ព័ត៌មានអន្តរជាតិ

លោក ហង់ ពៅ៖ តំបន់ហ្លួងព្រះបាង ប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

Liny Chan August 2, 2024 02/08/2024

(ភ្នំពេញ)៖ តំបន់ហ្លួងព្រះបាង របស់ប្រទេសឡាវ កំពុងប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក បើធ្វើឲ្យប៉ះពាល់ជាសាកល ដែលមិនអនុលោមតាមសំណើយូណេស្កូ ពាក់ព័ន្ធនឹងសំណង់ក្នុងតំបន់នេះ។ នេះបើតាមលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ លោកបានឲ្យដឹងថា បានឲ្យដឹងថា ដោយសារប៉ះពាល់តម្លៃជាសាកលនោះ អង្គការយូណេស្កូ បានដកទីតាំងមួយចំនួន ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន តំបន់ទេសភាព Arabian Oryx Sanctuary ប្រទេសអូម៉ង់ ទីក្រុង Liverpool ប្រទេសអង់គ្លេស និងជ្រលងភ្នំ Dresden Elbe Valley ប្រទេសអាល្លឺម៉ង់។ បន្ថែមលើនេះ ព្រះវិហារ Bagrati Cathedral ប្រទេស Georgia ក៏ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួចហើយដែរ។ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ការណ៍ពិត ការប្រជុំនៅញូវដេលី ដូចជា ហ្លួងព្រះបាង ក៏ត្រូវបាន […]

Apple ឈរនៅលេខរៀងទី២ ក្រោយនាំចេញស្មាតហ្វូនបាន ៤៥.៦លានគ្រឿង ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខណៈលេខ១ គឺ Samsung

Liny Chan August 2, 2024 02/08/2024

(បរទេស)៖ តាមរបាយការណ៍ចុងក្រោយដែលបង្ហាញដោយស្ថាប័នស្រាវជ្រាវ Canalys បានឲ្យដឹងថា ការនាំចេញស្មាតហ្វូនសរុបទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយកើនឡើងសរុបខ្ទង់ ២៨៨.៩លានគ្រឿង។ ក្នុងចំណោមនោះ Apple តែឯងបាននាំចេញអស់ ៤៥.៦លានគ្រឿង ក្នុងរយៈពេលដូចគ្នានេះ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីអធិរាជ្យនាំចេញស្មាតហ្វូន Samsung។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Apple World Today។ Canalys បានឲ្យដឹងថាថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតផលិតផល និងការកែលម្អលក្ខខណ្ឌអាជីវកម្ម។ ទោះបីជាមានការកើនឡើងតិចតួចនៃការដឹកជញ្ជូនខ្ទង់ ១% ក៏ដោយក៏ Samsung បានរក្សាតំណែងជាអធិរាជ្យនាំចេញស្មាតហ្វូនបានច្រើនជាងគេ ឈរនៅលេខរៀងទី១ ក្រោយនាំចេញបានចំនួន ៥៣.៥ លានគ្រឿង។ ងាកមកក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយតួលេខនាំចេញបានចំនួន ៤៥.៦លានគ្រឿង ដែលត្រូវបានជំរុញដោយសន្ទុះពេញនិយមប្រើប្រាស់ខ្លាំងនៅអាមេរិកខាងជើង និងទីផ្សារដែលកំពុងរីកចម្រើននានា ។ ឥឡូវនេះ iPhone មានចំណែក ១៦% នៃទីផ្សារស្មាតហ្វូនពិភពលោក បើធៀបនឹង ១៧% នៅក្នុងត្រីមាសឆ្នាំមុន ខណៈ Samsung ដែលមានចំណែក ១៩% […]

ហ្វីលីពីន៖ ឆេះអគារនៅតំបន់ Chinatown ក្នុងទីក្រុងម៉ានីល បណ្តាលឱ្យមនុស្ស ១១នាក់ត្រូវបាត់បង់ជីវិត

Liny Chan August 2, 2024 02/08/2024

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា មនុស្សយ៉ាងហោច១១នាក់បានបាត់បង់ជីវិត នៅថ្ងៃសុក្រនេះ បន្ទាប់ពីអគារស្នាក់នៅនិង​ពាណិជ្ជកម្ម១ខ្នង មានកម្ពស់៥ជាន់ បានរងការឆាបឆេះ ក្នុងតំបន់ Chinatown នៃទីក្រុងម៉ានីល។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤។ គ្រោះអគ្គិភ័យខាងលើ ដែលបានកើតឡើងនៅសង្កាត់ Binodo នៃរដ្ឋធានីរបស់ហ្វីលីពីន ត្រូវបានពន្លត់ទៅវិញរយៈពេលខ្ទង់៣ម៉ោង បន្ទាប់ពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានជូនដំណឹង នាវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក។ យ៉ាងណាមិញ មិនមានការបង្ហើប​ពីមូលហេតុដែលបង្កឱ្យមានភ្លើងឆេះនេះ នៅឡើយទេ។ គួរបញ្ជាក់ថា ហ្វីលីពីនមានកំណត់ត្រាមិនសូវល្អប៉ុន្មានទេ ក្នុងការអនុវត្តវិធានការបង្ការគ្រោះអគ្គិភ័យ នៅតាមអគារ លំនៅដ្ឋាន និង​កន្លែងធ្វើការ។ តួយ៉ាង មនុស្ស១៦នាក់ បានស្លាប់ គ្រោះអគ្គិភ័យនៅអគារមួយកន្លែង កាលពីខែសីហា ឆ្នាំ២០២៣។ រីឯកាលពីឆ្នាំ​២០១៧ គ្រោះអគ្គិភ័យនៅផ្សារលក់ទំនិញមួយ ក្នុងទីក្រុង Davao ភាគខាងត្បូងប្រទេស បានផ្តាច់ជីវិតមនុស្ស ៣៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Paris 2024៖ អាមេរិក រំកិលមកក្បែរចិន ក្នុងតំណែងតារាងមេដាយអូឡាំពិក នៅបារាំង

Liny Chan August 2, 2024 02/08/2024

(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានហក់ពីចំណាត់ថ្នាក់លេខ៧ មកឈរលេខ២ វិញតាមពីក្រោយចិន ក្នុងតំណែងតារាងមេដាយអូឡាំពិក រដូវក្តៅនៅប្រទេសបារាំង គិតត្រឹមថ្ងៃសុក្រ ទី០២ ខែសីហា ឈ្នាំ២០២៤ នេះ។ យោងតាមការចេញផ្យាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អាមេរិកបានកើនមេដាយមាសដល់ ៩គ្រឿង ក្នុងចំណោមេដាយសរុប ៣៧គ្រឿងជាបណ្តោះអាសន្ននៅអូឡាំពិក លើកទី៣៣ នាទីក្រុងប៉ារីស ស្របពេលចិន ដែលឈ្នះមេដាយសរុប ២៤គ្រឿងឈរទីកំពូលតារាង ដោយសារមានមេដាយមាសលើសអាមេរិក ២គ្រឿង។ យ៉ាងណាក៏ដោយ ការប្រកួតប្រជែងមេដាយនៅអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ គ្រាដែលម្ចាស់ផ្ទះបារាំងធ្លាក់ពីលេខ២ មកលេខ៣ វិញជាមួយនឹងមេដាយមាស ៨គ្រឿង ក្នុងចំណោមទាំង ៣២ប្រភេទកីឡាដែលបានកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញលើទីលាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អូស្រ្តាលី ណែនាំឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីលីបង់ ដោយសារតែភាពតានតឹងអ៉ីស្រាអែល-Hezbollah

Liny Chan August 1, 2024 01/08/2024

(ស៉ីដនី)៖ អូស្រ្តាលី បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។ នេះបើយោងបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។ ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះ ជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងភ្លាមៗ ដោយស្ទើរតែ ឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រី បានឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានក្នុងទីក្រុងបេរូត អាចត្រូវបិទទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់។ សម្រាប់អ្នកចង់ចាកចេញ ហើយត្រូវបានប្រាប់ឱ្យរង់ចាំពេលបន្ថែម គួរតែប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្ម ទាន់នៅមានដំណើរការ។ គួរបញ្ជាក់ថា ស្ថានភាពតំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្នុងសភាពផុយស្រួយអស់ជាច្រើនខែមកហើយ ចំពោះមុខសង្គ្រាម នៅឯតំបន់ហ្កាហ្សា។ ការស្នើរបស់អូស្រា្តលីនាពេលនេះ ធ្វើឡើងស្រដៀងគ្នា ទៅនឹងសេចក្តីណែនាំរបស់សហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Paris2024៖ អត្តពលិកចិន ឡើងនាំមុខកំពូលតារាងមេដាយមាស ៩គ្រឿងគិតត្រឹមថ្ងៃទី០១ ខែសីហានេះ

Liny Chan August 1, 2024 01/08/2024

(ប៉ារីស)៖ គិតត្រឹមថ្ងៃទី០១ ខែសីហានេះ ការប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 បានឈានចូលថ្ងៃទី៧ នៃការប្រកួតហើយ ខណៈក្រុមអត្តពលិកចិន បានឈានឡើងមកឈរនាំមុខកំពូលតារាងមេដាយ ក្រោយរកបានមេដាយមាស ៩គ្រឿងនិងសរុប ១៩គ្រឿង នាំមុខម្ចាស់ផ្ទះបារាំង ឈរលេខ២ រកបានមេដាយមាស ៨គ្រឿងជាបណ្តោះអាសន្ន។ ដោយគិតត្រឹម ៧ចំណាត់ថ្នាក់នៃអត្តពលិកក្នុងនោះ ក្រុមអត្តពលិកជប៉ុន ឈរលេខ៣ រកបានមេដាយមាស ៨គ្រឿងនិងសរុប ២៦គ្រឿង ហើយក្រុមអូស្ត្រាលី ឈរលេខ៤ មានមេដាយមាស ៧គ្រឿងនិងសរុប ១៦គ្រឿង ចំណែកឯក្រុមអង់គ្លេស មានមេដាយមាស ៦គ្រឿងឈរលេខ៥ និងក្រុមកូរ៉េខាងត្បូង ក៏មានមេដាយមាស ៦គ្រឿងឈរលេខ៦ ដ្បិតក្រុមសហរដ្ឋអាមេរិក មានមេដាយមាស ៥គ្រឿងតែមានសរុប ៣០គ្រឿងច្រើនជាងគេបណ្តោះអាសន្ន។ សូមជម្រាបផងថា ការប្រកួតកីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 និងបន្តដំណើការប្រកួតរហូតដល់ថ្ងៃទី១១ ខែសីហានេះទើបបញ្ចប់ ខណៈអត្តពលិកកម្ពុជា ២រូបមានកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកាតារីណា នឹងប្រកួតលើវិញ្ញសារហែលសេរីនារី ចម្ងាយ ៥០ម៉ែត្រ […]

លោក ពូទីន បង្កើនប្រាក់រង្វាន់ទ្វេដងដើម្បីទាក់ទាញអ្នកស្ម័គ្រចិត្តចូលប្រយុទ្ធនៅអ៊ុយក្រែន

