ព័ត៌មានអន្តរជាតិ

ស្រ្តីម្នាក់នៅសិង្ហបុរី ត្រូវចោរតាមប្រព័ន្ធអ៊ីនធឺណិតលួចប្រាក់អស់ ៧៦,០០០ដុល្លារ ក្រោយបញ្ជាទិញនំសែនព្រះខែពីគណនី Facebook មួយនេះ

Khmerpress September 22, 2023 22/09/2023

សិង្ហបុរី៖ ស្រ្តីម្នាក់ត្រូវខាតបង់ប្រាក់អស់ចំនួន ៧៦,០០០ដុល្លារ ក្រោយសម្រចចិត្តបញ្ជាទិញនំសែនព្រះខែតាមប្រព័ន្ធអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញានេះ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Lee ហើយបច្ចុប្បន្នកំពុងបម្រើការងារជានាយកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុអ្នកនាងបានបញ្ជាទិញនំសែនព្រះខែពី Facebook Page មួយ ដែលមានឈ្មោះថា “Sunshine Cake House” ដោយនំនោះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៩,៩០ ដុល្លារ សម្រាប់នំមួយប្រអប់ដែលមាននំតូចៗចំនួន ៨ដុំ។ យ៉ាង​ណាក្តី ក្នុងពេលទូរទាត់ប្រាក់សម្រាប់ទិញនំនោះ គឺគាត់ត្រូវឆ្លងកាត់ការប្រើប្រាស់ App មួយ ដែលកម្មវិធីទូរស័ព្ទនោះការពិតទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចោរអ៉ីនធឺណិត។ ដំណើរការខាងលើនេះបានអនុញ្ញាតឲ្យ ក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតអាចលួចចូលទៅគ្រប់គ្រងទូរស័ព្ទដៃនិងគណនីធនាគាររបស់គាត់បា​ន ហើយបន្ទាប់មកក្រុមចោរក៏លួចផ្ទេរលុយចេញអស់ចំនួន ៧៦,០០០ដុល្លារ។ គិតត្រឹមពេលនេះអ្នកនាង Lee ដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរសិង្ហបុរីរួចហើយ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ៕  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

មិនធម្មតា! BLACKPINK រកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានខ្ទង់ ២៦៥លានដុល្លារ

Khmerpress September 22, 2023 22/09/2023

(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» ដោយជោគជ័យជាមួយនឹងការប្រគំតន្ត្រីចុងក្រោយ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈផលិតកម្ម YG ការប្រគំតន្ត្រីទេសចរណ៍ «Born Pink» បានចេញសម្ដែងនៅ ៣៤ទីក្រុងទូទាំងពិភពលោក ដែលមានចំនួន ៦៦ឆាកក្នុងរយៈពេលមួយឆ្នាំ ដោយចាប់ពីខែតុលាឆ្នាំមុន ខណៈប្រាក់ចំណូលចុងក្រោយ ដែលរកបានគឺខ្ទង់ ២៦៥លានដុល្លារ។ នេះបើបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ផ្អែកតាមការប្រកាសរបស់ YG Entertainment កាលពីថ្ងៃទី២០ ខែកញ្ញា បានឲ្យដឹងថា ការប្រគំតន្ត្រីនេះទាំងមូលមានមនុស្សសរុប ១,៨លាននាក់បានចូលរួមទស្សនា ដែលជាតួលេខច្រើនជាងគេ សម្រាប់ក្រុមចម្រៀងស្រី K-pop។ បន្ថែមពីនេះ សម្រាប់ការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីនេះ រកបានប្រហែល ២៦៥លានដុល្លារ ប៉ុន្តែចំណូលដែល BLACKPINK និង YG ទទួលបានគឺ ១៦៣,៨លានដុល្លារអាមេរិក ធ្វើឲ្យការប្រគំតន្ត្រីរបស់ពួកគេក្លាយជាការប្រគំតន្ត្រីទេសចរណ៍ ដែលរកចំណូលបានខ្ពស់បំផុត ក្នុងចំណោមសិល្បការិនីដែលបានបង្ហាញខ្លួន ក្នុងទសវត្សរ៍ឆ្នាំ២០១០។ […]

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin ជួបពិភាក្សាជាមួយលោក Elon Musk ជុំវិញឧស្សាហកម្មផលិតរថយន្តដើរដោយថាមពលអគ្គិសនី

Khmerpress September 22, 2023 22/09/2023

លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈគណនី X ផ្លូវការរបស់គាត់ថា លោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ក្នុងអំឡុងពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះលោក Srettha Thavisin កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនួបដ៏ពិសេសនោះមានការជជែកពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដូចជា ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណែត Starlink របស់លោក Elon Musk ផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានោះលោកបានប្រាប់លោក Elon Musk ថា រដ្ឋាភិបាលថៃគាំទ្រឲ្យមានការផលិតរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្រទេសថៃឲ្យបានច្រើន ដ្បិតពលរដ្ឋថៃជាច្រើនកំពុងចាប់អារម្មណ៍ក្នុងប្រើប្រាស់រថយន្តប្រភេទនេះយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ថៃជាប្រទេសផលិតរថយន្តធំបំផុតលំដាប់ទី៤តំបន់អាស៊ី ដោយជាមធ្យមថៃបានផលិតរថយន្តក្នុងចន្លោះពី ១,៥ ទៅ ២លានគ្រឿងក្នុងមួយឆ្នាំ ហើយក្នុងនោះរថយន្តប្រមាណជា ៥០%គឺសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លទ្ធផលធ្វើតេស្តបានបង្ហាញថា iPhone 15 Pro/ 15 Pro Max ជាស្មាតហ្វូនដែលសមត្ថភាពបន្ទះឈីបខ្លាំងជាងគេបំផុត

Khmerpress September 20, 2023 20/09/2023

(បរទេស)៖ តាមរយៈការធ្វើតេស្តសមត្ថភាពបន្ទះឈីប A17 Pro កាលពីពេលថ្មីៗនេះនៅលើគេហទំព័រ AnTuTu របស់ចិនបានធ្វើឱ្យ iPhone 15 Pro/ 15 Pro Max ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងជាងគេបំផុត នឹងទទួលបានលទ្ធផលខ្ពស់ទាំងកម្រិត CPU, GPU, MEM និង UX។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពី AnTuTu បានឱ្យដឹងថា ពិន្ទុសរុបរបស់បន្ទះឈីប A17 Pro ដែលបានដាក់ដំណើរការនៅក្នុង iPhone 15 Pro/ 15 Pro Max បានកើនឡើងដល់ ១,៦៤១,៨៨៣ ពិន្ទុ ដោយក្នុងនោះសមត្ថភាព CPU ទទួលបាន ៣៩២,៦៤៣ពិន្ទុ សមត្ថភាព GPU ទទួលបាន ៥៩៧,៧៣៤ពិន្ទុ សមត្ថភាព MEM ទទួលបាន ៣០៦,១៦៤ពិន្ទុ និង UX […]

ថៃទទួលបានភ្ញៀវទេសចរ ១៩លាននាក់គិតត្រឹមខែកញ្ញានេះ

Khmerpress September 20, 2023 20/09/2023

(បាងកក)៖ ក្រសួងទេសចរណ៍ថៃបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៩លាននាក់ក្នុងអំឡុងខែមករាដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការមកដល់របស់ភ្ញៀវទេសចរបរទេសបានបង្កើតប្រាក់ចំណូលចំនួន ៧៩៥ពាន់លានបាត (២២,២៦ពាន់លានដុល្លារ)។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងទេសចរណ៍ថៃថា៖ «ស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃកំពុងបង្ហាញសញ្ញាភាពប្រសើរឡើង»។ សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា ការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិននឹងផ្តល់ការជំរុញបន្ថែមទៀតដល់វិស័យនេះ។ ការមកទស្សនារបស់ភ្ញៀវទេសចរបរទេសត្រូវបានរំពឹងថានឹងកើនឡើង ខណៈពេលដែលឧស្សាហកម្មទេសចរណ៍ចាប់ផ្តើមចូលរដូវកាលមនុស្សដើរកម្សាន្តច្រើនក្នុងសប្តាហ៍នេះ ស្របពេលដែលមានប្រទេសផ្សេងៗដូចជាម៉ាឡេស៊ី និងជប៉ុនមានពេលសម្រាកលម្ហែកាយវែង។ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃមានគម្រោងជំរុញកំណើនទេសចរណ៍ ដោយបានដាក់ចេញវិធានការផ្សេងៗរួមទាំងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថានចាប់ពីថ្ងៃទី២៥ ខែកញ្ញារហូតដល់ចុងខែកុម្ភៈឆ្នាំ២០២៤។ វិស័យទេសចរណ៍ថៃគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលថៃរំពឹងថានឹងមានទទួលបានភ្ញៀវទេសចរចំនួន ២៨ លាននាក់នៅឆ្នាំនេះ ក្នុងឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩,៩លាននាក់ក្នុងនោះមាន ១១ លាននាក់មកពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews​

ឥណ្ឌានិងកាណាដា ប្រកាសបណ្តេញមន្រ្តីទូតគ្នាទៅវិញទៅមក ខណៈទំនាក់ទំនងកើនឡើងភាពតានតឹង

Khmerpress September 19, 2023 19/09/2023

(ញូវដែលី)៖ អ្នកទូតជាន់ខ្ពស់កាណាដាម្នាក់ ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសឥណ្ឌា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងអូតាវ៉ា បានប្រកាសបណ្តេញអ្នកការទូតឥណ្ឌាម្នាក់ ចំពេលដែលភាពតានតឹងហាក់កំពុងកើនឡើងកម្តៅ ជុំវិញករណីឃាតកម្មលើសកម្មជន Sikh ម្នាក់ កាលពីប៉ុន្មានខែកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្តខាងលើរបស់ទីក្រុងញូវដែលី បានឆ្លុះបញ្ចាំងអំពីការកើនឡើងនៃក្តីបារម្ភ ចំពោះការលូកលាន់ជ្រៀតជ្រែកពីសំណាក់ក្រុមអ្នកការទូតរបស់កាណាដា មកលើកិច្ចការផ្ទៃក្នុង​របស់យើង ហើយនិងការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងសកម្មភាពដែលប្រឆាំងនឹងប្រទេសឥណ្ឌា»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្ម នូវការសង្ស័យអំពីការជាប់ទាក់ទងគ្នា រវាងភ្នាក់ងារ​របស់រដ្ឋាភិបាលឥណ្ឌា ជាមួយនិងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនាកន្លងទៅ។ ទីក្រុងញូវដេលី បានច្រានចោលការចោទប្រកាន់របស់កាណាដា ជារឿងមិនសមហេតុផលនិងមានចេតនាមិនល្អ ហើយបានទទូចឱ្យទីក្រុងអូតាវ៉ា ងាកទៅវិធានការផ្លូវច្បាប់ប្រឆាំងនឹង ចលនាប្រឆាំងប្រទេសឥណ្ឌា ដែលធ្វើប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួន។ គួរបញ្ជាក់ថា លោក ហាឌីប សាញ នីចចា (Hardeep Singh Nijjar) អាយុ ៤៥ឆ្នាំត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១៨ […]

នាយករដ្ឋមន្រ្តីថៃ សន្យាដាក់ចេញគោលនយោបាយបន្ធូរបន្ថយការចំណាយ និងលើកកម្ពស់ជីវភាពពលរដ្ឋបន្ថែមទៀត នៅចុងឆ្នាំនេះ

