ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ដដាក់ចេញវិធានការម៉ឺងម៉ាត់ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយកម្លាំងផែនជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការជាបន្ដបន្ទាប់ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបក្មេងទំនើង ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រោយទទួលបានបទបញ្ជាម៉ឺងម៉ាត់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំជាបន្ដបន្ទាប់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើងជាច្រើនក្រុម បញ្ជូនទៅតុលាការផងដែរ។ បន្ទាប់ពីជោគជ័យមួយជំហានលើការងារនេះហើយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកមិញនេះ គឺដើម្បីដាក់ចេញវិធានការជំហានទី២ ដោយក្នុងនោះមានទាំងវិធានការទប់ស្កាត់ អប់រំ និងស្រាវជ្រាវ តាមចាប់មុខសញ្ញាដែលនៅសេសសល់។ លោកសង្កត់ធ្ងន់ថា មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញនឹងចុះទៅបង្ក្រាបដល់ផ្ទះតែម្ដង ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ថែមទៀតថា ដោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង […]

NOCC នឹងប្រារព្ធ ទិវាអូឡាំពិក ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះបើយោងតាមការឱ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។ Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (OC) តែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំផងដែរ ។ ក្នុងនាមសមាជិកពេញសិទ្ធ IOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសទិវា Olympic Day ឆ្នាំ២០២៤ នឹងរៀបចំឡើងវេលាម៉ោយ ៨ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ តាមគម្រោងកម្មវិធីនេះ នឹងមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិប្រមាណ ១០០នាក់ និងសិស្សនុសិស្សប្រមាណ ២០០នាក់ នឹងចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សម្ដេចធិបតី និងលោក Lee Hsien Loong៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ

Naren June 19, 2024 19/06/2024

(សិង្ហបុរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការយល់ឃើញថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយ លោក Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះ លោកទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា […]

សម្តេចតេជោ ហ៊ុន សែន មើលមុខចៅស្រីល័ក្ម និងស្រីមាស ស្ទើរតែមិនស្គាល់

Naren June 19, 2024 19/06/2024

(ភ្នំពញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពចៅស្រីចំនួន ២នាក់ ឈ្មោះស្រីល័ក្ម និងស្រីមាស ដែលជាកូនស្រីបង្កើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយពោលថា មើលមុខចៅស្ទើរមិនស្គាល់។ តាមរយៈសារលើបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «មើលមុខស្រីល័ក្ម និងស្រីមាស ស្ទើរតែមិនស្គាល់។ បន្តិចទៀត យ៉ា យ៉ា និងម៉ានីសា ធំទៀតអស់ចៅនៅជិតជីវិតឯកោដដែល»៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលជំងឺកុមារជាង ១លានករណី ខណៈមន្ទីរពេទ្យត្រូវចំណាយថវិការង្វង់ជាង ៤២លានដុល្លារ ក្នុង១ឆ្នាំ

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលការព្យាបាលជំងឺជូនកុមារជាង ១លានករណី ហើយក្នុងនោះមន្ទីរពេទ្យត្រូវចំណាយថវិកានៅក្នុងរង្វង់ជាង៤២លានដុល្លារ នៅក្នុង១ឆ្នាំ ​ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងព័ត៌មាន។ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «គ្រាន់តែឆ្នាំ២០២៣ ការពិនិត្យព្យាបាលកុមារដែលយើងឱ្យឈ្មោះថា “ការពិនិត្យខាងក្រៅ” នោះ ដែលអាចមកពិនិត្យហើយអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញ មានប្រមាណជាង​ ៨៩,៩០០០ករណីហើយ នៅក្នុងនោះផងដែរ មានដែលអ្នកបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨,៤០០០ករណីបន្ថែមទៀត អាចនិយាយបានថាចំនួននេះក៏ស្ថិតនៅក្នុងចំនួនខាងលើផងដែរ។ តួលេខទាំងអស់ហើយយើងបូកសរុបបញ្ចូលគ្នាបានចំនួនសរុបប្រមាណជាង​ ១,០០៦,០០០ករណី»។ លោកបណ្ឌិត ចន ណារិទ្ធ បានបន្តថា […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្ដន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន២៦រូប

