ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលអាមេរិករក្សាអត្រាការប្រាក់នៅដដែល ហើយអាចទម្លាក់ ៣លើកនៅឆ្នាំនេះ

Naren March 21, 2024 21/03/2024

(វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបោះឆ្នោតរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់រយៈពេល ២៣ឆ្នាំនៅដដែលក្នុងកិច្ចប្រជុំរយៈពេល ៥លើកជាប់គ្នា ខណៈដែលបង្ហាញពីលទ្ធភាពទម្លាក់អត្រាការប្រាក់ ៣លើកនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ដំណឹងនេះបានធ្វើឱ្យទីផ្សារភាគហ៊ុនអាមេរិកកើនឡើងកាន់តែខ្ពស់ ខណៈដែលពាណិជ្ជកររីករាយនឹងសញ្ញាវិជ្ជមាននៃការទម្លាក់អត្រាការប្រាក់ ៣លើករបស់ធនាគារកណ្តាល បើទោះបីជាអតិផរណាប្រចាំខែកើនឡើងនាពេលថ្មីៗនេះក៏ដោយ។ សន្ទស្សន៍ផ្សារហ៊ុនធំៗទាំងបីនៅតំបន់ហិរញ្ញវត្ថុ Wall Street បានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅពេលបិទការជួញដូរ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ធនាគារកណ្តាលអាមេរិក (Fed) ថា ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់ធនាគារកណ្តាលអាមេរិកក្នុងការរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួននៅចន្លោះ ៥,២៥ភាគរយ និង ៥,៥ភាគរយអនុញ្ញាតឱ្យក្រុមអ្នកបង្កើតគោលនយោបាយ «វាយតម្លៃដោយប្រុងប្រយ័ត្ននូវទិន្នន័យនាពេលខាងមុខ ទស្សនវិស័យដែលកំពុងវិវត្ត និងតុល្យភាពនៃហានិភ័យ»។ កាលពីឆ្នាំមុន គោលនយោបាយរបស់ Fed បានបង្ហាញថាជាភាពជោគជ័យមួយ៖ អតិផរណាបានថយចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានឃើញនៅក្នុងឆ្នាំ២០២២ ឆ្ពោះទៅរកគោលដៅរយៈពេលវែងរបស់ខ្លួន ២ភាគរយ ខណៈដែលសហរដ្ឋអាមេរិកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយដោយសារកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលមិននឹកស្មានដល់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិន ប្រកាសបញ្ឈប់បុគ្គលិកចំនួន ៥ភាគរយ

Khmerpress March 19, 2024 19/03/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុន Longi Green Technology Energy របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោកបានប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិកប្រមាណ ៥ភាគរយនៃបុគ្គលិកសរុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Longi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា «បច្ចុប្បន្ននេះ ឧស្សាហកម្ម solar photovoltaic កំពុងប្រឈមមុខនឹងបរិកាសដ៏ស្មុគស្មាញ និងកំណើនប្រកួតប្រជែង»។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Longi បានគូសបញ្ជាក់ និងបកស្រាយបំភ្លឺ ជុំវិញរបាយការណ៍ដែលព័ត៌មានអនឡាញជាច្រើនបានផ្សព្វផ្សាយអំពីផែនការរបស់ក្រុមហ៊ុនក្នុងការបញ្ឈប់បុគ្គលិកប្រមាណ ៣០ភាគរយនោះ គឺមិនពិតនោះទេ។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា បុគ្គលិករបស់ Longi កាលពីឆ្នាំមុនមានចំនួនសរុបប្រហែល ៨ម៉ឺននាក់ឯណោះ ប៉ុន្តែបើតាមគេហទំព័ររបស់ Longi ផ្ទាល់បានបង្ហាញថាក្រុមហ៊ុនបច្ចុប្បន្ននេះមានបុគ្គលិកសរុបត្រឹមតែ ៦០,៦០១គិតត្រឹមខែមេសា ឆ្នាំ២០២៣។ គួរជម្រាបដែរថា គម្រោងបញ្ឈប់បុគ្គលិករបស់ Longi នេះគឺដើម្បីកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនស្របតាមនិន្នាការទូលំទូលាយនៅក្នុងឧស្សាហកម្មថាមពលព្រះអាទិត្យ ដែលអ្នកផលិតកំពុងប្រឈមមុខនឹងការលក់ក្នុងតម្លៃផលិតកម្ម ឬទាបជាងតម្លៃផលិតកម្ម ដោយសារបរិមាណលើសចំណុះជាសកល និងការធ្លាក់ចុះនៃតម្លៃ Solar នាពេលបច្ចុប្បន្ន៕ […]

អភិបាលរាជធានីភ្នំពេញ ប្រជុំជាបន្ទាន់ក្រោយទទួលបទបញ្ជាឲ្យរបស់នាយកដ្ឋមន្រ្តីពាក់ព័ន្ធរថយន្តកែច្នៃស៊ីផ្លេរខុសបច្ចេកទេស

Khmerpress March 19, 2024 19/03/2024

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជារបស់នាយករដ្ឋមន្រ្តីរឿងរថយន្តកែច្នៃស៊ីផ្លេរខុសបច្ចេកទេស, លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​ បាន​ប្រជុំ​បន្ទាន់ដើម្បីត្រួតពិនិត្យលើ និងទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដែលបង្កឡើងដោយការ​កែច្នៃ​យានយន្ត​គ្រប់​ប្រភេទ ជាពិសេសបំពាក់ស៊ីផ្លេរខុសទាំងនេះ។ កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤​នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍ ៣ចំណុច៖ ទី១-ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេ ឬបំពង់ស៊ីមុំាងខុសបច្ចេកទេ ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ។ ទី២-ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ។ ទី៣-ណែនាំដល់ម្ចាស់យាន្តដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង នាពេលដ៏ខ្លីខាងមុខ។ លោក ឃួង ស្រេង បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបានបង្កការរំខានយ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។ នាឱកាសនោះ លោកអភិបាលរាជធានី ក៏បានណែនាំឱ្យចេញសារចរណែនាំមួយ ដោយហាមអ្នកលក់ដូរទាំងអស់ ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយប្រមូលរបស់របរខុសចប្ចេកទេសទាំងនោះទៅរក្សាទុក […]

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈលោក Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង

Naren March 18, 2024 18/03/2024

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៨ ខែមីនានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកំពូលៗ និងចូលរួមកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Blinken កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យលើកទី៣ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះដែរត្រូវបានផ្ដួចផ្ដើមឡើងដោយ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ បើតាមអគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ចូលសមុទ្រខាងកើត។ ចំណែក ជប៉ុនក៏បានទទួលស្គាល់ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Freedom Shield មានរយៈពេល១១ថ្ងៃ និងមានកងទ័ពចូលរួមកើនឡើងទ្វេដង។ កូរ៉េខាងជើង ក្នុងខែមីនានេះដែរបានព្រមានទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនថានឹងត្រូវ​តបស្នងមកវិញនូវតម្លៃមួយយ៉ាង ស័ក្តិសម ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធយោធារួមគ្នានេះ ហើយក្រោយការព្រមាននេះ កូរ៉េខាងជើងបានប្រកាសថាលោក គីម ជុងអ៊ុន បានដឹកនាំអង្គភាពកាំភ្លើងធំមួយធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលមានសមត្ថភាពវាយប្រហារលើទីក្រុងសេអ៊ូល៕ ផ្តល់សិទ្ធិដោយ៖ Fresh News

លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី

Khmerpress March 18, 2024 18/03/2024

(មូស្គូ)៖ លទ្ធផលបោះឆ្នោតបឋមបានបង្ហាញថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដែលនឹងកាន់តែពង្រឹងអំណាចរបស់លោកនៅក្នុងជ័យជម្នះមួយដែលលោកនិយាយថាបានបង្ហាញ ពីភាពត្រឹមត្រូវក្នុងការប្រឈមមុខជាមួយលោកខាងលិច និងបញ្ជូនកងទ័ពធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។ តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៥.០៨ភាគរយ និងត្រូវបានចេញផ្សាយដោយគណៈកម្មការបោះឆ្នោតរុស្ស៉ី លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៨៧.៨ភាគរយ ខណៈគូប្រជែងរបស់លោក គឺលោក Nikolai Kharitonov ឈរនៅលេខរៀងជ័យជម្នះទី២ ទទួលបានត្រឹមតែ ៤ភាគរយប៉ុណ្ណោះ និងលោក Vladislav Davankov ឈរនៅលេខរៀងទី៣ និងលោក Leonid Slutsky ឈរនៅលេខរៀងទី៤។ គួរបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ លោក ពូទីន មានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីត មេដឹកនាំសូវៀត Josef Stalin កា្លយជាមេដឹកនាំរុស្ស៉ីកាន់អំណាចយូរជាងគេបំផុតក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណ្តត្តិ ថ្មីនេះ៕ […]

Apple កំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ជិត ៥០០លានដុល្លារ ដោយសារទង្វើរមួយរបស់លោក Time Cook

Khmerpress March 16, 2024 16/03/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានឈានដល់ការទូទាត់ប្រាក់ប្រមាណ ៤៩០លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងមួយ ដែលបានចោទប្រកាន់នាយកប្រតិបត្តិ (CEO) លោក Tim Cook ថាបានបោកប្រាស់ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះនៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ការដោះស្រាយបឋមត្រូវបានដាក់នៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយតុលាការស្រុកអាមេរិក ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនៅរង់ចាំការសម្រេចពីចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzale Rogers ជាមុនសិន ទើបឈានដល់ការទូទាត់។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ដំណោះស្រាយនេះ កើតចេញពីការប្រកាសដែលមិនបានរំពឹងទុករបស់ក្រុមហ៊ុន Apple នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុនបានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ ៩ពាន់លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ រំលឹកទៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ CEO លោក Time Cook បានប្រាប់វិនិយោគិនថា បើទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងតួកគី […]

Microsoft Teams គ្រោងនាំយកមុខងារថ្មីទៅកាន់ iPhone ជំនួសការប្រើប្រាស់អាយកូម

Khmerpress March 16, 2024 16/03/2024

(បទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា Microsoft Teams នឹងនាំយកមុខងារថ្មីមួយដែលមានឈ្មោះថា walkie-talkei ទៅកាន់ទូរស័ព្ទដៃកំពូល iPhone នៅក្នុងខែឧសភា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ ប្រិយមិត្តប្រាកដជាបានស្គាល់កម្មវិធី Microsoft Team រួចទៅហើយ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ចូលមក គ្រប់សាលារៀនទាំងអស់ទាំងឯកជន និងរដ្ឋ បានងាកទៅប្រើប្រាស់កម្មវិធីមួយនេះក្នុងការបង្រៀនសិស្ស។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែវិស័យការងារមួយចំនួនក៏ងាកទៅប្រើប្រាស់កម្មវិធីនេះផងដែរ។ ដោយឡែកទទួលបានរបាយការណ៍ថ្មីមកថា Microsoft Team កំពុងធ្វើការលើមុខងារថ្មី ដែលត្រៀមនឹងបញ្ចេញទៅកាន់ iOS ដំបូងគេនៅ ២ខែខាងមុខនេះ ខណៈមុខងារ walkie-talkie នោះត្រូវបាន Microsoft បង្ហើបឱ្យដឹងថា វាមានសមត្ថភាពដូចទៅនឹងអាយកូមអ៊ីចឹង។ មានន័យថា អ្នកប្រើប្រាស់អាចបញ្ចូនសំឡេងទៅកាន់ដៃគូម្ខាងទៀតដោយគ្រាន់តែប្រើប្រាស់កម្មវិធី Microsoft Teams តែប៉ុណ្ណោះ សំឡេងនោះនឹងលឺទៅដល់ដៃគូម្ខាងទៀត។ Microsoft បញ្ជាក់ថា អាចប្រើបានសម្រាប់តែសមាជិកក្នុងក្រុមតែប៉ុណ្ណោះ ហើយកម្មវិធីនេះដំណើរកាទៅបានលុះត្រាតែកំពុងភ្ជាប់អ៊ីនធឺណិត។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីមុខថា walkie-talkei នេះ Microsoft នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ […]

Foxconn រំពឹងថាប្រាក់ចំណូលឆ្នាំ២០២៤កើនឡើងខ្លាំង ស្របពេលតម្រូវការម៉ាស៊ីនមេ AI កើនឡើង

Khmerpress March 15, 2024 15/03/2024

(បរទេស)៖ ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ពីការរំពឹងទុកខ្ពស់ថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២៤នឹងកើនឡើង។ ការរំពឹងទុកប្រកបដោយភាពជឿជាក់នេះ បន្ទាប់ពី Foxconn ទើបតែបង្ហាញរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានលើសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ទស្សនវិស័យរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា កាន់តែរឹងមាំចាប់តាំងពីប្រធានក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានការរំពឹងទុក ក៏ដូចជាប្តេជ្ញាពីការអភិរក្សនិយម និងអព្យាក្រឹត សម្រាប់ឆ្នាំ២០២៤។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ប្រាក់ចំណេញសុទ្ធពីខែតុលា ដល់ខែធ្នូ បានកើនឡើង ៣៣% ដល់ ១.៦៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តានេះ ដោយសារតម្រូវការដ៏ខ្លាំងខ្លា សម្រាប់ម៉ាស៊ីនមេ AI និងការលក់ដាច់បំផុតនូវផលិតផលរបស់ខ្លួនអំឡុងពេលរដូវកាលវិស្សមកាលចុងឆ្នាំ។ គួរជម្រាបថា ប្រាក់ចំណេញរបស់ Foxconn នៅក្នុងត្រីមាសទី៤នេះ គឺបានមកពីចំណូលគ្រឿងអេឡិចត្រូនិចក្នុងនោះ រួមទាំងស្មាតហ្វូនមានចំណែក ៥៨% នៃប្រាក់ចំណូល ខណៈដែលផលិតផល cloud និង […]

អាមេរិកគំ-រាមឱ្យក្រុមហ៊ុនចិន ByteDance លក់ភាគហ៊ុន TikTok ប្រសិនបើមិនចង់ឱ្យកម្មវិធីនេះត្រូវបិទលែងឱ្យប្រើទាំងស្រុងនៅអាមេរិក

Khmerpress March 14, 2024 14/03/2024

(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអាចបណ្តាលឱ្យមានការហាមឃាត់ទូទាំងប្រទេសនៅលើកម្មវិធីវីដេអូដ៏ពេញនិយម TikTok ប្រសិនមេធំជនជាតិចិនរបស់ខ្លួនគឺ ByteDance មិនព្រមលក់ភាគហ៊ុន។ ខណៈដែលសមាជិកសភាបានធ្វើសកម្មភាពលើការព្រួយបារម្ភថារចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនបច្ចុប្បន្ន គឺជាការគំរាមកំហែងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើន 352-65 (៣៥២ គាំទ្រ ទល់ ៦៥ប្រឆាំ) នៅក្នុងការបោះឆ្នោតទ្វេភាគី ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅតែប្រឈមនឹងលទ្ធផលមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ព្រោះសមាជិកសភាខ្លះនិយាយថាពួកគេចង់ផ្លាស់ប្តូរច្បាប់។ ជាងនេះទៅទៀតប្រភពបានលើកឡើងថា អនាគតនៃសេចក្តីព្រាងច្បាប់នេះនៅក្នុងព្រឹទ្ធសភានៅតែមិនប្រាកដប្រជា ព្រោះមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាជាពិសេស លោក Chuck Schumer មិនទាន់បានប្តេជ្ញាចិត្តក្នុងការនាំយកវាទៅក្នុងការបោះឆ្នោតនៅឡើយនោះទេ។ ជុំវិញបញ្ហានេះសមាជិកសភាបានអះអាងថា ByteDance ជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិនអាចទាមទាការចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកបានគ្រប់ពេលវេលានៅពេលណាដែលខ្លួនចង់បាន។ ការព្រួយបារម្ភនេះកើតចេញពីសំណុំនៃច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន ដែលបង្ខំអង្គការនានាឱ្យជួយក្នុងការប្រមូលព័ត៌មានសម្ងាត់។ គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យ ByteDance មានរយៈពេល១៦៥ថ្ងៃ ដើម្បីពិចារណាលក់ភាគហ៊ុន TikTok ទៅឱ្យអាមេរិក។ ប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះ គឺបានន័យថា នៅលើApple App Store ឬ Google Play […]