនួន​យកមកអប់រំ​ ណែនាំ​ ព្រមទាំងធ្វើកិច្ចសន្យាចំពោះមុខអាណាព្យាបាលផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើក្រុមសិស្សគេចសាលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Elon Musk អះអាងថា កំពូលរថយន្ត Tesla Roadster របស់ខ្លួនមានសមត្ថភាពអាចហោះបាន

Naren June 20, 2024 20/06/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺកំពូលមហាសេដ្ឋី Elon Musk អះអាងនាពេលថ្មីៗនេះតាមរយៈបណ្តាញសង្គម X ថា កំពូលរថយន្តស៊េរីថ្មីរបស់ខ្លួន គឺ Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរ។ ប្រសិនបើការអះអាងនេះ ជាការពិតមែន នោះ Roadster នឹងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ តែយ៉ាងណា Elon Musk មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែម ដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gizmo China។ គេនៅចាំបានថា យានយន្តលំដាប់កំពូលរបស់ Tesla គឺ Tesla Roadster នេះបានប្រកាសចេញផ្លូវការណ៍ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដែលវាជាអ្នកស្នងតំណែងពី Roadster ស៊េរីឆ្នាំ ២០០៨ ផលិតឡើយដោយប្រើទម្រង់ Elise platform ។ កំពូលរថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី ១ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១.៩ វិនាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមានរថយន្តម៉ាក Tesla […]

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ៖ កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរី បើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច

Naren June 20, 2024 20/06/2024

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចសិង្ហបុរីសព្វថ្ងៃ ប្រសិនបើរក្សាបានសន្តិភាព ស្ថិរភាព និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចទៅមុខជាបន្តបន្ទាប់។ ការថ្លែងរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយជើងចាស់រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសសិង្ហបុរី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា កម្ពុជាអាចយកចំណុចខ្លាំងៗរបស់សិង្ហបុរីមកសិក្សា ហើយពិចារណាក្នុងការអនុវត្តតាមក្នុងកម្រិតណា ដើម្បីរួមចំណែកជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តការរីកចម្រើន។ លោកបានបន្តថា តាំងពីឆ្នាំ១៩៦៥មក សិង្ហបុរីជាប្រទេសមួយដែលមិនដែលស្គាល់សង្គ្រាម សូម្បីតែអស្ថិរភាពនយោបាយ ក៏សិង្ហបុរីមិនដែលប្រទះដែរ។ ប្រសិនបើចង់ទាញមេរៀនមួយសំខាន់ពីសិង្ហបុរី ប្រជាជនខ្មែរគួរយល់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោក ហ្សង់ហ្វ្រង់ស្វ័រ បានបន្តទៀតថា «ប្រសិនបើប្រទេសសិង្ហបុរីលង់ខ្លួនដូចកម្ពុជាទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ក្រោយមកឆ្លងកាត់របបប្រល័យពូជសាសន៍ រួចហើយឆ្លងកាត់សង្គ្រាមឥណ្ឌូចិនលើកទី៣ ទៀតនោះ ម្ល៉េះសមប្រទេសនេះក៏នឹងរងទុក្ខវេទនាខ្ទេចខ្ទីដូចប្រទេសកម្ពុជាអីចឹងដែរ ម្ល៉ោះហើយបើចង់រៀនតាមសិង្ហបុរី ចូរនាំគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ ឱ្យតម្លៃដល់សណ្ដាប់ធ្នាប់សង្គម និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស»។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបានបង្ហាញការជឿជាក់ថា ប្រសិនបើធ្វើបែបនេះបានដូចសិង្ហបុរី នៅទីបំផុត កម្ពុជាគង់តែស្គាល់ភាពរុងរឿងដូចប្រទេសគេឯងជាក់ពុំខាន។ […]