ព័ត៌មានអន្តរជាតិ

ស្រីលង្កាដោះលែងអ្នកទោស១,០០០នាក់ អបអរឱកាសបុណ្យ Christmas

Khmerpress December 25, 2023 25/12/2023

(កូឡុំបូ)៖ មន្រ្តីពន្ធនាគារនៃប្រទេសស្រីលង្កា បានឱ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានសម្រេចផ្តល់ការលើកលែងទោសដល់ ទណ្ឌិតសរុបចំនួនជាង១,០០០នាក់ ហើយបង្គាប់ឱ្យដោះលែងពួកគេចេញពីពន្ធនាគារនៅទូទាំងប្រទេស ដើម្បីអបអរឱកាសថ្ងៃបុណ្យណូអែល ឬ Christmas។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។ លោក ​Gamini Dissanayake ដែលជាមន្រ្តីពន្ធនាគារខាងលើ បានប្រាប់ថា ក្នុងចំណោមអ្នកទោសសរុប១,០០៤នាក់ ដែលត្រូវបាន​ដោះលែងនាថ្ងៃចន្ទនេះ គឺរួមមានទាំងពលរដ្ឋស្រីលង្កាដែលត្រូវជាប់ឃុំឃាំង ដោយសារមិនអាចបង់ប្រាក់ពិន័យបាន។ ស្រីលង្កាតាមពិតគឺជា ​ប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន ហើយចំនួនអ្នកទោសប្រហាក់ប្រហែលគ្នា ក៏ត្រូវបានដោះលែងផងដែរកាលពីខែឧសភា ឆ្នាំនេះ នាឱកាសបុណ្យវិសាខបូជា ដែលជាថ្ងៃបុណ្យក្នុងសាសនាព្រះពុទ្ធ។ គួរបញ្ជាក់ថា ការលើកលែងទោសថ្មីចុងក្រោយនេះធ្វើឡើង បន្ទាប់ពីប៉ូលិសស្រីលង្កាទើបតែបានចាប់ខ្លួន មនុស្សសរុបជិត១៥,០០០នាក់ អំលុង​ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស ជនសង្ស័យចំនួន១៣,៦៦៦នាក់ ត្រូវបានចាប់ខ្លួន ខណៈជនប្រើប្រាស់គ្រឿងញៀនជិត១,១០០នាក់ ត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់យោធា ហើយគ្រឿងញៀនជិត​៤៤០គីឡូក្រាម ត្រូវបានរឹបអូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Samsung គ្រោងបោះទុនខ្ទង់ ២៨០លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសជប៉ុន

Khmerpress December 25, 2023 25/12/2023

(បរទេស)៖ ក្រុមហ៊ុន Samsung Electronic ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង គ្រោងទៅបោះទុនសាងសង់រោងចក្រស្រាវជ្រាវថ្មីមួយនៅក្នុងប្រទេសជប៉ុន ជាមួយនឹងតម្លៃវិនិយោគប្រហែល ២៨០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ កាលពីអំឡុងខែមីនាកន្លងទៅ Samsung ធ្លាប់បានបង្ហើបម្តងទៅហើយ ថាខ្លួនកំពុងសម្លឹងមើលទីតាំងថ្មីមួយនៅទីក្រុង Yokohama ដើម្បីសាងសង់រោងចក្រស្រាវជ្រាវ នឹងផ្តោតសំខាន់លើការវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់។ តែយ៉ាងណាក្រោយមានការបន្ថូរបន្ថយភាពតានតឹងរវាងកូរ៉េខាងត្បូង និង ជប៉ុន ពេលនេះ Samsung សម្រេចទៅវិនិយោគនៅទីនោះហើយ ខណៈការទៅវិនិយោគលើកនេះ នឹងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុនដល់ទៅខ្ទង់ ១៤១លានដុល្លារឯណោះ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីដំណើរការផលិតនៅក្នុងរោងចក្រនេះ នៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនប្រកាសពីផែនការរឹតបន្តឹងការលេងហ្គេម Online ខណៈវិធានការថ្មីនេះកំពុងជះឥទ្ធិពលដល់ឧស្សាហកម្មដែលមានតម្លៃ ៥៤ពាន់លានដុល្លារនេះយ៉ាងខ្លាំង

Nisaiy KP December 24, 2023 24/12/2023

ចិន៖ អាជ្ញាធរចិនកាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅនេះបានប្រកាសពីគម្រោងអនុវត្តវិធាការទប់ស្កាត់ការលេងហ្គេម Online ដ៏តឹងរឹងមួយ ដើម្បីការពារកុំឲ្យកើតមានឥរិយាបថញៀនហ្គេមជ្រុលហួសហេតុក្នុងចំណោមពលរដ្ឋខ្លួន ជាពិសេសនោះគឺក្រុមយុវជនតែម្តង។ តាមផែនការគឺជាអាជ្ញាធរចិននឹងអនុវត្តវិធានការកំណត់រយៈពេល និងកំណត់ចំ​នួនលុយ ដែលបុគ្គលម្នាក់ៗអាចលេងហ្គេមបានក្នុងមួយថ្ងៃៗ ហើយប្រភេទហ្គេមដែលអាចប៉ះពាល់ដល់ឯកភាពជាតិក៏នឹងត្រូវបានហាមឃាត់ផងដែរ។ ក្រោយមានសេចក្តីប្រកាសខាងលើនេះគេបាន​មើលឃើញថា ទីផ្សារភាគហ៊ុនហ្គេម Online នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងលឿន ហើយក្រុមអ្នកនិយមលេងហ្គេមមួយចំនួនហាក់មិនសប្បាយចិត្តជាមួយនឹងការអនុ​វត្តវិធានការខាងលើនេះទេ។ សូមបញ្ជាក់ជូនថា ចិនគឺជាទីផ្សារហ្គេម Online ដ៏ធំបំផុតនៅលើពិភពលោក ដោយឧស្សាហកម្មមួយនេះមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៥៤ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរចិនបានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ មានពលរដ្ឋចិនចំនួន ៥៥០លាននាក់ ឬស្នើនឹង ៥១% នៃចំនួនពលរដ្ឋសរុបបានលេងហ្គេម Online យ៉ាងសកម្មជារៀងរាល់ថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

អ៊ីរ៉ង់រិះគន់ UN ដែលគ្មានសមត្ថភាពបញ្ឈប់សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា

Nisaiy KP December 24, 2023 24/12/2023

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិះគន់ចំពោះអសមត្ថភាព នៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបាន​បំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) យ៉ាងហិនហោច និងធ្វើឱ្យប្រជាជននៅទីនោះរងទុក្ខវេទនាជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ការអត្ថាធិប្បាយដូចខាងលើរបស់លោក Raisi នៅទីក្រុងតេហេរ៉ង់ ក្នុងន័យគាំទ្រប៉ាឡេស្ទីន គឺធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ (UN) បានអនុម័តចំពោះសេចក្តីសម្រេចមួយ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ សេចក្តីសម្រេចនោះ ទាមទារឱ្យបង្កើនជំនួយមនុស្សធម៌ចូលទៅតំបន់ Gaza ហើយទន្ទឹមគ្នាក៏បានទទូចផងដែរ ឱ្យបង្កើតលក្ខខណ្ឌដើម្បីផ្អាកអរិភាពនានាដែលអាចមាននិរន្តរភាព ដោយមិនអំពាវនាវស្វែងរកការបិទបញ្ចប់ជាបន្ទាន់នៃសង្រ្គាម តែម្តងឡើយ។ សង្រ្គាមនៅ Gaza បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស ឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ហើយសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ អ៉ីស្រាអែលក្នុងថ្ងៃដដែល ក៏បានចាប់ផ្តើមបើកប្រតិបត្តិការយោធាក្តៅគគុក ដើម្បីសងសឹកវិញ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២០,២៥៨នាក់ ភាគច្រើនជាស្រ្តីនិងកុមារ នៅតំបន់ Gaza […]

