ព័ត៌មានអន្តរជាតិ

Apple នឹងពន្យាពេលចេញលក់ AirTag ជំនាន់ទី២ រហូតដល់ឆ្នាំ២០២៥

Khmerpress January 9, 2024 09/01/2024

(បរទេស)៖ សម្រាប់អ្នកគាំទ្រផលិតផលថ្មីៗ ពីក្រុមហ៊ុន Apple ប្រាកដជាបានស្គាល់ឧបករណ៍ AirTag រួចមកហើយ ដែលវាមានរូបរាងតូចច្រឡឹងដូចទៅនឹងកាក់ និងមានមុខងារតាមដានទីតាំង (Tracking Device) ឬរបស់របរផ្សេងៗ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា AirTag 2 ឬជំនាន់ទី២ របស់ Apple ដែលត្រៀមចេញលក់ក្នុងឆ្នាំ២០២៤ នេះទំនងជាមិនលេចវត្តមាននោះទេ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ជុំវិញមូលហេតុនៃការពន្យាពេលចេញលក់ AirTag 2 នេះមិនត្រូវបាន Apple ជូនដំណឹងនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ទំនងមកពីការ «ផលិតលើសកម្រិត» ខណៈឧបករណ៍ AirTag ជំនាន់មុន គេឃើញសល់ស្តុកពេញឃ្លាំងទំនិញរបស់ Apple ទាំងលក់រាយ និងឃ្លាំងផ្ទុកផលិតផលធំ។ យ៉ាងណាមិញបើតាមសន្ទុះនៃការគាំទ្រ AirTag ជំនាន់ទី១ គេឃើញមានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនគួរសម ហើយមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple […]

ម៉ាល់ឌីវព្យួរតំណែងមន្រ្តី៣រូប ដោយសារតែការប្រមាថនាយករដ្ឋមន្រ្តីឥណ្ឌា

Khmerpress January 8, 2024 08/01/2024

(ម៉ាល)៖ រដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់ឌីវ បានសម្រេចព្យួរតំណែងអនុរដ្ឋមន្រ្តីចំនួន ៣រូប ដោយសារតែការប្រមាថលើនាយករដ្ឋមន្រ្តីឥណ្ឌា ចំពេលដែលទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ កាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។ មន្រ្តីរដ្ឋាភិបាលម៉ាល់ឌីវមួយរូប បានប្រាប់ Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អនុរដ្ឋមន្រ្តីទាំង ៣រូប បម្រើការនៅក្រសួងកិច្ចការយុវជន ព័ត៌មាន និងសិល្បៈ ហើយត្រូវបានដាក់ពិន័យចំពោះការអត្ថាធិប្បាយរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំង ៣បានសរសេរប្រដូច លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅនឹង «រូបត្លុក ភេរវករ និងអាយ៉ងរបស់អ៉ីស្រាអែល» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយឆ្លើយតបទៅនឹង Comment នៅក្នុងវីដេអូដែលលោក Modi ទៅលេងកោះ Lakshadweep របស់ឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ បើតាមគណៈកម្មការជាន់ខ្ពស់ របស់ឥណ្ឌានៅម៉ាល់ឌីវ បានលើកឡើង និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការបង្ហោះសារបែបនេះ។ គួរបញ្ជាក់ថា តាមទស្សនៈខ្លះចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក Modi ថាជាការព្យាយាមទាញភ្ញៀវទេសចរឲ្យចេញពីម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមទូទាំងពិភពលោក ដោយមាន […]

ក្រុមហ៊ុនវៀតណាម VinFast បោះទុនខ្ទង់ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីជាលើកដំបូងនៅឥណ្ឌា

Khmerpress January 8, 2024 08/01/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាដែលមានតម្លៃប្រមាណ ៥០០លានដុល្លារ ក្នុងគោលបំណងសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា VinFast និងរដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងឆ្ពោះទៅរកការវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារឯណោះ ខណៈការបោះទុនលើកនេះ គឺជាជំហានដំបូងសម្រាប់រយៈពេល ៥ឆ្នាំនៃគម្រោងនេះ។ រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ VinFast នឹងមានទីតាំងនៅឯទីក្រុង Thoothukudi នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយឡែកចំពោះការសាងសង់វិញត្រូវបាន ViFast បញ្ជាក់ថា នឹងចាប់ផ្តើមនៅឆ្នាំនេះតែម្តង ក្រោយការសាងសង់បញ្ចប់រួចរាល់ នឹងអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាជនឥណ្ឌាបានចន្លោះពី ៣,០០០ ទៅ ៣,៥០០ការងារឯណោះ។ គួរជម្រាបដែរថា ទីផ្សារឥណ្ឌាបច្ចុប្បន្ននេះកំពុងក្លាយជាកន្លែងវិនិយោគដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទូទាំងពិភពលោក។ ក្រោមការវិនិយោគគម្រោងដំបូងនេះ VinFast រំពឹងថា នឹងអាចផលិតអាគុយសម្រាប់រថយន្តអគ្គិសនីបានរហូតដល់ទៅ ១៥០,០០០គ្រឿង បើធៀបទៅនឹង ២៥០,០០០ នៅរោងចក្រធំរបស់ខ្លួននៅក្នុងប្រទេសវៀតណាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្រ្តីជាប្រពន្ធដើមម្នាក់ ស្នើឱ្យប្តីរៀបការជាមួយមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀតដើម្បីបានមករស់នៅជុំគ្នាក្នុងគ្រួសារតែមួយ

Khmerpress January 8, 2024 08/01/2024

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់បានស្នើឲ្យប្តីរបស់គាត់យកប្រពន្ធថែមម្នាក់ទៀត ខណៈស្រ្តីដែលជាប្រពន្ធទី២នោះគឺជាមិត្តភក្តិល្អរបស់គាត់តែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា រឿងរ៉ាវដ៏កម្រនេះបានកើតឡើងនៅក្នុងតំបន់ Kampung Kolam Limbongan ក្រុង Malacca ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។ បុរសដែលមានសំណាងអាចទទួលបានប្រពន្ធថែមម្នាក់ទៀតដោយសន្តិភាពរូបនេះត្រូវបានគេឱ្យដឹងថា មានអាយុ ៣៨ឆ្នាំ បានរៀបការជាមួយប្រពន្ធទី១ អស់រយៈពេល ១២ឆ្នាំមកហើយ និងថែមទាំងមានកូន ៣នាក់អាយុចន្លោះពី ៤ដល់១១ឆ្នាំទៀតផង។ ប្រភពខាងលើបានបន្តថា វាគឺជាក្តីស្រមៃយូរមកហើយដែលស្រ្តីជាប្រពន្ធទី១ ចង់ឲ្យប្តីរបស់គាត់រៀបការជាមួយនិងមិត្តភក្តិល្អរបស់គាត់ថែមម្នាក់ទៀត ដើម្បីបានរស់នៅជុំគ្នាប្រកបដោយសុភមង្គល ហើយនៅក្នុងថ្ងៃដែលប្តីរបស់គាត់រៀបការជាមួយប្រពន្ធទី២នោះ ស្រ្តីជាប្រពន្ធទី១ ក៏បានទៅចូលរួម និងថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

UPDATE: អ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន កើនដល់១៦១នាក់ និង១០៣នាក់ បាត់ខ្លួន

Khmerpress January 8, 2024 08/01/2024

(តូក្យូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះថាចំនួនអ្នកបាត់បង់ជីវិតនៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានកើនដល់១៦១នាក់ ខណៈព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែក ប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយ នេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍ទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថាការងារជាអាទិភាព គឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។ គួរបញ្ជាក់ថា ជប៉ុន កាលពីឆ្នាំ២០១១ បានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យ បង្កជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្ស ប្រហែលជា ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តៃវ៉ាន់រិះគន់វត្តមានបាឡុងចិនថា ជាការគំរាមកំហែងសុវត្ថិភាព និងជាសង្រ្គាមចិត្តសាស្រ្ត ខណៈមួយសប្តាហ៍ទៀត នឹងត្រូវបោះឆ្នោតរើសមេដឹកនាំថ្មី

Nisaiy KP January 7, 2024 07/01/2024

(តៃវ៉ាន់)៖ ក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចោទប្រកាន់ចិនថា បង្កការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្រ្គាមចិត្តសាស្រ្តប្រឆាំងប្រជាជនតៃវ៉ាន់ តាមរយៈវត្តមានបាឡុង ដែលត្រូវបានប្រទះឃើញជាបន្តបន្ទាប់ នៅក្បែនិងលើដែនកោះនេះ ខណៈសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ តៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា បាឡុងរបស់ចិន គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះ​សុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ហើយបានអះអាងថា បើយោងតាមការវិភាគរបស់ខ្លួន បាឡុងទាំងនោះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ តាមរយៈការព្យាយាមប្រើប្រាស់សង្រ្គាមផ្នែកចិត្តសាស្រ្ត ដើម្បីជះឥទ្ធិពលលើស្មារតីប្រជាជនតៃវ៉ាន់។ កាលពីដំបូងៗ តៃវ៉ាន់បានអះអាងថា បាឡុងចិនទាំងនោះ ទំនងត្រឹមជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលត្រូវខ្យល់ខ្លាំងបក់ឱ្យរសាត់។ គួរបញ្ជាក់ថា តៃវ៉ាន់កំពុងស្ថិតក្រោមការប្រុងជើងការខ្ពស់ សម្រាប់សកម្មភាពយោធាក៏ដូចជានយោបាយរបស់ចិន នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងការបោះឆ្នោតជ្រើសរើសសមាជិកសភា នាថ្ងៃទី១៣ ខែមករានេះ។ ទីក្រុងតៃប៉ិបានចោទថា ចិនកំពុងប្រឹងប្រែងដាក់សម្ពាធតាមផ្នែកយោធានិងសេដ្ឋកិច្ច ដើម្បីប៉ុនប៉ងលូកលាន់ដំណើរការបោះឆ្នោតទាំងនេះ។ ចំពោះទីក្រុងប៉េកាំង​ កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ឡើយ នៃទឹករបស់ប្រទេសចិន ហើយចិនបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាវិញ​នៅថ្ងៃណាមួយជាមួយតៃវ៉ាន់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការនាំចេញរបស់វៀតណាមទៅអឺរ៉ុបនិងអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣

Nisaiy KP January 7, 2024 07/01/2024

(ហាណូយ)៖ ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប និងអាមេរិកក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងមានទឹកប្រាក់ប្រមាណ ១៦៦ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៩,៦ ភាគរយ ខណៈការនាំចូលត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ៤១ពាន់លានដុល្លារ ថយចុះ ៩,១ភាគរយបើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមកាសែត Vietnam News។ទោះជាយ៉ាងណា អតិរេកពាណិជ្ជកម្មរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនៅតែមានភាពវិជ្ជមានចំនួន ១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៣ ដោយអតិរេកចំនួន ៣៣ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប និង ៩២ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក។ លោក Tạ Hoàng Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុបនិងអាមេរិកនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (MoIT) បានប្រាប់កាសែត Vietnam News ថា៖ «ជាមួយនឹងសេដ្ឋកិច្ចបើកចំហដ៏ធំ សកម្មភាពនាំចូល-នាំចេញរបស់វៀតណាមបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកក្នុងឆមាសទីមួយឆ្នាំ២០២៣ និងការស្ទុះងើបឡើងវិញយឺតនិងមិនមានតុល្យភាពនៃសេដ្ឋកិច្ចពិភពលោកនៅក្នុងឆមាសទីពីរឆ្នាំ២០២៣»។ ក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២៣ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលរបស់ខ្លួនពីទីផ្សារមិនមែនសហភាពអឺរ៉ុបជិត ១៦ភាគរយ ហើយសហរដ្ឋអាមេរិកបានកាត់បន្ថយការនាំចូលរបស់ខ្លួនពីទីផ្សារពិភពលោកចំនួន ៦ភាគរយ។ ថ្វីបើអតិផរណាត្រូវបានទប់ស្កាត់ក៏ដោយ ក៏នៅតែមានអត្រាខ្ពស់ គួបផ្សំនឹងសម្ពាធពីអស្ថិរភាពភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃឥរិយាបថ និងទម្លាប់របស់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការលំបាកក្នុងការរក្សាបានការនាំចូលខ្ពស់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់មូលនិធិ IMF។ ទំនិញនាំចេញសំខាន់ៗ រួមមាន គ្រឿងម៉ាស៊ីន, ឧបករណ៍, គ្រឿងបន្លាស់, ទូរស័ព្ទ […]

ពលរដ្ឋថៃកំពុងមានការភ្ញាក់ផ្អើលចំពោះការរកឃើញត្រី “Oarfish” ដោយពួកគេជឿថាត្រីនេះជាសញ្ញានៃការមកដល់គ្រោះមហន្តរាយ

