ព័ត៌មានអន្តរជាតិ

ចំនួនជនគ្មានផ្ទះសម្បែងនៅអាមេរិក កើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន

Khmerpress December 16, 2023 16/12/2023

(វ៉ាស៉ីនតោន)៖ របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍនគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន​១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការអង្កេតបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៧មក។ ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក ដែលរាប់រង១៣ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប គឺទទួលបន្ទុក៣៧ភាគរយ នៃជនគ្មានផ្ទះសម្បែងទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ គេសង្កេតឃើញថា ការកើនឡើងខ្ពស់ជាងគេនៃភាពគ្មានផ្ទះសម្បែង គឺកើតមានក្នុង​ចំណោមជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន ដែលបានកើន២៨ភាគរយ ឬ៣៩,១០៦នាក់ នៅចន្លោះឆ្នាំ២០២២-២០២៣។ យោងតាម របាយការណ៍ដដែល រដ្ឋ California ជារដ្ឋមានចំនួនអ្នកគ្មានផ្ទះសម្បែងច្រើនជាងគេ គឺ១៨១,៣៩៩នាក់ បន្ទាប់មករដ្ឋ New York មាន១០៣,២០០នាក់, រដ្ឋ Florida មាន៣០,៧៥៦នាក់​, រដ្ឋ Washington មាន២៨,០៣៦នាក់, រដ្ឋ […]

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple កើនឡើងខ្ពស់ជាង ៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣

Khmerpress December 16, 2023 16/12/2023

(បរទេស)៖ គិតត្រឹមសប្តាហ៍នេះតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ខ្ទង់ ១ទ្រីលានដុល្លារបន្ថែមទៀត បន្ទាប់ពីបិទការជួយដូរចុងក្រោយ ខណៈដែលក្រុមហ៊ុនផលិត iPhone ខ្នាតយក្សមួយនេះ កំពុងបន្តកើបប្រាក់ចំណេញបានយ៉ាងច្រើនសម្បើមពីការលក់ផលិតផលរបស់ខ្លួន និងបន្តគ្រងដំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាងមុនប្រមាណ ១.៦៧ភាគរយនៅក្នុងតម្លៃ ១៩៧,៩៦ដុល្លារ ក្នុងមួយហ៊ុននៅពេលដែលការជួយដូរទីផ្សារភាគហ៊ុនត្រូវបានបិទចុងក្រោយនៅថ្ងៃពុធ នឹងនាំឱ្យតម្លៃទីផ្សាររបស់ Apple បានកើនឡើងសរុបដល់ ៣.០៨ទ្រីលានដុល្លារ។ ចំនួននេះបង្ហាញពីសក្តានុពលកាន់តែខ្លាំងឡើងរបស់ Apple នឹងធ្វើឱ្យក្រុមហ៊ុនគូរប្រជែងជាច្រើនទៀតពិបាកក្នុងការជ្រៀតខ្លួនយកដំណែងលេខ១ នៃតម្លៃទីផ្សារក្រុមហ៊ុនពិភពលោក។ គួរជម្រាបដែរថា ក្រៅពីក្រុមហ៊ុន Apple នៅមានក្រុមហ៊ុនអាមេរិកមួយចំនួនផ្សេងទៀតដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលលេចធ្លោជាងគេរួមមាន Microsoft, Alphabet, Amazon, និង Nvidia។ យ៉ាងណាមិញ Apple នឹងនៅតែអាចកើនឡើងតម្លៃទីផ្សារបន្ថែមទៀតរហូតដល់ជាង ៤ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៤ ខាងមុខ ជាមួយនឹងកំណើននៃការលក់ Apple Vision Pro របស់គេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកព្រមានចិន កុំឱ្យលូកលាន់ការបោះឆ្នោតនៅតៃវ៉ាន់