ចិន ហាមឃាត់ការនាំចេញបច្ចេកវិទ្យាកែច្នៃរ៉ែកម្រ ដោយហេតុផលសន្តិសុខជាតិ

Khmerpress December 23, 2023 23/12/2023

(ប៉េកាំង)៖ ប្រទេសចិនដែលជាប្រទេសផលិតរ៉ែកម្រធំមួយក្នុងពិភពលោក កាលពីថ្ងៃព្រហស្បតិ៍បានហាមឃាត់ការនាំចេញបច្ចេកវិទ្យាផលិតមេដែកពីរ៉ែកម្រ បន្ថែមពីលើបម្រាមកន្លងមកលើការនាំចេញបច្ចេកវិទ្យាចម្រាញ់និងបំបែកសារធាតុសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ រ៉ែកម្រគឺជាក្រុមលោហៈចំនួន១៧ប្រភេទ ដែលប្រើសម្រាប់បង្កើតមេដែកដែលបំលែងថាមពលទៅជាចលនាសម្រាប់ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងគ្រឿងអេឡិចត្រូនិច។ លោក Nathan Picarsic សហស្ថាបនិកក្រុមហ៊ុនប្រឹក្សាភូមិសាស្ត្រនយោបាយ Horizon Advisory បានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «បម្រាមនេះគួរតែជាការបញ្ជាក់ច្បាស់ថា ការពឹងផ្អែកលើប្រទេសចិននៅក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃមិនមាននិរន្តរភាពទេ»។ ក្រសួងពាណិជ្ជកម្មចិន កាលពីខែធ្នូឆ្នាំមុនបានស្នើសុំមតិសាធារណៈសម្រាប់ជាធាតុចូលក្នុងការចាត់វិធានការហាមឃាត់ការនាំចេញដើម្បីបន្ថែមបច្ចេកវិទ្យាផលិតមេដែកទៅក្នុងច្បាប់ហាមឃាត់និងរឹតបន្តឹងបច្ចេកវិទ្យានេះ។ នៅក្នុងបញ្ជីនេះ ចិនក៏បានហាមនាំចេញបច្ចេកវិទ្យាផលិតសារធាតុកាល់ស្យូមអុកស៊ីបូរ៉ាតពីរ៉ែកម្រ និងបច្ចេកវិទ្យាផលិតកម្មសម្រាប់រ៉ែកម្រ ដោយបន្ថែមការហាមឃាត់បច្ចេកវិទ្យាទាំងនេះទៅក្នុងការហាមឃាត់កន្លងមកលើការផលិតវត្ថុធាតុលោកហៈអាឡយ (alloy) ពីរ៉ែកម្រ។ គោលបំណងហាមឃាត់ការនាំចេញដែលបានលើកឡើងក្នុងច្បាប់នេះគឺដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Microsoft គ្រោងបញ្ចប់ការគាំទ្រសម្រាប់ Windows 10 នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

Khmerpress December 23, 2023 23/12/2023

(បរទេស)៖ ក្រុមហ៊ុនអាមេរិក Microsoft ត្រូវបានគេរាយការណ៍មកថា មានគម្រោងបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows 10 នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ខណៈផែនការបញ្ចប់ការគាំទ្រនេះ អាចនឹងធ្វើឱ្យកុំព្យូទ័រលើតុខ្ទង់ ២៤០លានគ្រឿង ត្រូវបានបោះចោល នឹងបន្ថែមជាកាកសំណល់អេឡិចត្រូនិចទៅកន្លែងចាក់សំរាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពពី Canalys Research បានធ្វើការប៉ាន់ប្រមាណថា កាកសំណល់អេឡិចត្រូនិចពីកុំព្យូទ័រលើតុទាំងនេះ នឹងមានទម្ងន់សរុបប្រមាណ ៤៨០លានគីឡូក្រាម ដែលវាស្មើនឹងរថយន្តប្រមាណ ៣២ម៉ឺនគ្រឿងឯណោះ។ ប្រភពដដែលបានធ្វើការព្រមានថា បើទោះបីជាកុំព្យូទ័រមួយចំនួនធំ នៅតែអាចប្រើមុខងារជាច្រើនផ្សេងទៀតបាន ក្រោយបញ្ចប់ការគាំទ្រប្រតិបត្តិការ Windows 10 ក៏ដោយ ក៏ពុំគួរប្រើបន្តទៀតនោះដែល ហេតុផលចម្បងនោះគឺ ហួសសម័យ និង ធ្វើឱ្យរាំងស្ទះដល់ការងារ ព្រោះវាគ្មានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពកម្មវិធីនោះឡើយ។ ប៉ុន្តែសម្រាប់អ្នកដែលនៅស្តាយកុំព្យូរទ័រចាស់ នឹងមិនទាន់ចង់បោះចោល អាចចរចាជាមួយក្រុមហ៊ុន Microsoft ព្រោះក្នុងរបាយការណ៍ចេញផ្សាយថ្មីនេះមានបង្ហើប ថាអ្នកប្រើប្រាស់ Windows 10 អាចដំណើរការបន្តបានរហូតដល់ឆ្នាំ២០២៨ ពោលគឺបាន ៣ឆ្នាំបន្ថែមទៀត ប៉ុន្តែត្រូវបង់ថ្លៃប្រចាំឆ្នាំ ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព។ […]

ក្រុមហ៊ុនមេ TikTok បញ្ជាក់ថា ខ្លួនមិនមានគម្រោងទិញយកអាជីវកម្មចែកចាយអាហាររបស់ Alibaba ទេ

Khmerpress December 22, 2023 22/12/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok បានច្រានចោលជាផ្លូវការ នូវរាល់ពាក្យចចាមអារ៉ាមដែលថាខ្លួន កំពុងពិភាក្សាជាមួយ Alibaba អំពីគម្រោងទិញយកអាជីវកម្មចែកចាយអាហារ ឬ Food Delivery។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា ក្រុមហ៊ុនមេរបស់ TikTok មិនបានស្ថិតក្នុងការពិភាក្សា ហើយក៏គ្មានគម្រោងទិញយកអាជីវកម្មចែកចាយអាហារ Ele.me របស់ Alibaba នោះទេ បើទោះបីជាផែនការអនាគតក៏ដោយ។ ខណៈការបដិសេធនេះ កើតឡើងនៅក្នុងបរិបទនៃការពង្រីកខ្លួនរបស់ ByteDance ចូលទៅក្នុងទីផ្សារចែកចាយអាហារតាមរយៈ TikTok កំណែចិនរបស់ខ្លួន Douyin ដែលបាននិងកំពុងសាកល្បងសេវាកម្មដឹកជញ្ជូនអាហារនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។ គួរជម្រាបដែរថា Ele.me គឺជាក្រុមហ៊ុនចែកចាយអាហារអនឡាញឈានមុខគេនៅក្នុងប្រទេសចិន ដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ និងមានទីតាំងនៅទីក្រុងសៀងហៃ។ Ele.me គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ត្រូវបានបញ្ចូលគ្នាជាមួយ Alibaba Local Life Service នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការកម្មង់អាហារពីភោជនីយដ្ឋានជាច្រើនតាមរយៈគេហទំព័រ នឹង Apple […]

ថៃគ្រោងស្នើដាក់សំលៀកបំពាក់ប្រពៃណីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ

Khmerpress December 22, 2023 22/12/2023

ថៃ៖ ក្រសួងវប្បធម៌ថៃគ្រោងនឹងស្នើដាក់សំលៀកបំពាក់ប្រពៃណីថៃក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (Unesco) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ការពិភាក្សាអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសមួយស្តីអំពីសំលៀកបំពាក់ប្រពៃណី ដែលបានរៀបចំឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌ថៃកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ។ បើតាមលោក Kowit Pakamar ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌បានបញ្ជាក់ថា សំលៀកបំពាក់ប្រពៃណីថៃមានលក្ខណៈខុសប្លែកពីសំលៀកបំពាក់ប្រពៃណីរបស់ប្រទេសផ្សេងៗទៀត ពោលគឺមានលក្ខណៈដាច់ដោយឡែកតែម្នាក់ឯង ហើយត្រូវបានរចនាឡើងដោយឆ្លុះបញ្ចាំងពីសិល្បៈហត្ថកម្មក្នុងតំបន់យ៉ាងល្អទៀតផង។ រដ្ឋមន្ត្រីរូបនេះបានបន្តថា  ព្រោះលក្ខណៈពិសេសខាងលើនេះហើយទើបសំលៀកបំពាក់ប្រពៃណីថៃគួរតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ខណៈសំលៀកបំពាក់ប្រពៃណីថៃដែលស្ថិតក្នុងគម្រោងដាក់បញ្ចូលនោះគឺមានសំលៀកបំពាក់សម្រាប់មនុស្សស្រី ៨ប្រភេទធំៗ និងសម្រាប់មនុស្សប្រុសមាន ៣ប្រភេទធំៗ៕ ផ្តល់សិទ្ធិដោយ៖ខ្មែរណូត

ប៉ូលិសវៀតណាម ចាប់ខ្លួនអនុរដ្ឋមន្ត្រីពាណិជ្ជកម្មម្នាក់ ក្នុងសំណុំរឿងពុករលួយ

Khmerpress December 22, 2023 22/12/2023

(ហាណូយ)៖ ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មម្នាក់ដែលរងការចោទប្រកាន់ថាបាន ទទួលសំណូក ដែលនេះគឺជាការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុត នៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយជាច្រើនឆ្នាំមកនេះរបស់ គណបក្សកុម្មុយនិស្ដវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ប៉ូលិសមកពីក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថាលោក Do Thang Hai មានអាយុ៦០ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានទទួលសំណូកពីក្រុមហ៊ុនប្រេង មួយនៅភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងការស៊ើបអង្កេតនេះ ផ្ទះ និងការិយាល័យរបស់លោក Hai ក៏ត្រូវបានប៉ូលិស​ចុះឆែកឆេរផងដែរ។ គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Do Thang Hai ធ្វើឡើងក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការទទួលសំណូក និងកិបកេងធនធានរបស់រដ្ឋ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង Xuyen Viet Oil Travel and Transport Trading Company ហើយកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ូលិសវៀតណាមក៏បានចាប់ខ្លួនមនុស្ស ៤នាក់ផ្សេងទៀតក្នុងសំណុំរឿងពុករលួយនេះដែរ។ លោក Do Thang Hai បានកាន់តំណែងជា អនុរដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៤មក ដោយទទួលខុសត្រូវលើវិស័យជាច្រើនដូចជាទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ […]

របៀបប្រើប្រាស់ Apple Maps ដោយមិនចាំបាច់មានអ៊ីនធឺណិត

Khmerpress December 22, 2023 22/12/2023

(បរទេស)៖ មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់កម្មវិធី Apple Maps រួចមកហើយ ដោយការប្រើប្រាស់កម្មវិធីនេះ ភាគច្រើនអាចប្រើបានលុះត្រាតែមានអ៊ីនធឺណិត។ ប៉ុន្តែតាមរយៈការចេញផ្សាយថ្មីនេះ សម្រាប់អ្នកប្រើប្រាស់ iPhone ចាប់ពី iOS 17 ឡើងទៅ បើទោះបីជាទូរស័ព្ទគ្មានអ៊ីនធឺណិតក៏ដោយ ក៏អាចប្រើបានដែលតាមរយៈការទាញយកមុខងារ Offline Maps។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ដើម្បីអាចទាញយកមុខងារ Offline Maps ថ្មី នៅលើ Apple Maps អ្នកប្រើប្រាស់ iPhone ទាំងអស់ត្រូវតែដំឡើងទៅកំណែ iOS 17 ឬ ថ្មីជាងនេះជាមុនសិន បន្ទាប់មកអាចធ្វើតាមវិធីខាងក្រោមនេះ៖ ១. បើកកម្មវិធី Apple Maps និងស្វែងរកទីតាំងដែលត្រូវទៅ បន្ទាប់មកចុចពាក្យ «Save» នឹងដាក់កំណត់សម្គាល់ Favorites ២. ចុចទៅលើចំណុចក្រហមទីតាំងដែលបានស្វែងរក ៣. បន្ទាប់មកចុចទៅលើសញ្ញាត្រេបី (…) ជ្រើសពាក្យ […]