ព័ត៌មានអន្តរជាតិ

មូស្គូ ថាទំនាក់ទំនងរុស្ស៉ី-បារាំង ធ្លាក់ចុះដល់ចំណុចទាបបំផុត ក្រោយការចាប់ខ្លួន CEO របស់ Telegram

Liny Chan August 28, 2024 28/08/2024

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov កាលពីថ្ងៃអង្គារ ទី២៧ ខែសីហាបាននិយាយថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស បានធ្លាក់ដល់ចំណុចទាប បំផុតមួយ ក្រោយការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov ដោយអាជ្ញាធរបារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារនោះដែរ បាននិយាយថា លោក Pavel Durov ដែលមានសញ្ជាតិរុស្ស៉ី និងបារាំង ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយស្ថិតនៅខាងក្រៅទីក្រុង ប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធនឹងការបង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការបោកប្រាស់ នៅលើបណ្ដាញ Telegram។ តាមប្រមុខការទូតរុស្ស៉ី លោក Sergei Lavrov ការចាប់ខ្លួនមេ Telegram រូបនេះបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស ធ្លាក់ដល់ ចំណុចទាបបំផុតមួយ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងដុនដាបស្រាប់នាប៉ុន្មានខែចុងក្រោយនេះ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថារុស្ស៉ីបានត្រៀមលក្ខណៈជាស្រេចដើម្បីផ្ដល់ការគាំទ្រចាំបាច់ […]

ម៉ាឡេស៊ីចាប់ផ្តើមនាំចេញទុរេន «ប្រណីត» ទៅកាន់ប្រទេសចិន ខណៈឥណ្ឌូណេស៊ីចាប់អារម្មណ៍ទីផ្សារនេះដែរ

Liny Chan August 28, 2024 28/08/2024

(ប៉េកាំង)៖ ផ្លែទុរេនស្រស់ដំបូងបង្អស់របស់ប្រទេសម៉ាឡេស៊ីដែលបាននាំចេញទៅកាន់ទីផ្សារចិនបានទៅដល់ប្រទេសចិនហើយ ដោយកំពុងប្រជែងនឹងផ្លែទុរេនពីប្រទេសថៃនិងវៀតណាម។ នេះបើយោងតាមកាសែត China Morning Post។ កាសែត China Morning Post បានរាយការណ៍ថា លោក Datuk Arthur Joseph Kurup អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសន្តិសុខស្បៀងម៉ាឡេស៊ីបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ក្រុមហ៊ុននាំចេញបានចាប់ផ្តើមដឹកជញ្ជូនទុរេនស្រស់ចំនួន ៤០តោនក្នុងបីដំណាក់កាល។ ប្រទេសចិនគឺជាអ្នកទិញទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក ហើយបាននាំចូលទុរេនចំនួន ១,៤លានតោនកាលពីឆ្នាំមុន ដោយ ៦៨% បាននាំចូលពីប្រទេសថៃបើគិតជាតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែលោក Lim Chin Khee ទីប្រឹក្សារបស់វិទ្យាស្ថានសិក្សាទុរេន (Durian Academy) របស់ម៉ាឡេស៊ីដែលជាស្ថាប័នបណ្តុះបណ្តាលកសិករម៉ាឡេស៊ីបាននិយាយថា ម៉ាឡេស៊ីដែលបានបំពេញតាមលក្ខខណ្ឌតម្រូវភូត្តគាមអនាម័យរបស់ប្រទេសចិនក្នុងការនាំចេញទុរេនស្រស់នៅក្នុងខែមិថុនានោះ អាចនឹងក្លាយជាប្រទេសនាំចេញទុរេនដែលមានគុណភាពជាជាងបរិមាណ។ លោក Lim បានមានប្រសាសន៍ថា៖ «ទុរេនម៉ាឡេស៊ីត្រូវបានចាត់ទុកថាជាផលិតផលប្រណិត ហើយបច្ចុប្បន្នបរិមាណនៃការនាំចេញមានបរិមាណតូចជាង និងផ្តោតលើអ្នកប្រើប្រាស់លំដាប់ខ្ពស់»។ យោងតាមកាសែត China Morning Post សម្រាប់ដំណាក់កាលទី១ ទុរេនទម្ងន់ ២០តោនបាននាំចូលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Zhengzhou Xinzheng ក្នុងខេត្តហេណានកាលពីថ្ងៃអាទិត្យ។ ទុរេនដែលត្រូវបានគេចាត់ទុកថាជា «ស្តេចផ្លែឈើ» ជាអាហារឆ្ងាញ់មួយប្រភេទនៅក្នុងប្រទេសចិន ហើយអាចត្រូវបានគេប្រើប្រាស់ធ្វើជាអំណោយក្នុងឱកាសពិសេសៗ រួមទាំងពិធីមង្គលការផងដែរ។ ទុរេនឥណ្ឌូណេស៊ីក៏នឹងចាំបាច់ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌភូត្តគាមអនាម័យរបស់ប្រទេសចិនផងដែរ ដែលមានន័យថាជាដំណើរការសម្រាប់ការត្រួតពិនិត្យ […]

រុស្ស៊ី ព្រ-មានសហរដ្ឋអាមេរិកអំពីហានិភ័យនៃសង្គ្រាមលោកលើកទីបី បន្ទាប់ពីការវាយប្រហារនៅតំបន់ Kursk

Liny Chan August 28, 2024 28/08/2024

(ម៉ូស្គូ)៖ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើលោកខាងលិចបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងការវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែ «លេងជាមួយភ្លើង» តាមរយៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបរទេសសម្រាប់អ៊ុយក្រែន។ លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក។ លោកបានបន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់អត្ថិភាពរបស់ប្រទេស។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ការវាយប្រហារនៅតំបន់ Kursk បានបង្ហាញថា ការគំរាមកំហែងរបស់រុស្ស៊ីគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ លោកថែមទាំងបានជំរុញឱ្យសម្ព័ន្ធមិត្តចេញមុខជួយអ៊ុយក្រែនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីអាចការពារខ្លួនបាន។ ទោះបីជាសហរដ្ឋអាមេរិកបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ Kursk ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិកពិតជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះមែន។ កាសែត The […]

មនុស្ស ៤នាក់បាត់ខ្លួន ក្នុងគ្រោះរអិលបាក់ដី ខណៈព្យុះទីហ្វុង Shanshan វាយប្រហារជប៉ុន

Liny Chan August 28, 2024 28/08/2024

(តូក្យូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃពុធ ទី២៨ ខែសីហានេះថាមនុស្ស៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយ បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឡើង ដោយឥទ្ធិពលព្យុះទីហ្វុងមួយដែលកំពុងបាក់បោកតម្រង់ទៅកាន់ជប៉ុន បណ្ដាលឱ្យមានគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុង Shanshan កំពុងស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីភាគឦសាននៃទីប្រជុំកោះ Amami នៃភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ជាមួយកម្លាំងខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីជប៉ុន ក្នុងទីក្រុង Gamagori នៃខេត្ត Aichi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាគ្រោះរអិលបាក់ដីបានវាយប្រហារលើផ្ទះ មួយខ្នងដែលសមាជិកគ្រួសារ៥នាក់កំពុងរស់នៅ។ ក្នុងចំណោមពួកគេមាន៤នាក់បានបាត់ខ្លួន និងម្នាក់ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ ការស្វែងរក អ្នកបាត់ខ្លួនទាំង៤នាក់ កំពុងបន្តធ្វើឡើង។ គួរបញ្ជាក់ថា អាជ្ញាធរឧតុនិយមជប៉ុន ត្រូវបានរំពឹងថានឹងចេញការប្រកាសអាសន្នជាពិសេសមួយអំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់ខេត្ត Kagoshima រួមទាំងទីប្រជុំកោះ Amami នៅថ្ងៃពុធនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើររាប់សិបជើង រីឯសេវារថភ្លើងល្បឿនលឿនក៏អាចនឹងត្រូវផ្អាកដែរអាស្រ័យទៅលើទិសដៅបក់បោក នៃព្យុះទីហ្វុង Shanshan ដែលត្រូវបានរំពឹងថានឹងបក់បោកទៅកាន់កោះ Kyushu នៅក្នុងសប្ដាហ៍នេះ។ ការមកដល់នៃព្យុះទីហ្វុង Shanshan កើតមានឡើង ក្រោយ ព្យុះទីហ្វុងអំពិល (Ampil) និងព្យុះ […]

រុស្ស៉ី បន្តការបាញ់ស្រោចមីស៉ីល និងដ្រូន មកលើអ៊ុយក្រែន​ ចូលដល់ថ្ងៃទី ២

Liny Chan August 27, 2024 27/08/2024

(កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំ មកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីល និងយន្តហោះដ្រូន បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្រ្តីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហារត្រូវចំសណ្ឋាគារមួយ នៅកណ្តាលទីក្រុង Kryvyi Rih។ រីឯ ២នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដោយដ្រូន នៅក្នុងទីក្រុងនៃតំបន់ Zaporizhzhia ភាគខាងកើតទីក្រុង Kryvyi Rih។ ប្រធានរដ្ឋបាលយោធាក្រុង បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ទីក្រុងកៀវ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ការវាយប្រហារពេញមួយយប់ ដោយមីស៉ីល និងដ្រូនដែលកំណត់គោលដៅ ឆ្ពោះមកកាន់រដ្ឋធានីរបស់អ៊ុយក្រែន។ សាក្សីរបស់ Reuters ក៏បានរាយការណ៍អំពី ការផ្ទុះ ៣លើកនៅក្នុងទីក្រុងកៀវផងដែរ កាលពីយប់មិញ។ ទំហំនៃការវាយប្រហារ នៅថ្ងៃអង្គារ ក៏ដូចជាផលប៉ះពាល់នៅមិនទាន់ដឹងទេ ប៉ុន្តែកងកម្លាំងអាកាសរបស់អ៊ុយក្រែនថា ពួកគេបានកត់ត្រាពីការបាញ់ដ្រូន ជាច្រើនក្រុម ហើយថាប្រតិបត្តិការទាំងនោះ ធ្វើឡើងចេញពីព្រលានយន្តហោះ ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-85 និងយន្តហោះល្បឿនលឿនជាងសំលេង MiG-31។ […]

BREAKING: រដ្ឋអាជ្ញាបារាំង អះអាងថា CEO របស់ Telegram ត្រូវបានចាប់ខ្លួន ជុំវិញការស៊ើបអង្កេតពីរូបភាពមិនសមរម្យរបស់កុមារ និងការជួញដូរសារធាតុខុសច្បាប់នៅលើកម្មវិធីមួយនេះ

Liny Chan August 27, 2024 27/08/2024

(ប៉ារីស)៖ ក្រុមរដ្ឋអាជ្ញានៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថា CEO និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញ ទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ បើតាមក្រុមរដ្ឋអាជា្ញបារាំង ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយ ការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។ ការស៊ើបអង្កេតនេះដែរផ្ដោតលើការសមគំនិត ក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។ លោក Pavel Durov ត្រូវបានគេរាយការណ៍ថា អាចស្ថិតក្រោមការឃុំខ្លួនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។ ទន្ទឹមគ្នានឹងការអះអាងរបស់ក្រុមរដ្ឋអាជ្ញាបារាំង លោកប្រធានាធិបតី Emmanuel Macron […]

សហរដ្ឋអាមេរិក ថាអ៉ីស្រាអែល នៅតែប្រឈមនឹងការគំរាមកំហែងនៃការវាយប្រហារពីអ៉ីរ៉ង់ និងក្រុម Proxy

Liny Chan August 27, 2024 27/08/2024

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថានៅតែមានការគំរាមកំហែង នៃការវាយប្រហារសាជាថ្មីរបស់អ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ ប្រឆាំងអ៉ីស្រាអែល បន្ទាប់ពីក្រុមហេសបូឡា នៅលីបង់ បានបាញ់ស្រោចគ្រាប់រ៉ុក្កែត និងដ្រូនលើអ៉ីស្រាអែល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ បានគំរាមវាយប្រហារលើអ៉ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ក្នុងទីក្រុងបេរូត ប្រទេស លីបង់ និងមេដឹកនាំហាម៉ាសម្នាក់ ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីចុងខែកក្កដា។ ក្រុមហេសបូឡា ក៏បានអះអាងដែរថាការវាយប្រហាររបស់ខ្លួនលើអ៉ីស្រាអែ លកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ គឺជាការសងសឹក ចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន។ នៅចំពោះមុខក្រុមអ្នកកាសែត អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានកត់សម្គាល់ដូច្នេះថា «យើងបន្តធ្វើការវាយតម្លៃឃើញថានៅតែមានការគំរាមកំហែងនៃការវាយប្រហារ ហើយយើង…នឹងប្រុងជើងការជានិច្ចដើម្បីគាំទ្រដល់ការការពារខ្លួនរបស់អ៉ីស្រាអែល ព្រមទាំងដើម្បីការពារកងកម្លាំងរបស់យើង ប្រសិនបើពួកគេស្ថិតនៅក្រោមការវាយប្រហារ»។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយប្រើប្រាស់យន្ដហោះចម្បាំងជាង ១០០គ្រឿង វាយប្រហារលើគោលដៅច្រើនជាង ២៧០កន្លែង ដោយបានកម្ទេចប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតរបស់ហេសបូឡាជាច្រើនគ្រឿង។ អ៉ីស្រាអែលបានចាត់ទុកថាការវាយប្រហារនេះជាការវាយប្រហារបង្ការទុកជាមុន និងទប់ស្កាត់ការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ តែព្រមពេលជាមួយគ្នា […]

បង់ក្លាដែសស្វែងរកថវិកាសង្គ្រោះបន្ទាន់ ៣ពាន់លានដុល្លារពីមូលនិធិ IMF ដើម្បីជួយទូទាត់បំណុល

Liny Chan August 27, 2024 27/08/2024

(ដាក្កា)៖ ទេសាភិបាលថ្មីនៃធនាគារកណ្តាលរបស់ប្រទេសបង់ក្លាដែសបានឱ្យដឹងថា បង់ក្លាដែសកំពុងស្វែងរកថវិកាបន្ថែមចំនួន ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខណៈដែលប្រទេសអាស៊ីខាងត្បូងនេះកំពុងស្តារប្រទេសឡើងវិញពីភាពចលាចលនយោបាយនាពេលថ្មីៗនេះ និងកំពុងទិញប្រាក់ដុល្លារពីធនាគារក្នុងស្រុកដើម្បីសងបំណុលម្ចាស់កម្ចី។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Ahsan H. Mansur ទេសាភិបាលថ្មីនៃធនាគារកណ្តាលបង់ក្លាដែសខណៈថ្លែងនៅក្នុងបទសម្ភាសមួយក្នុងរដ្ឋធានីដាក្កាថា បង់ក្លាដែសបានចាប់ផ្តើមពិភាក្សាជាមួយមូលនិធិ IMF ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដើម្បីស្នើសុំប្រាក់កម្ចីបន្ថែម។ ប្រទេសបង់ក្លាដែសទទួលបានមូលនិធិចំនួន ៤,៧ពាន់លានដុល្លារពីមូលនិធិ IMF កាលពីឆ្នាំមុន។ ប្រទេសបង់ក្លាដែសទើបតែងើបចេញពីភាពចលាចលអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីការតវ៉ាហិង្សាបានបង្ខំឱ្យអ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែងកាលពីដើមខែនេះ។ ទេសាភិលបាលធនាគារកណ្តាលរូបនេះបាននិយាយថា ប្រទេសបង់ក្លាដែសក៏កំពុងពិភាក្សាជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនសម្រាប់មូលនិធិ (JICA) ផងដែរដើម្បីស្វែងរកមូលនិធិសម្រាប់សងបំណុលដែលខ្លួនជំពាក់អ្នកផ្គត់ផ្គង់សេវាសំខាន់ៗដូចជាថ្លៃអគ្គិសនីជាដើម។ ការនាំចេញសម្លៀកបំពាក់ដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏សំខាន់របស់ប្រទេសបង់ក្លាដែសត្រូវបានរំខានដោយសារភាពចលាចលនេះ។ ប្រាក់បម្រុងរូបិយប័ណ្ណបរទេសស្ថិតនៅក្រោមសម្ពាធរួចហើយនៅមុនពេលមានវិបត្តិបច្ចុប្បន្ន ដោយមានចំនួន ២០,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ដែលគ្រប់គ្រាន់សម្រាប់ចំណាយលើការនាំចូលទំនិញប្រហែល ៣ខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារមីស៉ីលនិងដ្រូន ក្នុងទ្រង់ទ្រាយធំ ឆ្ពោះមកកាន់ទីក្រុងកៀវ

Liny Chan August 26, 2024 26/08/2024

(កៀវ)៖ សំលេងផ្ទុះបានលាន់ឮនៅកណ្តាលរដ្ឋធានីកៀវ របស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈដែលយោធា ព្រមានថាមានការវាយប្រហារដ៏ធំមួយរបស់រុស្ស៉ី ដោយមីស៉ីលនិងយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។ កងទ័ពអាកាសអ៊ុយក្រែន ណែនាំដល់ពលរដ្ឋថា រុស្ស៉ីហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត TU-95 ចំនួន ១១គ្រឿង នៅលើអាកាស និងបានបាញ់មីស៉ីលមួយចំនួន ឆ្ពោះមករដ្ឋធានីកៀវ។ ក្រុមអ្នកកាសែតរបស់ Reuters ក៏បាន​ឮ​សូរសំលេង​​ប្រព័ន្ធការពារដែន​អាកាសស្ទាក់ចាប់មីស៉ីលផងដែរ​។ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុង Lutsk ភាគពាយ័ព្យអ៊ុយក្រែន ហើយថាអគារអាផាតមិនមួយកន្លែងបានរងការខូចខាត ខណៈដែលពួកគេកំពុងពិនិត្យករណីស្លាប់ ឬរបួស។ យោធាអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូនចំនួនពីរលើក នៅព្រឹកថ្ងៃចន្ទ ដោយព័ត៌មានដំបូង មិនមានការខូចខាត ឬអ្នកស្លាប់ទេ។ តាមលោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវ ដ្រូន ១០គ្រឿងត្រូវបានបំផ្លាញ នៅពេលចូលក្បែរតំបន់ជុំវិញទីក្រុងកៀវ។ គួរបញ្ជាក់ថា អ៊ុយក្រែនខ្លួនឯង បានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ ទៅលើទឹកដីរុស្ស៉ី ដើម្បីព្យាយាមវាយបកនឹងសង្រ្គាមឈ្លានពាន ចាប់តាំងខែកុម្ភៈ ឆ្នាំ ២០២២៕ […]

ព្យុះទីហ្វុងខ្លាំងមួយ ត្រូវបានព្យាករថា នឹងបោកបក់លើប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ

Liny Chan August 26, 2024 26/08/2024

(តូក្យូ)៖ នាថ្ងៃចន្ទនេះ ព្យុះទីហ្វុងខ្លាំងមួយ កំពុងមានគោលដៅឆ្ពោះមកកាន់ ភាគខាងត្បូងប្រទេសជប៉ុន ខណៈអាជ្ញាធរឧតុនិយម បានព្រមានអំពីភ្លៀងធ្លាក់ជោគជាំ ខ្យល់បោកបក់ខ្លាំង រួមជាមួយលទ្ធភាពនៃការរំខានដល់ប្រព័ន្ធដឹកជញ្ជូន នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។ ព្យុះទីហ្វុងឈ្មោះ Shanshan ត្រូវបានរំពឹងថា នឹងធ្វើដំណើរឆ្លងតំបន់កោះ Amam នាថ្ងៃពុធសប្តាហ៍នេះ ជាមួយកម្លាំងខ្យល់​រហូតដល់ ២១៥គីឡូម៉ែត្រក្នុង១ម៉ោង មុនវាងាកទៅរក កោះធំប្រចាំភាគខាងត្បូងជប៉ុន គឺកោះ Kyushu។ នាពេលកន្លងទៅ ក្នុងខែសីហានេះ ព្យុះទីហ្វុងឈ្មោះ Ampil បានបង្កការរំខានដល់ប្រតិបត្តិការហោះហើរ និងរថភ្លើងរាប់រយជើង ហើយនាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា ប៉ុន្តែវាបានបណ្តាលមានមនុស្សរងរបួសតិច និងការបំផ្លាញបំផ្លាញស្រាលប៉ុណ្ណោះ នៅជប៉ុន។ គួរបញ្ជាក់ថា ព្យុះទីហ្វុងថ្មីខាងលើកើតមាន នៅប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះត្រូពិចឈ្មោះ Maria បានបង្កភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំងមិនធ្លាប់មាន នៅតំបន់ភាគខាងជើងប្រទេសជប៉ុន។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយដោយកាលពីខែកក្កដាកន្លងទៅ ព្យុះទីហ្វុងនៅតំបន់ប៉ាស៉ីហ្វិក បានលេចរូបរាងឡើងកាន់តែកៀកឆ្នេរសមុទ្រ ហើយកើនឡើងថាមពលយ៉ាងឆាប់រហ័ស និងមាន​រយៈពេលកាន់តែយូរជាងមុន ពេលពួកវានៅលើដីគោក គឺដោយសារតែកត្តាប្រែប្រួលអាកាសធាតុ ជាចម្បង៕ ផ្ដល់សិទ្ធិដោយ៖ […]