Khmerpress December 16, 2023 16/12/2023

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានព្រមានចិន កុំឱ្យចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ ហើយបានទទូចឱ្យភាគីទាំងអស់ប្រកាន់អាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ពេលវេលាចន្លោះចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ របស់តៃវ៉ាន់ កំពុងតែស្ថិតក្រោមការតាមដាន​យ៉ាងដិតដល់បំផុត ពីសំណាក់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ដ្បិតវាអាចកំណត់ពីអនាគត នៃទំនាក់ទំនងរបស់ទីក្រុងតៃប៉ិជាមួយចិន។ លោក Nicholas Burns ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បានលើកឡើងដូច្នេះថា «ក្តីរំពឹងក៏ដូចជាក្តីសង្ឃឹម​យ៉ាងរឹងមាំរបស់យើង គឺថាការបោះឆ្នោតនៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅ ដោយមិនស្ថិតក្រោមការសម្លុតគំរាម បង្ខិតបង្ខំ ឬលូកលាន់ពីភាគីណា​ទាំងអស់»។ លោក Burns បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធ ហើយគ្មានបំណងនឹងចូលពាក់ព័ន្ធ ក្នុងការបោះឆ្នោតនេះឡើយ។ គួរបញ្ជាក់ថា តៃវ៉ាន់គឺជាចំណុចភាពតានតឹងដ៏ធំបំផុតមួយ ក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកដែលពុំ​អាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងបង្រួបបង្រួមគ្នាវិញ នាថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ បើចាំបាច់។ រីឯអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់ ទោះភាគីទាំងពីរមិនមានទំនាក់ទំនងផ្លូវការក្តី ហើយទីក្រុងវ៉ាស៉ីនតោន​មានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីជួយផ្តល់មធ្យោបាយការពារខ្លួន ដល់ទីក្រុងតៃប៉ិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុត! SpaceX ទទួលបានការអនុញ្ញាតជាលើកដំបូងពីសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តសាកល្បងសេវាទូរស័ព្ទតាមរយៈផ្កាយរណប

Khmerpress December 15, 2023 15/12/2023

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានទទួលការយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដើម្បីធ្វើការសាកល្បងបច្ចេកវិទ្យា «direct-to-cell» ថ្មីក្នុងគោលបំណងធ្វើតេស្តសេវាទូរស័ព្ទ ជាមួយនឹងផ្កាយរណប Starlink។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនដំណឹងពី FCC បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យ SpaceX ទទួលបានសិទ្ធធ្វើការសាកល្បងបច្ចេកវិទ្យាថ្មីរយៈពេល ៦ខែដោយក្នុងនោះមានឧបករណ៍ស្មាតហ្វូនចូលរួមប្រមាណ ២,០០០គ្រឿង និងផ្កាយរណបចំនួន ៨៤០គ្រឿង។ ខណៈដំណើរការសាកល្បងនេះ SpaceX ត្រូវបានគេឱ្យដឹងថា នឹងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនអាមេរិក T-Mobile US Inc ហើយប្រសិនបើការសាកល្បងលើកនេះទទួលបានជោគជ័យនោះ SpaceX នឹងចាប់ផ្តើមដាក់ដំណើរសេវាកម្ម «direct-to-cell» របស់គេតែម្តង ក៏ដូចជាតំបន់ដាច់ស្រយាលមួយចំនួននឹងអាចមានអ៊ីនធឺណិតប្រើប្រាស់ផងដែរ។ គួរជម្រាបដែរថា នេះជាលើកដំបូងហើយដែល FCC បានយល់ព្រមឱ្យធ្វើតេស្តសាកល្បង ដោយឡែកកាលពីឆ្នាំ២០២២ កន្លងទៅ SpaceX ធ្លាប់បានស្នើរសុំម្តងដែល ប៉ុន្តែត្រូវបានបដិសេធជាមួយនឹងការគម្រោងឧបត្ថម្ភធនអ៊ីនធឺណីតនៅតាមជនបទ និងតំបន់ដាច់ស្រយាលដែលមានតម្លៃប្រមាណ ៨៨៥.៥លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទទួលដំណឹងមកថា! BMW ទទួលបានអាជ្ញាប័ណ្ណបើកបរសាកល្បងជាលើកដំបូងនៅលើផ្លូវល្បឿនលឿនប្រទេសចិន ជាមួយនឹងបច្ចេកវិទ្យា Level 3 Autonomous

Khmerpress December 15, 2023 15/12/2023

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW Group ទទួលបានអាជ្ញាប័ណ្ណបើកបររថយន្តសាកល្បងជាលើកដំបូងនៅលើផ្លូវល្បឿនលឿនទីក្រុងសៀងហៃ ប្រទេសចិន ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Self-Driving» ឬ Level 3 Autonomous។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពជាច្រើនបានឱ្យដឹងថា ប្រសិនបើ BMW ធ្វើការបើកបរសាកល្បងរថយន្តម៉ូដែលថ្មីរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Autonomous» ទទួលបានជោគជ័យ និងស្របតាមបទបញ្ញត្តិរបស់ប្រទេសចិននោះ BMW នឹងអាចដាក់លក់រថយន្តនៅក្នុងទីផ្សារប្រទេសចិនហើយ ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក។ គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា L3 Autonomous នេះមិនមែនជាបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តនោះទេ មានន័យថា អ្នកប្រើប្រាស់ត្រូវតែមានវត្តមាននៅក្នុងរថយន្ត ដោយគ្រាន់តែវាអាចធ្វើការបើកបរដោយខ្លួនឯងក្នុងពេលវេលាណាមួយ និងនៅលើផ្លូវណាមួយប៉ុណ្ណោះ។ ខណៈបច្ចេកវិទ្យាថ្មីរបស់ BMW នេះវាមានសមត្ថភាពរក្សាល្បឿន និងចម្ងាយពីរថយន្តផ្សេងដែលស្ថិតក្នុងពេលបើកបរដូចគ្នា រក្សារគន្លងផ្លូវ និងផ្តល់សញ្ញាពីបញ្ហាចរាចរណ៍ជាដើម៕​ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌូណេស៊ីបន្ធូរបន្ថយច្បាប់ពន្ធលើការនាំចូលរថយន្តអគ្គិសនី ដើម្បីទាក់ទាញការវិនិយោគ

Khmerpress December 14, 2023 14/12/2023

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដល់ក្រុមហ៊ុនផលិតរថយន្តដែលមានគម្រោងសាងសង់រោងចក្ររថយន្តអគ្គិសនីសម្រាប់ការនាំចូលរថយន្តអគ្គិសនីទាំងមូលរហូតដល់ឆ្នាំ២០២៥ ខណៈដែលរដ្ឋាភិបាលទីក្រុងហ្សាការតាកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោមបទប្បញ្ញត្តិថ្មីដែលបានចុះហត្ថលេខានៅថ្ងៃទី៨ ខែធ្នូ និងបានចេញផ្សាយក្នុងសប្តាហ៍នេះ ក្រុមហ៊ុនដែលបានវិនិយោគលើរោងចក្ររថយន្តអគ្គិសនី កំពុងមានផែនការបង្កើនការវិនិយោគលើរថយន្តអគ្គិសនី ឬកំពុងមានផែនការវិនិយោគ នឹងមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធនេះ។ ច្បាប់ថ្មីនេះនឹងលុបចោលពន្ធនាំចូល និងពន្ធលើការលក់ទំនិញប្រណីតលើរថយន្តមិនមូលដែលនាំចូល ហើយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដែលប្រមូលដោយរដ្ឋាភិបាលថ្នាក់ខេត្ត។ ច្បាប់ពីមុនបានផ្តល់ការលើកទឹកចិត្តទាំងនេះដល់តែការនាំចូលយានយន្តកាប់សាច់សម្រាប់ធ្វើជាគ្រឿងបន្លាស់ និងដំឡើងក្នុងប្រទេសដើម្បីលក់។ ប្រទេសឥណ្ឌូណេស៊ីគឺជាទីផ្សាររថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា ចំនួនរថយន្តដែលក្រុមហ៊ុនអាចនាំចូលបានគឺអាស្រ័យលើទំហំវិនិយោគ និងការអភិវឌ្ឍរបស់រោងចក្រ ហើយត្រូវតែមានការយល់ព្រមពីក្រសួងវិនិយោគ។ លោក Rachmat Kaimuddin អនុប្រធានមួយរូបមកពីក្រសួងសម្របសម្រួលកិច្ចការវិនិយោគនិងកិច្ចការសមុទ្រ ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃពុធថា ក្រឹត្យថ្មីនេះនឹងជួយក្រុមហ៊ុនផលិតរថយន្តក្នុងការកសាងទីផ្សាររបស់ពួកគេនៅក្នុងប្រទេសតាមរយៈការនាំចូលអគ្គិសនី។ លោកបានមានប្រសាសន៍ថា៖ «យើងព្យាយាមធ្វើឱ្យមានវឌ្ឍនភាព ព្រោះនៅពេលដែលយើងបានបង្កើតឧស្សាហកម្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ី (ឧស្សាហកម្ម) អាគុយក៏នឹងមកដែរ ហើយយើងមាន (វត្ថុធាតុដើម) រួចហើយ ហើយអាចបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់បាន»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Apple ណែនាំមុខងារសុវត្ថិភាពថ្មីមួយដល់អ្នកប្រើ iPhone ដើម្បីការពារពីការលួចទូរស័ព្ទ

