ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះទាហានថៃ ប៉ុនប៉ងចូលវាស់វែងដីនៅភូមិជោគជ័យ តែត្រូវខ្មែររារាំង

Liny Chan September 30, 2025 30/09/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់ពីកម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។ នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្នើទូតចិន និងរដ្ឋបាលរាជធានីភ្នំពេញ បន្តចូលរួមសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឲ្យអស់លទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះ។ ការលើកឡើងនេះក្នុងឱកាសដែលលោក ប៉ាក់ សុខុម តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ឆាយ សៀងរ៉ឹង អនុរដ្ឋមន្ត្រីឃោសនា ខេត្តយូណាន, តំណាងសមាគមឌីជីថលកម្ពុជា-ចិន និងលោក លោកស្រី ប្រតិភូខេត្តយូណាន Influencers […]

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត​ ​មិនចង់ឃើញពលរដ្ឋខ្មែរ ឈ្លោះ និងប្រមាថគ្នាដោយសារពាក្យថា «ពហិការ» ​ដែលនាំឱ្យជាតិបែកបាក់ 

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកា​​ថា ពេលដែលប្រទេសពីរមានជម្លោះជាមួយគ្នា តែងតែធ្វើពហិការទៅវិញទៅមក ប៉ុន្តែយ៉ាងនេះក្តីព្រះអង្គមិនចង់ឃើញពលរដ្ឋខ្មែរមួយចំនួនប្រមាថគ្នាទៅវិញទៅមក ដោយសារតែពាក្យពហិការនេះឡើយ​ ដែលជាសកម្មភាពនាំឱ្យបែកបាក់ជាតិ។ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកា​បែបនេះ ដោយព្រះអង្គសង្កេតឃើញកន្លងមក ​មានសកម្មភាពប្រមាថគ្នាទៅលើបុគ្គលមួយចំនួន ដែលនៅតែប្រើប្រាស់ទំនិញថៃ។ ព្រះគាំទ្រស្មាតីជាតិនិយម ស្នេហាជាតិ ប៉ុន្តែមិនគាំទ្រសកម្មភាពមួយចំនួន ដែលនាំឱ្យបែកបាក់ជាតិនោះទេ​ ការប្រមាថបែបនេះ គឺជាគ្រោះកាចសម្រាប់ជាតិ។ ការលើកឡើងរបស់​សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ក្នុងឱកាសដែលព្រះអង្គនិមន្តធ្វើជាវាគ្មិន ក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលខ្មែរ» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាគូសបញ្ជាក់យ៉ាងដូច្នេះថា​ «បើសិនជាយើងធ្វើពហិការហើយវានាំឱ្យបែកបាក់ជាតិ​ តើយើងធ្វើ ដើម្បីអ្វី?នេះជាបញ្ហាដែលអស់លោកមានមតិពីរ ដែលបដិសេធដាច់អហង្ការចំពោះទំនិញថៃ និងមួយទៀតនៅតែប្រើប្រាស់ទំនិញ។ ​ពួកយើងត្រូវយល់ថា បើយើងធ្វើអ្វីម្យ៉ាងដើម្បីជាតិ បើយើងធ្វើទៅហើយបែកបាក់ជាតិ យើងធ្វើ ធ្វើអី? បើសិនជាអស់លោកអ្នកធ្វើពហិការ ធ្វើទៅដើម្បីឆ្លើយតបគឺជារឿងធម្មតាទេ […]

លោកបណ្ឌិត ឈត ប៊ុនថង៖ ថៃ កំពុងធ្វើសង្រ្គាមចិត្តសាស្រ្តជាមួយកម្ពុជា ផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញទស្សនវិទ្យា លោកបណ្ឌិត ឈត ប៊ុនថង បានបង្ហាញឲ្យដឹងថា ថៃ កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តចិត្តសាស្រ្ត ដែលផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា ដោយសារតែក្រោយសង្រ្គាម៥ថ្ងៃជាមួយកម្ពុជា ថៃមើលឃើញថា ទឹកចិត្តកងទ័ពកម្ពុជា មានភាពមោះមុតក្លាហានយ៉ាងខ្លាំង ខណៈសាមគ្គីភាពផ្ទៃក្នុងវិញក៏កាន់តែរឹងមាំថែម។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិត ការផ្សព្វផ្សាយពីការទិញអាវុធរបស់ថៃ ការបន្តឃុំខ្លួនវីរៈយុទ្ធជនខ្មែរទាំង១៨រូប ការប្រកាសពីការប្រើប្រាស់ច្បាប់របស់ថៃ នៅបន្ទាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែលទាំងអស់នេះទាមទារឲ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាល ត្រូវដឹងថាទាំងអស់នេះសុទ្ធតែជាល្បិចដែលថៃ ប្រើប្រាស់ក្នុងការបំបែកបំបាក់កម្ពុជា តែប៉ុណ្ណោះ។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមដែលផ្សាយថា កម្លាំងយោធាថៃ ចុះរុះរើផ្ទះនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់, ព័ត៌មាននេះមិនមែនជាការពិតនោះទេ សូមបងប្អូនកុំចែកចាយបន្ត

Liny Chan September 29, 2025 29/09/2025

(ពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មានពីកងការពារព្រំដែន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការប្រើប្រាស់កម្លាំងយោធាថៃចុះរុះរើផ្ទះនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតនោះទេ។ ដូច្នេះ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្តនូវព័ត៌មាននេះនាំឱ្យមានការយល់ច្រឡំ។ ប្រភពដដែលបានបញ្ជាក់ថា កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងតាមបណ្តាញព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេស៊ីម៉ាក់កម្ពុជា៖ លក្ខណៈបច្ចេកទេស​គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ឆ្លើយតបនឹងចម្ងល់ថា តើធ្វើយ៉ាងម្ដេចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​? លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចេញមកបញ្ជាក់ថា ជាលក្ខណៈបច្ចេកទេស​ គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។ លោក ហេង រតនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ចំពោះចម្ងល់ខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ កន្លងមកមានអ្នកស្នើសុំ ខ្ញុំឱ្យជួយបកស្រាយ​ ដោយចោទជាសំណួរថា «​ធ្វើយ៉ាងម៉េចបានដឹងថា​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ​ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោង ក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?»។ ចម្លើយខ្លី៖ បើផ្អែកតាមលក្ខណៈបច្ចេកទេស មានចំនុចវិភាគសំណាកជាច្រើន ដែលខ្ញុំសុំមិនធ្វើការបកស្រាយលំអិត ក្នុងវេទិកានេះទេ​ និងសុំលើកយកចំណុចសង្ខេបខ្លី មកបញ្ជាក់ជូនជ្រាបថា​៖​ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី​ ឬគ្រាប់កាំភ្លើងធំក្តី​ សុទ្ធតែមានលេខកូដ​សម្គាល់​ខែឆ្នាំផលិត​ ឬប្រទេស/ក្រុមហ៊ុនផលិត​ បន្ថែមលើសនេះ សម្រាប់កម្ពុជា​ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការធ្វើការសិក្សា​ស្រាវជ្រាវព័ត៌មាន និងរៀបចំទិន្នន័យការ ទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមអតីតកាល បានយ៉ាងច្បាស់លាស់​ […]

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ទៅ

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ ទៅ។ ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមបង្កើនថវិកាពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅដល់ ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចា់តាំងពីឆ្នាំ២០២៦ ទៅ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបង្កើនកញ្ច់ថវិការបស់រាជរដ្ឋាភិបាល មកប្រើប្រាស់ក្នុងសមាគមអតីតយុទ្ធជន គឺជាការចូលរួមចំណែកមន្ថែមទៀត កាត់បន្ថយការលំបាករបស់ថ្នាក់ដឹកនាំអតីតយុទ្ធជនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបង្កើនថវិកាសម្រាប់អតីតយុទ្ធជន។ […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

Liny Chan September 29, 2025 29/09/2025

(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០២៣០»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០។ បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបញ្ជាក់ទៀតថា […]

មនុស្សម្នាក់បានបាត់បង់ជីវិត និង ១២នាក់បាត់ខ្លួន ខណៈព្យុះទីហ្វុង Bualoi បោកបក់លេីវៀតណាម

Liny Chan September 29, 2025 29/09/2025

(ហាណូយ)៖ ព្យុះទីហ្វុង Bualoi បានបោកបក់លេីផ្នែកខាងជេីងនៃកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ដោយបំផ្លាញផ្ទះសម្បែង ខ្សែបណ្តាញអគ្គិសនី និងយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះនេះនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិ បានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច នៅទីក្រុង Hue ខណៈដែលអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន បន្ទាប់ពីរលកសមុទ្រធំៗធ្វេីឱ្យលិចទូកនេសាទចំនួន ៤ ក្នុងខេត្ត Quang Tri។ មុនការមកដល់នៃព្យុះ រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង ២៨៥ ០០០នាក់ ខណៈជើងហោះហើររាប់រយត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន ៤នៅក្នុងខេត្តភាគកណ្តាល។ ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសវៀតណាមចាប់តាំងពីថ្ងៃសៅរ៍ ហើយអាជ្ញាធរបានព្រមានពីហានិភ័យនៃទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់នៅតំបន់ជាច្រើនត្រូវបានព្យាករណ៍ថានឹងឡើងដល់កម្រិត ៥០០មីលីម៉ែត្រចាប់ពីយប់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News