ព័ត៌មានអន្តរជាតិ

តុលាការធម្មនុញ្ញថៃ ធ្លាប់ចេញសាលក្រមរំលាយគណបក្សនយោបាយចំនួន១១១ ចាប់តាំងពីឆ្នាំ១៩៩៧ មក

Liny Chan September 2, 2025 02/09/2025

(បាងកក)៖ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ តុលាការធម្មនុញ្ញថៃបានចេញសាលក្រមរំលាយគណបក្សនយោបាយចំនួន ១១១ ក្នុងនោះភាគច្រើនជាគណបក្សគាំទ្រប្រជាធិបតេយ្យ។ តុលាការមួយនេះបានរំលាយគណបក្សចំនួន៣ ដែលត្រូវបានបង្កើត ឬមានទំនាក់ទំនងជាមួយលោក Thaksin ក្នុងនោះរួមានគណបក្ស Thai Rak Thai ក្នុងឆ្នាំ២០០៧ និងគណបក្ស People’s Power Party នៅឆ្នាំ២០០៨ ក្រោមបទចោទថាគណបក្សទាំង២នេះលួចបន្លំសន្លឹកឆ្នោត។ នៅឆ្នាំ២០០៩ គណបក្ស Thai Raksa Chart ជាគណបក្សមួយមានទំនាក់ទំនងជាមួយលោក Thaksin ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលសម្រាប់ការធ្វើសកម្មភាព មានចរិតបង្កអរិភាពចំពោះរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីបក្សនេះបានតែងតាំងព្រះនាងម្ចាស់ម្នាក់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងឆ្នាំ២០២០ គណបក្ស Future Forward ត្រូវបានរំលាយក្រោមបទ ចោទពាក់ព័ន្ធនឹងកម្ចីខុសច្បាប់ និងបានហាមគណៈនាយកប្រតិបត្តិនៃគណបក្សនេះ មិនឱ្យធ្វើនយោបាយ១០ឆ្នាំ។ រហូតដល់ឆ្នាំ២០២៤ គណបក្ស Move Forward ដែលជាអតីតគណបក្ស Future Forward និងដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ត្រូវបានរំលាយចោលដោយសារតែការធ្វើយុទ្ធនាការទាមទារឱ្យមានការធ្វើកំណែទម្រង់ច្បាប់ ស្ដីពីការប្រមាថព្រះមហាក្សត្រ ដោយតុលាការធម្មនុញ្ញចាត់ទុកថា នេះជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយមអាស្រ័យលើរដ្ឋធម្មនុញ្ញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះត្រូពិក Nongfa នាំមកនូវទឹកជំនន់ធ្ងន់ធ្ងរទូទាំងខេត្ត Phetchabun ប្រទេសថៃ

Liny Chan September 1, 2025 01/09/2025

(បាងកក)៖ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិច Nongfa បាននាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍ នៅទូទាំងខេត្ត Phetchabun ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ The Nation។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីណែនាំជាសាធារណៈ ដោយបញ្ជាក់ថា តំបន់រងគ្រោះខ្លាំងជាងគេគឺស្រុក Lom Sak ជាទីដែលទន្លេ Pa Sak បានបាក់ច្រាំង។ ទឹកទន្លេហក់ឡើងយ៉ាងលឿន បណ្តាលឱ្យបាក់ទំនប់ជាច្រើន និងជន់លិចផ្លូវទាំងអស់នៅក្នុងស្រុក។ ទឹកជំនន់ភ្លាមៗ បានជន់លិចអគាររដ្ឋាភិបាល រួមទាំងការិយាល័យស្រុក សាលប្រជុំ ប៉ុស្តិ៍នគរបាល និងតុលាការខេត្ត ព្រមទាំងអាជីវកម្ម ផ្សារ និងផ្ទះសម្បែង។ DDPM បានឱ្យដឹងទៀតថា កម្រិតទឹកហក់ឡើងខ្ពស់ជាងពេលមុនៗ ដោយស្ថានីយ៍នៅក្នុងស្រុក Lom Kao មានកម្រិត ១២.៦ម៉ែត្រ មុនពេលជន់លិច។ ភ្លៀងធ្លាក់ខ្លាំងបំផុត ក៏ត្រូវបានកត់ត្រានៅក្នុងស្រុក Nam Nao និងស្រុក Lak Dan ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរបួស ក្នុងការញ្ជួយដីនៅអាហ្វហ្កានីស្ថាន

