ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បង្ហាញក្ដីបារម្ដពេលឃើញមានការចែកចាយបារីអេឡិចត្រូនិក តាមរូបភាពលួចលាក់ផ្សេងៗ ខណៈបារីប្រភេទនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ពិសេសការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងការព្រួយបារម្ដយ៉ាងខ្លាំង ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាញ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោម យុវជន។ ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នាសណ្ឋាគារកាំបូឌីយ៉ាណា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា ថ្មីៗនេះក្រសួងសុខាភិបាលមានការបារម្ភ ដោយបានឃើញមានការលក់ចែកចាយ បារីអេឡិចត្រូនិក តាមប្រព័ន្ធអនឡាយ តាមរូបភាពលួចលាក់ និងមានការប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិកក្នុងចំណោមយុវជន។ បារីអេឡិចត្រូនិក ផលិតផលអេចណ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាប្រភេទផលិតផលថ្មី ដែលបានបង្កើតឡើងដោយឧស្សាហកម្មថ្នាំជក់ និងធ្វើការផ្សព្វផ្សាយថាជាផលិតផល ដែលមិនមានផលប៉ះពាល់ដូចបារីធម្មតា ឬជាឧបករណ៍ជួយឱ្យផ្តាច់បារីជាដើម។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក និងការសិក្សាជាច្រើនបង្ហាញថា ផលិតផលទាំងអស់នេះ គឺបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយញៀនដោយសារធាតុញៀនផ្សេងៗក្នុងផលិតផល។ លើសពីនេះការចាប់ផ្តើមប្រើប្រាស់បារីអេឡិចត្រូនិក ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ […]

កម្ពុជា នាំចេញបានជាង ១០ពាន់លានដុល្លារ កើនជាង១០% នៅ៥ខែដំបូងឆ្នាំនេះ

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ កើនឡើង១០.៨៨% ខណៈការនាំចូលមានជាង១១ពាន់លានដុល្លារ កើនឡើង១៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ បើតាមការបញ្ជាក់ របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម, ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការ […]

ក្រុមហ៊ុនផលិតអង្ករនាំមុខមួយនៅកម្ពុជា នាំយកអង្ករផ្កាម្លិះ និងអង្ករក្រអូបប្រណិតរបស់កម្ពុជា ចូលរួមការតាំងពិព័រណ៌ នៅទីក្រុងបាងកក

Naren June 5, 2024 05/06/2024

(ថៃ)៖ ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូអិលធីឌី (សហគ្រាសកិនស្រូវ អៀង ហ៊ាង) ដែលជាក្រុមហ៊ុនផលិតអង្ករនាំមុខមួយនៅកម្ពុជា ដឹកនាំដោយលោក ហ៊ាង គីមស៊ួរ នាយកផ្នែកទីផ្សារនាំចេញអង្ករ បាននាំយកនូវអង្ករផ្កាម្លិះ និងអង្ករក្រអូបប្រណិតរបស់កម្ពុជា ចូលរួមការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 ដែលបានប្រព្រឹត្តនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបថា ការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 នេះគឺជាការតាំងពិព័រណ៌ចំណីអាហារលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានការចូលរួមការតាំងពិព័រណ៌ផលិតផល ដោយក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួនប្រមាណ ៣,០០០ មកពីជាង ៥០ប្រទេស និងបានទាក់ទាញទស្សនិកជនចំនួនប្រមាណ ៨៥,០០០នាក់ មកពីជាង១៣០ប្រទេស។ នៅក្នុងអំទ្បុងពេលតាំងពិព័រណ៌នេះ គណៈប្រតិភូ ICAPP ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធាន ICAPP និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ព្រមទាំងទស្សនិកជនបរទេសជាច្រើន បានមកចូលរួមទស្សនាស្តង់ពិព័រណ៌ផលិតផលកម្ពុជា […]

គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង-ពោធិ៍សាត់ -កោះកុង) សម្រេចការសាងសង់បាន ៨៣.៣៦% ហើយ

Naren June 5, 2024 05/06/2024

(កោះកុង)៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣.៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ ការងារសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១% ការងារស្ពានសម្រេចបាន ៩១.១៨% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១.៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩.៨៤%។ គួររំឭកផងដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ […]

គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានជាតិតេជោសែនឫស្សីត្រឹប ទទួលបានប្រាក់ឧបត្ថម្ភជាង១៧មុឺនដុល្លារ និងជីកបាន៤គីឡូម៉ែត្រហើយ

