ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ថានឹងមិនតែងតាំងនាយករដ្ឋមន្ត្រីថ្មីឡើយ រហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក

Liny Chan July 24, 2024 24/07/2024

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃទី២៣ ខែកក្កដា ​បានច្រានចោលការអំពាវនាវពីសំណាក់សម្ព័ន្ធគណបក្សឆ្វេងនិយម ឱ្យតែងតាំង នាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការបោះឆ្នោតសភាមុនអាណត្តិដ៏ជូចត់ ដោយទុកឱ្យលោកនាយករដ្ឋមន្ត្រីចាំផ្ទះ Gabriel Attal ដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមលោក ម៉ាក្រុង គណបក្សទាំងអស់នៅក្នុងរដ្ឋសភាបារាំង ត្រូវតែរួបរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស (Paris Olympic Games) បិទបញ្ចប់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង France 2 លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ យើងចាំបាច់ត្រូវផ្តោត លើព្រឹត្តិការណ៍កីឡាអូឡាំពិក រហូតដល់ពាក់កណ្ដាលខែសីហា…ហើយបន្ទាប់ពីនោះ វាជាទំនួលខុសត្រូវរបស់ខ្ញុំដើម្បីតែងតាំងនាយករដ្ឋមន្ត្រីម្នាក់ ហើយផ្ដល់ជំនឿចិត្តដល់ ពួកគេលើភារកិច្ចបង្កើតរដ្ឋាភិបាលមួយ ដែលអាចនឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ»។ គួរបញ្ជាក់ថា លោក ម៉ាក្រុង បានប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ដោយក្នុងនោះការបោះឆ្នោតជុំទី២ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ បានផលិតរដ្ឋសភាមួយឡើងដែលមិនមានបក្សណាមួយឈ្នះសំឡេងភាគច្រើនដាច់ខាតនោះទេ។ តាមលទ្ធផលបោះឆ្នោត សម្ព័ន្ធគណបក្សឆ្វេងនិយម មានអាសនៈនៅក្នុងដៃ១៩៣ ខណៈសម្ព័ន្ធគណបក្សរបស់លោកម៉ាក្រុង មាន១៦៤អាសនៈ ហើយគណបក្សស្ដាំនិយមជ្រុល RN និងសម្ព័ន្ធមិត្តរបស់ខ្លួនមាន១៤៣អាសនៈ […]

នាយករដ្ឋមន្ត្រីបង់ក្លាដែស ទម្លាក់ការទទួលខុសត្រូវលើបក្សប្រឆាំង ជុំវិញបាតុកម្មដ៏ហិង្សា ខណៈបម្រាមគោចរបន្តអនុវត្ត

Liny Chan July 23, 2024 23/07/2024

(ដាកា)៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សប្រឆាំង ជុំវិញអំពើហិង្សាដែលបានផ្ទុះឡើងក្នុង បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងការកំណត់កូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋ ជាមួយការសង្កត់ធ្ងន់ថាបម្រាមគោចរនឹងត្រូវបានដកចេញ នៅពេលស្ថានការណ៍ល្អប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការអត្ថាធិប្បាយមួយជាលើកដំបូងកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីដាក់ចេញបម្រាមគោចរកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក លោកស្រី Hasina បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលទង្វើភេវកម្មដុតបំផ្លាញបានកើតឡើង ក្រុមបាតុករជានិស្សិតបាននិយាយថាពួកគេមិនមានជាប់ពាក់ព័ន្ធ ទេ។ យើងត្រូវបានបង្ខំចិត្តឱ្យដាក់ចេញបម្រាមគោចរដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន»។ លោកស្រីបន្តថាមិនចង់ធ្វើបែបនេះឡើយ តែ បម្រាមគោចរនឹងត្រូវបន្តដាក់ឱ្យអនុវត្តរហូតទាល់តែស្ថានការណ៍ត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។ លោកស្រី Hasina ក៏បានឆ្លៀតទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងកាលពីសប្ដាហ៍មុន ទៅលើគណបក្សប្រឆាំងធំៗ២ គឺគណបក្ស Bangladesh Nationalist Party និង Jamaat-e-Islami។ គួរបញ្ជាក់ថា តាមទិន្នន័យពីមន្ទីរពេទ្យបង់ក្លាដែស មនុស្សយ៉ាងហោច ១៤៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវអស្ចារ្យរវាងក្រុមបាតុករ និងប៉ូលិស អំឡុងបាតុកម្មតវ៉ាដែលបានផ្ទុះឡើងកាលពីសប្ដាហ៍មុនមក។ ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវក្នុងរដ្ឋធានីដាកា (Dhaka) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពី តុលាការកំពូលបង់ក្លាដែស យល់ព្រមបញ្ចុះកូតាជ្រើសមន្ត្រីចូលបម្រើការក្នុងក្របខណ្ឌរដ្ឋពី៥៦ភាគរយ មកនៅត្រឹម៧ភាគរយ សម្រាប់កូនចៅរបស់អ្នកនយោបាយ ដែលបានកសាងស្នាដៃធំៗជូនជាតិ និងអ្នកតស៊ូទាមទារឱ្យឯករាជ្យឱ្យប្រទេសជាតិ។ ពោលគឺ ក្នុងពេលបច្ចុប្បន្ន កន្លែងការងារសម្រាប់ក្របខណ្ឌមន្ត្រីរដ្ឋការមានចំនួន ៩៣ភាគរយ […]

នាយកប្រតិបត្តិ Crowdstrike តម្រូវឲ្យឡើងផ្តល់សក្ខីកម្មចំពោះមុខសភាអាមេរិក ក្រោយបង្កកំហុសបច្ចេកទេសដ៏ធំ ខណៈភាគហ៊ុនធ្លាក់ចុះខ្ទង់ ១៣%

Liny Chan July 23, 2024 23/07/2024

(បរទេស)៖ ក្រុមហ៊ុន Crowdstrike ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនយក្សមួយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខការពារតាមប្រព័ន្ធអ៊ីនធឺណេត ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទាំងវិស័យធនាគារ, ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនទូគមនាគមន៍ និងសេវាកម្មសំខាន់ៗផ្សេងៗទៀត។ ដូចទស្សនិកជនបានជ្រាប់ហើយថា កាលពីសប្តាហ៍មុនក្រុមហ៊ុន CrowdStrike ដែលជាអ្នករ៉ាប់រងសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Microsoft បានបង្កកំហុសមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ Microsoft ជាប់គាំងកម្មវិធីប៉ះពាល់ដល់វិស័យធំៗជាច្រើនទូទាំងពិភពលោក។ ដោយឡែកនៅពេលនេះ មានរបាយការណ៍មកថា អ្នកតំណាងមកពីគណបក្សសាធារណរដ្ឋអំពាវនាវឱ្យនាយកប្រតិបត្តិ CrowdStrike លោក George Kurtz ផ្តល់សក្ខីកម្មចំពោះបញ្ហានេះ ខណៈតម្លៃភាគហ៊ុនគឺធ្លាក់ចុះខ្ទង់១៣% ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ អ្នកតំណាងមកពី​គណបក្ស​សាធារណរដ្ឋ​នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ​តាមរយៈសេចក្តីថ្លែងការណ៍មួយ បាន​អំពាវនាវ​ដល់​ក្រុម CrowdStrike រួមទាំងនាយកប្រតិបត្តិលោក George Kurtz ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាអាមេរិក ស្តីពីសន្តិសុខក្នុងស្រុក ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះបានធ្វើបច្ចុប្បន្នភាពកម្មវិធី (Update) ធ្វើឲ្យប៉ះពាល់ដល់ Windows ទ្រង់ទ្រាយធំនៅទូទាំងពិភពលោក។ អ្នកតំណាងឈ្មោះ Mark Green, R-Tenn ប្រធានគណៈកម្មាធិការសន្តិសុខក្នុងស្រុក, និង Rep. Andrew Garbarino, […]

