ព័ត៌មានអន្តរជាតិ

កាបូបមើលស្ទើរតែមិនឃើញនឹងភ្នែកមួយនេះ ត្រូវបានគេលក់ចេញនៅក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក

Khmerpress June 30, 2023 30/06/2023

កាបូបដែលមានទំហំតូចជាងគ្រាប់អំបិលមួយ ត្រូវបានលក់ចេញក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយរបស់ក្រុមហ៊ុន Joopiter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កាបូបដ៏តូចនេះមានទំហំត្រឹមតែ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្រ និងធ្វើចេញពីជ័រ photopolymer ហើយប្រសិនបើចង់ឃើញកាបូបនេះឱ្យបានច្បាស់ គឺទាល់តែប្រើមីក្រូទស្សន៍។ កាបូបដែលមានតម្លៃដើម ១៥,០០០ ដុល្លារអាមេរិកមួយនេះ ត្រូវបានរចនាឡើងដោយសមាគមសិល្បៈ MSCHF (mischief) ដែលមានមូលដ្ឋាននៅតំបន់ Brooklyn របស់ទីក្រុង New York សហរដ្ឋអាមេរិក។ ទស្សនាវដ្តី Smithsonian បានរាយការណ៍ថា ដោយសារតែកាបូបនេះវាតូចខ្លាំងពេក គំរូកាបូបខ្លះដែលត្រូវបានយកទៅពិនិត្យ ដោយក្រុមការងារ MSCHF ក៏បានបាត់បង់មួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ នៅកន្លែងដេញថ្លៃគេបានបន្ថែមមីក្រូទស្សន៍ ១គ្រឿង ដែលជួយឱ្យម្ចាស់របស់វាអាចពង្រីករកកាបូបរបស់ពួកគេបាន។ ជាធម្មតាមីក្រូទស្សន៍ អាចរកទិញបានពីអ្នកលក់រាយតាមអ៊ីនធឺណិត ដែលតម្លៃចាប់ពី ៦០ ដុល្លារ ទៅដល់រាប់ពាន់ដុល្លារ។ ប៉ុន្តែនៅកន្លែងដេញថ្លៃនោះ គេមិនបានបញ្ជាក់ពីតម្លៃរបស់មីក្រូទស្សន៍មួយគ្រឿងនោះទេ។ កាបូបនេះក៏មានតែមម៉ាកយីហោ Louis Vuitton នៅលើវាផងដែរ ប៉ុន្តែមិនមែនជារបស់ក្រុមហ៊ុន […]

មហាសេដ្ឋីចិនម្នាក់ប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យធ្លាក់លើកទី ២៧ ក្រោយព្យាយាមទៅប្រលងក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ

Khmerpress June 29, 2023 29/06/2023

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃពុធ ទី២៨ ខែ​មិថុនានេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិចិនម្នាក់ទើបបានប្រលងធ្លាក់ក្នុងការចូលរៀនថ្នាក់មហាវិទ្យាល័យ ហើយវាក៏ជាការប្រលងធ្លាក់លើកទី ២៧ផងដែរនៅក្នុងជីវិតរបស់គាត់។ លោកមហាសេដ្ឋីរូបនេះមានឈ្មោះថា Liang Shi មានអាយុ ៥៦ឆ្នាំ ហើយរូបគាត់បានចាប់ផ្តើមចុះឈ្មោះប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យដំបូងនៅក្នុងឆ្នាំ ១៩៨៣។ បើទោះជាបានធ្លាក់ក្នុងការប្រលងជាច្រើនដងហើយក៏ដោយ តែលោកមហាសេដ្ឋី Liang Shi តែងគិតថា ការប្រលងនេះមិនមែនជារឿងលំបាកដែលរូបគាត់មិនអាចធ្វើបាននោះទេ ហើយរូបគាត់បានសន្យានិងខ្លួនឯងថា ថ្ងៃណាមួយគាត់នឹងធ្វើការប្រលងមួយនេះឲ្យជាប់។ យ៉ាងណាក្តី លទ្ធផលនៃការប្រលងរបស់គាត់កាលពីពេលថ្មីៗនេះបានបង្ហាញថា គាត់ទទួលបានពិន្ទុត្រឹមតែ ៤២៤ ប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន ៧៥០ ខណៈគាត់ត្រូវការពិន្ទុចំ​នួន ៣៤ទៀត ទើបអាចជាប់ការប្រលងបាន។ គួរបញ្ជាក់ជូនថា ការប្រលងចូលរៀនថ្នាក់មហាវិទ្យានៅក្នុងប្រទេសចិននោះ គឺជាការប្រលងថ្នាក់ជាតិដ៏តឹងរឹងមួយ ដែលមានឈ្មោះថា Gaokao ខណៈនៅក្នុងឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រលងជិត ១៣លាននាក់ឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

បំណែកនាវា Titan ដែលបានផ្ទុះ ត្រូវបានគេរកឃើញ និងស្រង់ឡើងមក ដើម្បីធ្វើតេស្តនិងវិភាគ

Khmerpress June 29, 2023 29/06/2023

អាមេរិក៖ សេចក្តីរាយការណ៍ចុងក្រោយមួយស្តីគ្រោះថ្នាក់ផ្ទុះនាវាមុជទឹក Titan បានបញ្ជាក់ថា​ គេបានរកឃើញបំណែកសាកសពរបស់មនុស្សនៅក្នុងបំណែកនៃនាវាដែលគេបានស្រង់ចេញពីទឹកសមុទ្រ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមឆ្មាំសមុទ្រអាមេរិក ដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាទៅលើបំណែកនៃនាវា Titan ដែលត្រូវបានគេបញ្ជូនយកទៅធ្វើការពិនិត្យនិងស្រាវជ្រាវនៅក្នុងខេត្ត Newfoundland នៃប្រទេសកាណាដា។ គួររម្លឹកជូនថា នាវាមុជទឹក Titan ដែលបាននាំមនុស្សចំនួន ៥នាក់ទៅទស្សនាខ្មោចនាវា Titanic បានផ្ទុះក្រោយបាត់ការទាក់ទងអស់រយៈពេលជាច្រើនថ្ងៃ ខណៈមនុស្សទាំងអស់នោះត្រូវបានគេសន្មត់ថា បានស្លាប់បាត់បង់ជីវិតបើទោះជាភ្លាមនោះគេមិនអាចរកឃើញសាកសពរបស់ពួកគាត់ក៏ដោយ។ គិតត្រឹមពេលនេះការសិក្សាចំពោះករណីដ៏កម្រនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយក្រុមអ្នកស្រាវជ្រាវបានបើកការសិក្សាចំនួន ១០ ដើម្បីស្វែងយល់ពីរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗមួយចំនួនបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ធនាគារស្វីស UBS គ្រោងកាត់បន្ថយការងារចំនួន ៣៥ ០០០កន្លែងក្រោយច្របាច់បញ្ចូលគ្នា

Khmerpress June 29, 2023 29/06/2023

(ហ្សឺណែវ)៖ ធនាគារស្វីស UBS គ្រោងនឹងកាត់បន្ថយការងារចំនួន ៣៥ ០០០កន្លែងនៅធនាគារ Credit Suisse ដែលស្មើច្រើនជាងពាក់កណ្តាលនៃចំនួនការងារសរុបរបស់ខ្លួនដែលជាផ្នែកមួយនៃចូលកាន់កាប់សង្គ្រោះបន្ទាន់ពីធនាគារគូប្រជែងកាលពីខែមីនា។ នេះបើយោងតាមកាសែត Channel News Asia។ កាសែត Channel News Asia បានរាយការណ៍ថា ធនាគារិក ពាណិជ្ជករ បុគ្គលិកគាំទ្រនៅក្នុងធនាគារវិនិយោគរបស់ក្រុមហ៊ុន Credit Suisse នៅទីក្រុងឡុងដ៍ ញូវយ៉ក និងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ត្រូវបានរំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយការងារនេះ។ ធនាគារ Credit Suisse មានបុគ្គលិកប្រហែល ៤៥ ០០០នាក់ មុនពេលធនាគារនេះជិតដួលរលំ។ អ្នកវិភាគបានព្រមានថា ការបាត់បង់ការងារដ៏ច្រើននេះទំនងជាដោយសារសកម្មភាពការងារជាន់គ្នានៅធនាគារធំទាំងពីរក្នុងពិភពលោកនេះ។ ធនាគារទាំពីរនេះរួមបញ្ចូលគ្នាមានបុគ្គលិកប្រហែល ១២០ ០០០នាក់នាក់នៅចុងឆ្នាំមុន ដោយមាន៣៧ ០០០នាក់នៅក្នុងប្រទេសស្វីស។ នេះបើយោងតាមកាសែត Channel News Asia៕ ផ្តល់សិទ្ធិដោយ៖ freshnews

សាលាបង្រៀនដ៏ធំបំផុតមួយនៅហ្វីលីពីន បានចេញការហាមឃាត់សិស្សពីការនាំយកឡាតូចូលបរិវេណសាលា ព្រោះវាធ្វើឱ្យសិស្សមានរបួស និងបង្កសំឡេងរំខាន

Khmerpress June 28, 2023 28/06/2023

សាលាជាតិ Abellana ដែលជាសាលាបង្រៀនដ៏ធំបំផុតមួយនៅទីក្រុង Cebu នៃប្រទេសហ្វីលីពីន បានដាក់ចេញការហាមឃាត់សិស្សពីការនាំយកប្រដាប់លេងម្យ៉ាងហៅថា «lato-lato» (ឡាតូ) ទៅក្នុងបរិវេណសាលា។ លោកនាយកសាលា Nathanael Flores របស់ Abellana បានចេញអនុស្សរណៈមួយ កាលពីថ្ងៃទី២០ ខែមិថុនា ដោយបានណែនាំគ្រូបង្រៀនទាំងអស់ ត្រូវជូនដំណឹងទៅកាន់អាណាព្យាបាល ឬសិស្សរបស់ពួកគេស្ដីពីការហាមឃាត់នេះ។ លោក Flores បានរៀបរាប់ថា ការហាមឃាត់នេះបានធ្វើឡើង ក្រោយពីបានមើលឃើញពីសន្ទុះនៃការលេងឡាតូ ខណៈដែលប្រដាប់លេងមួយនេះបានធ្វើឱ្យកុមារមួយចំនួនរងរបួស ហើយអ្នកខ្លះបានយកវាធ្វើជាអាវុធ ដែលអាចមានហានិភ័យខ្ពស់នៅក្នុងចំណោមកុមារផ្សេងទៀត។ លោកនាយក Flores ក៏បានលើកឡើងពីអនុស្សរណៈដែលចេញដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដែលណែនាំដល់សាធារណជនកុំឱ្យទិញឡាតូ ជាច្រើនប្រភេទផ្សេងៗគ្នា។ លោក Flores បានបន្ថែមថា សំឡេងរំខានដែលបង្កើតឡើងដោយឡាតូ ក៏អាចរំខានដល់ថ្នាក់រៀនផងដែរ។ លោកថា សាលាទាំងមូលមានសិស្សយ៉ាងហោចណាស់ ៥,០០០ នាក់ ហើយប្រសិនបើពួកគេសម្រុកនាំគ្នាយកវាមកលេងនៅសាលា វានឹងធ្វើឱ្យសាលាពោរពេញទៅដោយសំឡេងរំខាន។ លោកបានសង្កត់ធ្ងន់ថា សុខុមាលភាពរបស់សិស្សគឺជាកង្វល់ចម្បងរបស់សាលា ក្នុងការហាមឃាត់ប្រដាប់ក្មេងលេងនៅក្នុងបរិវេណសាលា។ លោក​បាន​និយាយ​ថា មាតាបិតា គ្រូ និង​ថ្នាក់​ដឹកនាំ​សិស្ស ​ត្រូវ​បាន​ពិគ្រោះ​យោបល់​មុន​ពេល​អនុស្សរណៈ​នេះ​ដាក់ចេញឡើង​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធា ៥០០លានដុល្លារទៀត ដល់អ៊ុយក្រែន

Khmerpress June 28, 2023 28/06/2023

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យទីក្រុងកៀវនូវកញ្ចប់ជំនួយយោធាថ្មី ទំហំ៥០០លានដុល្លារ ដើម្បីបង្ហាញការបន្តគាំទ្រឥតងាករេ ដល់កិច្ចប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងសង្រ្គាមឈ្លានពាន​របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងកញ្ចប់ជំនួយយោធាខាងលើ នឹងរួមមានយានយោធាផ្សេងៗ ដូចជា​រថពាសដែកប្រយុទ្ធ Bradley និងរថពាសដែកសម្រាប់ដឹកកងទ័ព Stryker ព្រមទាំងគ្រាប់សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបង្ហោះសារនៅលើបណ្តាញ Twitter ដើម្បីសម្តែងការអរគុណ សម្រាប់កញ្ចប់ជំនួយ៥០០លានដុល្លារនេះ ដោយលោកបាននិយាយថា រថពាសដែក រួមជាមួយគ្រាប់រ៉ុក្កែតនិងមីស៉ីលបន្ថែមទាំងនេះ នឹងជួយពង្រឹង​សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន។ គួរបញ្ជាក់ថា វាគឺជាកញ្ចប់ជំនួយយោធាទី៤១ហើយ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័តសម្រាប់អ៊ុយក្រែន គិតចាប់តាំងពីរុស្ស៉ីបានបើក​ការឈ្លានពានលើប្រទេសជិតខាងខ្លួនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ខណៈទំហំជំនួយយោធាសរុប គិតចាប់តាំងពីពេលនោះរហូត​មកទល់ឥឡូវគឺកើនដល់ជាង៤០ពាន់លានដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងចោទអាមេរិកមានចេតនាអាក្រក់ ក្នុងការត្រឡប់មកចូលអង្គការ UNESCO ឡើងវិញ

Naren June 28, 2023 28/06/2023

(ព្យុងយ៉ាង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានចេញមុខរិះគន់លើផែនការរបស់សហរដ្ឋអាមេរិក ដែលគ្រោងត្រឡប់មកចូលរួមក្នុងអង្គការវប្បធម៌ UNESCO របស់អង្គការសហប្រជាជាតិ (UN) ឡើងវិញ ដោយទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ថា តាមពីតវាគឺជាបំណងអាក្រក់មួយរបស់ទីក្រុងវ៉ាស៉ីនតោន ដែលមានគោលដៅ ប្រើប្រាស់អង្គការនេះ ដើម្បីសម្រេចយុទ្ធសាស្រ្តសម្រាប់មហិច្ឆតាអនុត្តរភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងខែមិថុនានេះ អង្គការ UNESCO បានប្រកាសថា សហរដ្ឋអាមេរិកមានបំណងត្រឡប់មកចូលរួមជាសមាជិកវិញ នៅក្នុងខែកក្កដា ខាងមុខ ហើយសំឡេងភាគច្រើន នៃរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការ UNESCO ត្រូវគេរំពឹងថានឹងផ្តល់ការអនុម័តយល់ព្រម។ បើយោងទៅតាមសេចក្តីរាយការណ៍ក្នុងខែនេះ របស់កាសែតអាមេរិក Wall Street Journal ការសម្រេចចិត្តវិលមកវិញរបស់អាមេរិក គឺហេតុផលមួយផ្នែកដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅ UNESCO ជាទីដែលទីក្រុងប៉េកាំង គឺជាអ្នកបរិច្ចាគថវិកាដ៏ធំមួយ។ ពាក់ព័ន្ធនឹងរឿងនេះ បេសកកម្មអចិន្រ្តៃយ៍របស់កូរ៉េខាងជើងប្រចាំ UNESCO បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការវិលត្រឡប់​មកចូល UNESCO វិញនេះ ច្បាស់ណាស់គឺជាចេតនាអាក្រក់មួយរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់អង្គការអន្តរជាតិនេះ ធ្វើជា​វេទិកាសម្រាប់ការប្រឈមមុខគ្នារវាងបក្ខពួក ព្រមទាំងជាឱកាស ដើម្បីសម្រេចយុទ្ធសាស្រ្តសម្រាប់មហិច្ឆតាអនុត្តរភាព ពោលគឺមិនមែនសម្រាប់​គោលដៅកិច្ចសហប្រតិបត្តិការ […]

លោក Elon Musk បានចាប់ផ្ដើមហាត់ក្បាច់គុន Jiu Jitsu ដើម្បីទុកប្រកួតជាមួយលោក Mark Zuckerberg

Khmerpress June 28, 2023 28/06/2023

កាលពីពេលថ្មីៗនេះ កំពូលមហាសេដ្ឋីដ៏ល្បីរបស់ពិភពលោក គឺលោក Elon Musk និងលោក Mark Zuckerberg បានយល់ព្រមគ្នាដើម្បីធ្វើការប្រកួតដាក់ក្នុងទ្រុង ដូចនៅលើសង្វៀន UFC។ ប៉ុន្តែកាលនោះ វាហាក់ដូចជាកំពូលមហាសេដ្ឋីទាំង ២នាក់ គ្រាន់តែលេងសើចជាមួយគ្នា នៅលើបណ្ដាញសង្គមប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក Musk ដូចជាមានភាពច្បាស់ចំពោះការប្រកួតនេះ ហើយមុននេះបន្ដិច លោក Lex Fridman ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជនជាតិរុស្ស៊ី-អាមេរិកាំង ទើបតែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានបញ្ជាក់ថា លោក Elon Musk និងគាត់ កំពុងតែហាត់សមក្បាច់គុន Jiu Jitsu ជាមួយគ្នា។ នៅក្នុងការបង្ហោះរបស់លោក Lex Fridman គាត់បានសរសេរថា៖ «ខ្ញុំបានធ្វើការហ្វឹកហាត់ជាមួយលោក @elonmusk រយៈពេលពីរបីម៉ោងកាលពីម្សិលមិញ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំង ថាមពល និងជំនាញរបស់គាត់ ទាំងជើង និងលើដី។ វាល្អខ្លាំងណាស់។ វាពិតជាគួរឱ្យគោរព ក្នុងការបានឃើញលោក Elon និងលោក Mark បង្ហាញពីសិល្បៈក្បាច់គុន ប៉ុន្តែខ្ញុំគិតថា […]

រុស្ស៊ី និងចិន បើកកិច្ចពិភាក្សាពិគ្រោះយោបល់ ស្ដីពីប្រព័ន្ធការពារប្រឆាំងមីស៊ីល

Naren June 28, 2023 28/06/2023

(ប៉េកាំង)៖ ក្រសួងការបរទេសរុស្ស៉ី និងចិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានបើកកិច្ចពិភាក្សាពិគ្រោះយោបល់មួយស្ដីពីប្រព័ន្ធការពារប្រឆាំងមីស៊ីល។ នេះបើ តាមក្រសួងការបរទេសរុស្ស៉ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «ការផ្ដោះប្ដូរយោបល់គ្នាបានធ្វើឡើង លើទិដ្ឋភាពជាច្រើននៃបញ្ហានេះ (ប្រព័ន្ធការពារប្រឆាំងមីស៊ីល) ក្នុងនោះរួមមានបញ្ហាសកល និងក្នុងតំបន់ ហើយគោលបំណងនៃកិច្ចពិភាក្សានេះគឺអះអាង ឡើងវិញពីការរៀបចំកិច្ចពិភាក្សារបៀបនេះជាទៀតទាត់នៅពេលអនាគត» ។ គួរបញ្ជាក់ថា​ ចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានបង្កើនការពឹងផ្អែកលើចិនយ៉ាងខ្លាំងទាំងខាងពាណិជ្ជកម្ម និងការគាំទ្រខាងការទូត។ ចំណែក ចិនវិញមិនបានថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ីនោះទេ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន បានចោទប្រកាន់ចិនថាអាចនឹងពិចារណាផ្ដល់អាវុធឱ្យរុស្ស៉ី បើទោះជាទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់នេះក៏ដោយ៕​ ផ្តល់សិទ្ធិដោយ៖ Fresh News  

ក្រុម Spurs យកបានអ្នកចាំទីកម្ពស់ ១.៩៤ម៉ែត្រ មកពីក្លិប Empoli មានកិច្ចសន្យា ៥ឆ្នាំ

Naren June 28, 2023 28/06/2023

(ឡុងដ៏)៖ ក្លិប Tottenham Hotspur បានសម្រេចការផ្ទេរអ្នកនាំទី Guglielmo Vicario មកពីក្លិបអីតាលី Empoli ដែលជាកីឡាករម្នាក់មានកម្ពស់ ១,៩៤ម៉ែត្រ ស្ថិតក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ, នេះបើតាមប្រភភពី BBC ឲ្យដឹងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ អ្នកចាំទីរូបនេះ បានក្លាយជាសមាជិកទី២ ដែលបានឈានជើងមកចូលរួមជាមួយក្លិបមាន់ខ្នាយមាស Spurs ស្ថិតក្រោមការដឹកនាំរបស់លោក Ange Postecoglou បន្ទាប់ពីក្លិបបានសម្រេចប្រែក្លាយលក្ខខណ្ឌខ្ចីជើងខ្សែបម្រើ Dejan Kulusevski ទៅជាកិច្ចព្រមព្រៀងជាអចិ្ចន្ត្រៃយ៍វិញ។ បញ្ជាក់ផងថា Vicario មានវ័យ ២៦ឆ្នាំសញ្ជាតិអ៉ីតាលី បានលេងចំនួន ២រដូវកាលជាមួយក្លិប Empoli សរុបបានចំនួន ៧១លើកគ្រប់កម្មវិធីប្រកួត ដ្បិតអ្នកចាំទីឆ្នើមរបស់ក្លិប Spurs កីឡាករ Hugo Lloris នៅសល់កិច្ចសន្យាត្រឹមរយៈពេល ១២ខែទៀតប៉ុណ្ណោះនិងត្រូវផុតកំណត់៕ ផ្តល់សិទ្ធិដោយ៖ Fresh News