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ ទទួលបានថវិកាជាង១៧ម៉ឺនដុល្លារ និងដំណើរការជីកប្រឡាយបាន៤គីឡូម៉ែត្រហើយ។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News។ គម្រោង​នេះត្រូវការថវិកាសរុបប្រមាណ៥២ម៉ឺនដុល្លារ ដើម្បីជីកប្រឡាយក្រវាត់ជុំវិញ​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប ​ប្រវែង៥២គីឡូម៉ែត្រ ក្នុងនោះមានជម្រៅ​២ម៉ែត្រ​ ​ទទឹង​៣ម៉ែត្រ​។ ពិធីបើកការដ្ឋានជីកប្រឡាយ បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។ ប្រធានឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប លោក សូត សំណាង បានមានប្រសាសន៍ថា គិតចាប់តាំងពីបើកការដ្ឋានដើមខែមុន រហូតមកដល់ពេលនេះ (ថ្ងៃទី០៤ ខែមិថុនា) ការជីកប្រឡាយបានធ្វើឡើងរយៈពេល៣០ថ្ងៃមកហើយ ដោយសម្រេចបានជិត៤គីឡូម៉ែត្រ។ លោក សូត សំណាង បានបញ្ជាក់ថា «គោលបំណងសំខាន់បំផុត នៃគម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ គឺការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ ដើម្បីធានានិរន្ដភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ជាតិពន្ទុវិទ្យា ប្រវត្តិវិទ្យា បរិស្ថានវិទ្យា និងរុក្ខាវិទ្យា ដើម្បីលើកកម្រិតតម្លៃតំបន់អភិរក្សឧទ្យានជាតិ ឱ្យកាន់តែប្រសើរឡើង ជាពិសេសនោះគឺ អភិរក្សស្ថានីយឧស្សាហកម្មដែកបុរាណ និងអភិវឌ្ឍជាតំបន់ទេសចរណ៍ […]

ក្រសួងការងារ៖ ក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារជាង៣០០កន្លែង នៅថ្ងៃស្អែកនេះ

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗក្នុងស្រុកចំនួន៥ នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥ នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង។ បន្ថែមពីនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ […]

លោក ប៉ែន បូណា៖ កម្ពុជាគឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាព និងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យមានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។ ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី […]

កីឡាវ៉ូវីណាមកម្ពុជា បំបែកកំណត់ត្រាឈ្នះមេដាយមាស កីឡាសិស្សអាស៊ានលើកដំបូង

Liny Chan June 5, 2024 05/06/2024

(ដាណាង)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមសិស្សកម្ពុជា បានបំបែកកំណត់ត្រាថ្មី ក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ (13th ASEAN Schools Games) ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងប្រវត្តិចូលរួមប្រកួត ៥លើកកន្លងមក។ គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមិថុនា ក្រុមកីឡាវ៉ូវីណាម នៃកីឡាសិស្សកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿងបន្ថែមទៀត ដែលនាំឲ្យកម្ពុជាហក់ឡើងឈរទីកំពូលតារាងមេដាយបណ្ដោះអាសន្ន ក្នុងប្រភេទកីឡាវ៉ូវីណាម ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤) ខណៈថៃ ឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ២ និងក្រុមម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ឈរលេខ៣។ ចំពោះមេដាយមាសលើកដំបូង ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់នេះ ដណ្ដើមបានដោយកីឡាករ លឹម សំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម និងមេដាយមាស ១គ្រឿងទៀត […]

ក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិក កំពុងពិនិត្យលទ្ធភាព ក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ ក្រុមហ៊ុន Otis McAllister​ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារដ៏ធំមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញការពេញចិត្ត ចំពោះគុណភាពអង្ករកម្ពុជា ដែលនាពេលខាងមុខក្រុមហ៊ុន នឹងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។ តំណាងក្រុមហ៊ុន Otis McAllister​​ ​បង្ហាញការពេញចិត្ត ចំពោះគុណភាពអង្ករកម្ពុជានេះធ្វើឡើងក្នុងជំនួបរវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ជាមួយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ​ដើម្បីពិភាក្សាការងារ ស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក​ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនោះលោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជា ដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាន នៅខាងក្រៅ។ លើសពីនេះលោកបាន​កត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករ ដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។ លោកស្រី ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង​១៦ ដែលជាសមាជិករបស់សហព័ន្ធ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជា ចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។​ […]

នាយករៀបចំការប្រគំតន្ត្រីរបស់លោក Andrea Bocelli ជម្រាបរដ្ឋមន្ត្រីក្រសួងវប្បធម៌ ថា ចង់ជ្រើសរើសតំបន់អង្គរវត្ត រៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅកម្ពុជា

Naren June 5, 2024 05/06/2024

(ភ្នំពេញ)៖ លោក Marco Bianchi នាយកគ្រប់គ្រងការរៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក Andrea Bocelli បានថ្លែងជម្រាបលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថា លោកចង់ជ្រើសរើសតំបន់អង្គរវត្ត ខេត្តសៀមរាប រៀបចំការប្រគំតន្ត្រីកម្រិតពិភពលោក លើកដំបូង នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះ របស់លោក Andrea Bocelli អ្នកចម្រៀងដ៏ល្បីលំដាប់ពិភពលោក សញ្ជាតិអ៉ីតាលី។ លោកថ្លែងបែបនេះ ក្នុងឱកាសត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាពីដំណើរការចរចារៀបចំកម្មវិធីកំពូលខាងលើ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌។ លោក Marco Bianchi បានធ្វើបទបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រី នៅប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះគម្រោងនេះ ខណៈលោកស្រី ក៏ស្គាល់លោកភាពល្បីល្បាញរបស់ Andrea Bocelli តាមរយៈ Internet […]