អាកាសចរស៊ីវិល៖ ព្រលានយន្តហោះ​សៀមរាបអង្គរ ទទួលបានអ្នកដំណើរជាមធ្យម ២,៧០០នាក់ និងជើងហោះហើរ ៣៦ជើងក្នុងមួយថ្ងៃ ក្នុងខែកក្កដា​នេះ

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ ​ក្នុងរយៈពេល ៣សប្តាហ៍ក្នុងខែកក្កដានេះ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរប្រមាណជាង៧០០ជើង ​(ទ្វេទិស) ពោលគឺទទួលបាន​ជើងហោះហើរប្រមាណ ៣៦ជើងក្នុងមួយថ្ងៃ ខណៈអ្នកដំណើរចេញចូលជាមធ្យម​ចំនួន ២,៧០០នាក់ក្នុងមួយថ្ងៃ​។ នេះបើតាមការឱ្យដឹងពី​លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ២០២៤​​​ អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលបានជើងហោះហើរ ​(ទ្វេទិស​) ជាមធ្យម ៣៦ជើងក្នុងមួយថ្ងៃ និងមានអ្នកដំណើរជាមធ្យម (ទ្វេទិស) ប្រមាណពី ២,៧០០នាក់ក្នុងមួយថ្ងៃ ឬប្រមាណ ៧៥នាក់ក្នុងមួយជើង។លោកបានកត់សម្គាល់ថា ម៉ោងរវល់ប្រចាំថ្ងៃដែលមានអ្នកដំណើរចេញ-ចូលច្រើនជាងគេ ​​ពេលព្រឹក​នៅចន្លោះម៉ោង ៩៖០០ ដល់ម៉ោង ១១៖០០ រីឯពេលល្ងាចនៅចន្លោះម៉ោង១៨៖០០នាទី ដល់ម៉ោង ១៩៖០០នាទី។ សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៩ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២ ដោយធ្វើការហោះហើរចំនួន ២៤៤ជើងក្នុង១សប្ហាហ៍ (ហោះហើរទ្វេទិស)៕ ផ្ដល់សិទ្ធិដោយ៖ […]

លោក ដូណាល់ ត្រាំ ថាលោកស្រី កាម៉ាឡា ហារីស ងាយស្រួលផ្ដួលជាងលោក ចូ បៃដិន

Liny Chan July 22, 2024 22/07/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកផ្ទាល់គិតថាអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) គឺងាយស្រួលផ្ដួលជាងលោកប្រធានាធិបតី ចូ បៃដិន ដែលទើបតែប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងនាមជាបេក្ខជនតំណាងឱ្យគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ លើកឡើងបែបនេះប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា តែប៉ុន្មានម៉ោងបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសដកខ្លួនចេញពីការប្រកួត ហើយគាំទ្រ លោកស្រី Harris ឱ្យធ្វើជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យជំនួសរូបលោក។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Harris គឺនឹងងាយស្រួលផ្ដួលជាង លោក ចូ បៃដិន»។ លោក ត្រាំ និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោកក៏បានឆ្លៀតវាយប្រហារលើលោក បៃដិន និងលោកស្រី Harris ផងដែរនៅលើបណ្ដាញទំនាក់ទំនងសង្គម ជាមួយការអំពាវនាវឱ្យលោក បៃដិនលាលែងចេញពីតំណែង ដោយអះអាងថាលោកមិនស័ក្តិសមបន្តកាន់តំណែងជាប្រធានាធិបតីទៀតនោះទេ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក […]

BREAKING: លោក ចូ បៃដិន ដកខ្លួនចេញពីការប្រកួតបោះឆ្នោតប្រធានាធិបតីអាមេរិក វែកផ្លូវឱ្យលោកស្រី Kamala Harris

