ព័ត៌មានអន្តរជាតិ

រដ្ឋដ៏ធំរបស់អាមេរិក មួយទៀតចាប់ផ្ដើមធ្វើយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗរបស់មន្ត្រី

Khmerpress January 16, 2023 16/01/2023

(បរទេស)៖ បន្ទាប់ពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ពេលនេះទទួលបានដំណឹងថា រដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកមួយថ្មីទៀតគឺ Kentucky ក៏កំពុងតែចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិកបាននិយាយថាខ្លួន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំដល់បុគ្គលិករបស់ខ្លួន ដើម្បីរារាំងបុគ្គលិករដ្ឋពីការប្រើប្រាស់ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងការចូលប្រើកម្មវិធីដែលគ្រប់គ្រងដោយចិន។ ដោយឡែកកាលពីសប្តាហ៍មុន អភិបាលរដ្ឋ Wisconsin, North Carolina, Ohio, New Jersey និងរដ្ឋ Arkansas ក៏ទើបតែចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាលផងដែរ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានប្រភពឱ្យដឹងថា តាមបណ្តាលរដ្ឋមួយចំនួន មិនត្រឹមតែមានការហាមប្រាមទៅលើកម្មវិធី TikTok ប៉ុណ្ណោះទេ តួយ៉ាងដូចជារដ្ឋ New Jersey និង Wisconsin ក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីក្រុមហ៊ុនចិនផ្សេងទៀត រួមមាន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky […]

ប្រជាជនកូរ៉េខាងត្បូង ចំណាយប្រាក់ច្រើនជាងគេលើទំនិញប្រណីតៗ

Naren January 16, 2023 16/01/2023

យោងតាមការចុះផ្សាយរបស់ ​​CNBC ប្រជាជនកូរ៉េចំណាយប្រាក់ច្រើន ជាងគេបំផុតលើពិភពលោក លើការទិញទំនិញម៉ាកល្បីៗនៅលើពិភពលោក ដោយយកឈ្នះលើប្រទេសចិន និងអាម៉េរិក។ ក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថាការចំណាយសរុបរបស់ប្រជាជនកូរ៉េខាងត្បូងលើទំនិញប្រណីតផ្ទាល់ខ្លួនកើនឡើង ២៤% នៅឆ្នាំ២០២២ ដល់ ១៦.៨ពាន់លានដុល្លារ ឬប្រហែល ៣២៥ដុល្លារ ក្នុងមនុស្សម្នាក់។ ម៉ាកយីហោប្រណីត ក៏ឃើញមានការកើនឡើងនៃការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េផងដែរ។ ម៉ាក Moncler បាននិយាយថាការលក់នៅក្នុងប្រទេសកូរ៉េក្នុងត្រីមាសទី២ ឆ្នាំ២០២២ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលជំងឺរាតត្បាត។ Cartier Group ដែលជាម្ចាស់ក្រុមហ៊ុន Richemont Group បាននិយាយថា កូរ៉េខាងត្បូងគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនការលក់នៅឆ្នាំ២០២២។ ការបង្ហាញទ្រព្យសម្បត្តិក៏កាន់តែអាចទទួលយកបានសម្រាប់សង្គមកូរ៉េ។ ការស្ទង់មតិមួយដោយ McKinsey បានរកឃើញថាមានតែ២២% នៃប្រជាជនកូរ៉េចាត់ទុកថាវាជារឿងមិនល្អក្នុងការបង្ហាញទំនិញប្រណីត។ ចំនួននេះគឺទាបជាង ៤៥% នៅក្នុងប្រទេសជប៉ុន និង ៣៨% នៅក្នុងប្រទេសចិន៕ ប្រភព៖ allposttimes

WHO អំពាវនាវដល់ប្រទេសចិនឱ្យបន្តចែករំលែកព័ត៌មានបន្ថែមអំពីស្ថានភាពជំងឺកូវីដ១៩

Khmerpress January 16, 2023 16/01/2023

(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសចិន បន្តបញ្ចេញព័ត៌មានអំពីស្ថានភាពនៃជំងឺកូវីដ១៩ របស់ខ្លួនបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា មានអ្នកស្លាប់ជិត ៦០,០០០នាក់ត្រូវបានកាត់ត្រាចាប់តាំងពីដើមខែធ្នូមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែមករា​ ឆ្នាំ២០២៣។ សេចក្តីប្រកាសកាលពីចំនួនអ្នកស្លាប់កាលថ្ងៃសៅរ៍ គឺជាការជូនដំណឹងជាផ្លូវការលើកដំបូងចាប់តាំងពីប្រទេសចិន បានលុបចោលការរឹតបន្តឹងប្រឆាំងជំងឺកូវីដ១៩ ភ្លាមៗនៅក្នុងខែធ្នូ បើទោះបីជាការកើនឡើង នៃការឆ្លងបាននាំឱ្យមានលំហូរចូលមន្ទីរពេទ្យដ៏ច្រើនក៏ដោយ។ ប្រការនេះបាននាំឱ្យអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលផ្សេងទៀតអំពាវនាវឱ្យបញ្ចេញព័ត៌មានបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតបានដាក់កម្រិតលើភ្ញៀវទេសចរមកពីប្រទេសចិន។ រដ្ឋាភិបាលចិនបាននិយាយថា ចន្លោះពីថ្ងៃទី០៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា មានមនុស្សចំនួន ៥,៥០៣នាក់បានស្លាប់ ដោយសារជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយកូវីដ១៩ ហើយមនុស្សចំនួន ៥៤,៤៣៥នាក់ដែលមានជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្សេងទៀតក៏បានស្លាប់ ក្រោយបានឆ្លងជំងឺកូវីដ១៩ផងដែរ។ សេចក្តីថ្លែងការណ៍របស់ WHO បាននិយាយថា ការប្រកាសនេះ​ជាការរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរឡើងអំពីស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសចិន ដោយបានស្នើសុំចែករំលែកព័ត៌មានបែបនេះបន្ថែមទៀតជាមួយខ្លួន និងសាធារណៈជន៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING NEWS! យន្តហោះមួយគ្រឿងផ្ទុកមនុស្សចំនួន ៧២នាក់ បានធ្លាក់នៅក្នុងប្រទេសនេប៉ាល់

Khmerpress January 15, 2023 15/01/2023

យោងតាមកាសែត Kathmandu Post បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣នេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សទាំងអស់ ៧២នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Pokhara ប្រទេសនេប៉ាល់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Yeti Airlines បាននិយាយថា ក្នុងចំណោមពួកគេ គឺមាន ៦៨នាក់ ជាអ្នកដំណើរ និង ៤នាក់ ផ្សេងទៀត គឺជាអាកាសយានិក។ ប្រភពបាននិយាយថា យន្តហោះនេះកំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅកាន់ទីក្រុង Pokhara នៅភាគកណ្តាលប្រទេសនេប៉ាល់។ ឥឡូវនេះ នាយករដ្ឋមន្ត្រី Pushpa Kamal Dahal បានជំរុញឱ្យបុគ្គលិកសន្តិសុខ និងសាធារណជនទូទៅ ជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។ ជម្រាបដែរថា ទីក្រុង Pokhara គឺមានចម្ងាយ ២០០ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី Kathmandu ។ នេប៉ាល់មានកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសមិនល្អប៉ុន្មាននោះទេ ជាក់ស្ដែងកាល​ពី​ឆ្នាំ​មុន មនុស្ស​ចំនួន ២២​នាក់​បាន​ស្លាប់ បន្ទាប់ពីយន្តហោះ​ បានធ្លាក់នៅ​លើ​ភ្នំ​មួយរបស់ប្រទេស​។ ក្នុងឆ្នាំ២០១៨ […]

អបអរសាទរ! បវកញ្ញាសហរដ្ឋអាម៉េរិក​ បានគ្រងមកុដ​ Miss Universe តម្លៃជិត៦លានដុល្លារ

Naren January 15, 2023 15/01/2023

កញ្ញា R’Bonney Gabriel អាយុ២៨ឆ្នាំ មកពីសហរដ្ឋអាម៉េរិក ផ្តួលបេក្ខភាព៨៨ប្រទេសផ្សេងទៀត បានក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា នៅទីក្រុង New Orleans សហរដ្ឋអាម៉េរិក (ម៉ោងនៅកម្ពុជា)។ កញ្ញា R’Bonney Gabriel គឺជាតារាបង្ហាញម៉ូត អ្នករចនាម៉ូដ នាងក៏ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខភាពហ្វីលីពីន-អាម៉េរិកដំបូងគេដែលឈ្នះបវរកញ្ញាសហរដ្ឋអាម៉េរិក (MISS USA) កាលពីឆ្នាំមុន។ សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕

ឡាវ បានឈានចូលដល់ វគ្គ១៦ប្រទេសចុងក្រោយ នៃការប្រកួត Miss Universe ជាលើកដំបូង

Naren January 15, 2023 15/01/2023

កម្មវិធីប្រកួត Miss Universe វគ្គផ្តាច់ព្រ័ត្រកំពុងតែប្រព្រឹត្តនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) នៅក្នុងវគ្គ១៦ប្រទេសចុងក្រោយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ប្រទេសឡាវ បានឈានចូលដល់ វគ្គ១៦ប្រទេសចុងក្រោយ នៃការប្រកួត Miss Universe ជាលើកដំបូង។ ប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរដល់ប្រទេសឡាវ និងកោតសរសើរចំពោះបវរកញ្ញាចក្រវាលឡាវឆ្នាំ២០២២ កញ្ញា Payengxa Lor វ័យ២១ឆ្នាំ បន្ទាប់ពីនាងបានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕

ថៃ គ្រោងនឹងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងម្នាក់ ៩ដុល្លារ នៅខែមិថុនាឆ្នាំនេះ

Khmerpress January 14, 2023 14/01/2023

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានប្រកាសថា ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមប្រមូលប្រាក់ចំនួន ៣០០បាត (ប្រមាណ ៩ដុល្លារ) ពីភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសចាប់ពីខែមិថុនាខាងមុខនេះ។ យោងតាមលោក Phiphat ប្រាក់ដែលប្រមូលបាន នឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ភ្ញៀវទេសចរវិញពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ និងដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍នៅក្នុងប្រទេស។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី Phiphat បានបញ្ជាក់ផងដែរថា ការប្រមូលប្រាក់ ៩ដុល្លារនេះ នឹងមិនត្រូវបានប្រមូលពីជនបរទេសដែលមានប័ណ្ណការងារ និងអ្នកដែលទទួលបានការអនុញ្ញាតឱ្យមករស់នៅ ឬ ធ្វើការនៅក្នុងប្រទេសថៃឡើយ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ២៥ លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ១១.៨ លាននាក់នៅឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៤០លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 រួមចំណែករហូតដល់ ៤៣% នៃករណីថ្មីៗនៅសហរដ្ឋអាមេរិក

Khmerpress January 14, 2023 14/01/2023

ទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បង្ហាញថាជាង ៤០% នៃករណី COVID-19 ថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក គឺជាអូមីក្រុងបំប្លែងខ្លួនថ្មី XBB.1.5 ។ CDC បាននិយាយថា XBB.1.5 ដែលរីករាលដាលយ៉ាងឆាប់រហ័សនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៣% នៃចំនួនករណីថ្មីៗនៅសប្ដាហ៍មុន។ នោះគឺជាការកើនឡើងប្រហែល ១០ ពិន្ទុភាគរយពីសប្តាហ៍មុនមួយទៀត ដែលធ្វើឱ្យ XBB.1.5 រីករាលដាលជាងប្រភេទផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិក រួមទាំង BQ.1.1 ដែលផងដែរ។ នៅភាគឦសាននៃប្រទេស រួមទាំងរដ្ឋញូវយ៉ក XBB.1.5 មានច្រើនជាង ៨០% នៃករណីថ្មីៗ។ ចំនួនមធ្យមប្រចាំថ្ងៃនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃអង្គារ គឺប្រហែល ៥,៨០០ នាក់ ធ្លាក់ចុះប្រហែល ១០% ពីសប្តាហ៍មុន។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមគិតត្រឹមថ្ងៃពុធ គឺប្រហែល ៥៦០ នាក់ កើនឡើងប្រហែល ១៧០ នាក់ ពីសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកនិយាយថា XBB.1.5 ហាក់ដូចប្រភេទមួយ ដែលគេចចេញពីវ៉ាក់សាំងខ្លាំងជាងគេនាពេលបច្ចុប្បន្ន […]

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គ្រោងបោះទុនជាង ២៥០លានដុល្លារ សង់រោងចក្រនៅវៀតណាម

Khmerpress January 14, 2023 14/01/2023

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Auto Co គ្រោងនឹងសាងសង់រោងចក្រមួយនៅក្នុងប្រទេសវៀតណាម ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត នេះបើយោងតាមការបង្ហើបរបស់អ្នកដែលបានដឹងពីផែនការនេះទៅកាន់សារព័ត៌មាន Reuters។ ការផ្លាស់ប្ដូរនេះ នឹងកាន់បន្ថយការពឹងផ្អែករបស់ក្រុមហ៊ុនលើប្រទេសចិន និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំងនៅភាគអាគ្នេយ៍។ បើតាមប្រភពដដែល ក្រុមហ៊ុន BYD នឹងវិនិយោគនៅភាគខាងជើងប្រទេសវៀតណាម ក្នុងទុនលើសពី ២៥០លានដុល្លារ​ ហើយការសាងសង់អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។​ មិនតែប៉ុណ្ណោះ រោងចក្រនៅ​វៀតណាមនេះ ​នឹង​នាំ​ចេញ​គ្រឿងបង្គុំទៅ​រោងចក្រ​ដំឡើង​របស់ BYD នៅ​ប្រទេស​ថៃ និងបំពេញតម្រូវការក្នុងប្រទេសវៀតណាមផងដែរ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន BYD បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Xian និងវ៉ាដាច់គូប្រជែង Tesla Inc ក្នុងការលក់រថយន្ត អគ្គិសនីកាលពីឆ្នាំមុន បាននិងកំពុងពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសអាស៊ីផ្សេងទៀតរួមទាំងសិង្ហបុរី ជប៉ុន និងអឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្រីលង្កានឹងកាត់ចំនួនកងទ័ព៣០ភាគរយ នៅឆ្នាំ២០២៤ ដើម្បីបន្ថយការចំណាយ

Khmerpress January 14, 2023 14/01/2023

(កូឡុំបូ)៖ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កានាថ្ងៃសុក្រនេះ បានប្រកាសថា ស្រីលង្កានឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០នាក់ នៅឆ្នាំ២០៣០ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង៧ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។ ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា បានកើនដល់កម្រិតខ្ពស់បំផុត កាលពីចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា លោក ប្រេមីថា បានដារ៉ា ថេនណាគូន (Premitha Bandara Thennakoon) បានអះអាងថា ផែនការខាងលើ មានគោលដៅបង្កើតកងកម្លាំងការពារជាតិមួយ ដែលមានបច្ចេកទេសនិងយុទ្ធសាស្រ្តល្អ ហើយមានតុល្យភាពនៅត្រឹមឆ្នាំ២០៣០។ គួរបញ្ជាក់ថា ការចំណាយលើវិស័យការពារជាតិ នៅក្នុងកញ្ចប់ថវិកាសរុបរបស់រដ្ឋាភិបាលស្រីលង្កា បានកើនដល់ចំណុចខ្ពស់បំផុតកាលពីឆ្នាំ២០២១ គឺ២.៣១ភាគរយនៃ GDP ប៉ុន្តែបានថយចុះមកត្រឹម២.០៣ភាគរយ កាលពីឆ្នាំ២០២២។ ប្រទេសដែលមានប្រជាជន […]