ព័ត៌មានជាតិ

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវចំនួន៧ចំណុច លើកទឹកចិត្តដល់ស្ថាប័ន និងប្រជាជនឱ្យចូលរួមក្នុងការកែលម្អសុវត្ថិភាព និងភាពធន់របស់សហគមន៍

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអំពាវនាវចំនួន ៧ចំណុច ការលើកទឹកចិត្តដល់ស្ថាប័ន និងប្រជាជនទាំងអស់ ឱ្យចូលរួមក្នុងការកែលម្អសុវត្ថិភាព និងភាពធន់របស់សហគមន៍។ ដើម្បីឱ្យការប្ដេជ្ញានេះក្លាយជាការពិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវដូចខាងក្រោម៖ ទី១៖ លើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។ ទី២៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិ។ ទី៣៖ ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។ ទី៤៖ រាជធានី ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋ ទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។ ទី៥៖ ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

យល់ដឹងពីជំនួញ៖ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជាថា អត្រាពន្ធនាំចូលទំនិញពីអាមេរិក ០% ជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា និងអាមេរិក ចាប់ដៃគូគ្នាធ្វើពាណិជ្ជកម្ម

Naren October 12, 2025 12/10/2025

(ភ្នំពេញ)៖ លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា​ បានលើកឡើងថា ការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក ដែលកំណត់កាលពីថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៥ គឺជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា និងអាមេរិក ចាប់ដៃគូគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ស្របពេលដែលកម្ពុជា អនុវត្ត​អត្រាពន្ធបដិការថ្មី ដែលកម្ពុជាយកពន្ធលើទំនិញ​ចូលពីអាមេរិកក្នុងអត្រា០% ប៉ុន្តែមិនទាន់មានទំនិញអាមេរិកថ្មី ហូរចូលកម្ពុជានោះទេ​ ដោយសារការនាំចូលទំនិញថ្មីៗ វាទាមទារឱ្យមានការសិក្សាពីទីផ្សារ រៀបចំការចុះបញ្ជីតាមច្បាប់ និងត្រូវមានដៃគូចែកចាយជាដើម។ លោកបានកត់សម្គាល់ថា បើទោះបីជាការអនុវត្តអត្រាពន្ធបដិកាថ្មីរវាងកម្ពុជា-អាមេរិក ​បានចូលជាធរមានកាលពីថ្ងៃទៅ១ ខែសីហា ឆ្នាំ២០២៥ ​ក៏ដោយ ប៉ុន្តែកំណើននៃការ​ទំនិញអាមេរិកមកកម្ពុជាមានកំណើនតិចតួចនៅឡើយ។ យ៉ាងនេះក្តី លោកមានសុទិដ្ឋិនិយមថា ទំនិញអាមេរិកនឹងអាចនាំចូលទីផ្សារកម្ពុជា បានកាន់តែច្រើនជាងមុន ដូច្នេះហើយលោកលើកទឹកចិត្តដល់ពាណិជ្ជករកម្ពុជា ចាប់ដៃគូជាមួយពាណិជ្ជករអាមេរិក ដើម្បីនាំចូលទំនិញដែលមានគុណភាពល្អ ខណៈពន្ធគយស្ថិតក្នុងអត្រា ០% ដែលអាចនឹងធ្វើឱ្យអ្នករកស៊ីកាន់តែរីកចម្រើន។ យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិកសម្រេចបាន ៩.៥ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៦% ក្នុងនោះ កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិកមានតម្លៃ ៩.២លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតម្លៃជាង២៨៣លានដុល្លារអាមេរិក។ […]

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ចេញសេចក្តីថ្លែងការណ៍ ស្តីពីវឌ្ឍនភាពនៃកិច្ចចរចាពាណិជ្ជកម្មជាមួយកម្ពុជា

Naren October 12, 2025 12/10/2025

(វ៉ាស៊ីនតោន)៖ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដើម្បីបញ្ជាក់ពីវឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា អំពីពាណិជ្ជកម្មបដិការ។ តំណាងពាណិជ្ជកម្មអាមេរិក USTR និង ក្រុម អ្នកចរចា កម្ពុជា បាន និង កំពុង ចរចា យ៉ាង ជិតស្និទ្ធ ដើម្បី បន្ត ទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគី របស់ប្រទេសទាំង២។ ក្នុងអំឡុងកិច្ចប្រជុំដែលប្រព្រឹត្តទៅប្រកបដោយផលិតភាព លោក Greer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Trump ចំពោះគោលនយោបាយពាណិជ្ជកម្មតម្កល់ផលប្រយោជន៍អាមេរិកជាធំ រួមទាំងការធានាថាកម្មករ និងបណ្ដាក្រុមហ៊ុនអាមេរិកមានមានឱកាសស្មើៗគ្នាក្នុងការប្រកួតប្រជែង និងដោះស្រាយឱនភាពពាណិជ្ជកម្មដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក។ លោក Greer បានកត់សម្គាល់ថា «កិច្ចពិភាក្សាកាលពីម្សិលមិញជាមួយកម្ពុជាបានគូសបញ្ជាក់ពីវឌ្ឍនភាពដ៏សំខាន់ក្នុងការសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មដែលស្មើភាព និងបដិការ ក៏ដូចជាការធានាការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្ម និងពន្ធដែលមានរយៈពេលយូរ។ ខ្ញុំសូមអរគុណឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំពោះការដឹកនាំ និងកិច្ចសហប្រត្តិការ របស់លោកជាមួយសហរដ្ឋអាមេរិកលើការបន្តទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង […]

សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្ត៉ំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបន្តទន្ទ្រានទឹកដីកម្ពុជា

Naren October 12, 2025 12/10/2025

(ជប៉ុន)៖ សហគមន៍ខ្មែរនៅជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្ត៉ំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោសកងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃ៉ំអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ការប្រមូលផ្ត៉ំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ម៉ាឡេស៉ី និងបារាំងប្រចាំប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះបញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ។ អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្ត៉ំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដើម្បីប្រកាសថ្កោលទោសចំពោះអំពើរំលោភបំពានលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យអាជ្ញាធរថៃបញ្ឈប់នូវទង្វើរំលោភបំពាននិងអំពើហិង្សាទាំងអស់នេះ ជាបន្ទាន់ និងគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ស្មារតីនៃកិច្ចប្រជ៉ំ GBC និង RBC, MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ

Naren October 12, 2025 12/10/2025

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន ពីសំណាក់កងទ័ពថៃគឺជាអំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបរាប់ថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ គ.ស.ម.ក. បានទទួលរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានអះអាងថា កងយោធាថៃបានចាក់សំឡេងខ្មោចលង តាមរយៈឧបករណ៍បំពងសំឡេងដែលឮខ្លាំងៗចាប់ពីម៉ោង ១០ និង ៤៤ នាទី រសៀល រហូតដល់ម៉ោង ១២ និង ៤ នាទី កណ្តាលអាធ្រាតុ និងបានបន្តចាក់សំឡេងរំខានជាសំឡេងយន្តហោះ ពីម៉ោង ៣ និង ២២ នាទី រហូតដល់ម៉ោង ៣ និង ៥៣ នាទី ទាបភ្លឺដោយមានគោលបំណងរំខាននិងបំភ័យប្រជាជនកម្ពុជា ដែលរស់នៅក្នុងសហគមន៍ក្បែរៗនោះ។ សំឡេងទាំងនេះ […]

ទស្សនៈ៖ កងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ គប់គិតបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យអ័ព្ទឱនកិត្តិយសថៃមួយប្រទេស

