ព័ត៌មានជាតិ

បណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ចរបស់ថៃ៖ ការវិលត្រឡប់របស់ពលករខ្មែរទៅប្រទេសកម្ពុជាវិញ ធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ដល់ទៅជិត ១០០០លាន (១ពាន់លាន) ដុល្លារក្នុងមួយខែ ហើយធ្វើឲ្យ GDP ធ្លាក់ចុះពី៥.៥%-៨.៨% 

Liny Chan August 14, 2025 14/08/2025

(បាងកក)៖ លោកសាស្ត្រាចារ្យបណ្ឌិត អាត់ ភិសានវ៉ានិត អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានធ្វើការប៉ាន់ប្រមាណផលប៉ះពាល់ នៃការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញរបស់ពលករកម្ពុជាថា ធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ដល់ទៅ៣.២ម៉ឺនលានបាតក្នុងមួយខែ ស្មើនឹងប្រមាណ 992,000,000 ដុល្លារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ លោកសាស្រ្តាចារ្យអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់ថៃបញ្ជាក់ថា ចំនួនពលករខ្មែរនៅក្នុងប្រទេសថៃ សរុបប្រមាណ ១.២៥លាននាក់ ធ្វើការងារនៅក្នុងវិស័យសំខាន់ ៣គឺ វិស័យសំណង់ ចំនួន៣សែននាក់ វិស័យកសិកម្មចំនួន ៣.២៥សែននាក់ និងវិស័យផ្សេងៗចំនួន ៦.២៥សែននាក់ បើគិតជាភាគរយស្មើនឹង ២០.៨%នៃចំនួនពលករបរទេសទាំងអស់នៅក្នុងប្រទេសថៃ និងស្មើនឹង១៥.៧% នៃពលករបួនប្រទេសក្នុងប្រទេសថៃ ឡាវ ភូមា កម្ពុជា និងវៀតណាម។ ក្នុងបណ្តាពលករនៃប្រទេសទាំង៤ ខាងលើ ពលករកម្ពុជាធ្វើឲ្យ GDP ថៃកើនឡើង ៥.២% គិតជាទឹកប្រាក់សរុបចំនួន ៩៣៥.៩០៩លានបាត ក្នុងនោះវិស័យសំណង់ចំនួន១៩០.៩០៩លានបាត វិស័យកសិកម្មចំនួន៤៥.០០០លានបាត និងវិស័យផ្សេងៗចំនួន៧០០.០០០លានបាត។ លោកបានបន្ថែមទៀតថា រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេថា មានពលករខ្មែរប៉ុន្មាននាក់ចាកចេញពីប្រទេសថៃ តែបើតាមការប៉ាន់ស្មានគឺមានចំនួនប្រហែល៣-៥សែននាក់ ដែលតួលេខនេះធ្វើឲ្យផលិតផលក្នុងស្រុកសរុប GDP ថៃ […]

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះត្រួតពិនិត្យទីតាំងមួយចំនួនសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្រុងសិរីសោភ័ណ

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ចូលរួម (ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅពេលអនាគត។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។ ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ភាគីកម្ពុជា គឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ […]

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាទទូចសូមឱ្យប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បា-ញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល និងកងទ័ព»។ លោក ជុំ សុន្ទរី បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវ​ការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហានេះ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់, កងកម្លាំងកម្ពុជាប្រុងប្រយ័ត្នខ្ពស់ ដើម្បីបំពេញតួនាទីតាមបទបញ្ជា

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៤ និងទី៥ ភូមិសាស្ដ្រខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធណាមួយកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរនោះឡើយ។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា បើទោះបីសភាពការណ៍ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកងកម្លាំងកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងទៀតថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប​ទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC […]

កម្លាំងនគរបាលបង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន៨នាក់, ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការឲ្យត្រឡប់ទៅវិញ

