(ភ្នំពេញ)៖ ដោយទទួលបានការទុកចិត្ត និងអនុញ្ញាតពីសំណាក់រដ្ឋាភិបាលចិន, នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនក្នុងស្រុកមួយទៀត បាននាំចេញទុរេនជាជំហានដំបូងចំនួន ១,៧៥០គីឡូក្រាមទៅប្រទេសចិន តាមរយៈការដឹកជញ្ជូនតាមយន្តហោះ ព្រោះថា ទុរេនដែលនាំចេញនេះ ជាប្រភេទទុរេនខ្មែរសុទ្ធ ដាំលើទឹកដីកម្ពុជាដែលមានបទដ្ឋានស្របតាមស្តង់ដា គ្មានជាតិគីមី និងមានឱជារសឈ្ងុយ ផ្អែមឆ្ងាញ់បំផុត។ តាមផែនការ សម្រាប់ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងការអនុញ្ញាតឲ្យនាំទុរេនទៅកាន់ទីផ្សារចិនខាងលើ គឺក្រុមហ៊ុន KONG & DONG Cooperation IMPORT & EXPORT Co., LTD. ដោយគ្រោងនាំទៅជាង៥ពាន់តោន។ លោកបណ្ឌិត អ៊ុក គង់ ប្រធានក្រុមហ៊ុន K and D opperation import export Co, LTD និងជាប្រធានសមាគមទុរេនកម្ពុជា បានឲ្យដឹងថា ដោយទទួលបានការគាំទ្រ និងណែនាំពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក ឌិត ទីណា ជារដ្ឋមន្ត្រី បានផ្ដល់អាជ្ញាប័ណ្ណ និងក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចមហាបវរធិបតី […]