ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង​ និងបំណែកសាច់បង្កក តាមការសម្រេចរបស់រាជរដ្ឋាភិបាល

Naren February 24, 2024 24/02/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កកចំនួន៨លេខកូដទំនិញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឆ្លងចរន្តអគ្គិសនីឆេះដេប៉ូជូលីលក់ឈើគ្រប់ប្រភេទមួយកន្លែង នៅខណ្ឌចំការមន, សមត្ថកិច្ចប្រើប្រាស់ទឹកអស់៣២ឡាន ទើបអាចគ្រប់គ្រងបាន

Khmerpress February 24, 2024 24/02/2024

(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះដេប៉ូលក់ឈើគ្រប់ប្រភេទមួយកន្លែង បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដេប៉ូ ជូលី លក់ឈើគ្រប់ប្រភេទ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News​ ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់​ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន​, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តទីក្រុងកោះពេជ្រ ចំនួន៤គ្រឿង […]

អ្នកជំនាញធ្វើដំណើរមកពីទ្វីបអាហ្វ្រិក និងរដ្ឋាភិបាលអូស្ត្រាលី ពួតដៃគ្នា នាំបច្ចេកទេសបង្កាត់ពូជមាន់ធន់នឹងអាកាសធាតុ ដើម្បីលើកស្ទួយជីវភាពលរដ្ឋកម្ពុជា

Khmerpress February 24, 2024 24/02/2024

(តាកែវ)៖ ក្នុងឆ្នាំ២០២២ អូស្ត្រាលី បានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ ក្នុងស្រុកពូជស្គួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់ កសិករចិញ្ចឹមមាន់នៅកម្ពុជា។ គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ក៏អាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។ ក្នុងឱកាសចុះទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមពូជមាន់ស្គួយក្នុងមូលដ្ឋានស្រុកតាំកក់ ខេត្តតាកែវ នៅពេលថ្មីៗនេះ លោកស្រីបណ្ឌិត Anna Okello Ann ដែលជាអ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានឱ្យដឹងថា «សម្រាប់គម្រោងបង្កាត់ពូជមាន់ ជាគម្រោងទី១ តំបន់អាស៉ីអាគ្នេយ៍ ខណៈកម្ពុជា ត្រូវបានគម្រោងជ្រើសរើសយកពូជមាន់ស្គួយ ដែលជាមាន់ក្នុងស្រុកសម្រាប់បង្កាត់ ដោយរំពឹងថាកសិករកម្ពុជា នឹងទទួលបានពូជមាន់ស្គួយសុទ្ធដើម្បីចែកចាយ ក្នុងន័យលើកស្ទួយសេដ្ឋកិច្ចគ្រួសារ»។ លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការនៅក្នុងគម្រោងមួយ ដែលពាក់ព័ន្ធនឹងអ្នកជំនាញបង្កាត់ពូជសត្វជនជាតិអាហ្វ្រិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ លោកស្រីបានពន្យល់ពីរបៀប ដែលកិច្ចសហការនេះ អាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជាពិសេសស្ត្រីដែលជាអ្នកចិញ្ចឹមមាន់ផ្ទាល់តែម្តង។ ដោយឡែកសម្រាប់លោកបណ្ឌិត Wondmeneh Esatu […]

តំណាងរដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងជាង ៧៦ម៉ឺនដុល្លារ សម្រាប់ការអប់រំ, ការលើកកម្ពស់បរិស្ថាន និងសុខាភិបាលនៅកម្ពុជា

Khmerpress February 24, 2024 24/02/2024

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈតំណាងរបស់ខ្លួននឹងចុះហត្ថលេខាផ្តល់ជំនួយជាថវិកាចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួន៣ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ គម្រោងទាំង៣នេះរួមមាន៖ ទី១៖ ថវិកាចំនួន ១៦០,១៤០ដុល្លារអាមេរិក សម្រាប់ «ការលើកកម្ពស់ការអប់រំបរិស្ថាន សម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា» ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen (NCR)។ ទី២៖ ថវិកាចំនួន ៤១៤,៧៥៦ដុល្លារអាមេរិក សម្រាប់ «កែលម្អលទ្ធភាពទទួលបាន និងគុណភាពន ការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។ និងទី៣៖ ថវិកាចំនួន ១៩៣,៧៣១ដុល្លារអាមេរិក សម្រាប់ «គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់»។ ស្ថាប័នទទួលជំនួយ៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) កិច្ចសន្យាផ្តល់ជំនួយនឹងត្រូវចុះហត្ថលេខាដោយ លោក តានីណៃ ម៉ីឈិតូមុ […]

រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស

Khmerpress February 24, 2024 24/02/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក ក្នុងនោះរួមមាន៖ – SEABOURN ENCORE ចំនួន ៤លើក – WESTERDAM – RIVIERA – AIDA BELLA – SEVEN SEAS EXPLORER – CRYSTAL SYMPHONY – LE JAQQUES CARTER សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់សុខសន្តិភាពរបស់កម្ពុជា ដែលផ្ដល់នូវបរិស្ថាន និងអារម្មណ៍សុវត្ថិភាពដល់អ្នកទេសចរ អាចធ្វើការកម្សាន្តលំហែ និងសិក្សាអំពីកម្ពុជា ប្រកបដោយអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបាន ពិសេសតាមរយៈបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ […]

ថ្ងៃទី១ នៃយុទ្ធនាការបាញ់ថ្នាំមូសនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឲ្យយកចិត្តទុកដាក់ដើម្បីសុខមាលភាពពលរដ្ឋ

Khmerpress February 24, 2024 24/02/2024

(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដោយមានការណែនាំបន្ថែមពីលោក ឃួង ស្រេង នៅមុនពេលក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៥ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ។ នៅថ្ងៃទី១ នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ បានប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០ ចំនួន២៦នាក់ សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំង៥ ដែលជាខណ្ឌមានបញ្ហាប្រឈមខ្លាំងជាងគេ ចំពោះការរីករាលដាលជំងឺគ្រុនឈាមនេះ ក្នុងនោះរួមមាន ៖ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។ ក្នុងឱកាសនោះ […]

ថ្ងៃនេះជាថ្ងៃ «បុណ្យមាឃបូជា» សូមឈ្វេងយល់ពីប្រវត្តិនៃពិធីបុណ្យនេះ ក្នុងព្រះពុទ្ធសាសនា

Naren February 24, 2024 24/02/2024

(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? អង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តបានជ្រាបដូចតទៅ៖ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន ១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។ គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា […]

ស្ថានទូតជប៉ុន រៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ ស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។ ពិធីនេះធ្វើឡើងនៅសាលអង្គរ-គីហ្សូណា ក្នុង CJCC ដោយមានការចូលរួមពី លោក ភានិណៃ អ៊ុឈិតុប៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត ។ លោក ភានិណៃ អ៊ុឈិតុប៉ុ ឧបទូត បានថ្លែងថា ក្នុងរយៈពេលប្រារព្ធខួបលើកទី៧០ កម្មវិធីនានាច្រើនជាង៧០ ដែលឆ្លុះបញ្ចាំងពីមិត្តភាពជប៉ុន និងកម្ពុជា ត្រូវបានប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជា និងមានអ្នកចូលរួមជាច្រើន។ តាមរយៈកម្មវិធីទាំងនោះ យើងបានបណ្តុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផលមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។ លោកបានបន្ដថា ចាប់តាំងពីឆ្នាំ២០២៤ បានចាប់ផ្តើម យើងបានអបអរសាទរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបង្កើតដំបូងក្នុងឆ្នាំ២០០៤ ក្រោមការជួយគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ […]

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន

Naren February 23, 2024 23/02/2024

(ភ្នំពេញ)៖ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (ហៅអ៊ុង អ៉ីង) ប្រធានគណបក្សតឿថៃ ដែលជាកូនស្រីរបស់ លោក ថាក់ ស៊ីន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែមីនា ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ សម្តេចតេជោ ហ៊ុន សែន អំឡុងទៅសួរសុខទុក្ខ លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលជាបងធម៌របស់សម្តេច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ លោកស្រី អ៊ុង អ៉ីង ប្រធានគណបក្សដឹកនាំរដ្ឋាភិបាលថៃ មកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងមិត្តភាពរវាងគណបក្សនយោបាយទាំងពីរ ហើយលោកស្រី ក៏បានយល់ព្រមភ្លាមៗផងដែរ។ តាមរយៈសេចក្តីប្រកាស, គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាង គណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ […]

កម្លាំងនគរបាល ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកដោះជូរគ្មានការអនុញ្ញាត

Naren February 23, 2024 23/02/2024

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំង១កន្លែងសង្ស័យលួចលាក់នាំចូល ស្តុក និងចែកចាយផលិតផលទឹកជូរម៉ាក Dutch Milk ដែលរំលោភលើកម្មសិទ្ធិនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី នៅភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញបានត្រួតពិនិត្យជាក់ស្ដែងក្នុងទីតាំងរកឃើញ និងដកហូតជាបណ្ដោះអាសន្ននូវប្រភេទទឹកដោះគោជូរម៉ាក Dutch MilK (ចម្រុះ) ចំនួន១៥៤កេស និងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អនុវត្តនីតិវិធីបន្ត។ ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews