ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមប្រហែល ៦០០បាឡុងថែមទៀត ចូលទឹកដីកូរ៉េខាងត្បូង

Naren June 3, 2024 03/06/2024

(សេអ៊ូល)៖ ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាឡុងប្រមាណ ៦០០បាឡុងថែមទៀត ដែលផ្ទុកទៅដោយ​សំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ យោធាកូរ៉េខាងត្បូង បានប្រាប់ថា បាឡុងរាប់រយខាងលើ ដែលផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និង​ប្លាស្ទិក ជាដើម ត្រូវបានប្រទះឃើញ នៅពាសពេញរដ្ឋធានីសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាមព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមក​ខាងកូរ៉េខាងត្បូង ផងដែរ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Yonhap គណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង នឹងជួបប្រជុំនារសៀលថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាថា តើគួរតែបន្តការប្រើប្រាស់ឧបករណ៍បំពងសំឡេង បាញ់ជះដាក់ទៅកូរ៉េខាងជើងឡើងវិញ ដែរឬក៏យ៉ាងណា ដើម្បីឆ្លើយតបចំពោះសកម្មភាពបង្ហោះបាឡុងសំរាមទាំងនេះ។ កូរ៉េខាងត្បូង បានបញ្ឈប់យុទ្ធនាការឃោសនា ​ដោយប្រើឧបករណ៍បំពងសំឡេងបែបនោះ នៅព្រំប្រទល់អន្តរកូរ៉េ កាលពីឆ្នាំ២០១៨ ក្រោយមានជំនួបកំពូលដ៏កម្រ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕ ផ្តល់សិទ្ធិដោយ៖ […]

រដ្ឋមន្រ្តីការពារជាតិចិន៖ លទ្ធភាពនៃការបង្រួបបង្រួមគ្នាវិញ ជាមួយតៃវ៉ាន់ដោយសន្តិវិធី កំពុងតែរងការសឹករេចរឹល

Nisaiy KP June 2, 2024 02/06/2024

(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បាននិយាយថា លទ្ធភាពនៃការបង្រួបបង្រួមគ្នាវិញដោយ​សន្តិវិធីជាមួយតៃវ៉ាន់ កំពុងតែរងការសឹករេចរឹលកាន់តែខ្លាំងឡើងៗ ដោយចលនាចង់បំបែករដ្ឋ នៅតៃវ៉ាន់ផ្ទាល់ ហើយនិងកម្លាំងពីខាងក្រៅ ខណៈរូបលោកបានប្តេជ្ញាថា នឹងធានាមិនឱ្យឯករាជ្យអាចកើតមានឡើងទៅបាន សម្រាប់ដែនកោះនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ ថ្លែងក្នុងសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Dong បាននិយាយថា តៃវ៉ាន់គឺជាចំណុចស្នូលបំផុត នៃបញ្ហាស្នូលនានាសម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សកាន់អំណាច DPP នៃកោះតៃវ៉ាន់ កំពុងតែធ្វើសកម្មភាពបំបែករដ្ឋកាន់តែខ្លាំងឡើង ហើយងប់ងល់ជាមួយគំនិតចង់លុបបំបាត់ចោល នូវអត្តសញ្ញាណចិនរបស់ខ្លួន។ លោក Dong បានបន្ថែមថា ស្របពេលដែលចិន ប្តេជ្ញាចង់​បង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយសន្តិវិធីក៏ដោយ យោធាចិននឹងនៅតែជាកម្លាំងដ៏រឹងមាំមួយ ដើម្បីរក្សាការពារគោលដៅបង្រួបបង្រួម​ជាតិ។ លោកប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់ដូច្នេះថា «យើងនឹងចាត់វិធានការម៉ឺងម៉ាត់ជាទីបំផុត ដើម្បីទប់ទល់ការចង់បានឯករាជ្យឱ្យ​តៃវ៉ាន់ ហើយនឹងធានាឱ្យបានថា ផែនការបែបនោះ នឹងគ្មានថ្ងៃទទួលជោគជ័យឡើយ។ ពួកយើង មានភាពជឿជាក់ខ្ពស់ លើសមត្ថភាពខ្លួន ដើម្បីទប់ស្កាត់ចលនាឯករាជ្យតៃវ៉ាន់»។ […]

ហេតុអ្វីបានជាជនជាតិចិនចូលចិត្តលេខ១៦៨ តែមិនចូលចិត្តលេខ៤ ខណៈជណ្ដើរយោងជាច្រើននៅប្រទេសចិនមិនមានលេខនេះឡើយ

Naren June 1, 2024 01/06/2024

(ភ្នំពេញ)៖ បើនិយាយអំពីលេខដែលនាំសំណាងដល់មនុស្ស ឃើញថាប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិនតែងតែនិយមចូលចិត្តលេខ១៦៨ សម្រាប់លេខទូរស័ព្ទ ផ្លាកលេខរថយន្ត-ម៉ូតូ ឬឈ្មោះហាងអាជីវកម្មផ្សេងៗជាដើម ប៉ុន្តែនៅក្នុងប្រទេសចិនផ្ទាល់ ពួកគេភាគច្រើនមិនចូលចិត្តលេខ៤ នោះឡើយ។ តើមានមូលហេតុយ៉ាងណាខ្លះ បានជាប្រជាជនទាំងនោះមានជំនឿទៅលើលេខទាំងពីរនេះ? លេខ ១៦៨ ត្រូវបានគេជឿថាជា «លេខនាំសំណាង» គឺដោយសារតែក្នុងភាសាចិន លេខ១៦៨ នេះមានសូរសំឡេងថា «អ៉ី លីវ ប៉ា YĪ LIÙ BĀ» ដែលមានសំឡេងស្រដៀវខ្លាំងទៅនឹងពាក្យថា «អ៉ី លុ ហ្វា» ដែលបានន័យថា «ជោគជ័យសម្បូររុងរឿងគ្រប់ទៅកន្លែងដែលបានទៅដល់»។ ទន្ទឹមនឹងនោះដែរ លេខ៤ គឺជាលេខដែលប្រជាជនចិនភាគច្រើនជឿថាជាលេខមិនល្អ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងជណ្ដើរយោងជាច្រើននៅប្រទេសចិន មិនមានលេខ៤នេះនោះទេ។ មូលហេតុដែលគេមិនប្រើប្រាស់លេខ៤ គឺដោយសារសូរសំឡេងរបស់លេខ៤នេះស្រដៀងទៅនឹងពាក្យស្លាប់ ឬគេនិយមថា «លេខស្លាប់ ឬលេខខ្មោច»។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ថ្វីដ្បិតនិយមចូលចិត្តលេខ១៦៨ ដែលលេខនាំសំណាងដូចផ្នត់គំនិតជនជាតិចិនយ៉ាងនេះក៏ដោយ ប៉ុន្តែពួកយើងមិនគិតអាក្រក់ទៅលើលេខ៤ដូចជនជាតិចិនគិតនោះឡើយ ព្រោះពួកយើងជឿថាលេខនៅតែជាលេខ ប៉ុន្តែមនុស្សទៅវិញទេដែលជាអ្នកលាបពណ៌ ឬផ្ដល់បុគ្គលិកកម្មឱ្យលេខ៕ ផ្តល់សិទ្ធិដោយ Fresh News

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ធ្វើបច្ចុប្បន្នភាពលើសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កោះអញ្ជើញ ឲ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានធ្វើបច្ចុប្បន្នភាពលើសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្តីពី ការកោះអញ្ជើញឲ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕​ផ្តល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

Telegram ចាប់ផ្ដើមផ្សាយពាណិជ្ជកម្មនៅលើ Channel ធំៗ និងល្បីៗនៅជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ

Naren May 31, 2024 31/05/2024

(បរទេស)៖ កាលពីខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ លោក Pavel Duro ដែលជាស្ថាបនិករបស់កម្មវិធី Telegram បានប្រកាសជាផ្លូវការថា កម្មវិធីមួយនេះនឹងចាប់ផ្ដើមស្វែងរកប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Channel ធំៗ និងល្បីៗ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការចាប់ផ្កើមឡើយ។ យោងតាមការបញ្ជាក់ពីសំណាក់ស្ថាបនិករូបនេះ បានឱ្យដឹងថា កម្មវិធី «Telegram Ads on Channels» គឺកំពុងតែសាកល្បងទៅលើ Channel ធំៗនៅតាមបណ្ដាប្រទេសជាច្រើន ពោលគឺ Channel ដែលមានសមាជិក (subscribers) ចាប់ពី ១០០០នាក់ឡើង ប៉ុន្តែមិនមែនសុទ្ធតែត្រូវបាន Telegram ជ្រើសរើសយកទាំងអស់នោះទេ ពោលគឺទាល់តែ Channel ទាំងនោះជា Channel ផ្លូវការ និងបង្កើតមាតិកាដោយខ្លួនឯង។ ចំពោះទឹកប្រាក់ដែលមានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន Telegram បានធ្វើការចែករំលែកជាពីរគឺ ៥០ភាគរយសម្រាប់ម្ចាស់ Channel ដើម្បីជាការលើកទឹកចិត្តក្នុងការជំរុញឱ្យបន្តផលិតមាតិកាល្អៗដល់អ្នកតាមដាន និងនៅលើស ៥០ភាគរយទៀតគឺជាចំណែករបស់ Telegram ដោយផ្ទាល់។ ការបង្ហាញផ្ទាំងពាណិជ្ជកម្មរបស់ Telegram ហាក់មានលក្ខណៈប្លែកពីគេបន្តិច ដោយវាមិនផ្ដោតសំខាន់ទៅលើទិន្នន័យរបស់អ្នកប្រើនៅក្នុង Channel នោះទេ គឺវាផ្ដល់សំខាន់លើ Channel […]

អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវឱ្យម្ចាស់រថយន្តគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្នពេលបើកបរលើផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) នារដូវវស្សានេះ

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ លោក ផន​ រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងទួលចំណោទ។ លោក ផន​ រីម បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះទៀតថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨នេះ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ម្យ៉ាងវិញទៀតរថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន រូបនេះបានឱ្យដឹងទៀតថា ក្រុមការងារការដ្ឋានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៦០.០៥%ហើយ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ។ ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ […]

ធនាគារពិភពលោក អនុម័តថវិកាបន្ថែម ៧៩.៥លានដុល្លារ សម្រាប់លើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា

Naren May 31, 2024 31/05/2024

(ភ្នំពេញ)៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩.៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព ដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបាន ការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាព ទទួលបានការអប់រំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ»។ លោកស្រីបន្ថែមទៀតថា «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖ * ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,* ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន […]

គណៈវិនិច្ឆយសម្រេចថាលោក ដូណាល់ ត្រាំ មានពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌទាំង៣៤ករណី ក្នុងសំណុំរឿងសូកលុយបំបិទមាត់

Naren May 31, 2024 31/05/2024

(វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆយទីក្រុងញូយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានពិរុទ្ធនៅក្នុងសំណុំរឿងក្លែងបន្លំឯកសារ របស់ក្រុមហ៊ុន ដើម្បីលាក់បាំងការសូកលុយបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទរវាងអ្នកទាំង២ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅបន្ទាប់ពីធ្វើសារណាពិភាក្សាដេញដោលអស់រយៈពេលជាង២ថ្ងៃ គណៈវិនិច្ឆយទីក្រុងញូវយ៉កទាំង១២នាក់ បានប្រកាសសាលក្រមថាលោក ត្រាំ មានពិរុទ្ធ ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់៣៤ករណីដែលលោករងការចោទប្រកាន់។ លោក ត្រាំ បានធ្វើមុខក្រញូវ និងសម្លឹងចុះក្រោម នៅពេលគណៈវិនិច្ឆយប្រកាស សាលក្រម។ ជាមួយគ្នានោះដែរ លោកចៅក្រម Juan Merchan បានកំណត់យកថ្ងៃទី១១ ខែកក្កដា ដើម្បីប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ពោល តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនគណបក្សសាធារណរដ្ឋប្រកាសតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីតំណាងបក្សរបស់ខ្លួនជាផ្លូវការ មុនការបោះឆ្នោត ចូលមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ បទល្មើសព្រហ្មទណ្ឌនៃការក្លែងបន្លំឯកសារក្រុមហ៊ុន មានទោសជាប់ពន្ធនាគារអតិបរមា ៤ឆ្នាំ។ តែជាធម្មតា ជនដែលត្រូវបានផ្តន្ទាទោសតែងតែទទួលបាន ការបន្ធូរបន្ថយទោស ការពិន័យជាប្រាក់ ឬអាចនៅក្រៅឃុំជាបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់លោក […]

រលកកម្តៅក្តៅខ្លាំងកំពុងវាយលុកភាគខាងជើងឥណ្ឌា បណ្តាលសត្វជាច្រើនដួលសន្លប់ និងមនុស្សខ្វះខាតទឹកប្រើប្រាស់

