ព័ត៌មានអន្តរជាតិ

ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក

Khmerpress October 16, 2023 16/10/2023

(ហ្កាហ្សា)៖ ប្រជាជនក្នុងតំបន់ហ្កាហ្សា ជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈ អ៉ីស្រាអែល បន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ជាការត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សច្រើនជាង ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ចំណែក អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា អស់រយៈពេល ជាងមួយសប្ដាហ៍មកហើយ ដោយសម្លាប់មនុស្សយ៉ាងហោច ២,៦៧០នាក់ ភាគច្រើនជាជនស៊ីវិល។ ប្រជាជនប៉ាឡេស្ទីន បានប្រមែប្រមូលឥវ៉ាន់គ្រប់យ៉ាងដែលពួកគេអាចយកតាមខ្លួនបាន ដោយដឹកតាមយានជំនិះមានម៉ូតូកង់បី រថយន្ដ និងសត្វលា។ ពលរដ្ឋក្នុង តំបន់ហ្កាហ្សាម្នាក់ឈ្មោះ ម៉ូណា អាប់ដែល ហាមីត (Mona Abdel Hamid) មានអាយុ ៥៥ឆ្នាំ ដែលបានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ទីក្រុងរ៉ាហ្វាស់ (Rafah) ស្ថិតនៅភាគខាងត្បូង បានប្រាប់ AFP ថា «គ្មានឡើយអគ្គិសនី ទឹក និងអ៉ីនធើណិត។ ខ្ញុំមានអារម្មណ៍ថា […]

យោធាអ៉ីស្រាអែល អះអាងថាអ្នកបាត់បង់ជីវិតក្នុងការវា.យប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

Khmerpress October 11, 2023 11/10/2023

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចំនួនពលរដ្ឋថៃដែលបាត់បង់ជីវិតកើនដល់ ១៨នាក់ ដោយសារជម្លោះអ៉ីស្រាអែល-ហាម៉ាស

Khmerpress October 10, 2023 10/10/2023

(បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខពលរដ្ឋថៃដែលបាត់បង់ជីវិត នៅក្នុងជម្លោះដ៏ហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas បានកើនដល់១៨នាក់ហើយ ខណៈកាលពីម្សិលមិញគឺត្រឹម១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។ លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានប្រកាសឱ្យដឹងពីតួលេខថ្មីខាងលើនៃអ្នកស្លាប់ ហើយលោកបាននិយាយថា រាជរដ្ឋាភិបាលថៃកំពុងតែធ្វើការ ដើម្បីជម្លៀសជនជាតិថៃរាប់ពាន់នាក់ចេញពីជម្លោះ ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ លោក Jakkapong បាននិយាយថា ជនជាតិថៃខ្ទង់៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យខ្ពស់ ទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនជាតិថៃជាង៣,០០០នាក់ បានស្នើសុំវិលត្រឡប់មកកាន់ប្រទេសថៃវិញ។ ទន្ទឹមគ្នានេះ ជនជាតិថៃ១១នាក់ ក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។ ក្រសួងការបរទេសថៃ បានអះអាងថា រដ្ឋមន្រ្តីការបរទេសថៃ បានធ្វើការទាក់ទងជាប់ជានិច្ចជាមួយសមភាគីអ៉ីស្រាអែល ហើយបានដាក់​សំណើជាផ្លូវការ ដើម្បីសុំឱ្យខាងអ៉ីស្រាអែល ជួយសម្រេចឱ្យបានការដោះលែងចំណាប់ខ្មាំង។ បើយោងតាមក្រសួងការងារនៃប្រទេសថៃ មានពលករថៃសរុបប្រហែល៣០,០០០នាក់ ដែលស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែល ហើយភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។ គួរបញ្ជាក់ថា តួលេខអ្នកស្លាប់នៅខាងអ៉ីស្រាអែល បានកើនដល់ជាង៩០០នាក់ ខណៈនៅខាងតំបន់ហ្កាហ្សាវិញ បានកើនដល់ជាង៧០០នាក់។ ថៃមិនមែនជាប្រទេសតែមួយ ដែលមានពលរដ្ឋក្លាយជាជនរងគ្រោះ ក្នុងអំពើហិង្សារវាងអ៉ីស្រាអែលនិងក្រុម Hamas […]

អារ៉ាប៊ីសាអូឌីត ដាក់សំណើសុំសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣៤ តែម្នាក់ឯង

Khmerpress October 10, 2023 10/10/2023

(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីជំហានទី២ របស់ខ្លួន ដើម្បីចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០៣៤ ដាច់ដោយឡែកតែម្នាក់ឯង។ ប្រទេសដែលស្ថិតនៅទ្វីបអាស៊ីមួយនេះ បានដាក់លិខិតបង្ហាញពីបំណង ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃចន្ទរួចរាល់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) លោក Yasser Al Misehal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ២០៣៤ ហើយការដាក់លិខិតផ្លូវការនេះ ជាការបន្តដំណើររបស់យើង ដើម្បីធ្វើឲ្យក្តីសុបិន្តរបស់យើង ក្លាយជាការពិតផងដែរ»។ លោកបន្ថែមថា «យើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ហាញការប្រកួតប្រជែងឲ្យបានខ្លាំង តាមដែលអាចធ្វើទៅបាន ដែលនឹងជួយឲ្យពិភពលោករួបរួមគ្នា តាមរយៈកីឡាបាល់ទាត់នេះ»។ សូមជម្រាបថា កាលពីសប្តាហ៍មុន FIFA បានប្រកាសថា ប្រទេសម៉ារ៉ុក, អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើម្ចាស់ផ្ទះWorld Cup […]

អ៉ីស្រាអែលប្រកាសបិទខ្ទប់ទាំងស្រុងលើតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឬឥន្ធនៈ ឡើយ

Khmerpress October 10, 2023 10/10/2023

ហ្សេរុយសាឡឹម)៖ ថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ជិតទាំងស្រុងតែម្តងចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»។ គួរបញ្ជាក់ថា ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរង ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួន​បានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែលរងការលុកលុយដោយពួក Hamas។ ទន្ទឺមគ្នា អ៉ីស្រាអែលក៏បាននិងកំពុងបន្ត​ធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរ ទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សប្រហែល១,២០០នាក់ហើយបានស្លាប់ […]

ថៃប្រកាសថា មានពលរដ្ឋខ្លួន ១២នាក់បានបាត់បង់ជីវិតដោយការវាយ​ប្រហារនៅអ៊ីស្រាអែល ខណៈ ១១នាក់ផ្សេងទៀត កំពុងត្រូវបានគេចាប់ខ្លួន

Khmerpress October 9, 2023 09/10/2023

ថៃ៖ ក្រសួងការបរទេសនៃប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះបានប្រកាសថា មានពលរដ្ឋថៃចំនួន ១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋថៃចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនផងដែរ។ យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់ពលរដ្ឋថៃម្នាក់ៗ ដែលបានស្លាប់បាត់បង់ជីវិតនិងកំពុងត្រូវបានចាប់ខ្លួនទាំងនោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ហើយ ដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារខាងលើនេះ ខណៈបើគិតបញ្ជូលទាំងជនរងគ្រោះផ្សេងៗទៀតនោះគឺហេតុការណ៍វាយប្រហារដ៏ឃោរឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ជប៉ុន ចេញសេចក្ដីណែនាំពី «រលកស៊ូណាមិ» សម្រាប់តំបន់ឆ្នេរ

Khmerpress October 9, 2023 09/10/2023

(តូក្យូ)៖ ជប៉ុន បានចេញសេចក្ដីណែនាំពីរលកស៊ូណាមិ នៅតាមតំបន់មួយចំនួនស្ថិតនៅតាមបណ្ដោយឆ្នេរនៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះ បន្ទាប់ពីមាន គ្រោះរញ្ជួយដីតូចៗកើតឡើងជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមការឱ្យដឹងពីអាជ្ញាធរឧតុនិយមជប៉ុន រលកស៊ូណាមិ មានកម្ពស់ ៦០សង់ទីម៉ែត្រ បានវាយប្រហារលើកោះហាឈីចូជីម៉ា (Hachijojima) ដែលស្ថិតនៅចម្ងាយ ២៨០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងតូក្យូ ខណៈរលកកម្ពស់ ៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅខេត្ត កូឈី (Kochi) នៃភាគខាងលិច និងកម្ពស់ ២០សង់ទីម៉ែត្រ នៅខេត្តមីយ៉ាងហ្សាគី (Miyazaki) នៃភាគខាងត្បូងប្រទេសជប៉ុន។ ភា្លមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាតនៅឡើយទេ ប៉ុន្តែ អាជ្ញាធរក្នុងទីក្រុងតាតេយ៉ាម៉ា (Tateyama) នៃខេត្តឈិបា (Chiba) បានជំរុញឱ្យប្រជាជនរស់នៅតាមបណ្ដោយឆ្នេរជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយការចេញសេចក្ដីណែនាំ ពីរលកស៊ូណាមិ។ គួរបញ្ជាក់ថា ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានរាយការណ៍ពីការរញ្ជួយដីតូចៗជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ដោយក្នុងនោះរញ្ជួយដីខ្លាំងបំផុតមានកម្រិត ៥.៤រ៉ិចទ័រ ត្រូវបានកត់ត្រានៅម៉ោង ៥៖១៧នាទីព្រឹកថ្ងៃចន្ទនេះ និងស្ថិតនៅចម្ងាយ ៥៥១គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង Shimoda។ ការចេញសេចក្ដីណែនាំ […]

