ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលស៊ុយអែត ដួលសន្លប់ពេលកំពុងធ្វើសន្និសីទកាសែតថ្ងៃចូលកាន់តំណែងដំបូង

Naren September 11, 2025 11/09/2025

(ស្តុកខុល)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា លោកស្រី Elisabet Lann ដែលជារដ្ឋមន្រ្តីសុខាភិបាល ទើបតែងតាំងថ្មីរបស់ប្រទេសស៊ុយអែត ស្រាប់តែបានដួលសន្លប់ នៅពេលកំពុងឈរធ្វើសន្និសីទកាសែត ក្នុងថ្ងៃចូលបំពេញការងារដំបូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។ ហេតុការណ៍ខាងលើ បានកើតឡើងអំឡុងពេល ដែលរដ្ឋមន្រ្តីវ័យ៤៨ឆ្នាំរូបនោះ ឈរនៅទន្ទឹមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson និងប្រធានគណបក្ស Christian Democrats លោកស្រី Ebba Busch ដើម្បីរង់ចាំឆ្លើយសំណួររបស់​ក្រុមអ្នកសារព័ត៌មាន។ ស្រាប់តែសុខៗ លោកស្រី Lann ក៏បានទន់ជើងហើយដួលទៅខាងមុខសន្លប់បាត់ស្មារតី ខណៈគ្រប់គ្នាក៏បានស្ទុះទៅជួយមើលលោកស្រីភ្លាមៗ។ មួយសន្ទុះបន្ទាប់ពីត្រូវបានគេជួយនាំចេញពីកន្លែងសន្និសីទកាសែត លោកស្រី Lann ក៏បានត្រឡប់មកវិញ ហើយលោកស្រី ក៏បានបកស្រាយអំពីមូលហេតុ ដែលបណ្តាលឱ្យខ្លួន ដួលសន្លប់មួយភ្លែតបែបនោះ។ លោកស្រី បាននិយាយយ៉ាងដូច្នេះថា «នេះមិនមែនជាថ្ងៃអង្គារធម្មតាមួយនោះទេ ហើយនេះគឺជាអ្វីដែលអាចកើតឡើង នៅពេលដែលមានអ្នកមានកម្រិតជាតិស្ករក្នុងឈាម ធ្លាក់ចុះ»។ គួរបញ្ជាក់ថា លោកស្រី Lann ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលថ្មីរបស់ស៊ុយអែត កាលពីថ្ងៃអង្គារ ក្រោយការលាលែង​របស់លោកស្រី Acko Ankarberg Johansson […]

Larry Ellison ដណ្ដើមបានតំណែងជាអ្នកមានបំផុតនៅលើពិភពលោក ពី Elon Musk

Liny Chan September 11, 2025 11/09/2025

(បរទេស)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានកើនឡើងបន្ថែមទៀតចំនួន ៨៩ ពាន់លាន​ដុល្លារ ដោយបានរុញច្រានទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ៣៨៣,២ ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពី Oracle បានរបាយការណ៍ប្រាក់ចំណូលដ៏អស្ចារ្យកាលពីថ្ងៃអង្គារ។ ការកើនឡើងនេះបានធ្វើឲ្យលោក Ellison ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក (គ្រង់តំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ) កាលពីថ្ងៃពុធ ដោយបានវ៉ាដាច់ទ្រព្យសម្បត្តិរបស់លោក Elon Musk ។ ក្រុមហ៊ុន Oracle បានរាយការណ៍ពីតម្រូវការកើនឡើងខ្លាំងសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួនពីអតិថិជនប្រើប្រាស់បច្ចេកវិទ្យា AI ដែលបានជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងយ៉ាង​គំហុក។ តម្លៃភាគហ៊ុនបានកើនឡើងរហូតដល់ ៤៣% មុនពេលបិទទីផ្សារ ដោយបានកើនឡើងប្រហែល ៣៦% កាលពីថ្ងៃពុធ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតរបស់ភាគហ៊ុននេះចាប់តាំងពីឆ្នាំ ១៩៩២ មក។ លោក Ellison គឺជាម្ចាស់ភាគហ៊ុនបុគ្គលដ៏ធំបំផុតរបស់ក្រុមហ៊ុន Oracle ។ ទោះបីជាយ៉ាងណា នៅពេលបិទទីផ្សារកាលពីថ្ងៃពុធ ទ្រព្យសម្បត្តិរបស់លោក Musk មានចំនួន ៣៨៤,២ ពាន់លានដុល្លារ ដោយបានវ៉ាដាច់លោក Ellison វិញចំនួន […]