Khmerpress December 14, 2023 14/12/2023

(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.2 ជាផ្លូវការក្នុងសប្តាហ៍នេះ Apple បានបង្ហើបថានៅជំនាន់បន្ទាប់កំណែ iOS 17.3 ខ្លួននឹងបញ្ចេញមុខងារសុវត្ថិភាពថ្មីមួយដែលមានឈ្មោះថា «Stolen Device Protection»។ មុខងារថ្មីនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ iPhone ទាំងអស់ដើម្បីការពារលេខកូដសម្ងាត់ និងព័ត៌មានសំខាន់ៗក្នុងករណី iPhone ត្រូវបានចោរលួច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារ «Stolen Device Protection» ថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងដែលសកម្មជាងគេដូចជាទីតាំងកន្លែងធ្វើការ និងនៅផ្ទះជាដើម។ ប្រសិនបើក្នុងករណីទីតាំងស្មាតហ្វូននៅឆ្ងាយពីទីតាំងដែលបានកំណត់នោះ មុខងារថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ប្រើមុខងារ FaceID ឬស្កេនក្រយ៉ៅដៃបន្ថែមទៀតពីលេខកូដសម្ងាត់ ខណៈដែលមុខងារទាំងនេះនឹងការពារទាំងការបើកសោរស្មាតហ្វូន Apple Pay និង Apple ID ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ Apple នឹងបន្ថែមកម្រិតសុវត្ថិភាព «Lockdown Mode» បន្ថែមទៀតពីលើមុខងារ Stolen Device Protection ដូច្នេះប្រសិនបើលេខកូដសម្ងាត់ផ្សេងៗត្រូវបានគេលួចនោះក៏គ្មានបញ្ហាក្នុងការបើកចូលស្មាតហ្វូននោះទាំងនោះផងដែរ។ គួរជម្រាបដែរថា មុខងារថ្មីនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនោះទេ […]

រដ្ឋមន្ត្រីជប៉ុន ៤រូប សុំលាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយ

Khmerpress December 14, 2023 14/12/2023

(តូក្យូ)៖ រដ្ឋមន្ត្រីជប៉ុន៤រូប បានដាក់លិខិតលាលែងចេញពីតំណែង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ខណៈប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្លាក់ចុះស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។ វិបត្តិនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida កើតមានឡើង ក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីរបស់លោកមួយចំនួន បានទទួលសំណូក ៥០០លានយ៉េន ឬស្មើនឹងជាង ៣.៤លានដុល្លារ។ រដ្ឋមន្ត្រីដែលបានលាលែងចេញពីតំណែង ក្នុងនោះរួមមាននាយខុទ្ទការល័យ នាយករដ្ឋមន្ត្រី លោក Hirokazu Matsuno រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក Yasutoshi Nishimura រដ្ឋមន្ត្រីមហាផ្ទៃ លោក Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម លោក Ichiro Miyashita។ បន្ថែមពីលើនេះ លោកស្រី Michiko Ueno ជាទីប្រឹក្សាពិសេសរបស់លោក Kishida រួមទាំងអនុរដ្ឋមន្ត្រី៥រូបផ្សេងទៀត ក៏បានសម្រេចចិត្តលាលែងចេញពីតំណែងផងដែរ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន ក្រុមរដ្ឋអាជ្ញាអាចនឹងចុះឆែកឆេរការិយាល័យ និងសួរចម្លើយសមាជិកសភាជាច្រើនរូប […]

ផលិតករល្បី James Cameron បញ្ជាក់ជាថ្មីថា រឿង «Avatar 3» កំពុងដំណើរការផលិត សម្រាប់ត្រៀមបញ្ចាំងនៅឆ្នាំ២០២៥ខាងមុខ

Khmerpress December 13, 2023 13/12/2023

(បរទេស)៖ ផលិតករ និងជាអ្នកដឹកនាំភាពយន្តល្បីម្ចាស់ស្នាដៃ «Titanic» និង «Avatar» លោក James Cameron បានបញ្ជាក់ជាថ្មីពីកាលបរិច្ឆេទបញ្ចេញរឿង «Avatar» វគ្គ៣ និងបង្ហើបថា កំពុងស្ថិតក្នុងដំណាក់កាលផលិត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តនៅអំឡុងឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន People នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ផលិតករម្ចាស់ពានរង្វាន់អូស្ការ ផ្នែកអ្នកដឹកនាំឆ្នើមរូបនេះ បាននិយាយប្រាប់ People ថា ភាពយន្តនេះកំពុងផលិត និងគ្រោងចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោកបានបន្ថែមថា «ពួកយើងបានថតរឿងវគ្គ៣ និងការថតសកម្មភាពផ្ទាល់លើកទី៣នេះ ហើយយើងថែមទាំងបានថតសម្រាប់វគ្គ៤បន្តទៀត ដោយសារតែតួអង្គក្មេងៗរបស់យើងទាំងអស់គ្នា នឹងមានការចូលរួមសម្តែងយ៉ាងច្រើន»។ ​​ ផលិតករឆ្នើមដែលមានស្នាដៃសុទ្ធតែកើបប្រាក់ចំណូលបានរាប់ពាន់លានដុល្លាររូបនេះ បានបន្ថែមថា សម្រាប់រឿង «Avatar» វគ្គ៤ គឺគ្រោងនឹងបញ្ចាំងនៅឆ្នាំ២០២៩។ គួរជម្រាបថារឿង «Avatar» របស់ Cameron ដែលបញ្ចេញនៅឆ្នាំ២០២២ រកចំណូលបានរហូតដល់ ២.៣ពាន់លានដុល្លារទូទាំងពិភពលោក។ ខ្សែភាពយន្ត «Avatar» វគ្គដំបូង ដែលចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ ត្រូវបានគេដឹងថា កាន់កាប់តំណែងខ្សែភាពយន្ត […]

រដ្ឋាភិបាលអាមេរិកកំពុងពិភាក្សាជាមួយ Nvidia អំពីការលក់បន្ទះឈីប AI ទៅកាន់ប្រទេសចិន

Khmerpress December 13, 2023 13/12/2023

(បរទេស)៖ នៅសប្តាហ៍នេះរដ្ឋាភិបាលអាមេរិក បាននឹងកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia អំពីការលក់បន្ទះឈីប AI ទៅឱ្យប្រទេសចិន។ ប៉ុន្តែក្នុងនោះអាមេរិកសង្កត់ធ្ងន់ថា Nvidia មិនអាចលក់បន្ទះឈីបទំនើបបំផុតរបស់ខ្លួនទៅឱ្យចិនបាននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់អាមេរិកចំនួន ៣រួមមាន Nvidia, Micron និង AMD គឺជាគោលដៅចម្បងដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកដែលជាប់ក្នុងជម្លោះរវាងប្រទេសចិន និងរដ្ឋបាល Biden។ កាលខែកញ្ញាកន្លងទៅ Nvidia ធ្លាប់បាននិយាយថា មន្ត្រីអាមេរិកបានស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូរកំពូលពីសម្រាប់ការងារបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសចិន ទាំងនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពជាតិ។ តាមរយៈរបាយការណ៍ចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃច័ន្ទថា Nvidia «អាចលក់បន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិនបាន តែអនុញ្ញាតជាពិសេសសម្រាប់តែបន្ទះឈីប AI ប្រើក្នុងកម្មវិធីពាណិជ្ជកម្ម (commercial applications) ប៉ុណ្ណោះ នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់បន្ទះឈីបដែលមានថាមពលខ្លាំង និងជាម៉ូដែលជំនាន់ទំនើបចុងក្រោយនោះទេ»។ គួរជម្រាបដែរថា បច្ចុប្បន្ននេះ Nvidia និងរដ្ឋាភិបាលអាមេរិកកំពុងស្ថិតក្នុងកិច្ចពិភាក្សានៅឡើយនោះទេ។ គេសង្ឃឹមថា Nvidia នឹងអាចនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន […]