ព័ត៌មានអន្តរជាតិ

ទីក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំ

Khmerpress December 22, 2023 22/12/2023

(សៀងហៃ)៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែអាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១​​ ខែធ្នូ ឆ្នាំ២០២៣។ ការិយាល័យឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងសៀងហៃ នៅថ្ងៃព្រហស្បតិ៍នេះនឹងធ្លាក់ចុះរហូតដល់ -៤ ទៅ -៦អង្សាសេ ហើយស្ថិតក្នុងកម្រិតក្រោមសូន្យបែបនេះពេញមួយថ្ងៃទូទាំងទីក្រុង។ សីតុណ្ហភាពអប្បបរមានៅឯជាយក្រុង នឹងមានកម្រិតក្រោមសូន្យ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមិនធ្លាប់កើតឡើងរយៈពេល ៤០ឆ្នាំ។ បើទោះបីជាអាកាសធាតុត្រជាក់បែបនេះ ជារឿងមិនធម្មតាសម្រាប់ទីក្រុងស៊ាងហៃ ប៉ុន្តែនៅតែក្តៅជាងតំបន់ភាគខាងជើងប្រទេសចិន ដោយសីតុណ្ហភាពក្នុងខេត្តជាច្រើននៅទីនោះ បានធ្លាក់ចុះកម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គួរបញ្ជាក់ថា អាកាធាតុដ៏ត្រជាក់នេះ ក៏បាននិងកំពុងគម្រាមកំហែងដល់វិស័យដឹកជញ្ជូនអាហារ តាមអនឡាញដ៏មមាញឹក របស់ប្រទេសចិនផងដែរ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សមួយចំនួនបានសម្តែងការស្ទាក់ស្ទើរ ក្នុងការបញ្ជាទិញ ឬយកឥវ៉ាន់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ដោយសារតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកដឹកជញ្ជូន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមហ៊ុន Toshiba នឹងបាត់ខ្លួនពីទីផ្សារពិភពលោក បន្ទាប់ពីដំណើរការអស់រយៈពេល ៧៤ឆ្នាំ

Khmerpress December 21, 2023 21/12/2023

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាវ័យចំណាស់របស់ប្រទេសជប៉ុន Toshiba ត្រូវបានលុបចោលពីបញ្ញីក្រុមហ៊ុនពិភពលោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីការញាំញីដោយរឿងអាស្រូវជាច្រើន និងវិបត្តិហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន Toshiba ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៧៥ នៅទីក្រុងតូក្យូ ដោយគិតមកដល់ពេលនេះមានអាយុកាលប្រហែល ១៤៨ឆ្នាំហើយ នៅលើទីផ្សារពិភពលោក នឹងមានវត្តមានប្រហែល ៧៤ឆ្នាំនៅលើផ្សារហ៊ុនទីក្រុងតូក្យូ។ តាមរយៈការប្រកាសចុងក្រោយនេះ ក្រុមហ៊ុន Toshiba នឹងលែងមានវត្តមានតទៅទៀតហើយ ក្រោមការលុបចោលពីផ្សារហ៊ុនទីក្រុងតូក្យូ នឹងប្តូរទៅកាន់កាប់ដោយក្រុមហ៊ុនឯនជនជំនួសវិញ។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Toshiba នឹងប្តូរទៅគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនឯកជន Japan Industrial Partners (JIP) ជាមួយនឹងកិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ១៤ពាន់លានដុល្លារការពីពេលថ្មីៗនេះ។ ដូច្នេះគ្រប់យ៉ាងរបស់ Toshiba នឹងប្តូរទៅជា Japan Industrial Partners (JIP) រួមជាមួយក្រុមហ៊ុនឯកជនចូលរួមផ្សេងទៀតរួមមាន Orix, Chubu Electric និងក្រុមហ៊ុនផលិតបន្ទះឈីប Rohm ជាដើម។ គួរបញ្ជាក់ដែរថា Toshiba នឹងត្រូវបានកាន់កាប់ដោយម្ចាស់ភាគហ៊ុនថ្មី […]