Liny Chan September 1, 2025 01/09/2025

(កាប៊ុល)៖ ការរញ្ជួយដីកម្រិត ៦រ៉ិចទ័រ បានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់ និងរងរបួស នៅប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Reuters។ អាជ្ញាធរនិយាយថា ការរញ្ជួយដីជម្រៅ ១០គីឡូម៉ែត្រ បានកើតឡើងនៅខេត្ត Kunar ភាគឦសានអាហ្វហ្គានីស្ថាន ខណៈក្រុមសង្គ្រោះកំពុងស្វែងរកអ្នកនៅមានជីវិត តាមគំនរផ្ទះបាក់បែកផ្ទះ។ ក្រសួង​សុខាភិបាល​បានឱ្យដឹងថា តាមរបាយការណ៍​ដំបូង​ ​អ្នក​ស្លាប់មាន​ចំនួន ៣០នាក់​នៅ​ក្នុង​ភូមិ​តែ​មួយប៉ុណ្ណោះ ហើយមាននៅ​ទីតាំងផ្សេងទៀត​។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Sharafat Zaman បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសមានច្រើន ប៉ុន្តែដោយសារកន្លែងខ្លះពិបាកទៅដល់។ អ្នករបួសរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយតួលេខទំនងជាកើនឡើង។ ក្រុមសង្គ្រោះកំពុងធ្វើការនៅក្នុងស្រុកជាច្រើន នៃខេត្ត Kunar ដែលជាតំបន់ភ្នំ និងថ្ម ជាប់ព្រំដែនជាមួយតំបន់ Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃ បណ្ដាលឱ្យមនុស្ស ២នាក់រងរបួស

Liny Chan September 1, 2025 01/09/2025

(បាងកក)៖ ប៉ូលិសថៃបានឱ្យដឹងនៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបានកើតឡើងជាបន្តបន្ទាប់ នៅក្នុងខេត្ត Narathiwat ដោយបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស និងបង្កការខូចខាតដល់យានយន្ដមួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ ការិយាល័យទំនាក់ទំនងសាធារណៈក្នុងខេត្ត Narathiwat បានរាយការណ៍ពីការវាយប្រហារបំផ្ទុះគ្រាប់បែក និងសកម្មភាពបង្កការខូចខាតនៅឯទីតាំងចំនួន៦ នៅក្នុងស្រុកចំនួន៥ នៃខេត្តដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃមួយនេះកាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា។ ករណីផ្ទុះគ្រាប់បែកដំបូងបានកើតឡើងនៅម៉ោង ៧៖៤០នាទីយប់ នៅពេលក្រុមឧទ្ទាមផ្ដាច់ខ្លួន បានដុតសំបកកង់រថយន្ដ និងបង្កៃវត្ថុសង្ស័យនៅក្បែរផ្លូវ Highway 4056 ស្ថិតនៅក្បែរផ្លូវដែកមួយខ្សែក្នុងស្រុក Ban Aibatu ស្រុក Su-ngai Padi។ ១០នាទីក្រោយមក ការផ្ទុះគ្រាប់បែកលើកទី២ បានកើតឡើងនៅម៉ោង ៧៖៥០នាទីយប់នៅក្បែរកន្លែងកើតហេតុខាងលើ នៅពេលរថយន្តមួយគ្រឿងរបស់អាជ្ញាធរធ្វើដំណើរឆ្លងកាត់ ដោយបណ្ដាលឱ្យមនុស្ស២នាក់រងរបួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីរបស់ក្រុមឧទ្ទាមហ៊ូទី និងរដ្ឋមន្រ្តីមួយចំនួនទៀត បាត់បង់ជីវិតក្នុងការវា.យប្រ.ហាររបស់អ៉ីស្រាអែល លើរដ្ឋធានីប្រទេសយេម៉ែន