លោក ដូណាល់ ត្រាំ បង្គាប់ឱ្យបង្ហូតទង់ជាតិអាមេរិកពាក់កណ្ដាល ជាការគោរពដល់វិញ្ញាណក្ខន្ធលោក Charlie Kirk

Liny Chan September 11, 2025 11/09/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាការគោរពដល់លោក Charlie Kirk ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Charlie Kirk មានអាយុ៣១ឆ្នាំ គឺជាមនុស្សជំនិតដ៏មានឥទ្ធិពលម្នាក់របស់លោក ត្រាំ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ ដោយបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ លោកត្រូវបានខ្មាន់បាញ់សម្លាប់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត នៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២៖២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។ អង្គុយបានមួយសន្ទុះស្រាប់តែឮស្នួរគ្រាប់កាំភ្លើង ហើយលោក Kirk បានយកដៃស្ទាបក ហើយក៏ដួលពីលើកៅអីអង្គុយ ធ្វើឱ្យភាពចលាចលកើតឡើង។ វីដេអូមួយបានបង្ហាញពីឈាមហូរចេញពីករបស់លោក Kirk ភ្លាមៗក្រោយលោកត្រូវបានគេបាញ់ប្រហារ។ អាជ្ញាធរអាមេរិកបានឱ្យដឹងថាខ្មាន់កាំភ្លើងទំនងជាបើកការបាញ់ប្រហារចេញពីលើ ដំបូល ហើយមានមនុស្សជាង ៣០០០នាក់បានចួលរួមក្នុងពិធីសំណេះសំណាលនោះ។ ការសម្លាប់មនុស្សជំនិតរបស់លោក ត្រាំ កើតមានឡើងចំពេលចរន្តវាយប្រហារ ឬប៉ុនប៉ងធ្វើឃាតអ្នកនយោបាយអាមេរិកកើតឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតលោក ត្រាំ […]

មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំ-ភ្លើងបា-ញ់ប្រហារបណ្ដាលឱ្យបាត់បង់ជីវិត ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

Liny Chan September 11, 2025 11/09/2025

(វ៉ាស៊ីនតោន)៖ លោក ឆាលី ឃើក វ័យ៣១ឆ្នាំ មនុស្សជំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងពិធីសំណេះសំណាលនៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ខណៈអភិបាលរដ្ឋ Utah បានចាត់ទុកថានេះជាការធ្វើឃាត មានបង្កប់ចេតនានយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បី សួរចម្លើយ និងក្រោយមកត្រូវបានដោះលែងវិញ។ តាមលោក Kash Patel ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ហើយអាជ្ញាធរនឹងបន្តបញ្ចេញព័ត៌មានឱ្យមានតម្លារភាព។ ជុំវិញករណីធ្វើឃាតលោក Charlie Kirk ផងដែរ អភិបាលរដ្ឋ Utah លោក Spencer […]

Apple បង្ហាញ iPhone 17 Air មានរាងស្តើងបំផុតក្នុងប្រវត្តិសាស្ត្រ

Liny Chan September 10, 2025 10/09/2025

(បរទេស)៖ នៅក្នុងកម្មវិធី «Awe Dropping» ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Apple បានបង្ហាញផលិតផលថ្មីៗដែលអាចទាក់ទាញចិត្តអ្នកប្រើជាច្រើន។ ក្នុងនោះរួមមានការបង្ហាញ iPhone 17 Air មានរាងស្តើងបំផុត, AirPods និងនាឡិកាជំនាន់ថ្មីជាដើម។ iPhone 17 Air មានរាងស្តើមបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple• iPhone 17 Air គឺស្តើងបំផុតដែល Apple បានផលិត កម្រាស់ត្រឹមតែ 5.6 មីល្លីម៉ែត្រ និងមានថ្លៃចាប់ពី ៩៩៩ដុល្លារនៅទីផ្សារអាមេរិក។• iPhone 17 Air បង្ហាញពីកងបិត corp Titanium និងមានភាពទាន់សម័យដោយមានល្បឿន 120Hz, មានស្រោប Ceramic Shield, និងមាន N1 networking chip លេខថ្មី និង C1X modem ដែលផ្តល់ Wi-Fi 7, Bluetooth […]

ការបញ្ចុះពន្ធអាមេរិកសម្រាប់ជប៉ុន នឹងចូលជាធរមាននៅសប្តាហ៍ក្រោយ

Liny Chan September 9, 2025 09/09/2025

(តូក្យូ)៖ ប្រធានអ្នកចរចាពន្ធរបស់ជប៉ុន លោក Ryosei Akazawa បានឱ្យដឹងថា ពន្ធគយអាមេរិកលើទំនិញជប៉ុន រួមទាំងពន្ធលើរថយន្តអូតូ និងគ្រឿងបន្លាស់ ត្រូវបានកំណត់ថានឹងកាត់បន្ថយ នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ដោយលើកឡើងពីឯកសារចុះបញ្ជីសហព័ន្ធអាមេរិក ចុះថ្ងៃទី៩ ខែកញ្ញា ដែលមានន័យថាបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ជប៉ុនក្លាយជាផ្លូវការ លោក Akazawa និយាយថា អត្រាពន្ធដែលបានកែសម្រួលលើទំនិញជប៉ុន នឹងចូលជាធរមានក្នុងរយៈពេល ៧ថ្ងៃក្រោយការបញ្ចេញជាសាធារណៈ។ ការចុះហត្ថលេខារបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានជម្រះភាពមិនប្រាកដប្រជា ជុំវិញពេលវេលាជាក់លាក់ ដែលថាសហរដ្ឋអាមេរិកនឹងអនុវត្តអត្រាពន្ធទាបត្រឹម ១៥ភាគរយលើរថយន្តជប៉ុន និងច្រើនជាង ១ខែបន្ទាប់ពីប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀងនៅក្នុងខែកក្កដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: ​មន្ត្រីពន្ធនាគារ៖ លោក ថាក់ស៊ីន ត្រូវបាននាំខ្លួនទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកកហើយ !

Liny Chan September 9, 2025 09/09/2025

(បាងកក)៖ មន្ត្រីពន្ធនាគារនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានឱ្យដឹងថា ពួកគេបាននាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកកហើយ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យមន្ត្រីពន្ធនាគារនាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ​ លោក Thaksin Shinawatra ដើម្បីអនុវត្តទោសជាប់ឃុំរយៈពេល១ឆ្នាំ ជាបន្ទាន់ បន្ទាប់ពី ចេញសាលក្រមសម្រេចថាការអនុវត្តទោសជាប់ឃុំក្នុងមន្ទីរពេទ្យរបស់លោកកាលពីឆ្នាំ២០២៣ មិនត្រឹមត្រូវតាមផ្លូវច្បាប់។ តុលាការបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោស ជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាល នៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។ គួរបញ្ជាក់ថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុងពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

រដ្ឋសភាបារាំង បោះឆ្នោតបណ្ដេញនាយករដ្ឋមន្ត្រីចេញពីតំណែង

Naren September 9, 2025 09/09/2025

(ប៉ារីស)៖ រដ្ឋសភាបារាំង កាលពីថ្ងៃចន្ទ ទី៨ ខែកញ្ញា បានរំលំរដ្ឋាភិបាលជាមួយការបោះឆ្នោតដកសេចក្ដីទុកចិត្តពីនាយករដ្ឋមន្ត្រី លោក Francois Bayrou ជុំវិញផែនការ កញ្ចប់ថវិការបស់លោក ដោយបង្កជាវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់បារាំងក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ក្នុងតំបន់ចាយ ប្រាក់អឺរ៉ូចុះទន់ខ្សោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សមាជិករដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Francois Bayrou និងពីរដ្ឋាភិបាលសំឡេងភាគតិចរបស់លោកក្នុងសំឡេងគាំទ្រ ៣៦៤ ទល់នឹង១៩៤សំឡេងជំទាស់។ ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឈមនឹងការអំពាវនាវឱ្យរំលាយរដ្ឋសភា និងចុះចេញពីតំណែង នឹងត្រូវ ស្វែងរកនាយករដ្ឋមន្ត្រីទី៥របស់លោកក្នុងរយៈពេលមិនដល់២ឆ្នាំផងមកនេះ ខណៈការិយាល័យប្រធានាធិបតីបារាំងឱ្យដឹងថាលោក Macron នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានថ្ងៃខាងមុខ។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីរបស់បារាំងនឹងត្រូវប្រឈមបញ្ហាដូចគ្នានឹងលោក Francois Bayrou ដែរ នោះគឺការអនុម័តកញ្ចប់ថវិកាជាតិ ដែលជាបញ្ហាដ៏ស្មុគស្មាញមួយ ស្របពេលក្រុមគណបក្សប្រឆាំងកំពុងគ្រប់គ្រងរដ្ឋសភា។ លោក Bayrou នឹងដាក់លិខិតលាលែងពីតំណែងជាផ្លូវការនៅថ្ងៃអង្គារសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News