(កំពត)៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់បេតុងកៅស៊ូ (AC) ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះហើយដោយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។ គម្រោងនេះគឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។ សូមជម្រាបជូនថា មកទល់ពេលនេះការងារដែលសម្រេចបានរួមមាន៖ ការងារស្រទាប់ Sub Base ជាន់ទី១ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Sub Base ជាន់ទី២ ៩០.៨២% (៤៨,៤៨៧km),ការងារស្រទាប់ Base Course ជាន់ទី១ ៦៦.៦៨% (៣៥.៦km),ការងារស្រទាប់ Base Course ជាន់ទី២ ៥៦,៩៦% (៣០,៤Km),ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៥%, ការងារស្ពាន ១០០%, […]