Nisaiy KP August 31, 2025 31/08/2025

(សាណា)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បាននិយាយថា នាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីមួយចំនួនផ្សេងទៀតនៃរដ្ឋាភិបាលរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អ៉ីស្រាអែល លើរដ្ឋធានី Sanaa។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានក្រុមប្រឹក្សានយោបាយរបស់ហ៊ូទី លោក Mahdi al-Mashat បានបន្ថែមថា ក្រៅពីអ្នកស្លាប់ មានមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ខ្លឹមសារលម្អិតជាងនេះទៀត​ឡើយ។ កាលពីថ្ងៃសុក្រ អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានកំណត់គោលដៅលើថ្នាក់ដឹកនាំ​និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ ហើយខ្លួនកំពុងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយប្រហារនោះ។ លោក Ahmad Ghaleb al-Rahwi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីរបស់ហ៊ូទី កាលពីមួយឆ្នាំមុន ប៉ុន្តែមេដឹកនាំពិតជាក់ស្តែង គឺឧបនាយករដ្ឋមន្រ្តីរបស់លោកឈ្មោះ Mohammed Miftah ដែលកាលពីថ្ងៃសៅរ៍ ត្រូវបានតែងតាំងឱ្យទទួលបន្ទុកភារកិច្ចនាយករដ្ឋមន្រ្តី។ លោក Rahwi ត្រូវគេមើលឃើញថាគ្រាន់តែជាអ្នកតំណាងប៉ុណ្ណោះ ដែលមិនស្ថិតក្នុងចង្កោមផ្ទៃក្នុងនៃថ្នាក់ដឹកនាំហ៊ូទីនោះទេ។ លោកធ្លាប់ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh ដែលត្រូវហ៊ូទីទម្លាក់ចេញពីអំណាច នៅទីក្រុង Sanaa កាលពីចុងឆ្នាំ២០១៤ […]

ប្រធានាធិបតីឥណ្ឌូណេស៉ី លុបចោលគម្រោងទស្សនកិច្ចទៅចិន ក្រោយផ្ទុះបាតុកម្មនៅក្នុងប្រទេស

Nisaiy KP August 31, 2025 31/08/2025

(ហ្សាការតា)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo ចង់នៅបន្តឃ្លាំមើលស្ថានការណ៍ក្នុងប្រទេស​ដោយផ្ទាល់ ហើយស្វែងរកដំណោះស្រាយដែលប្រសើរបំផុត ដូច្នេះហើយលោកសុំអភ័យទោសចំពោះរដ្ឋាភិបាលចិន ដែលរូបលោក​មិនអាចទៅចូលរួមតាមការអញ្ជើញ។ បើតាមលោក Prasetyo គម្រោងធ្វើទស្សនកិច្ចទៅចូលរួមមហាសន្និបាត UN ក្នុងខែកញ្ញានេះ ក៏កំពុងស្ថិតក្រោមការពិចារណាលុបចោលផងដែរ។ គួរបញ្ជាក់ថា ការផ្ទុះបាតុកម្មខាងលើ ដែលជាការធ្វើតេស្តធំលើកដំបូងបំផុត សម្រាប់រដ្ឋាភិបាលលោក Prabowo ដែលទើបឡើង​កាន់អំណាចបានជិតមួយឆ្នាំ បានចាប់ផ្តើមនៅទីក្រុងហ្សាការតាក្នុងសប្តាហ៍នេះ ជុំវិញការដំឡើងប្រាក់បៀវត្សរ៍ឱ្យតំណាងរាស្រ្ត ហើយបានវិវត្តកាន់តែធ្ងន់ធ្ងរខ្លាំង បន្ទាប់ពីរថយន្តប៉ូលិសបានបើកបុកជនស៉ីវិលម្នាក់ស្លាប់ អំឡុងបាតុកម្មតវ៉ារបស់និស្សិតមួយក្រុម កាលពីយប់ថ្ងៃព្រហស្បតិ៍៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្យុះត្រូពិក Nongfa អាចនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងជេីងប្រទេសថៃ