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដោយឃាត់ខ្លួនមនុស្ស៨នាក់ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចដីវាលផ្លូវបេតុង ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តែក្រោយបញ្ជូនទៅដល់តុលាការ និងក្រោយបញ្ចប់ការសួរនាំមនុស្សទាំង៨នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ត្រឡប់ទៅវិញ។ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា អធិការរងខណ្ឌព្រែកព្នៅម្នាក់ ជាអ្នករត់ការសម្របសម្រួល និងអន្តរាគមន៍លើរឿងនេះផងដែរ។ ក្រុមជនសង្ស័យដែលត្រូវបានតំណាងអយ្យការលោក សេង ម៉េងស្រ៊ុន ឲ្យត្រឡប់ទៅវិញរួមមាន៖ *ទី១៖ ឈ្មោះ ហុង សុវិច ភេទប្រុស អាយុ៣៣ឆ្នាំ*ទី២៖ ឈ្មោះ អ៊ុក ណុម ភេទប្រុស អាយុ៤២ឆ្នាំ*ទី៣៖ ឈ្មោះ ឃុន ម៉េង ភេទប្រុស អាយុ៤១ឆ្នាំ*ទី៤៖ ឈ្មោះ សេង ប៊ុនហេង ភេទប្រុស អាយុ២៩ឆ្នាំ*ទី៥៖ […]

លោក ប៉ែន​ បូណា សង្កត់ធ្ងន់២ចំណុចដែលកំណត់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ នោះគឺមិនត្រូវចល័តទ័ព និងមិនត្រូវប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹង 

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ លោក ប៉ែន​ បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ ចំនួន ២ចំណុច ដែលកំណត់នក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយក្នុងនោះនៅត្រង់ចំណុចទី២ គឺការមិនចល័តកងទ័ព និងចំណុចទី៤ ភាគីទាំងពីរមិនត្រូវប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើយ។ កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានគូសបញ្ជាក់អំពីខ្លឹមសារសំខាន់ នៃកិច្ចព្រមព្រៀងថា៖ *ចំណុចទី២ បានចែងថា ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់​ទីតាំងភាគីម្ខាងទៀត។ *ចំណែកឯចំណុចទី៤ បានចែងថា ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី […]

តំណាងចិនច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា

Liny Chan August 13, 2025 13/08/2025

(ប៉េកាំង)៖ ថ្ងៃទី ១១ ខែសីហា ក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសន្តិសុខសមុទ្រ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា។ លោក Fu Cong បានថ្លែងថា ក្នុងមួយរយៈពេលកន្លងទៅនេះ គណៈប្រតិភូអាមេរិកបានចោទប្រកាន់ និងមួលបង្កាច់ដោយគ្មានហេតុផល ចំពោះប្រទេសចិនជាច្រើនលើក ក្នុងខណៈពេលពិភាក្សាអំពីប្រធានបទផ្សេងៗ ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ជានិច្ចកាល ប្រទេសចិនតែងតែគោរព អធិបតេយ្យភាពព្រែកជីករបស់ប៉ាណាម៉ា ទទួលស្គាល់ឋានៈរបស់ព្រែកជីកប៉ាណាម៉ា ក្នុងនាមជាផ្លូវទឹកអន្តរជាតិដ៍អព្យាក្រឹតជាស្ថាពរ ។ ការដែលអាមេរិកប្រឌិតពាក្យកុហកនិងវាយប្រហារចិនដោយគ្មានហេតុផល គឺដើម្បីបង្កើតលេសសម្រាប់គ្រប់គ្រង ព្រែកជីកប៉ាណាម៉ា ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ខិតបង្ខំ និងសម្លុតកំហែងខាងសេដ្ឋកិច្ចនិងទង្វើអនុត្តរភាព ហើយដាស់តឿនអាមេរិកឱ្យឈប់បង្ករឿងនិងប្រឌិតពាក្យកុហក។ លោក Fu Congបានលើកឡើងទៀតថា អាមេរិកជាអ្នកបង្ករឿងធំបំផុតដែលបំផ្លាញស្ថិរភាព និងសន្តិភាពនៅសមុទ្រចិនខាងត្បូង ។ អាមេរិកបានដាក់ពង្រាយអាវុធនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះបូករួមទាំងមីស៊ីលរយៈចម្ងាយមធ្យមនៅ មូលដ្ឋានយោធាដីគោក ហើយតែងតែចាត់បញ្ជូននាវា និងយន្តហោះចម្បាំងដោយទ្រង់ទ្រាយធំ ទៅស៊ើបការណ៍និងធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង គឺប៉ុនប៉ងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងបម្រើដល់ផលប្រយោជន៍ខាងយុទ្ធសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ។ ប្រទេសចិនដាស់តឿនអាមេរិកឱ្យគិតពិចារណាពី កំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ ហើយរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំយ៉ាងប្រាកដប្រជា៕ […]

