ព័ត៌មានអន្តរជាតិ

Tesla នឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ

Khmerpress April 10, 2023 10/04/2023

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយ Megapack ថ្មីក្នុង​ទីក្រុង​សៀងហៃ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ វាគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆមាសទី២ នៃឆ្នាំ២០២៤ ដោយនឹងអាចផលិតអាគុយ Megapack បានប្រមាណ ១០,០០០ គ្រឿង ជារៀងរាល់ឆ្នាំ។ អាគុយ Megapack នីមួយៗអាចផ្ទុកថាមពលបានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ផ្ទះប្រហែល ៣,៦០០ ខ្នង ក្នុងរយៈពេលមួយម៉ោង។ Tesla បានប្រាប់ Bloomberg ថា ខ្លួនគ្រោងនឹងលក់អាគុយ Megapack ដែលខ្លួនផលិតនៅក្នុងប្រទេសចិនទូទាំងពិភពលោក។ ជម្រាបដែរថា ក្រុមហ៊ុនបានបង្កើតការដំឡើង Megapack នៅក្នុងទីតាំងមួយចំនួនជុំវិញពិភពលោក រួមទាំងរដ្ឋតិចសាស់ និងអូស្ត្រាលីខាងត្បូង។ សេចក្តីប្រកាសកាលពីថ្ងៃអាទិត្យបានបង្ហាញថា Tesla បង្កើនការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកកំពុងប្រើគោលនយោបាយសេដ្ឋកិច្ច ដើម្បីជំរុញក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតផ្សេងទៀត ឱ្យផលិតផលិតផលរបស់ពួកគេបន្ថែមទៀតនៅក្នុងស្រុក។ នៅចុងខែមុន នាយកដ្ឋានរតនាគារបានចេញសេចក្តីណែនាំថ្មីៗ ដែលរៀបរាប់លម្អិតអំពីរថយន្តអគ្គិសនី ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ឥណទានពន្ធ ៧,៥០០ ដុល្លារ របស់ច្បាប់កាត់បន្ថយអតិផរណា។ នៅក្រោមច្បាប់ដែលបានធ្វើបច្ចុប្បន្នភាព នាយកដ្ឋានរដ្ឋបានចែងថា ក្រុមហ៊ុនត្រូវតែប្រើប្រាស់ប្រភពសារធាតុរ៉ែនៅក្នុងអាគុយរថយន្តរបស់ពួកគេពីសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដែលត្រូវបានអនុម័តផ្សេងទៀតសម្រាប់រថយន្ត ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឥណទានពន្ធនោះ។ ជាមួយគ្នានេះ រដ្ឋបាលលោក […]

ថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកក្នុងពិធី “សង្ក្រាន្តថៃ” ដែលអនុញ្ញាតឲ្យពលរដ្ឋអាចឈប់សម្រាករហូតដល់ ៥ថ្ងៃជាប់គ្នា

Khmerpress April 8, 2023 08/04/2023

ថៃ៖ អាជ្ញាធរថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬជាធម្មតាគេតែងហៅ “សង្ក្រាន្តថៃ” រហូតដល់ ៥ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃសៅរ៍ ទី៨ ខែមេសានេះ។ ការសម្រេច​ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យពលរដ្ឋមានពេលវេលាឈប់សម្រាកបានយូរជាងមុន ខណៈថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃនៅក្នុងឆ្នាំនេះគឺមានរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរថៃនឹងបន្ថែមថ្ងៃឈប់សម្រាកចំនួនមួយថ្ងៃគឺនៅថ្ងៃ ចន្ទ ទី១៧ ខែមេសា ដូចនេះគឺមានន័យថា ពលរដ្ឋថៃអាចឈប់សម្រាកក្នុងពិធីចូលឆ្នាំប្រពៃណីថៃបានរហូតដល់ ៥ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃចន្ទ ទី១៧ ខែមេសា។ គួរបញ្ជាក់ជូនថា ជាធម្មតាពិធីបុណ្យ “សង្ក្រាន្តថៃ” បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករឲ្យនាំគ្នាទៅធ្វើសកម្មភាពកំសាន្តផ្សេងៗនៅទូទាំងប្រទេសថៃ ខណៈ វិស័យទេសចរណ៍គឺជាប្រភពប្រាក់ចំ​ណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូរ៉េ​ខាងជើង​បានសាកល្បងដ្រូនវាយប្រហារ​ក្រោម​ទឹក ដែលមានសមត្ថភាពបំពាក់​នុយក្លេអ៊ែរ Haeil-2