Nisaiy KP August 31, 2025 31/08/2025

(បាងកក)៖ ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់ និងទឹកជំនន់ដែលអាចកើតមាននៅទូទាំងភាគខាងជើង ភាគឦសាន ភាគកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងស្ទេីរពាសពេញប្រទេស។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ខ្យល់ព្យុះត្រូពិចនៅសមុទ្រចិនខាងត្បូងផ្នែកខាងលើ បានវាយលុកកាន់តែខ្លាំង ទៅជាព្យុះត្រូពិច និងស្ថិតនៅចំងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Quang Binh ប្រទេសវៀតណាម ជាមួយនិងអតិបរមាប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែសីហា វាទំនងជាចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលរំកិលចូលទៅភាគខាងជើងប្រទេសឡាវ ហើយក្លាយជាប្រព័ន្ធសម្ពាធទាបសកម្មដល់ភាគខាងជើង និងភាគឦសានប្រទេសថៃ រហូតដល់ថ្ងៃទី៣១ ខែសីហា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សភាថៃកំណត់កាលបរិច្ឆេទបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី៣-៥ ខែកញ្ញា

Liny Chan August 30, 2025 30/08/2025

(បាងកក)៖ គេហទំព័ររដ្ឋសភាថៃ បានចេញផ្សាយសេចក្តីជូនដំណឹង និងរបៀបវារៈសម្រាប់សម័យប្រជុំសភាវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ដែលគេរំពឹងថា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស។ គួរបញ្ជាក់ថា ការកំណត់កាលបរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យសភាត្រូវស្វែងរកនាយករដ្ឋមន្ត្រីថ្មីមួយរូប ដើម្បីដឹកនាំរដ្ឋាភិបាលបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទស្សនកិច្ចរបស់លោក Modi នៅចិន នឹងផ្តោតលើបញ្ហាជាច្រើន រាប់ចាប់ពីកំពង់ផែទំនិញ រហូតដល់បញ្ហាទិដ្ឋាការ

Liny Chan August 29, 2025 29/08/2025

(SHANGHAI, ចិន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។ ការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ ២០២០ បានរុញច្រានទំនាក់ទំនងចិន-ឥណ្ឌាចូលទៅក្នុងភាពជាប់គាំង គ្មានកិច្ចសន្ទនា ផ្អាកជើងហោះហើរត្រង់ និងបង្កកទិដ្ឋាការជាដើម។ ឥណ្ឌាក៏បានហាមប្រាមកម្មវិធី TikTok និងកម្មវិធីរបស់ចិន ជាង ២០០ផ្សេងទៀត ខណៈការវិនិយោគរបស់ចិន ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ រីឯភាពការមិនជឿទុកចិត្តគ្នា បានរាលដាលលើសពីវិស័យនយោបាយ។ ខណៈលោក Modi កំពុងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ច ម្ចាស់អាជីវកម្មធំៗរបស់ឥណ្ឌា កំពុងគិតគូពីឡើងវិញអំពីអាជីវកម្មរបស់ខ្លួន និងកត្តានយោបាយ។ ក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍ Globevisa Group មានមូលដ្ឋាននៅសិង្ហបុរី ហុងកុង និងទីក្រុងឡុងដ៍ បានប្រាប់ CNA […]

ថៃ ប្រឈមមុខនឹងព្យុះស៉ីក្លូនត្រូពិក នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

Liny Chan August 29, 2025 29/08/2025

(បាងកក)៖ ប្រទេសថៃ បន្តប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលប្រព័ន្ធសម្ពាធទាបអាចប្រែក្លាយ ទៅជាព្យុះស៉ីក្លូនត្រូពិច។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស ខណៈដែលខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញភាគខាងជើង មានឥទ្ធិពលមកពីប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបន្តប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ផ្សេងៗ។ អាជ្ញាធរ​អំពាវនាវ​ឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន ​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង ពិសេស​នៅតាម​តំបន់​ជិត​ផ្លូវទឹក ជើងភ្នំ និង​តំបន់​ទំនាប​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News