Khmerpress January 6, 2024 06/01/2024

ថៃ៖ ពលរដ្ឋថៃមួយចំនួនកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញសត្វត្រីដែលជាពូជត្រីកម្រមួយប្រភេទនៅសមុទ្រប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី៦ ខែមករានេះ។ ត្រីនេះមានឈ្មោះថា “Oarfish” ជាប្រភេទត្រីរស់នៅក្នុងសមុទ្រទឹកជ្រៅ និងជាទូទៅគេកម្រងនឹងនេសាទវាបានដោយប្រើវិធីនេសាទដូចត្រីសាមញ្ញទូទៅណាស់។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមអ្នកនេសាទសមុទ្រនៅក្នុងខេត្ត Satun ភាគខាងត្បូងប្រទេសថៃអាចចាប់បានត្រី Oarfish​ មួយក្បាលក្នុងពេលធ្វើការនេសាទនៅទឹករាក់ធម្មតា ខណៈតាមលក្ខណៈធម្មជាតិត្រីប្រភេទនេះតែងរស់នៅក្រោមបាតសមុទ្រក្នុងជម្រៅចន្លោះពី ៥០-១,០០០ម៉ែត្រ។ បើតាមជំនឿរបស់ពលរដ្ឋថៃពួកគេជឿថា​ ឲ្យមានតែត្រី Oarfish បង្ហាញខ្លួនគឺវាជាសារមួយដែលព្រះអទិទេពសមុទ្រចង់ប្រាប់ថា គ្រោះមហន្តរាយនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក្តី បើតាមលោកសាស្រ្តាចារ្យ Thamrongnawasawat​ ប្រចាំនៅសាកលវិទ្យាល័យជលផល Kasetsart បានបញ្ជាក់ថា ដ្បិតតែការរកឃើញត្រី Oarfish គឺជារឿងកម្រ តែវាគ្រាន់តែជាលក្ខខណ្ឌតាមបែបធម្មជាតិប៉ុណ្ណោះ ហើយនាពេលកន្លងមកប្រទេសជាច្រើននៅជុំវិញពិភពលោកក៏ធ្លាប់ចាប់បានត្រីប្រភេទនេះដែរ ខណៈប្រទេសទាំងអស់នោះហាក់មិនបានជួបប្រទះនូវគ្រោះមហន្តរាយអ្វីឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Hyundai និង Kia នៅតែបន្តរំពឹងថា ចំនួនលក់រថយន្តឆ្នាំ២០២៤ របស់ខ្លួនមានលទ្ធផលល្អ បើទោះបីខកចិត្តពីលទ្ធផលឆ្នាំចាស់ក៏ដោយ

Khmerpress January 5, 2024 05/01/2024

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor និង Kia បានព្យាករណ៍ពីចំនួនលក់រថយន្តជាសកលរួមគ្នារបស់ពួកគេ នឹងកើនឡើងប្រហែល ២ភាគរយនៅឆ្នាំ ២០២៤នេះ ទោះបីជាការលក់កាលពីឆ្នាំ២០២៣ កន្លងទៅ បានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផលនៃចំនួនលក់រថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរនេះរួមបញ្ចូលគ្នា ដាក់លក់បានត្រឹមតែចំនួន ៧.៣លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការធ្លាក់ចុះប្រហែល ៣ភាគរយពីគោលរួមរបស់ពួកគេ ដែលបានរំពឹងទុកថា អាចនឹងលក់រថយន្តបានប្រមាណ ៧.៥២លានគ្រឿងឯណោះ។ ទាំងនេះក៏ដោយសារតែបញ្ហា វិបត្តិសេដ្ឋកិច្ចនៅតែបន្តកើនឡើង រួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ និងអតិផរណារថយន្តផងដែរ។ បទពិសោធន៍នៃការរំពឹងទុកខ្ពស់កាលពីឆ្នាំ២០២៣ កន្លងទៅ ក្នុងឆ្នាំថ្មីនេះ Hyundai និង Kia បានព្យាករណ៍ផែនការលក់របស់ខ្លួនកើនឡើងត្រឹម ២ភាគរយប៉ុណ្ណោះ ដោយពួកគេកំណត់គោលដៅលក់រថយន្តជាសកលចំនួន ៧,៤៤លានគ្រឿងនៅឆ្នាំនេះ។ គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Hyundai កំពុងតែប្រជ្រៀតខ្លួនកាន់តែខ្លាំងឡើងដើម្បីឈានជើងចូលវិស័យផលិតរថយន្តអគ្គិសនី។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះ Hyundai មានបំណងបង្កើនការលក់រថយន្តទូទាំងពិភពលោកកើនឡើង ០.៦ភាគរយដល់ចំនួន ៤.២៤លានគ្រឿង ខណៈដែល Kia កំណត់គោលដៅលក់របស់ខ្លួនកើនដល់ ៣.២លានគ្រឿង […]

លោក ពូទីន ប្រកាសផ្តល់សញ្ជាតិដល់ជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ី

Khmerpress January 5, 2024 05/01/2024

(មូស្គូ)៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឲ្យជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។ បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន ១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុងកុងត្រាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធផ្នែកយោធា ឲ្យមកចូលរួមក្នុងជួរទាហានរុស្ស៉ីថែមទៀត។ គួរបញ្ជាក់ថា មូស្គូមិនបានផ្សព្វផ្សាយពីទិន្នន័យនៃចំនួនជនបរទេស ដែលកំពុងប្រយុទ្ធដើម្បីរុស្ស៉ីនៅអ៊ុយក្រែននោះទេ។ តែបើតាមសេចក្តីរាយការណ៍របស់ Reuters កន្លងមក ជនជាតិគុយបា បានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី ជាថ្នូរនឹងប្រាក់រង្វាន់ដែលមានចំនួនច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែ នៅឯគុយបា៕ ផ្តល់សិទ្ធិដោយ៖ freshnews