អ្នកបាត់បង់ជីវិតកើនលើស ១,១០០នាក់ ទាំងនៅក្នុងអ៉ីស្រាអែល និងតំបន់ហ្កាហ្សា

Khmerpress October 9, 2023 09/10/2023

(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយ​បញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។ ជាការសងសឹក អ៉ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៉ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៉ីស្រាអែល។ គួរបញ្ជាក់ថា […]

លំដាប់ព្រឹត្តិការណ៍សំខាន់ៗនៃតានតឹងដែលបានផ្ទុះឡើង នៅក្នុងជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

Nisaiy KP October 8, 2023 08/10/2023

(ហ្សេរុយសាឡឹម)៖ នាចុងសប្តាហ៍នេះ អំពើហិង្សាបានពុះកញ្រ្ជោលឡើងយ៉ាងខ្លាំងក្លាបំផុត រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីក្រុម Hamas ដែលគ្រប់គ្រងតំបន់ Gaza បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល ហើយជាលទ្ធផលភាគីទាំងសងខាង បាន​មើលឃើញមនុស្សស្លាប់សរុបរាប់រយនាក់ និងរបួសរាប់ពាន់នាក់។ ខាងក្រោមនេះជាលំដាប់ព្រឹតិ្តការណ៍សំខាន់ៗ នៃការកើនឡើង​ភាពតានតឹងនៅក្នុង បញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន៖ ខែសីហា ឆ្នាំ២០០៥៖ កងកម្លាំងរបស់អ៉ីស្រាអែល ទីបំផុតបានដកថយចេញពីតំបន់ Gaza Strip គឺរយៈពេល៣៨ឆ្នាំ ក្រោយបានដណ្តើម​កាន់កាប់តំបន់នោះពីអេហ្ស៉ីប អំលុងសង្រ្គាមមជ្ឈិមបូព៌ា ដោយបានទុកតំបន់ Gaza ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន។ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦៖ ក្រុមហាម៉ាស់ (Hamas) ឈ្នះបានអាសនៈក្នុងសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភាប៉ាឡេស្ទីន។ អ៉ីស្រាអែលនិងសហរដ្ឋអាមេរិក ក៏បានកាត់ផ្តាច់ជំនួយសម្រាប់ប៉ាឡេស្ទីន ដោយសារតែក្រុម Hamas មិនព្រមប្រកាសបោះបង់ចោល​ការប្រើអំពើហិង្សា និងទទួលស្គាល់អ៉ីស្រាអែល។ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៦៖ ក្រុមសកម្មប្រយុទ្ធរបស់ Hamas បានចាប់ខ្លួនទាហានអ៉ីស្រាអែលម្នាក់ឈ្មោះ Gilad Shalit នៅក្នុង​ប្រតិបត្តិការវាយឆ្មក់ឆ្លងព្រំដែន ចេញពីតំបន់ Gaza ជាហេតុបង្កឱ្យមានវាយប្រហារការឆ្លើយតបពីអ៉ីស្រាអែល។ ទាហានរូបនោះត្រូវបានដោះលែងវិញ នៅរយៈពេលជាង៥ឆ្នាំក្រោយមក ក្នុងការដោះដូរអ្នកទោស។ […]

មនុស្សរាប់រយនាក់បានបាត់បង់ជីវិត នៅប្រទេសអ៊ីស្រាអែល និងតំបន់ Gaza ក្រោយការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលរបស់ក្រុម Hamas

Nisaiy KP October 8, 2023 08/10/2023

(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែល បានឱ្យដឹងថា មនុស្សយ៉ាងហោចជាង២០០នាក់បានស្លាប់ ក្នុងការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញា​នឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញ ដោយនឹងកម្ទេចកន្លែងលាក់ខ្លួននានារបស់ក្រុម Hamas នៅតំបន់ Gaza Strip ឱ្យក្លាយទៅជា​ផេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។ រីឯខាងក្រុមមន្រ្តីនៅ Gaza វិញ បានអះអាងថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើតំបន់របស់ខ្លួន ក៏បានផ្តាច់ជីវិតមនុស្ស​យ៉ាងតិច២៣២នាក់ផងដែរ ខណៈជិត១,៧០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុម Hamas បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយ​បញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារអ៉ីស្រាអែលដោយផ្ទាល់ ព្រមទាំងចាប់មនុស្សជាច្រើនយកធ្វើជាចំណាប់ខ្មាំង។ វាគឺជាការកើនឡើងភាពតានតឹងដ៏បង្អូរឈាមបំផុត នៃបញ្ហាវិវាទរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន គិតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ គួរបញ្ជាក់ថា ក្រុមលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុម Hamas ហើយគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល។ នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ នឹងកោះប្រជុំគ្នាបន្ទាន់ ដើម្បីជជែកអំពីស្ថានការណ៍ខាងលើ៕ ផ្ដល់សិទ្ធិដោយ៖ […]