ព័ត៌មានជាតិ

ដំណឹងមរណភាព! លោក ជា ប៊ុនសេង អ្នកថតរូបនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយសារចោរជិះម៉ូតូបុក នៅខណ្ឌដូនពេញ

Naren June 18, 2024 18/06/2024

(ភ្នំពេញ)៖ លោក ជា ប៊ុនសេង អ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យ​ម្នាក់បានលួចម៉ូតូ​ ហេីយជិះបុកម៉ូតូរបស់គាត់ពេញទំហឹង នៅវេលា​ម៉ោង១៖២៥នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៤។ ហេតុការណ៍​ស្ថិត​នៅចំណុច​ស្តុប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ តាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ កែង១៨៤​ សង្កាត់​ផ្សារថ្មី​ទី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃអធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ​ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកហេីយឃាត់ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី​​។ សូមជម្រាបថា ជនរងគ្រោះឈ្មោះ ជា ប៊ុនសេង ជាអ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ កន្លងមកគាត់ស្ថិតក្នុងក្របខ័ណ្ឌកងទ័ពដែរ ប៉ុន្តែនៅឆ្នាំ២០២៣ គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ហើយ ដោយបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕ ផ្តល់សិទ្ធិដោយ Fresh News

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសអំពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា «ឧកញ៉ា»

Naren June 18, 2024 18/06/2024

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្នេ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាលចំនួន ២នាក់។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានជនសង្ស័យឈ្មោះ ស្រី ស៊ីណា គឺមានគោរមងារជា «ឧកញ៉ា»។ តាមរយៈសេចក្តីជូនដំណឹង សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា៖ «សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជនទាំងអស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ»។ ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ានឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ […]

សមត្ថកិច្ចចម្រុះចុះបង្ក្រាបរថយន្ត១គ្រឿង ដកហូតបានសាច់បង្កកផ្ទុកសារធាតុគីមីជាង ១តោន នៅខេត្តបន្ទាយមានជ័យ

Naren June 18, 2024 18/06/2024

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចចម្រុះមកពីនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ បានចុះចាប់រថយន្ត ១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុគីមីជាង១តោន។ ការបង្ក្រាបសាច់បង្កកនេះបាននៅ  វេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។ បើតាមការអះអាងពីមន្ត្រីចម្រុះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀង ពុំមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឱ្យទេ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង»។ សមត្ថកិច្ចដែលចុះបង្ក្រាបដោយផ្ទាល់ បានបន្ថែមថា ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កក ដែលមានសាធាតុគីមី ចំនួន ១,២៥៤គីឡូក្រាម ក្នុងនោះជើងមាន់បង្កក ៨កេស មានទម្ងន់ ៥៦០គីឡូក្រាម, កោះមាន់បង្កក ៨កេស មានទម្ងន់ ៦២៤គីឡូក្រាម, ខួរគោបង្កក ១កេស មានទម្ងន់ ៥៦គីឡូក្រាម […]

ក្រសួងសាធារណការ ជូនដំណឹងពីការរៀនបំប៉នដើម្បីប្រឡងបំពេញពិន្ទុសម្រាប់បណ្ណបើកបរអស់ពិន្ទុមួយចំនួន និងរៀនប្រឡងយកបណ្ណបើកបរឡើងវិញសម្រាប់អ្នកអស់ពិន្ទុ

Naren June 18, 2024 18/06/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹង ស្តីពីការរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែមសម្រាប់អ្នកបើកបរដែលបណ្ណបើកបរត្រូវបានដកពិន្ទុអស់មួយចំនួន និងការរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរជាថ្មី ឡើងវិញសម្រាប់អ្នកបើកបរដែលបណ្ណបើកបរអស់ពិន្ទុ ឬពិន្ទុសូន្យ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ក្នុងរយៈពេលនៃការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ក្រសួងបានសង្កេតឃើញថាមានបណ្ណបើកបរមួយចំនួនត្រូវបាន ដកពិន្ទុ និងមួយចំនួនទៀតបានអស់ពិន្ទុ។ ក្នុងន័យសម្រួលដល់សាធារណជនដែលមានបំណងរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉នដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទីតាំងមណ្ឌលផ្តល់សេវាសាធារណៈដែលសាធារណជនអាចដាក់ពាក្យស្នើសុំរៀនបំប៉ន រួមមានដូចខាងក្រោម៖ ១៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន២៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់៣៖ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ (អ៉ីអន១)៤៖ ផ្សារទំនើបអ៉ីអនម៉លសែនសុខ (អ៉ីអន២)៥. ផ្សារទំនើបអ៉ីអនម៉លមានជ័យ (អ៉ីអន៣)៦៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បង្ហាញការតក់ស្លុត និងចូលរួមរំលែកទុក្ខគ្រួសារជនរងគ្រោះ២នាក់ ដែលស្លា.ប់ក្នុងហេតុការណ៍បាញ់ប្រហារ នៅខណ្ឌច្បារអំពៅ

Naren June 18, 2024 18/06/2024

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការតក់ស្លុតជាខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារដល់ក្នុងផ្ទះ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមរយៈ Facebook នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះទាំងពីរនាក់ ដែលជាគូដណ្ដឹងនឹងគ្នា ត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។ ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។ យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល»។ សូមរលឹកថា ហេតុការណ៍បាញ់ប្រហារនេះ […]

BREAKING (Update): ឃាតកម្មបា.ញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល, ខ្មាន់កាំភ្លើងមានងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។ បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ។ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ។ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀតផងដែរ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។ ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ […]

តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដាន ៣លាននាក់ លើបណ្តាញ IG មកលេងអង្គរវត្ត

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ លោកស្រី Emeraude Toubia តារាសម្តែងសញ្ជាតិអាមេរិក ដែលមានអ្នកតាមដាន ចំនួន ៣លាននាក់ នៅលើបណ្តាញសង្គមអ៉ីនស្តាក្រាម (IG) បានមកទស្សនាប្រាសាទអង្គរវត្ត សំណង់អច្ឆរិយៈរបស់ខ្មែរ។ នៅលើគណនីអ៉ីនស្តាក្រាមរបស់ខ្លួន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការបង្ហោះរូបថត ៦សន្លឹក ដ៏ល្អឥតខ្ចោះ ដែលត្រូវបានថតនៅប្រាសាទអង្គរតូច តារាងសម្តែងវ័យ ៣៥ឆ្នាំរូបនេះ បានសរសេរខ្លឹមសារថា «ភាពអស្ចារ្យនៃអង្គរវត្ត»។ ចំពោះការបង្ហោះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា ចូលទៅថ្លែងសារស្វាគមន៍ និងជូនពរនាង ឱ្យលេងកម្សាន្តដោយរីករាយ និងសុខសប្បាយក្នុងប្រទេសដ៏ល្អផូរផង់នេះផងដែរ។ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីមេត្រីភាពនៃការរស់នៅរបស់ពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបរិស្ថានបៃតង និងសុវត្ថិភាពសម្រាប់ពលរដ្ឋ 

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីមេត្រីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ មិនមែនគិតតែពីការសាងសង់អគារនោះទេ ត្រូវគិតគូរបិរស្ថាន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុច ប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានី ភ្នំពេញ និងខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យតំបន់អភិវឌ្ឍន៍បឹងទំពន់និងតំបន់ផ្លូវ៦០ម៉ែត្រ គិតគូររៀបចំតំបន់បៃតង និងបានណែនាំរដ្ឋាភិបាលរាជធានី ខេត្ត ត្រូវត្រៀមដីរៀបចំឧទ្យានជាតិបៃតង។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង-ស្ថាប័នជំនាញ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តដោយឈរលើគោលការណ៍ជាអាទិភាព២ គឺ១) បង្កើនល្បឿនការ អភិវឌ្ឍទីក្រុង ដោយត្រូវដើរឱ្យបានមុនសេចក្តីត្រូវការរបស់ប្រជាជន និងបង្កើនការ វិនិយោគស្រប តាមប្លង់គោលប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញឆ្នាំ២០៣៥ និង២) ផ្តើមគិតពី កិច្ចការសាងសង់ សំណង់នីមួយៗឱ្យស្របតាមការវិវត្តនៃតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។ […]

មហាឱបាសក​ អៀង សុធារ៉ា៖ កុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ

Naren June 17, 2024 17/06/2024

(ភ្នំពេញ)៖ ​មហាឱបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន (CJBI) និងជាស្ថាបនិកររមណីយដ្ឋានភូមិផ្ការំដួល បានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នក​វិនិយោគ ជាពិសេសអ្នកដែលចង់ចាប់ផ្តើម​វិនិយោគទៅលើមុខជំនួញណាមួយ ដើម្បីត្រៀមខ្លូនមុននឹងយកលុយទៅដាក់វិនិយោគ។ លោកបានលើកឡើងថា សម្រាប់អ្នកដែលចង់ចាប់ផ្តើមវិនិយោគ គួរតែកុំទាន់គិតដល់ការវិនិយោគ ប្រសិនអ្នកមិនមានលុយ ឬខ្ចីលុយគេយកមកវិនិយោគ ព្រោះការវិយោគអាចកើតមានហានិភ័យ គ្រប់ពេលវេលា ដែលនាំឱ្យខាតបង់ប្រាក់ ហើយឈានទៅដល់ការជំពាក់បំណុលគេវ័ន្តករ។ លោកមានប្រសាសន៍ថា លុយដែលត្រៀមសម្រាប់វិនិយោគ គឺត្រូវតែជាលុយដែលទទួលបានមកពីចំណូលរបស់ខ្លួន ហើយជាលុយដែលកើតពីការសន្សំទុកដាក់។ លោក អៀង អៀង សុធារ៉ា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ការត្រៀមលុយមុននឹងវិនិយោគ ដើម្បីផ្តល់នូវចំណេះដឹងស្តីពីការគ្រប់គ្រង និងទុកដាក់ថវិកា ការយល់ដឹងពីយុទ្ធសាស្រ្តសំខាន់ៗ ជាពិសេសការត្រៀមខ្លួនទុកជាមុន ដើម្បីធ្វើការវិនិយោគ។ សិក្ខាសាលានេះ បានរៀបចំឡើងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ លោកបានផ្តល់សារមួយចំនួនបន្ថែមដល់អ្នកដែលមានបំណងចង់វិនិយោគយ៉ាងដូច្នេះថា៖​១. សូមកុំដាក់ទុនវិនិយោគទាំងប្រថុយ២. សូមកុំដាក់ទុនវិនិ​យោគដោយគ្រាន់តែបានលាភយស សរសើរ ប៉ុន្តែបាត់សេចក្តីសុខ៣. សូមកុំដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកមិនទុកចិត្ត សូមដាក់ទុនវិនិយោគជាមួយបុគ្គលដែលអ្នកទុកចិត្ត១០០%។ ហើយជាមួយគ្នានេះ ត្រូវត្រៀមឱ្យរួចជាស្រេចនូវ៤ចំណុចសំខាន់ៗ គឺ៖ ១. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% ស្ថានភាពផ្លូវចិត្តរបស់លោកអ្នកនឹងមិនប៉ះពាល់២. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ជីវភាពគ្រួសាររបស់លោកអ្នកទេ៣. បើទុនវិនិយោគរបស់លោកអ្នកខាតបង់អស់រលីង១០០% នឹងមិនប៉ះពាល់ដល់ដំណើរក្រុមហ៊ុន […]