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

Khmerpress December 21, 2023 21/12/2023

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ ការឈ្លបយកការណ៍ និងការវាយប្រហារ។ លោក Kamyshin បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា កន្លែងផលិតបានរៀបចំរួចរាល់ ហើយកិច្ចសន្យាសម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើម។ ក្នុងចំណោម ផលិតផលទាំងនោះ ក៏រួមមានដ្រូនយ៉ាងហោចណាស់ ១,០០០គ្រឿងមានរយៈចម្ងាយឆ្ងាយជាង ១,០០០ គីឡូម៉ែត្រ។ គួរបញ្ជាក់ថា បើតាមលោក Kamyshin ក្នុងខែធ្នូនេះ អ៊ុយក្រែននឹងផលិតយន្ដហោះដ្រូន FPV ជាង ៥០,០០០គ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាមប្រឈម នឹងការកាត់ទោសពីបទការក្លែងបន្លំដកប្រាក់ជាង ១២ពាន់លានដុល្លារ

Khmerpress December 21, 2023 21/12/2023

(ហាណូយ)៖ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ Van Thinh Phat របស់វៀតណាមនឹងត្រូវកាត់ទោសដោយចោទប្រកាន់កេងប្រវ័ញ្ចប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារពីធនាគារមួយ «ក្នុងគោលបំណងផ្ទាល់ខ្លួន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីគេហទំព័ររដ្ឋាភិបាលវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា លោកស្រី Truong My Lan នឹងត្រូវកាត់ទោសនៅតុលាការប្រជាជនទីក្រុងហូជីមិញពីបទកេងបន្លំ ស៊ីសំណូក និងបំពានបទប្បញ្ញត្តិធនាគារ តែមិនបានបញ្ជាក់ថាតើការកាត់ក្តីនឹងចាប់ផ្តើមនៅពេលណានោះទេ។ យោងតាមគេហទំព័ររដ្ឋាភិបាល លោកស្រី Lan ត្រូវបានចោទប្រកាន់ថាបានបង្កើតពាក្យស្នើសុំកម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ដែលលោកស្រីកាន់កាប់ភាគហ៊ុនជាង ៩០ភាគរយនៃភាគហ៊ុនសរុបរបស់ធនាគារនេះ។ គេហទំព័ររដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោកស្រី Truong My Lan បានចេញបញ្ជាឱ្យបង្កើតពាក្យស្នើសុំប្រាក់កម្ចីក្លែងក្លាយចំនួន ៩១៦ពាក្យស្នើសុំ ដែលដកយកប្រាក់បានជាង ៣០៤លានដុង (១២,៥ពាន់លានដុល្លារ) ពីធនាគារ SCB»។ មនុស្ស ៨៥នាក់ផ្សេងទៀត រួមទាំងអតីតមន្ត្រីមួយរូបនៃធនាគារកណ្តាលវៀតណាមផងដែរ ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន […]

កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចតនៅម៉ាឡេស៉ី

Khmerpress December 20, 2023 20/12/2023

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា រាល់កប៉ាលទាំងអស់ ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅកំពង់ផែម៉ាឡេស៉ីដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។ លោក Anwar បានបញ្ជាក់ថា «ការរឹតបន្តឹងទាំងនេះ គឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែល ដែលមិនអើពើគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិ តាមរយៈការសម្លាប់ជាបន្តបន្ទាប់ និងសកម្មភាពប្រឆាំងប្រជាជនប៉ាឡេស្ទីន»។ លោក Anwar បានឲ្យដឹងទៀតថា រដ្ឋាភិបាលមានទំនុកចិត្តលើការសម្រេចចិត្តនេះ ថានឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៉ីនោះទេ។ លើសពីនេះទៀត រដ្ឋាភិបាលបានសម្រេចចិត្តបិទផ្លូវ ក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅអ៉ីស្រាអែល ពីការចូលចតនៅកំពង់ផែណាមួយក្នុងប្រទេសម៉ាឡេស៉ី ចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ថា ម៉ាឡេស៉ីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន និងមិនមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល។ កាលពីខែតុលា មនុស្សជាង ១៦,០០០នាក់ ដែលរួមមានទាំង លោក Anwar បានរៀបចំការជួបគ្នាទ្រង់ទ្រាយធំមួយ ខណៈម៉ាឡេស៉ីចង់បង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា៕ ផ្តល់សិទ្ធិដោយ៖ freshnews