Khmerpress April 8, 2023 08/04/2023

កូរ៉េ​ខាង​ជើងបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ដ្រូន​វាយប្រហារ​ក្រោម​ទឹក ​ដែល​មាន​សមត្ថភាពបំពាក់អាវុធ​នុយក្លេអ៊ែរ​​ក្នុង​សប្តាហ៍​នេះ។ កាសែតគណបក្សកម្មករដែលកំពុងកាន់អំណាចបាននិយាយថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រការពារជាតិបានធ្វើការសាកល្បងមួយ ដែលមានរយៈពេល ៤ថ្ងៃ សម្រាប់យន្តហោះគ្មានមនុស្សបើកមុជទឹក «Haeil-2» ចូលទៅក្នុងតំបន់សាកល្បងកាលពីថ្ងៃអង្គារ នៅឯខេត្ត South Hamgyong ភាគខាងកើត។ ខ្លួនបាននិយាយថា ដ្រូនបានចំណាយពេល ៧១ម៉ោង ទៅគោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ និងអាចបំផ្ទុះក្បាលគ្រាប់សាកល្បងបានយ៉ាងត្រឹមត្រូវ។ នេះ​ជា​លើក​ទី​២​ ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ការ​សាកល្បង​អាវុធ​ថ្មី​ឈ្មោះថា Haeil ដែល​មាន​ន័យ​ថា «រលក​យក្ស​ស៊ូណាមិ» ជា​ភាសា​កូរ៉េ។ ប្រទេសនេះបាននិយាយថា ខ្លួនបានសាកល្បង Haeil ជាលើកដំបូងកាលពីខែមុន ហើយបានអះអាងថា វាអាចបង្កជារលកយក្សស៊ូណាមិវិទ្យុសកម្ម ដែលមានសមត្ថភាពបំផ្លាញនាវាសត្រូវ និងកំពង់ផែសមុទ្រ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងនិយាយថា Haeil-2 អាចជាកំណែថ្មីរបស់ដ្រូនដែលបានសាកល្បងកាលពីខែមីនា ព្រោះវាធ្វើដំណើរបានចម្ងាយឆ្ងាយជាងមុន។ ការសាកល្បងចុងក្រោយនេះ កើតឡើងនៅពេលដែលប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងកើត រហូតដល់ថ្ងៃអង្គារ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះដែលដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីក្រុងឆៀងម៉ៃរបស់ថៃ ជាប់ជាទីក្រុងរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនធ្វើការពីផ្ទះ

Khmerpress April 7, 2023 07/04/2023

(បាងកក)៖ នៅថ្ងៃសុក្រនេះ ទីក្រុងឆៀងម៉ៃរបស់ប្រទេសថៃ បានជាប់ទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់នៅលើពិភពលោក ដោយអាជ្ញាធរបានអំពាវនាវឱ្យប្រជាជននាំគ្នាធ្វើការពីផ្ទះ ដើម្បីចៀសវាងស្រូបយកខ្យល់អាកាសដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃ និងការដុតគល់ជញ្ជ្រាំងដោយក្រុមកសិករ បានគ្របដណ្តប់លើទីក្រុងឆៀងម៉ៃ ដែលជាគោលដៅទេសចរណ៍​ដ៏ពេញនិយមមួយរបស់ថៃ។ រីឯកាលពីព្រឹកថ្ងៃសុក្រនេះវិញ វែបសាយតាមដានគុណភាពខ្យល់ IQAir បានចាត់ថ្នាក់ឆៀងម៉ៃជាទីក្រុង ដែលទទួលរងការបំពុលខ្យល់ធ្ងន់ធ្ងរបំផុត លើពិភពលលោក ខណៈកន្លងមកជាទូទៅ ទីក្រុងដែលជាប់ចំណាត់ថ្នាក់​នេះញឹកញាប់ជាងគេ គឺទីក្រុងញូដេលីរបស់ឥណ្ឌា និងទីក្រុងឡាហ័ររបស់ប៉ាគីស្ថាន ជាដើម។ គួរបញ្ជាក់ថា ប្រការនេះបានជំរុញឱ្យអភិបាលខេត្តឆៀងម៉ៃ ចេញសេចក្តីថ្លែងការណ៍ទទូចឱ្យប្រជាជនកុំចេញដើរហើរនៅខាងក្រៅ ហើយធ្វើការពីផ្ទះ ដើម្បីការពារខ្លួននិងកាត់បន្ថយផលប៉ះពាល់សុខភាព។ យោងតាមក្រសួងសុខាភិបាលថៃ មនុស្សសរុបជិត២លាននាក់​រួចស្រេចទៅហើយ ដែលបានធ្លាក់ខ្លួនឈឺ រហូតត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្រោយមានបញ្ហាផ្លូវដង្ហើម ដែលបង្កឡើងដោយ​ការបំពុលខ្យល់អាកាស នៅក្នុងប្រទេសថៃ នាឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផ្កា​ស្បៃរឿងកំពុងត្រូវប៉ាន់ខ្លាំងនៅប្រទេសថៃ ដើម្បីធ្វើជាកម្រងផ្កាឱ្យអ្នកនយោបាយដែលត្រៀមខ្លួន សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗនេះ

Khmerpress April 7, 2023 07/04/2023

កសិករ និង​អាជីវករនៅប្រទេសថៃ ​បាន​មើលឃើញ​ការកើនឡើង​នៃ​តម្លៃ​ផ្កា និង​តម្រូវការ​ផ្កា ​នៅ​មុន​ការបោះឆ្នោត​សកល​ថ្ងៃទី១៤ ខែឧសភា​ ខាងមុខនេះ។ ផ្កា​ស្បៃរឿង (Marigold) ត្រូវបាន​គេ​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​ធ្វើ​ជា​កម្រង​ផ្កា​ សម្រាប់​បេក្ខភាព​បោះ​ឆ្នោត​ពាក់​ក្នុង​ពេល​ជួប​ជុំ​គ្នា ហើយផ្កានេះផងដែរ បានក្លាយជារបស់តំណាងឱ្យការបោះឆ្នោតនៅប្រទេសថៃតែម្ដង ដោយសារភាពពេញនិយមរបស់វា។ កសិករដាំផ្កាចំរុះនៅខេត្តសុខោទ័យ អ្នកនាង Janya Thana បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាទិញនៅសួនផ្ការបស់គាត់បានកើនឡើងប្រហែល ១០ដង ធៀបនឹងរយៈពេលធម្មតា។ គាត់បានបន្ត​ថា ការ​កុម្ម៉ង់​ធម្មតា​មាន​ប្រហែលជា ១,០០០ ដើម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​នេះ​បាន​កើន​ឡើង​ដល់​ជាង ១០,០០០ ​ដើមហើយ។ លោក Vichien Prasompol ដែលជាអាជីវករលក់ផ្កាចំរុះនៅផ្សារស្រស់ក្នុងខេត្តខនកែន បាននិយាយថា ផ្កាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានទិញ ដើម្បីធ្វើជាកម្រងផ្កាសម្រាប់អ្នកនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ លោក​បន្ត​ថា តម្លៃ​ដើម​ផ្កា​ស្បៃរឿងបច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​ជាង​កាល​ពី ៣សប្តាហ៍​មុន ដែលកាលនោះផ្កានៅសល់ច្រើនគ្មានអ្នកត្រូវការទេ។ កាល​នោះ​ផ្កា​ស្បៃរឿងត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ ៣០បាត ​ក្នុង ១០០ ដើម ឬ ០.៣០ បាត​ ក្នុង​មួយ​ដើម ប៉ុន្តែ​ឥឡូវ​នេះវាមានតម្លៃ ២បាត ​ក្នុង​មួយ​ផ្កា (ក្នុងមួយដើមអាចមានច្រើនផ្កា)។ អាជីវករ​រូប​នេះ​បាន​បន្ត​ថា ​ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន​ពី​ ៣​០,០០០ […]

ជប៉ុនកំពុងស្វែងអ្នកបាត់ខ្លួន១០នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រយោធា

Khmerpress April 7, 2023 07/04/2023

(តូក្យូ)៖ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីកំណត់អ្នកនៅរស់រានមានជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលមានផ្ទុកមនុស្ស ១០នាក់ បានធ្លាក់ចូលក្នុងសមុទ្រនៅក្បែរកូនកោះមីយ៉ាកូជីម៉ា (Miyakojima) ដែលជាផ្នែកមួយនៃប្រជុំកោះអូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគនិរតីនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកឧត្តមសេនីយ៍ យ៉ាស៊ូណូរិ ម៉ូរីស៉ិតា (Yasunori Morishita) មេបញ្ជាការកងកម្លាំងស្វ័យការពារដីគោក (GSDF) បាននិយាយថា ឧទ្ធម្ភាគចក្រ UH60 ដែលស្គាល់ជាទូទៅថា Black Hawk សម្រាប់ដឹកជញ្ជូនកងទ័ពបានបាត់ចេញពីដានរ៉ាដា ក្រោយចាកចេញពីមូលដ្ឋានទ័ពនៃកោះ Miyakojima។ ឧទ្ធម្ភាគចក្រនេះបានធ្វើប្រតិបត្តិការល្បាតដែនទឹកជុំវិញដែនកោះ Miyakojima ក្រោមបេសកកម្មឈ្លបយកការណ៍តាមផ្លូវអាកាស។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បានគូសបញ្ជាក់ថា អាទិភាពរបស់រដ្ឋាភិបាលនៅពេលនេះ គឺការជួយសង្គ្រោះអ្នកនៅលើយន្តហោះ។ ពេលនេះ ឆ្មាំឆ្នេរសមុទ្រជប៉ុន នាវាយោធា និងយន្តហោះ ដែលបានរកឃើញបំណែកឧទ្ធម្ភាគចក្រនេះ កំពុងស្វែងរកសមាជិកពីឡុត ៤នាក់ រួមទាំងអ្នកដំណើរ […]

ការសិក្សាមួយបានបង្ហាញថា ព្រៃ Amazon បានជួយសន្សំសំចៃប្រាក់លើការព្យាបាលសុខភាពរបស់ពលរដ្ឋបានប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ

Khmerpress April 7, 2023 07/04/2023

ការសិក្សាមួយបានរកឃើញថា ព្រៃ Amazon បានរួមចំំណែកជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋពីការទៅព្យាបាលជំងឺផ្សេងៗ ដែលមានតម្លៃសរុបប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការ EcoHealth Alliance ដែលជាស្ថាប័នជំនាញផ្នែកបរិស្ថានមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា ព្រៃ Amazon បានរួមចំណែកយ៉ាងសកម្មក្នុងការស្រូបយកជាតិពុលក្នុងបរិយាកាសនិងការបំពុលបរិស្ថានផ្សេងៗបានយ៉ាងច្រើន ដែលជាផ្នែកមួយជួយទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋប្រហែលជា ១៥លាននាក់ត្រូវកើតមានបញ្ហាប្រព័ន្ធដង្ហើមនិងសរសៃរឈាមបេះដូង។ នៅក្នុងការសិក្សាគេបានប្រៀបធៀបថា ប្រសិនបើគ្មានព្រៃ Amazon នោះទេគឺនឹងមានពលរដ្ឋប្រហែល ១៥លានត្រូវកើតមានបញ្ហាសុខភាពដូចបានជម្រាបជូនខាងលើ ​ហើយការព្យាបាលអាចនឹងមានតម្លៃសរុបរហូតដល់ ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាង Stormy Daniels ថាលោក ដូណាល់ ត្រាំ មិនគួរត្រូវជាប់ពន្ធនាគារទេ ក្នុងសំណុំរឿងប្រាក់បំបិតមាត់

Naren April 7, 2023 07/04/2023

(វ៉ាស៊ីនតោន)៖ នាង Stormy Daniels ជាតារាថតកុនកូនជ្រូក និងជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងសំណុំរឿងបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក ដូណាល់ ត្រាំ បាននិយាយថាអតីតប្រធានាធិបតីអាមេរិករូបនេះ មិនគួរត្រូវជាប់ពន្ធនាគារនោះទេ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោសពីបទបិទបាំងរឿងប្រាក់បំបិតមាត់ដែលលោក បានបង់ឱ្យរូបនាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។ ការកត់សម្គាល់ខាងលើរបស់នាង Stormy Daniels មានអាយុ៤៤ឆ្នាំ ធ្វើឡើងនៅបទសម្ភាសន៍ជាមួយកម្មវិធី Fox Nation របស់លោក Piers Morgan ដែលនឹង ត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ តារារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថា បទល្មើសព្រហ្មទណ្ឌរបស់គាត់ (លោក ត្រាំ) ប្រឆាំងនឹងរូបខ្ញុំ ស័ក្តិសមនឹងជាប់ពន្ធនាគារ។ ខ្ញុំមានអារម្មណ៍ថាវាជារឿងផ្សេងទៅវិញដែលគាត់បានប្រព្រឹត្ត ប្រសិនបើ រូបគាត់ត្រូវបានគេផ្តន្ទាទោសមែននោះ»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានអាយុ ៧៦ឆ្នាំ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ត្រូវបានតុលាការក្នុងទីក្រុងញូវយ៉ក ចោទប្រកាន់ថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌចំនួន ៣៤បទចោទ ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងប្រាក់បំបិតមាត់ដែលរូបលោកបានបង់ទៅឱ្យនាង […]