Liny Chan July 22, 2024 22/07/2024

(REHOBETH BEACH, Delaware)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ចំពោះមុខការអំពាវនាវកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជាមួយការសម្រេចចិត្តដកខ្លួន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាមជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាផងដែរ។ លោក បៃដិ​ន ៨១ឆ្នាំ បានបន្ថែម នៅលើបណ្ដាញទំនាក់ទំនងសង្គម X ​ថាលោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រួមទាំងជាអគ្គមេបញ្ជាការកងទ័ពរហូតដល់អាណត្តិរបស់លោកផុតសុពលភាព នៅខែមករា ឆ្នាំ២០២៥ ហើយលោកផ្ទាល់នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអាមេរិកក្នុងសប្ដាហ៍នេះ។ គួរបញ្ជាក់ថា លោក ចូ បៃដិន មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីរូបលោកបានឆ្លងកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កនៅឯផ្ទះរបស់លោកក្នុងទីក្រុង Rehoboth Beach, រដ្ឋ Delaware។ តាមប្រធានគណៈកម្មាធិការជាតិប្រជាធិបតេយ្យ លោក Jaime Harrison ប្រជាជនអាមេរិកនឹងបានដឹងពីគណបក្សប្រជាធិបតេយ្យពីជំហានបន្ទាប់ […]

លោក ដូណាល់ ត្រាំ សន្យាជាមួយលោក ហ្សេលេនស្គី ថា នឹងជួយបញ្ចប់សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន

Liny Chan July 20, 2024 20/07/2024

(វ៉ាស៉ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានសន្យាថា នឹងជួយអ៊ុយក្រែន​បញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។ លោកអតីតប្រធានាធិបតីអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំឱ្យតម្លៃលើលោក ហ្សេលេនស្គី សម្រាប់ការទាក់ទងមកកាន់ខ្ញុំ ព្រោះក្នុងនាមជាប្រធានាធិបតីបន្ទាប់នៃសហរដ្ឋអាមេរិក ខ្ញុំនឹងនាំសុខសន្តិភាពឱ្យពិភពលោកទាំងមូល រួមជាមួយទីបញ្ចប់នៃសង្រ្គាម ដែលបានសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយបំផ្លាញគ្រួសារស្លូតត្រង់រាប់មិនអស់»។ លោក ហ្សេលេនស្គី ក៏បានទទួលស្គាល់កិច្ចសន្ទនាខាងលើផងដែរ ដោយនិយាយថា រូបលោកបានយល់ស្របជាមួយលោក ត្រាំ ដើម្បីពិភាក្សាគ្នា​អំពីជំហានដែលអាចឆ្ពោះទៅរក សន្តិភាពមួយដែលយុត្តិធម៌ និងឋិតថេរយូរអង្វែងពិតប្រាកដ។ គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខ អាចនឹងបង្កភាពស្រពេចស្រពិលលើ ​ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់អ៊ុយក្រែន ដែលកំពុងតែស្ថិតក្នុងឆ្នាំទី៣ នៃសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ លោក ត្រាំ ធ្លាប់បានអះអាងម្តងហើយម្តងទៀតថា […]

អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព នៅវ័យ៨០ឆ្នាំ

Liny Chan July 20, 2024 20/07/2024

(ហាណូយ)៖ គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា អគ្គលេខាធិការបក្សលោក Nguyen Phu Trong បានទទួលមរណភាពហើយ នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ដំណឹងមរណភាពខាងលើធ្វើឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោក To Lam ដែលជាប្រធានាធិបតីវៀតណាម ត្រូវបានផ្តល់តួនាទីឱ្យឡើងជាមេដឹកនាំស្តីទី ដើម្បីទទួលបន្ទុកដឹកនាំកិច្ចការងាររដ្ឋទាំងឡាយ ជាបណ្តោះអាសន្ន ស្របពេលដែលលោក Trong សម្រាកពីការងារមួយរយៈ ដើម្បីផ្តោតលើការពិនិត្យតាមដាន និងព្យាបាលជំងឺ។ នៅក្នុងប្រទេសវៀតណាម អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងដែលមាន​អំណាចជាងគេបង្អស់ ខណៈតំណែងប្រធានាធិបតី មិនសូវជាមានឥទ្ធិពលនោះទេ។ រីឯតំណែងពីរផ្សេងទៀត ដែលស្ថិតក្នុងសសរស្តម្ភទាំង៤ នៃរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាម គឺនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។ គួរបញ្ជាក់ថា លោក Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងតែពីឆ្នាំ២០១១មក ហើយ​លោកក៏ធ្លាប់កាន់តួនាទីជា ប្រធានាធិបតីផងដែរ កាលពីចន្លោះឆ្នាំ២០១៨-២០២១។ អាយុកាន់តែច្រើន បូករួមទាំងសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំង របស់លោក Trong បានបង្កឱ្យមានការសង្ស័យជាយូរមកហើយថា រូបលោកប្រហែលជា […]

ក្រុមហ៊ុនអាកាសចរណ៍, ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោករងផលប៉ះពាល់ដោយសារបញ្ហាសេវាកម្ម Cloud របស់ Microsoft គាំងមិនដំណើរការ

Liny Chan July 19, 2024 19/07/2024

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់សហរដ្ឋអាមេរិក បានបញ្ជាឱ្យឈប់នៅថ្ងៃសុក្រនេះ ដោយលើកឡើងពីបញ្ហាទំនាក់ទំនង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោកក៏បានរាយការណ៍ថាការដាច់ប្រព័ន្ធទំនាក់ទំនង ដែលរំខានដល់ប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍ American Airlines, Delta, United Airlines និង Allegiant Air បានឈប់ និងកាត់បន្ថយជើងហោះហើរតិចជាងមុន ហើយបញ្ហាយ៉ាងធំនេះបានកើតឡើងដោយសារ សេវាកម្ម Cloud របស់ក្រុមហ៊ុន Microsoft បានគាំងមិនដំណើរការប្រមាណជាជាងមួយម៉ោង។ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនបានដោះស្រាយការដាច់សេវា Cloud រួចឡើងវិញ បន្ទាប់ពីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នហិរញ្ញវត្ថុ ដឹកជញ្ជូន និងប្រព័ន្ធផ្សព្វផ្សាយ។ នៅក្នុងប្រទេសអូស្ត្រាលី ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍បានទទួលរងការដាច់ចរន្តអគ្គិសនី ដែលរដ្ឋាភិបាលបាននិយាយថា ហាក់ដូចជាមានទំនាក់ទំនងទៅនឹងបញ្ហាមួយជាមួយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike។ ក្រុមហ៊ុន Crowdstrike បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ខ្លួនដឹងពីការគាំងនៅលើប្រព័ន្ធប្រតិបត្តិការ Windows របស់ […]

BREAKING: ប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងជួបប្រទះបញ្ហាគាំងប្រព័ន្ធ IT ទ្រង់ទ្រាយធំ ដែលប៉ះពាល់លើ​ប្រតិបត្តិការរបស់វិស័យផ្សេងៗ ដូចជាអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយ

Liny Chan July 19, 2024 19/07/2024

(ពិភពលោក)៖ នៅថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ព្រោងព្រាត អំពីបញ្ហាគាំងប្រព័ន្ធ IT ក្នុងទ្រង់ទ្រាយធំ ដែលប៉ះពាល់លើ​ប្រតិបត្តិការរបស់វិស័យផ្សេងៗ ដូចជាអាកាសចរណ៍ ទូរគមនាគមន៍ ធនាគារ ប្រព័ន្ធផ្សព្វផ្សាយ ជាដើម ក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ផ្ដល់សិទ្ធិដោយ៖ Fresh News