Khmerpress September 18, 2023 18/09/2023

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) បាននិយាយនៅចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនៅចុងឆ្នាំ២០២៣នេះ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការរស់នៅ ដែលរួមមានការបន្ធូរបន្ថយតម្លៃអគ្គិសនីជាបណ្តើរៗ និងការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ដើម្បីទប់ទល់នឹងតម្រូវការទន់ខ្សោយលើការនាំចេញរបស់ថៃ និងភាពជឿជាក់កម្រិតទាបរបស់អ្នកវិនិយោគ លោក ស្រេតថា និងក្រុមចម្រុះទាំង ១១ក្នុងរដ្ឋាភិបាលរបស់លោក បានសន្យាធ្វើឲ្យសេដ្ឋកិច្ចថៃរស់ឡើងវិញ ជាមួយនឹងការដាក់ចេញនូវវិធានការប្រជានិយមជាបន្តបន្ទាប់ ដែលរួមមានការព្យួរបំណុលសម្រាប់កសិករ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនពេញវ័យថៃ។ លោក ស្រេតថា បានបញ្ជាក់ថា «យើងបានកាត់បន្ថយតម្លៃអគ្គិសនីរួចហើយ ហើយយើងចង់កាត់បន្ថយថែមទៀត ប៉ុន្តែវានឹងចំណាយពេលជាច្រើនសប្តាហ៍»។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចថៃពេលនេះគឺមិនសូវល្អនោះទេ។ គួរបញ្ជាក់ថា សេដ្ឋកិច្ច​ថៃត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​២.៨%​ នៅ​ឆ្នាំ​២០២៣នេះ ប៉ុន្តែ​លោក​ ស្រេតថា មាន​គោលដៅ​ជំរុញកំណើន​ប្រចាំឆ្នាំ​ ៥%។ បន្ថែម​លើ​ការ​បញ្ចុះ​ថ្លៃចំណាយគឺ​​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ដោយការរំពឹងថានឹងមានការប្រកាស​នៅអំឡុងខែវិច្ឆិកា៕ ផ្តល់សិទ្ធិដោយ៖ freshnews

ម្នាក់ក្នុងចំណោមប្រជាជនជប៉ុន១០នាក់ គឺមានអាយុច្រើនជាង៨០ឆ្នាំ, នេះបើតាមទិន្នន័យថ្មីរបស់រដ្ឋាភិបាលជប៉ុន

Khmerpress September 18, 2023 18/09/2023

(តូក្យូ)៖ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យឃើញថា ជាលើកដំបូងបំផុត ដែលជាង១០ភាគរយនៃប្រជាជនជប៉ុនសរុប មានអាយុច្រើនជាង៨០ឆ្នាំ ស្របពេលដែលប្រទេសអាស៉ីខាងកើតមួយនេះ កំពុងប្រឈមនឹងស្ថានភាពប្រជាជន ដែលមានវ័យចំណាស់កាន់តែច្រើនឡើងៗ ក្នុងសន្ទុះយ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ទិន្នន័យរដ្ឋាភិបាលខាងលើ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ នៅមុន «ទិវាគោរពដឹងគុណចាស់ទុំ» នាថ្ងៃចន្ទនេះ ក៏បានបង្ហាញដែរថា ភាគរយនៃចំនួនប្រជាជនជប៉ុន ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានកើនដល់២៩.១ភាគរយ។ អត្រានេះបើនៅក្នុងប្រទេសអ៉ីតាលី ដែលជាប់​ចំណាត់ថ្នាក់លេខ២គឺ ២៤.៥ភាគរយ និងហ្វាំងឡង់ដែលស្ថិតនៅលេខ៣ គឺ២៣.៦ភាគរយ។ ដូច្នេះមានន័យថា ជប៉ុនគឺជា​ប្រទេសលើពិភពលោក ដែលមានអត្រាមនុស្សចាស់ច្រើនបំផុត ក្នុងចំណោមប្រជាជនសរុប។ ជាច្រើនទសវត្សរ៍មកហើយ ជប៉ុនបានមើលឃើញចំនួនប្រជាជនរបស់ខ្លួន មានការថយចុះ និងមានវ័យកាន់តែចាស់ច្រើនឡើ់ង ស្របពេល​ដែលប្រជាជនក្មេងៗ ពន្យារពេលរៀបការនិងយកកូន ដែលជាចម្បងគឺដោយសារកត្តាអស្ថិរភាពការងារ និងការលំបាកផ្នែកសេដ្ឋកិច្ច។ នៅជប៉ុន ប្រជាជនប្រមាណ​១២.៥៩លាននាក់ គឺំមានអាយុចាប់ពី៨០ឆ្នាំឡើងទៅ និង២០លាននាក់ មានអាយុចាប់ពី៧៥ឆ្នាំឡើង។ ជប៉ុនមានចំនួន​ប្រជាជនសរុបទាំងអស់១២៤.៤លាននាក់។ ជាលទ្ធផល ជប៉ុនពឹងផ្អែកលើកម្លាំងពលកម្មដែលមានវ័យចំណាស់។ មនុស្សជាង៩លាននាក់នៅក្នុងប្រទេសជប៉ុន គឺកំពុងធ្វើការងារ ដែលស្មើនឹង១៣.៦ភាគរយ នៃកងកម្លាំងពលកម្មសរុបរបស់ជប៉ុន […]

ធ្លាក់យន្ដហោះក្នុងរដ្ឋ Amazon នៃប្រទេសប្រេស៊ីល សម្លាប់មនុស្ស ១៤នាក់

Nisaiy KP September 17, 2023 17/09/2023

(សៅ ប៉ូឡូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសប្រេស៊ីល បាននិយាយថាមនុស្ស ១៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿង នៅឯរដ្ឋ Amazon ស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមក្រុមមន្ត្រីប្រេស៊ីល ហេតុការណ៍ធ្លាក់យន្ដហោះដឹកភ្ញៀវទេសចរខាងលើ បានកើតឡើងនៅខេត្ត បាសេឡូស (Barcelos) ស្ថិតនៅចម្ងាយ ប្រហែល ៤០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋ Amazon។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល ក៏បានរាយការណ៍ដែរថាយន្ដហោះដែល ធ្លាក់កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) នោះ គឺជាប្រភេទយន្ដហោះខ្នាតតូច Embraer PT-SOG ដឹកអ្នកដំណើរជាភ្ញៀវទេសចរ ១២នាក់ និងក្រុមការងារនៅលើយន្ដហោះចំនួន ២នាក់។ ក៏ប៉ុន្តែ អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីសញ្ជាតិរបស់ជនរងគ្រោះនៅលើយន្ដហោះដែលធ្លាក់ទាំង១៤នាក់នោះទេ ហើយក៏មិនទាន់មានការកំណត់ ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នោះដែរ ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះនេះបានព្យាយាមចុះចតក្នុងខេត្ត បាសេឡូស អំឡុង មានភ្លៀងធ្លាក់ខ្លាំង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្យុះទីហ្វុង Lee ប្រែទៅជាព្យុះត្រូពិក ពេលជិតទៅដល់រដ្ឋ New England របស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា

Nisaiy KP September 17, 2023 17/09/2023

(វ៉ាស៉ីនតោន)៖ បន្ទាប់ពីបោកបក់អស់រយៈពេលជាង ១សប្តាហ៍នៅលើមហាសមុទ្រអាត្លង់ទិក ព្យុះទីហ្វុង Lee បានប្រែក្លាយទៅជាព្យុះត្រូពិកខណៈរំកិលមកកាន់តែជិតរដ្ឋ New England របស់សហរដ្ឋអាមេរិក និងខេត្ត Atlantic របស់ប្រទេសកាណាដានាថ្ងៃសៅរ៍នេះ ប៉ុន្តែនៅតែបង្កើតបានជាខ្យល់ព្យុះដ៏មានកម្លាំងខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងសេចក្តីណែនាំថ្មីចុងក្រោយ មជ្ឈមណ្ឌលតាមដានព្យុះអាមេរិក (NHC) បានឲ្យដឹងថា ព្យុះត្រូពិក Lee នឹងបោកបក់មកដល់នាថ្ងៃសៅរ៍នេះ និងមានចម្ងាយប្រហែល ៣៦៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Halifax Nova Scotia ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់បោកបក់បោកខ្លាំង ទឹកជំនន់នៅបណ្តោយតាមឆ្នេរសមុទ្រ និងភ្លៀងធ្លាក់ខ្លាំងបានកើតមានរួចហើយ នៅក្នុងផ្នែកខ្លះនៃរដ្ឋ New England និងខេត្ត Atlantic របស់កាណាដា។ ឥទ្ធិពលនៃព្យុះអាចបន្តបោកបក់នៅពាសពេញឈូងសមុទ្រនៅព្រឹកថ្ងៃអាទិត្យ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Lee បាននឹងកំពុងបក់បោកលើមហាសមុទ្រអាត្លង់ទិក អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។ នេះជា​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​ដែល​ព្យុះ​ដ៏​ខ្លាំង​មួយ​នេះ​បានបោកបក់មកដល់កាណាដា បន្ទាប់​ពី​ព្យុះ​ទីហ្វុង Fiona បាន​បោកបក់​លើភាគ​ខាង​កើត​ប្រទេស​​កាល​ពី​ឆ្នាំ២០២២៕ ផ្ដល់សិទ្ធិដោយ៖ Freshnews