Naren May 31, 2024 31/05/2024

(ញូវដេលី)៖ នៅថ្ងៃព្រហស្បតិ៍នេះ សត្វជាច្រើនក្បាលបានដួលសន្លប់ មនុស្សបាននាំគ្នារត់រកទឹក និងមន្ត្រីរាជការត្រូវផ្លាស់ប្ដូរម៉ោងធ្វើការ ខណៈដែលសីតុណ្ហភាពក្ដៅខ្លាំង នៅតែបន្តគ្របដណ្ដប់ភាគខាងជើងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សីតុណ្ហភាពនៅទីក្រុង Delhi បានកើនឡើងដល់ ៤៧អង្សាសេ ទាបជាងកំណត់ត្រានៅថ្ងៃមុនបន្តិច គឺ ៥២.៩អង្សាសេ។ Delhi ជាទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ២០លាននាក់ បានកត់ត្រាករណីស្លាប់ដោយសារកម្ដៅជាលើកដំបូងកាលពីថ្ងៃពុធ ដោយជនរងគ្រោះជាកម្មករអាយុ ៤០ឆ្នាំម្នាក់។ មនុស្សជាច្រើនត្រូវបានគេឃើញនាំគ្នាដេញ និងរត់ឡើងលើរថយន្តដឹកទឹក ដើម្បីដងទឹកដាក់ធុង ខណៈដែលការខ្វះខាតទឹកធ្ងន់ធ្ងរកំពុងកើតមានឡើង។ ការខ្វះខាតទឹកប្រើប្រាស់នេះ គឺដោយសារតែកម្រិតទឹកនៅក្នុងទន្លេ Yamuna ដែលជាប្រភពទឹកសំខាន់របស់ទីក្រុង Delhi កំពុងស្ថិតក្នុងកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។ សត្វស្វា និងសត្វបក្សីជាច្រើនក្បាលបានដួលសន្លប់ដោយសារកម្ដៅក្ដៅខ្លាំងនេះផងដែរ។ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ មានការមមាញឹកខ្លាំង ដោយសារមនុស្សជាច្រើនជ្រើសរើសបញ្ជាម្ហូបតាមអនឡាញ ដើម្បីជៀសវាងការចេញក្រៅ។ សីតុណ្ហភាពក្ដៅខ្លាំងនេះ ក៏បានបង្កឱ្យមានអគ្គិភ័យផងដែរ ដោយអាជ្ញាធរនៅតំបន់ Jammu និង Kashmir បានប្រើប្រាស់យន្តហោះដ្រូន ដើម្បីតាមដានអគ្គិភ័យនៅក្នុងព្រៃ។ គួរជម្រាបថា ប្រទេសប៉ាគីស្ថានដែលជាប្រទេសជិតខាង ក៏ជួបប្រទះនូវរលកកម្ដៅបែបេនះដែរ ដោយសីតុណ្ហភាពកើនលើសពី ៥២អង្សាសេ។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា […]

សន្ទុះនៃចំនួនលក់ iPhone នៅក្នុងប្រទេសចិន បានហក់ឡើងខ្ពស់ដល់ទៅ ៥២ភាគរយក្នងខែមេសា

Naren May 29, 2024 29/05/2024

(បរទេស)៖ បន្ទាប់ពីជួបព្យុះភ្លៀងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ខា្នតយក្ស Apple កំពុងទាញយកប្រជាប្រិយភាពរបស់ខ្លូនត្រឡប់មកវិញហើយ ដោយក្នុងខែមេសាកន្លងទៅនេះ ចំនួនលក់ iPhone បានហក់ឡើងខ្ពស់រហូតដល់ទៅ ៥២ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីដំណើរការខ្សោយកាលពីដើមឆ្នាំនេះនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារកម្រិតខ្ពស់ពីគូប្រជែងក្នុងស្រុកដូចជា Huawei។ យោងតាមទិន្នន័យពីរដ្ឋាភិបាលចិន CAICT បានឱ្យដឹងថា ការនាំចេញទូរស័ព្ទម៉ាកបរទេសនៅក្នុងប្រទេសចិន បានកើនឡើងប្រមាណ៥២ភាគរយ ក្នុងខែមេសា ដែលឈានដល់ចំនួននាំចេញសរុប ៣.៤៩៥លានគ្រឿងច្រើនជាង បើធៀបនឹងចំនួន ២.៣០១លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះភាគហ៊ុនរបស់ Apple ក៏បានកើនឡើង ២.៣ភាគផងដែរ។ ប្រភពពីទីភ្នាក់ងារ Reuters ដដែលបាននិយាយថា បើទោះជាទិន្នន័យនេះមិនបាននិយាយអំពីក្រុមហ៊ុន Apple យ៉ាងច្បាស់លាស់ក៏ដោយ ក៏ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតទូរស័ព្ទបរទេសដ៏លេចធ្លោនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។ នេះបង្ហាញថាការកើនឡើងនៃការនាំចេញម៉ាកបរទេសអាចត្រូវបានសន្មតថាជាដំណើរការរបស់ Apple។ យ៉ាងណាមិញ ចំនួននៃការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនកាលពីខែមីនាកន្លងទៅបានកើនឡើង ១២ភាគរយ ដែលជាលទ្ធផលគួរឱ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ ខណៈដែលក្រុមហ៊ុនយក្សនេះ បានរងការធ្លាក់ចុះនៃចំនួនលក់រហូតដល់ ៣៧ភាគរយឯណោះ។ ដោយឡែកការលក់នេះត្រូវបានគេរំពឹងថា អាចនឹងកើនឡើងបន្ថែមទៀតនៅក្នុងខែឧសភា នៅពេលដែលក្រុមហ៊ុន Apple […]