«Disney» នឹងបើកកន្លែងកំសាន្តទាក់ទងនឹងភាពយន្ត «Zootopia» នៅទីក្រុងសៀងហៃ ដើម្បីទាក់ទាញសាធារណជនឲ្យចូលទស្សនា

Khmerpress December 20, 2023 20/12/2023

(បរទេស)៖ Shanghai Disney Resort ប្រកាសថា ខ្លួននឹងបើកកន្លែងកំសាន្ត ទាក់ទងនឹងប្រធានបទ Zootopia ដើម្បីឲ្យសាធារណជនបានចូលទស្សនា និងទទួលបទពិសោធន៍ក្នុងប្រទេសចិន ក្នុងគោលបំណងទាញភ្ញៀវទេសចរណ៍បន្ថែម ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ ភាពយន្ត Zootopia ត្រូវបានគេដឹងថា ចាកចេញពីរោងកុនចិនក្នុងឆ្នាំ២០១៦ ទោះយ៉ាងណាវានៅតែជាភាពយន្តគំនូរជីវចល ដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេស។ នេះជាកន្លែងកំសាន្តដែលមានប្រធានបទ Zootopia ដំបូងរបស់ Disney ខណៈកំណើនភ្ញៀវទេសចរណ៍ហាក់យឺតយ៉ាវ បន្ទាប់ពីវិបត្តិកូវីដ-១៩។ ប្រធាន Disney នៅទីក្រុងសៀងហៃ បានបើកដំណើរការកន្លែងកំសាន្តមួយនេះ ដើម្បីឲ្យសាធារណជន ទទួលបទពិសោធន៍នៃដំណើរកំសាន្ត ចេញក្រៅផ្ទះឡើងវិញ។ គួរជម្រាបថា បើតាមប្រាក់ចំណូលត្រីមាសទី៤ របស់ខ្លួនកាលពីខែមុន Walt Disney (DIS.N) នៅសួនកម្សាន្ត Shanghai និង Hong Kong មានកំណើន ៣១ភាគរយៈឯណោះ ដែលនេះបញ្ជាក់ថា មនុស្សចាប់ផ្តើមចេញដើរក្រៅផ្ទះឡើងវិញហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទជាលើកដំបូង

Khmerpress December 20, 2023 20/12/2023

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងអំពីការរកឃើញករណីឆ្លងជាលើកដំបូងនូវមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថាជាមេរោគដែលខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកងប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែធ្នូនេះ។ មេរោគបំប្លែងខ្លួនថ្មីនេះមានឈ្មោះថា JN.1 ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ ប្រភេទអូមេក្រុង។ ប្រភពខាងលើបានបន្តថា ចំណុចខ្លាំងរបស់មេរោគកូវីដ-១៩ ប្រភេទ JN.1 គឺវាពូកែចាប់យកកោសិកាផ្សេងៗ ​និងអាចគេចខ្លួនចេញពីប្រព័ន្ធការពាររាងកាយក្នុងខ្លួនមនុស្សបាន។ យ៉ាងណាក្តី អ្នកជំងឺទី ១ ដែលបានឆ្លងមេរោគនៃជំងឺកូវីដ-១៩ប្រភេទថ្មីនេះនៅពុំទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ ខណៈអ្នកជំងឺកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