Naren October 12, 2025 12/10/2025

(បន្ទាយមានជ័យ)៖ កងទ័ពរបស់ថៃ និងអាជ្ញាធរខេត្តស្រះកែវ បានគប់គិតគ្នាបើកដៃឱ្យបុគ្គល «កាន់ ចមផ្លាំង» ធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សជាតិខុសនឹងច្បាប់អន្តរជាតិ ដែលជាការធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱនព្រោះតែទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្ស។ បុគ្គល កាន់ ចមផ្លាំង ដែលជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ថៃ ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើនូវទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ កាលពីចុងខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បុគ្គល កាន់ ចមផ្លាំង ធ្លាប់បានផ្តើមគំនិត និងរៀបចំរថយន្តដឹកលាមកបំណងយកមកបាញ់លើប្រជាពលរដ្ឋខ្មែរ និងភូមិឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់។ ជាពិសេសតាមរថយន្តដឹកលាមកនោះ ពួកគេបានចងទង់ជាតិរបស់ថៃថែមទៀតផង។ បើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាការបន្ទាបបន្ថោកកិត្តិយសជាតិសាសន៍ថៃពេញមួយប្រទេស។ អ្នកខ្លះពិព័ណ៌នាថា ទង់ជាតិ ដែលធ្លាប់តែជាគោរព និងបង្ហាញសម្រាប់ភាពមោទនភាពនោះ ត្រូវបានបុគ្គល កាន់ ចមផ្លាំង យកទៅចងលើលាមកជាកន្លែងស្អប់ខ្ពើមទៅវិញ។ បន្ទាប់ពីរងការរិះគន់នោះទៅ សកម្មភាពរបស់បុគ្គល កាន់ ចមផ្លាំង បានស្ងប់ស្ងាត់មួយរយៈ។ […]

ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងខែកញ្ញា មានតម្លៃជាង ២០៧លានដុល្លារ ​ថយចុះជាង៣២%

Liny Chan October 11, 2025 11/10/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ​ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២០៧លានដុល្លារ មានការថយចុះប្រមាណ ១០០លានដុល្លារឬ ប្រមាណ​ ៣២.៥% ​បើធៀបនឹងពីខែកញ្ញា ឆ្នាំ២០២៤ ​មានតម្លៃជាង ៣០៧លានដុល្លារ។​ ទោះជាយ៉ាងនេះ បើទោះបីជាប្រទេសទាំង២ មានជម្លោះព្រំដែន និងឈានទៅដល់ការបិទព្រំដែនក៏ដោយ ប៉ុន្តែបើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែសីហា ឆ្នាំ២០២៥នេះ មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះក្នុងរង្វង់៦លានដុល្លារ​ ពោលគឺក្នុងសីហា ឆ្នាំ២០២៥ ​ការនាំចូលមានតម្លៃ ជាង២១៣លានដុល្លារ ខណៈខែកញ្ញា មានតម្លៃជាង ២០៧លានដុល្លារ។ នេះបើយើងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។​ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ មានតម្លៃ ៤១លានដុល្លារ ថយចុះ ៤៤% បើធៀបនឹងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៧៣លានដុល្លារ និងធៀបជាមួយនឹងខែសីហា ឆ្នាំ២០២៥ ថយចុះប្រមាណ ៥លានដុល្លារ ដែលកាលពីខែសីហាកន្លងទៅនេះ កម្ពុជានាំចេញទំនិញជាង ៤៦លានដុល្លារទៅថៃ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៥៧៦លានដុល្លារ […]

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

Liny Chan October 11, 2025 11/10/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់។ ​អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ​ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលន ទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store […]

ផ្អាកការងារចំពោះមន្រ្តីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន៤រូប ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់

Liny Chan October 11, 2025 11/10/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានសម្រេចផ្អាកការងារមន្រ្តីនគរបាលចំនួន៤រូប នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចនាំមនុស្សឆ្លងដែនខុសច្បាប់។ មន្រ្តីនគរបាលទាំង៤នាក់ រួមមាន៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, លោកវរសេនីយ៍ត្រី ព្រំ ភរ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្លុង និងមន្រ្តីនគរបាល២នាក់ទៀត។ សូមរំលឹកថា មន្រ្តីនគរបាលសសរុប៦នាក់ ត្រូវបានកម្លាំងកងពលលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុចប៉ុស្ដិ៍ការពារព្រំដែនគោកអូរល្ហុង ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News