Liny Chan August 1, 2024 01/08/2024

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានប្រកាសដំឡើងបាក់រង្វាន់ទ្វេដង សម្រាប់អ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ ក្រឹត្យថ្មីរបស់ លោក ពូទីន បានបង្កើនប្រាក់កក់មុនសម្រាប់អ្នកចុះកិច្ចសន្យាថ្មីទាំងអស់ ដល់ ៤០០,០០០ រូប្លែ (ប្រមាណ ៤,៦៥១ ដុល្លារអាមេរិក)។ អាជ្ញាធរក្នុងតំបន់នានា ក៏ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តដូចគ្នានេះផងដែរ។ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២០៤,០០០ រូប្លែ និងប្រាក់រង្វាន់បន្ថែមសម្រាប់ការបំពេញកាតព្វកិច្ចជាក់លាក់ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់ទាហានអាចកើនឡើងដល់ជាង ៣ លានរូប្លែ (ប្រមាណ ៣៧,៧៩១ ដុល្លារអាមេរិក) ក្នុងឆ្នាំដំបូង ដែលលើសពីប្រាក់ឈ្នួលជាមធ្យមនៅក្នុងប្រទេសរុស្ស៊ីជាច្រើនដង។ ការដំឡើងប្រាក់ឈ្នួលនេះ គឺជាផ្នែកមួយនៃវិធានការជាច្រើនដែលរដ្ឋាភិបាលរុស្ស៊ីបានអនុវត្ត ដើម្បីទាក់ទាញអ្នកចូលបម្រើកងទ័ព ដូចជាការលើកលែងការបង់រំលស់ប្រាក់កម្ចី និងការធានាប្រាក់កម្ចីក្នុងករណីមរណភាពជាដើម។ ទោះបីជាយុទ្ធនាការនេះទទួលបានជោគជ័យខ្លះ ក្នុងការទាក់ទាញអ្នកស្ម័គ្រចិត្តក៏ដោយ ក៏អ្នកសេដ្ឋកិច្ចមួយចំនួនព្រួយបារម្ភ អំពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាន ដូចជាការជំរុញអតិផរណា និងការបង្កើនការចំណាយរបស់រដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេធំ Facebook យល់ព្រមបង់ប្រាក់ពិន័យ ១.៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងនៅរដ្ឋតិចសាស់

Liny Chan July 31, 2024 31/07/2024

(បរទេស)៖​ ក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ Facebook ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ១.៤ពាន់លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែលប្តឹងដោយរដ្ឋតិចសាស់ ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អគ្គមេធាវីរដ្ឋតិចសាស់លោក​ Ken Paxton បាននិយាយថា លក្ខខណ្ឌនៃការទូទាត់ដែលបានលាតត្រដាងនៅថ្ងៃអង្គារ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតដែលមិនធ្លាប់មានដោយរដ្ឋតែមួយ ហើយនឹងត្រូវបង់រយៈ ពេល ៥ឆ្នាំ។ បណ្តឹងនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ដោយចោទប្រកាន់ Meta ពីបទបំពានច្បាប់ឯកជនភាពរដ្ឋតិចសាស់ ដោយប្រមូលទិន្នន័យជីវមាត្រពីអ្នកប្រើប្រាស់រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេតាមរយៈមុខងារមួយហៅថា «Tag Suggestions» ដែលបានណែនាំក្នុងឆ្នាំ ២០១១។ មុខងារនេះ ប្រើការសម្គាល់មុខដោយស្វ័យប្រវត្តិ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនៅក្នុងរូបថតដែលបានបង្ហោះទៅក្នុង Facebook ចាប់យកកំណត់ត្រានៃផ្ទៃមុខ ដោយមិនមានការជូនដំណឹងដល់អ្នកប្រើប្រាស់ ឬទទួលបានការយល់ព្រមពីពួកគេ ដូចដែលបានទាមទារនៅក្រោមច្បាប់រដ្ឋតិចសាស់នោះទេ។ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនមានសេចក្តីរីករាយក្នុងការដោះស្រាយបញ្ហា ហើយបានបង្ហាញពីផែនការដើម្បីស្វែងរកការវិនិយោគអាជីវកម្មបន្ថែមទៀតនៅក្នុងរដ្ឋតិចសាស់ រួមទាំងលទ្ធភាពនៃការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអ្នកនាំពាក្យបានបដិសេធមិនធ្វើអត្ថាប្បាយនោះទេ។​ គួរជម្រាបដែរថា ប្រាក់ពិន័យចំនួន ១.៤ពាន់លានដុល្លារចុងក្រោយនេះ គឺជាកាផាកពិន័យដ៏ធំបំផុត និងលើសពីកំណត់ត្រាមុនមានចំនួន ៦៥០លានដុល្លារ ដែល Meta បានយល់ព្រមបង់ក្នុងករណីស្រដៀងគ្នានៅក្នុងរដ្ឋ lllinois ក្នុងឆ្នាំ២០២១។ […]

Paris 2024៖ ជប៉ុន នៅតែនាំមុខគេនៃតារាងមេដាយ ខណៈការប្រកួតបន្តរហូតដល់ថ្ងៃទី១១-សីហា

Liny Chan July 31, 2024 31/07/2024

(ប៉ារីស)៖ ក្រុមកីឡាករ-កីឡាការិនីរបស់ជប៉ុន បន្តឈរនៅទីកំពូលតារាងមេដាយអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំងដដែល ដ្បិតការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហាខាងមុខ។ បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។ គិតត្រឹមថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ អត្តពលិកជប៉ុនបានឈ្នះមេដាយមាស ៧គ្រឿងច្រើនជាងគេ ក្នុងចំណោមមេដាយសរុប ១៣គ្រឿង នៅពេលចិនឈរលេខ២ មានមេដាយមាស ៦គ្រឿងស្មើទៅនឹងអូស្រ្តាលី ដែលឈរនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្ន។ ជាការកត់សម្គាល់ផងដែរ ម្ចាស់ផ្ទះបារាំងដែលបានឡើងមកលេខ២ កាលពីថ្ងៃអង្គារម្សិលមិញ បានធ្លាក់មកលេខ៤ វិញ តាមរយៈឈ្នះមេដាយមាស ៥គ្រឿង គ្រាដែលសហរដ្ឋអាមេរិកគូប្រជែងមេដាយជាមួយចិននៅព្រឹត្តិការណ៍អូឡាំពិក ទាំងរដូវក្តៅ និងរងារ បានកំពុងឈរនៅលេខរៀងទី៦ នៅឡើយ ពីការឈ្នះមេដាយសរុប ២៦គ្រឿង។ សូមបញ្ជាក់ផងថា ការប្រកួតប្រជែងមេដាយអូឡាំពិក រដូវក្តៅលើកទី៣៣ ទៅលើ ៣២ប្រកួតកីឡា នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ ស្របពេលកម្ពុជាមាន ២ប្រភេទកីឡាចូលរួមដែរគឺ ហែលទឹក និងអត្តពលកម្ម មានអត្តពលិកសរុប ៣នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អង់គ្លេស ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីលីបង់ ដោយព្រមានពីភាពតានតឹងនៅតាមព្រំដែន

Liny Chan July 31, 2024 31/07/2024

(ឡុងដ៏)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះ ដោយព្រមានថាភាពតានតឹងកាន់តែខ្លាំង នៅតាមព្រំដែនជាមួយអ៉ីស្រាអែល អាចនឹងកើតឡើងភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់សភា យ៉ាងដូច្នេះថា «មានការបាញ់ផ្លោងដាក់គ្នាជាញឹកញាប់ និងការវាយប្រហារតាមអាកាស។ ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយស្ថានភាពអាចនឹងប្រែទៅជាគ្រោះថ្នាក់ភ្លាមៗ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារនៃស្ថានកុងស៊ុលនៅបរទេស ដើម្បីធានាថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ ប៉ុន្តែបើជម្លោះនោះកាន់តែឡើងកម្តៅ រដ្ឋាភិបាលមិនអាចធានាថានឹងមានលទ្ធភាពជម្លៀសអ្នកគ្រប់គ្នាបានភ្លាមៗទេ ដូច្នេះប្រជាជនទាំងអស់អាចត្រូវបង្ខំឱ្យគេចទៅជម្រកបណ្តោះអាសន្ន»។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ក៏បានកោះប្រជុំគណៈកម្មាធិការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ ហើយនៅក្នុងកិច្ចប្រជុំនោះ លោក Lammy បានលើកសំណើថា «សាររបស់ខ្ញុំទៅកាន់ពលរដ្ឋអង់គ្លេសនៅលីបង់ គឺសុំឱ្យពួកគាត់ចាកចេញពីទីនោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News