យោធាអ៊ុយក្រែនដាក់សំណើចង់កែនទ័ពកន្លះលាននាក់ទៀត ខណៈសង្រ្គាមជាមួយរុស្ស៉ីបន្តអូសបន្លាយ

Khmerpress December 20, 2023 20/12/2023

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រូបលោកទទួលបានសំណើពី​យោធារបស់លោក ដែលចង់កែនកងទ័ពប្រមាណកន្លះលាននាក់បន្ថែមទៀត ដើម្បីបំពេញកងកម្លាំងឡើងវិញ ចំពោះមុខការបន្តអូសបន្លាយ​នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០២៣។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ខាងថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែន បានស្នើឱ្យកាន់រូបលោកចង់ឱ្យមានយុទ្ធនាការកែន​ប្រជាជនចំនួនចន្លោះ ៤៥០,០០០-៥០០,០០០នាក់ទៀត ដើម្បីចូលបម្រើកងទ័ព ប៉ុន្តែលោក ហ្សេលេនស្គី បានឆ្លើយតបថា លោកចង់ឱ្យ​មានការផ្តល់ហេតុផលបន្ថែម ដើម្បីគាំទ្រគំនិតនេះ ព្រោះវាជាបញ្ហាដ៏រសើបមួយ។ លោក ហ្សេលេនស្គី ក៏បានលើកឡើងពីបញ្ហាហិរញ្ញវត្ថុ ​សម្រាប់គាំទ្រការកែនកងទ័ពក្នុងចំនួនច្រើនផងដែរ។ ក្រុមមន្រ្តីយោធាអ៊ុយក្រែន បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យោធាអ៊ុយក្រែន កំពុងជួបការលំបាកក្នុងការស្វែងរក អ្នកចង់ចូល​បម្រើទ័ពថ្មី ដើម្បីទៅប្រយុទ្ធជាមួយរុស្ស៉ី ខណៈកងកម្លាំងរុស្ស៉ីឥឡូវនេះ កំពុងវិលមកស្ថិតក្នុងស្ថានភាពវាយលុកសាជាថ្មី ពោលគឺមិនមែន​ស្ថិតក្នុងស្ថានភាពការពារទប់ទល់ទៀតនោះទេ។ យោងតាមប្រភពដដែល ប្រជាជនអ៊ុយក្រែនមួយចំនួន ដែលបានចូលរួមប្រយុទ្ធកាលពីអំលុង​សង្រ្គាមផ្ទុះឡើងដំបូង នៅខែកុម្ភៈ ឆ្នាំ២០២២ កំពុងបន្តស្ថិតក្នុងសមរភូមិនៅឡើយ និងមានភាពនឿយហត់ ខណៈអ្នកស្ម័គ្រចិត្តដើម្បីចូល​បម្រើទ័ព ជំនួសអ្នកដែលបានស្លាប់ឬរងរបួស គឺកាន់តែកម្រទៅៗ។ គួរបញ្ជាក់ថា […]

តុលាការអាមេរិក សម្រេចរឹបអូសទ្រព្យសម្បត្តិពីក្រុមហ៊ុន Binance សរុបជិត ៣ពាន់លានដុល្លារ