វៀតណាមគ្រោងបើកការស៊ើបអង្កេតលើបណ្តាញសង្គម TikTok ទ្រង់ទ្រាយធំ ជុំវិញបញ្ហាមាតិកាដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម

Khmerpress April 7, 2023 07/04/2023

វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ​និងជាលក្ខណៈផ្លូវការមួយទៅលើបណ្តាញសង្គម​ TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្រោយគេបានមើលឃើញថា វីដេអូដែលមាននៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះមានភ្ជាប់នូវខ្លឹមសារអវិជ្ជមានមួយចំនួន ដូចជាការប្រមាថ ព័ត៌មានមិនពិត ព័ត៌មានបែបបំពុលសង្គម និងជំនឿអរូបិយបែបជ្រុលនិយមជាដើម។ បើតាមលោក Le Quang Tu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តាមគម្រោងគឺប្រតិបត្តិការណ៍ស៊ើបអង្កេតនេះនឹងត្រូចាប់ផ្តើមនៅដើមខែឧសភាខាងមុខនេះដើម្បីធានាឲ្យបានថា កម្មវិធីកំពុងពេញ​និយមមួយនេះបានគោរពនូវបទបញ្ញតិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលការពាណិជ្ជកម្មមួយចំនួនផងដែរ។ លោករដ្ឋមន្រ្តីរូបនេះបានបន្តថា ក្នុងត្រីមាសទី ៤ កាលពីឆ្នាំកន្លងទៅ អាជ្ញាធរវៀតណាមធ្លាប់បានស្នើទៅកាន់ក្រុមហ៊ុន TikTok ឲ្យលុបចោលគណនីចំនួន ១,៧លានគណនីម្តងរួចហើយ​ ក្រោយគណនីទាំងនោះបានបង្ហោះនូវព័ត៌មានបែបញុះញង់ដែលធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលយ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថ្ងៃនេះ សីតុណ្ហភាពនៅក្រុងបាងកកបានកើនដល់ ៥០អង្សាសេ ដែលជាសីតុណ្ហភាពក្ដៅបំផុតនៅក្នុងប្រទេសថៃ

Naren April 6, 2023 06/04/2023

ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.២ អង្សាសេ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ។ សង្កាត់ Bang Na របស់ទីក្រុងបាងកក គឺជាទីតាំងដែលក្តៅបំផុត ខណៈក្រុង Laem Chabang របស់ខេត្ត Chonburi គឺជាប់លេខ២ ជាមួយនឹងសីតុណ្ហភាព ៤៩.៤ អង្សាសេ, តំបន់ក្ដៅបំផុតទី៣ គឺភូកេត ៤៧.៩ អង្សាសេ, លេខ៤ គឺស៊ីសាកេត ៤១.៥អង្សាសេ និងលេខ៥ ពេជ្របូរណ៍ ៤០.៦អង្សាសេ។ នាយកដ្ឋានបានព្រមានថា អ្នកដែលនៅខាងក្រៅ ក្រោមសីតុណ្ហភាពចន្លោះពី ៤១ និង ៥៤ អង្សាសេ មានហានិភ័យនៃការវិវត្តទៅជាការរមួលសាច់ដុំ និងដាច់សរសៃឈាមខួរក្បាល។ នាយកដ្ឋានក៏បានចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ សម្រាប់ប្រទេសថៃផ្នែកខាងលើ ដោយព្យាករណ៍ពីបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់ព្យុះភ្លៀង ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។ ព្យុះ​រដូវក្តៅ​នេះនឹង​ប៉ះពាល់​ដល់​ប្រជាជន​ក្នុង​ខេត្ត​ភាគ​ឦសាន​ភាគ​ខាង​លិច និង​ភាគ​ខាងកើត​។ ខ្យល់ព្យុះនឹងវិវឌ្ឍនៅតំបន់ភាគខាងជើង និងកណ្តាល រួមទាំងទីក្រុងបាងកក នៅចុងសប្តាហ៍នេះ។ […]