លោក ឃួង ស្រេង៖ នៅរាជធានីភ្នំពេញ រក្សាសន្តិសុខ សុវត្ថិភាពបានល្អប្រសើរ និងបង្ក្រាបល្បែ-ងស៊ីសងតាមអនឡាញបានជាច្រើនកន្លែង

Liny Chan August 13, 2025 13/08/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ គឺរក្សាបានសន្ដិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ និងបង្ក្រាបបទល្មើសល្បែងអនឡាញជាច្រើនកន្លែង តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្លារៈផ្សេងៗ ប្រមាណជាង២០កុងទីន័រ ជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះ ក៏មានទាំងការដឹកចាន ឆ្នាំង ចំនួន១៥,០០០សម្រាប់, ចង្ក្រានហ្គាស ចំនួន១៧,០០០ចង្រ្កាន និងហ្គាស ៣៤,០០០កំប៉ុងផងដែរ។ លោកបន្ដថា ប្រជាពលរដ្ឋបានសាគ្គីមភាពជាធ្នង់មួយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាកម្ពុជា។ ចំណុចនេះ បានធ្វើឲ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ពជាខឿនការពារជាតិ […]

ប្រទេសកាន់តែច្រើនលើពិភពលោក គាំទ្រចង់ឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបានពានណូបែលសន្តិភាព

Liny Chan August 13, 2025 13/08/2025

(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធ ទី១៣ ខែសីហា សេតវិមានបានប្រកាសថា សម្លេងអន្តរជាតិកាន់តែច្រើនឡើង កំពុងរួមគ្នាអំពាវនាវចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់ណូបែលសន្តិភាព។ មេដឹកនាំរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសផ្សេងៗ រួមមានដូចជានាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan ប្រធានាធិបតីអាស៊ែបៃហ្សង់, លោក Ilham Aliyev នាយករដ្ឋមន្រ្តីអ៉ីស្រាអែល, លោក Benjamin Netanyahu ប្រធានាធិបតីហ្កាបុង លោក Brice Oligui Nguema រដ្ឋាភិបាលប៉ាគីស្ថាន និងរដ្ឋមន្រ្តីការបរទេសរវ៉ាន់ដា លោក Olivier Nduhungirehe សុទ្ធតែបានបង្ហាញការគាំទ្រចង់ឱ្យគណៈកម្មាធិការណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាព ឱ្យទៅលោកប្រធានាធិបតីអាមេរិក ក្រោមហេតុផលថា រូបលោកគឺជាបុគ្គលដ៏សក្តិសមបំផុតម្នាក់។ គួរបញ្ជាក់ថា ក្រោយការជួយផ្តួចផ្តើម និងសម្របសម្រួលពីលោក ត្រាំ ទីបំផុតកម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយការផ្ទុះជម្លោះប្រដាប់អាវុធនៅព្រំដែនអស់រយៈពេល៥ថ្ងៃ។ ចំណែកនាពេលថ្មីៗនេះ លោក ត្រាំ ក៏ទើបតែជួយអាស៊ែបៃហ្សង់និងអាមេនី […]