Khmerpress December 20, 2023 20/12/2023

(បរទេស)៖ តុលាការសហរដ្ឋអាមេរិក បានអនុម័តដីកាប្រឆាំងនឹងក្រុមហ៊ុន Binance និងអតីតនាយកប្រតិបត្តិ (CEO) លោក Changpeng Zhao ដោយតម្រូវឱ្យពួកគេបង់ប្រាក់ពិន័យសរុបជាង ៤ពាន់លានដុល្លារ សម្រាប់ការលាងលុយកខ្វក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ បញ្ហាលាងលុយកខ្វក់នេះត្រូវបានរដ្ឋាភិបាលអាមេរិកស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំមក ហើយ នឹងទើបតែស៊ើបដឹងការពិតកាលពីពេលថ្មីៗនេះ ដោយអះអាងថា Binance ពិតជាបានចូលរួមក្នុងការលាងលុយកខ្វក់ ការផ្ទេរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ និងការបំពានទណ្ឌកម្មផ្សេងៗទៀត។ ក្នុងនោះត្រូវបានសង្កត់ធ្ងន់ថា Binance បានចូលដៃគ្នាជាមួយនឹងក្រុមភេវករ រួមទាំងក្រុមហាម៉ាស អាល់កៃដា នឹងរដ្ឋឥស្លាមអ៊ីរ៉ាក់និងស៊ីរី (ISIS)។ ជាផ្នែកមួយនៃការសម្របសម្រួល Binance នឹងត្រូវបានរដ្ឋរឹបអូសយកទ្រព្យសម្បត្តិខ្ទង់ ២.៧ពាន់លានដុល្លារ ហើយតម្រូវឱ្យបង់ប្រាក់ពិន័យខ្ទង់ ១.៣៥ពាន់លានដុល្លារ ចំណែកឯលោក Changpeng Zhao ក៏ត្រូវបង់ប្រាក់ពិន័យផ្ទាល់ខ្លួនខ្ទង់ ១៥០លានដុល្លារផងដែរ។ ខណៈរបាយការណ៍ថ្មីអំពីការផាកពិន័យនេះ គឺមានចំនួនកើនឡើងពីរបាយការណ៍ខែវិច្ឆកា ដែលអំឡុងពេលនោះតម្រូវឱ្យលោក Changpeng Zhao បង់ប្រាក់ពិន័យផ្ទាល់ខ្លួនខ្ទង់ ៥០លានដុល្លារប៉ុណ្ណោះ។ គួរជម្រាបដែរថា ក្រុមហ៊ុន Binance នឹងនៅតែបើកដំណើរការធម្មតា ប៉ុន្តែនឹងស្ថិតក្រោមការរឹតបន្តខ្លាំង។ […]

តុលាការកំពូលប្រចាំរដ្ឋ Colorado សម្រេចហាមមិនឱ្យលោក ដូណាល់ ត្រាំ ឈរឈ្មោះ ក្នុងបោះឆ្នោតបឋមនៅឆ្នាំ២០២៤

Khmerpress December 20, 2023 20/12/2023

(វ៉ាស៊ីនតោន)៖ តុលាការកំពូលប្រចាំរដ្ឋ Colorado នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាននោះទេ ហើយបានហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះទេ សម្រាប់ការបោះឆ្នោតបឋមនៅក្នុង គណបក្សសាធារណរដ្ឋ នាពេលមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។ ការសម្រេចចិត្តខាងលើរបស់តុលាការកំពូលនៃរដ្ឋ Colorado ធ្វើឡើងក្នុងសំឡេងគាំទ្រ៤ ទល់៣សំឡេងជំទាស់ ដោយសំអាងថាលោក ដូណាល់ ត្រាំ បានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងនាទីនៅក្នុងសកម្មភាពបះបោរ អំឡុងការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ «ចៅក្រមភាគច្រើននៃតុលា បានសម្រេចថាលោក ត្រាំ មិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតីនោះទេ ផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤»។ នេះជាការបញ្ជាក់របស់តុលាការកំពូលប្រចាំរដ្ឋ Colorado ហើយផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤ នេះគឺជាច្បាប់រដ្ឋធម្មនុញ្ញកំណត់ពីការហាមឃាត់អ្នកដែលចូលរួមក្នុងសកម្មភាពឧទ្ទាម ឬបះបោរមិនឱ្យកាន់តំណែងនៅសេតវិមាន។ គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការប្រចាំរដ្ឋ Colorado គឺអនុវត្តតែទៅលើការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះ នៅថ្ងៃទី៥ ខែមីនា តែប៉ុណ្ណោះ។ ការសម្រេចនេះដែរក៏ត្រូវបានគេមើលឃើញដែរថាអាចនឹងប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ […]