ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអេហ្ស៉ីប ចេញការប្រកាសអាសន្នសម្រាប់ដែនអាកាសអ៉ីរ៉ង់ លីបង់ ខណៈហានិភ័យនៃភាពតានតឹងផ្នែកយោធាកើនឡើង

Liny Chan August 8, 2024 08/08/2024

(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអេហ្ស៉ីប បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ ក៏ដូចជាលីបង់ ចំពោះមុខហានិភ័យនៃភាពតានតឹងកាន់តែទូលំទូលាយ ដោយសារតែជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ សេចក្តីណែនាំរបស់ចក្រភពអង់គ្លេស ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ នាពេលនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអេហ្ស៉ីបក៏បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ខ្លួន កុំធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ រយៈពេល ៣ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស មិនបានបើកការហោះហើរទៅកាន់ប្រទេសលីបង់ទេ ក្នុងពេលបច្ចុប្បន្ននេះ។ OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៉ីប ក៏កំពុងចៀសវាងធ្វើដំណើរកាត់ដែនអាកាសរបស់អ៉ីរ៉ង់ដែរ តាមសេចក្តីណែនាំដែលតម្រូវឱ្យអនុវត្ត ចំពោះក្រុមហ៊ុនដឹកជញ្ជូនអេហ្ស៉ីបទាំងអស់ រួមទាំងយន្តហោះឯកជន និងក្រុមហ៊ុនអាកាសចរណ៍តូចៗ។ សេចក្តីណែនាំបានចូលជាធរមាន ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បើតាមក្រសួងអាកាសចរណ៍ស៉ីវិលអេហ្ស៉ីប ការណែនាំមានបំណងកាត់បន្ថយហានិភ័យផ្នែកសុវត្ថិភាពនៃការហោះហើរ ដោយសារតែអាជ្ញាធរអ៉ីរ៉ង់ថា នឹងមានការធ្វើសមយុទ្ធយោធាលើដែនអាកាសរបស់ខ្លួន នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា (ម៉ោងក្នុងទីក្រុងតេហេរ៉ង់)។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក កំពុងកែប្រែកាលវិភាគរបស់ពួកគេ […]

ហេតុអ្វីបានជានាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina លាលែងពីតំណែង និងភៀសខ្លួនចេញក្រៅប្រទេស? 

Liny Chan August 8, 2024 08/08/2024

(ដាកា)៖ ព្រឹត្តិការណ៍ចលាចលនយោបាយមួយក្នុងប្រទេសបង់ក្លាដែស បាននាំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់អំណាចរយៈពេលប្រមាណ២ទសវត្សរ៍ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង និងថែមទាំងភៀសខ្លួនចេញពីប្រទេសទៀត។ * តើមានព្រឹត្តិការណ៍នយោបាយអ្វីដែលកើតឡើងក្នុងប្រទេសបង់ក្លាដែស? នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែងហើយ បន្ទាប់ពីមានអំពើហិង្សាតវ៉ាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសដោយសារការប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលរបស់លោកស្រី។ ការលាលែងតំណែងជាមួយនឹងការរត់គេចខ្លួនចេញពីប្រទេសថែមទៀតនេះ គឺជាការបញ្ចប់ជីវិតធ្វើនយោបាយរបស់លោកស្រីក្នុងរយៈពេលជាង២ទសវត្សរ៍នៅក្នុងប្រទេសបង់ក្លាដែសនេះ។ លោកស្រី Hasina អាយុ៧៦ឆ្នាំ ត្រូវគេរាយការណ៍ថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៥​ ខែសីហា ឆ្នាំ២០២៤ និងបម្រុងបន្តដំណើរទៅកាន់ក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ ហ្វូងមនុស្សបង្ហាញក្តីរីករាយ ត្រូវគេឃើញបានដើរតាមដងផ្លូវសម្តែងក្តីសប្បាយរីករាយចំពោះដំណឹងរត់ភៀសខ្លួននេះ និងពួកគេខ្លះថែមទាំងបាននាំគ្នាសម្រុកចូលទៅក្នុងគេហដ្ឋានដ៏ស្តុកស្តម្ភរបស់លោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងរបាយការណ៍ដែលនិយាយអំពីការលួចយកវត្ថុនិងសម្ភារៈនានានៅក្នុងគេហដ្ឋាននោះថែមទៀត។ រដ្ឋាភិបាលថ្មីបណ្តោះអាសន្នត្រៀមនឹងបង្កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់លោកស្រី Hasina។ លោកប្រធានាធិបតី Mohammed Shahabuddin បានបញ្ជាឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី Khaleda Zia ដែលស្ថិតក្នុងពន្ធនាគារ និងនិស្សិតទាំងអស់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលតវ៉ា នាពេលថ្មីៗកន្លងមក ប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល Quota System for Government jobs។ លោកប្រធានាធិបតី Shahabuddin បាននិយាយថា លោកនៅបានចាត់ចែងលើការងារជួបប្រជុំរបស់បណ្តាមេពទាំងឡាយ រួមនឹងការជួបប្រជុំអ្នកតំណាងនយោបាយបង់ក្លាដែសទាំងអស់ផងដែរ។ លោកបានបញ្ជាក់ថា […]

បាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ ផ្ទុះឡើងទូទាំងចក្រភពអង់គ្លេស ក្រោយកុបកម្មរបស់ក្រុមស្តាំនិយមជ្រុល

Liny Chan August 8, 2024 08/08/2024

(ឡុងដ៍)៖ ប៉ូលិស និងក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវ នៅទូទាំងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី៧ ខែសីហា ដើម្បីតតាំងជាមួយ ក្រុមស្ដាំនិយមជ្រុល ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយកុបកម្មដ៏ហិង្សារើសអើងប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចក្រភពអងគ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបានអះអាងថា ជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ។ នៅមុនការត្រៀមលក្ខណៈរបស់ប៉ូលិស និងការប្រមូលផ្ដុំគ្នារបស់ក្រុមបាតុករប្រឆាំងនឹងការរើសអើងពូជសាសន៍ មានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនថា ក្រុមស្ដាំនិយមជ្រុល និងក្រុមបាតុករប្រឆាំងមូស្លីម មានគោលដៅវាយប្រហារលើទីតាំងដែលជនអន្តោប្រវេសន៍ស្នាក់នៅ ឬអង្គការ រួមទាំងស្ថាប័នស៊ីវិលដែលគាំទ្រជនអន្តោប្រវេសន៍ កាលពីថ្ងៃពុធ (ម៉ោងនៅអង់គ្លេស) ជាហេតុបង្ខំឱ្យហាងទំនិញជាច្រើនបិទទ្វារ។ មិនតែប៉ុណ្ណោះ បានជំរុញរដ្ឋាភិបាលអង់គ្លេសដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ រីឯក្រុមបាតុករ ប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងជាច្រើន រួមមានទីក្រុង London, Bristol, Birmingham, Liverpool និងទីក្រុង Hastings ជាដើម។ ក្រុមបាតុករ ទាំងនេះបានកាន់បដារដោយសរសេរថា «ប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ បញ្ឈប់ក្រុមស្ដាំនិយមជ្រុល»។ ប៉ុន្តែ គិតត្រឹមម៉ោង៩យប់ […]

លោក Pita Limjaroenrat និងសមាជិក១០នាក់ទៀត នៃក្រុមប្រឹក្សានាយករបស់គណបក្សថៃ Move Forward ត្រូវបានហាមឃាត់មិនឱ្យ​ធ្វើនយោបាយ១០ឆ្នាំ

Liny Chan August 7, 2024 07/08/2024

(បាងកក)៖ ស្របពេលតុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រម រំលាយគណបក្សប្រឆាំង Move Forward សមាជិកជាន់ខ្ពស់ទាំង១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ដែលរួមមានទាំងអតីតមេដឹកនាំគណបក្សនេះ គឺលោក Pita Limjaroenrat ក៏ត្រូវជាប់បម្រាមមិនឱ្យធ្វើនយោបាយ សម្រាប់រយៈពេល១០ឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។ ការរំលាយបក្ស Move Forward មានន័យថា តំណាងរាស្រ្តចំនួន១៤៣នាក់របស់បក្សនេះ នៅអាចរក្សាអាសនៈរបស់ខ្លួនក្នុងសភាបាន ក៏ប៉ុន្តែត្រូវចុះចូលជាមួយគណបក្សដទៃទៀត ឬក៏បង្កើតគណបក្សថ្មីសន្លាងមួយតែម្តង ដូចដែលពួកគេបានធ្វើកាលពីឆ្នាំ២០២០ នៅពេល​គណបក្ស Future Forward ដែលជាបក្សមុនរបស់ Move Forward ត្រូវបានរំលាយចោល ក្រោយល្មើសច្បាប់ឃោសនា​បោះឆ្នោត។ គួរបញ្ជាក់ថា គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពី​ឆ្នាំ២០២៣ […]

Olympics2024៖ ក្រុមអាមេរិក កើនមេដាយមាស ២៤គ្រឿងបន្តនាំមុខកំពូលតារាង គិតត្រឹមថ្ងៃទី០៧ ខែសីហានេះ

Liny Chan August 7, 2024 07/08/2024

(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានកើនមេដាយមាសដល់ ២៤គ្រឿង បន្តនាំមុខកំពូលតារាងមេដាយនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ខណៈក្រុមអត្តពិលចិន ឈរលេខ២ រកបានមេដាយមាស ២២គ្រឿងជាបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ។ ជាមួយគ្នានោះក្រុមអូស្ត្រាលី ឡើងមកឈរលេខ៣ ពីការរកបានមេដាយមាស ១៤គ្រឿង ហើយក្រុមម្ចាស់ផ្ទះបារាំង ធ្លាក់ទៅលេខរៀងទី៤ នៅមានមេដាយមាស ១៣គ្រឿង ជាមួយនឹងមេដាយប្រាក់ ១៦ និងសំរឹទ្ធ ១៩ ហើយសរុបមាន ៤៨គ្រឿងដដែល ខណៈក្រុមអង់គ្លេស ឈរលេខ៥ នៅមានដាយមាស ១២គ្រឿងដដែល ជាមួយការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហាខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហាម៉ាស តែងតាំងលោក ​Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួន

Liny Chan August 7, 2024 07/08/2024

(ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Ismail Haniyeh ដែល ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើងចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែលជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។ មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់ បានប្រាប់ AFP ថាការតែងតាំងលោក Sinwar ជាមេដឹកនាំនយោបាយថ្មី គឺជាការបញ្ជូនសារមួយថាក្រុមហាម៉ាសនឹងបន្តការប្រយុទ្ធតស៊ូរបស់ខ្លួន ស្របពេលក្រុមហេសបូឡា បានអបអរសាទរលោក Sinwar ហើយនិយាយថាការតែងតាំងរូបលោកបានបញ្ជាក់ថាសត្រូវ (អ៉ីស្រាអែល)…បានបរាជ័យក្នុងការសម្រេចគោលដៅ របស់ពួកគេតាមរយៈការសម្លាប់មេដឹកនាំ និងមន្ត្រីរបស់ហាម៉ាស។ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក […]

អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង លោកស្រី Khaleda Zia ត្រូវបានដោះលែងឱ្យមានសេរីភាព

Liny Chan August 6, 2024 06/08/2024

(ដាក្កា)៖ នាថ្ងៃអង្គារនេះ លោកស្រី Khaleda Zia ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសបង់ក្លាដែស និងជាមេដឹកនាំបក្សប្រឆាំង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយនាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ដែលជាគូសត្រូវនឹងគ្នា បានលាលែងពីតំណែង និងរត់ចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ អ្នកនាំពាក្យគណបក្ស Bangladesh National Party ឬ BNP របស់លោកស្រី Zia បានឱ្យដឹងថា នាពេលនេះ លោកស្រី ត្រូវបានដោះលែងហើយ។ ប្រធានាធិបតីបង់ក្លាដែស បានបង្គាប់ឱ្យដោះលែងលោកស្រី Khaleda Zia ខណៈយោធាកំពុងគ្រប់គ្រងប្រទេស ក្រោយការរត់ភៀសខ្លួន​របស់លោកស្រី Hasina កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ក្នុងថ្ងៃដដែលនោះ អគ្គមេបញ្ជាការកងទ័ពជើងគោក លោក Waker-Uz-Zaman បាននិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នមួយ នឹងត្រូវបង្កើតឡើង។ លោកស្រី Khaleda Zia ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីបង់ក្លាដែស បានចំនួន២លើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦ […]

កូរ៉េខាងត្បូងប្រាប់ឱ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសលីបង់ និងអ៉ីស្រាអែល

Liny Chan August 6, 2024 06/08/2024

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតនៅអ៉ីស្រាអែលនិងលីបង់ ឱ្យចាកចេញពីប្រទេសទាំង២ជាបន្ទាន់ តាមតែអាចធ្វើទៅបាន ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Lee Jae-woong អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សេចក្តីណែនាំខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅលីបង់ ហើយនិងមេដឹកនាំនយោបាយរបស់ហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់។ ក្រុមហាម៉ាសនិងក្រុម Hezbollah សុទ្ធតែមាន អ៉ីរ៉ង់ជាខ្នងបង្អែក។ ការធ្វើឃាតអ្នកទាំងពីរ បានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ ក្រោយមានការវាយប្រហារដោយរ៉ុក្កែតសម្លាប់ កុមារនិងក្មេងជំទង់សរុបជាង១០នាក់ នៅឯតំបន់ Golan Heights របស់អ៉ីស្រាអែល។ គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងជាង៥០០នាក់ កំពុងស្ថិតនៅអ៉ីស្រាអែល និងប្រមាណ១២០នាក់ នៅលីបង់។ មេដឹកនាំផ្នែកនយោបាយ របស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់ នៅរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ខណៈសកម្មភាពធ្វើឃាតនោះ បានបង្កឱ្យមាន […]

បង់ក្លាដែស៖ ក្រុមបាតុករចង់ឱ្យ ម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន

Liny Chan August 6, 2024 06/08/2024

(ដាក្កា)៖ ក្រុមបាតុករនៅប្រទេសបង់ក្លាដែស នាថ្ងៃអង្គារនេះ បាននិយាយថា ពួកគេនឹងជំរុញឱ្យម្ចាស់ពានរង្វាន់ណូបែល លោក Muhammad Yunus ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina បានលាលែងពីតំណែង និងរត់ភៀសខ្លួនចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។ លោក Yunus វ័យ៨៤ឆ្នាំ គឺជាសេដ្ឋវិទូម្នាក់ ដែលទទួលបានការស្ញប់ស្ញែងខ្ពស់។ រូបលោកទទួលបាន ពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០៦ សម្រាប់ការបង្កើតធនាគារមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកជួយលើកកម្ពស់ មនុស្សរាប់លាននាក់ចេញផុតពី​ភាពក្រីក្រ។ លោកត្រូវបានគេចាត់ទុកជា ស្ថាបនិកនៃមីក្រូហិរញ្ញវត្ថុ និងមីក្រូឥណទាន។ ប្រមុខកងទ័ពបង់ក្លាដែស លោក Waker-Uz-Zaman បាននិយាយថា យោធានឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ហើយ​លោកនឹងត្រូវជួបជាមួយក្រុមមេដឹកនាំបាតុករ នៅថ្ងៃអង្គារនេះ។ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ជំនួយការជំនិតម្នាក់របស់លោក បានបង្ហើបឱ្យដឹងថា លោក Yunus មិនទាន់ទទួលបានសំណើ​ណាមួយពីយោធានៅឡើយទេ ដើម្បីដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន។ គួរបញ្ជាក់ថា លោកស្រី Hasina វ័យ៧៦ឆ្នាំ បានកាន់អំណាចជាប់រហូត តាំងតែពីឆ្នាំ២០០៩ […]