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្ដន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន២៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មលើផ្នែកបច្ចេកវិទ្យា ការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់

Naren June 19, 2024 19/06/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍពូជគោប្រាម៉ាន់ របស់កសិដ្ឋាន S.V. Ranch ខេត្តកែប ដោយជឿជាក់ថាកសិដ្ឋាននេះនឹងចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម លើផ្នែកបច្ចេកវិទ្យាក្នុងការបង្កាត់ពូជគោប្រាម៉ាន់ ដែលមានគុណភាពខ្ពស់ មានសាច់ច្រើន ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម និងចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារសាច់គោនៅកម្ពុជា។ ដើម្បីជំរុញដល់កិច្ចការងារនេះ ក្រសួងព័ត៌មាន នឹងចូលរួមសហការជាមួយកសិដ្ឋាន S.V. Ranch ក្នុងការប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីជួយធ្វើការផ្សព្វផ្សាយបន្ថែមឱហយបានទូលំទូលាយពីរបៀបចិញ្ចឹមពូជគោប្រាម៉ាន់ ការបង្កាត់ពូជ និងទីផ្សារសម្រាប់លក់ដែលទទួលបានផលចំណេញច្រើន, ការបង្ហាញពីការគាំទ្របែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញទៅធ្វើ ទស្សនកិច្ចនៅ កសិដ្ឋាន អេស វី រេញ (SV) ខេត្តកែប ដែលចិញ្ចឹមពូជគោប្រាម៉ាន់ និងសេះ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃចំពោះកសិដ្ឋាន S.V. Ranch ដែលបានបណ្តាក់ទុនយ៉ាងច្រើនក្នុងការបង្កើតជាកសិដ្ឋានចិញ្ចឹមពូជគោប្រាម៉ាន់ ដែលជាកសិដ្ឋានមួយនាំមកនូវមោទនភាពឱ្យប្រទេសកម្ពុជា ដោយបាននាំមកនូវបច្ចេកទេស និងប្រភេទពូជគោប្រកបដោយផលិតខ្ពស់ និងគុណភាពល្អ […]

ប្រធានាធិបតីសិង្ហបុរី មើលឃើញថាធនធានមនុស្សវ័យក្មេងរបស់កម្ពុជា នឹងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍរបស់កម្ពុជា

Naren June 19, 2024 19/06/2024

(សិង្ហបុរី)៖ លោក ថាមេន ស្ហ្យានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតីប្រទេសសិង្ហបុរី បានមើលឃើញថាធនធានមនុស្សវ័យក្មេង និងការបណ្តុះ​បណ្តាលវិជ្ជាជីវៈ នឹងក្លាយជាកម្លាំងចលករប្រកបដោយសក្តានុពលជំរុញការអភិវឌ្ឍរបស់​កម្ពុជា។ លោកប្រធានាធិបតីសិង្ហបុរី បានគូសរំលេចបែបនេះក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាច​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានាធិបតី បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តី។ លោកប្រធានាធិបតី បានសម្ដែងការវាយតម្លៃខ្ពស់លើទំនាក់ទំនង​ដ៏ល្អរវាងសិង្ហបុរី-កម្ពុជា​លើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និង​ការអភិវឌ្ឍធនធានមនុស្ស។ លោកប្រធានាធិបតីសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការ​ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ​សម្រាប់​ប្រជាជាតិទាំងពីរ។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធន​ធាន​មនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា នឹងក្លាយជាកម្លាំងចលករទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍ​លើគ្រប់​វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដា​នុពល​ផ្សេងៗទៀត។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរ​គុណ​ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជន​សិង្ហបុរី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់​តែ​ច្រើន […]

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ

Naren June 18, 2024 18/06/2024

(ភ្នំពេញ)៖ ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។ ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។ សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ […]