ព័ត៌មានអន្តរជាតិ

អាហ៊្សង់ទីនកំពុងពិចារណា បោះពុម្ពក្រដាសប្រាក់ដែលមានរូប Messi និងក្រុមបាល់ទាត់ជម្រើសជាតិដែលបានឈ្នះពាន World Cup 2022 នៅកាតា

Khmerpress December 22, 2022 22/12/2022

អាហ៊្សង់ទីន៖  ធនាគារកណ្តាលនៃប្រទេសអាហ្ស៊ង់ទីនកំពុងរៀបចំសំណើពិសេសមួយដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលអាហ្ស៊ង់ទីនដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មីមួយប្រភេទដែលមានរូបកំពូលកីឡាករបាល់ទាត់ Lionel Messi និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្ស៊ង់ទីន ដើម្បីអបអរក្នុង​ឱកាសដែលពួកគេបានទទួលជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅក្នុងប្រទេសកាសតា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Daily Mail បានបញ្ជាក់ថា ក្រដាសប្រាក់ដែលអាជ្ញាធរអាហ្ស៊ង់ទីនគ្រោងនឹងបោះពុម្ពថ្មីនោះគឺជាក្រដាស ១,០០០ ប៉េសូ (Pesos) ដែលមានតម្លៃស្មើនឹង ៥ដុល្លាររដ្ឋអាមេរិក។ ប្រភពខាងលើបានប​ន្តថា ការជ្រើសរើសយកក្រដាសប្រាក់ ១,០០០ប៉េសូ សម្រាប់ធ្វើការបោះពុម្ពថ្មីដោយមានរូបកីឡាករ Lionel Messi ក៏ដោយហេតុថា Lionel Messi គឺជាកីឡាករសំខាន់បំផុតដែលបានជួយឲ្យក្រុមទាំងមូលលេងឈ្នះការប្រកួត ហើយលេខនេះវាស៊ីទៅនឹងលេខអាវរបស់ Lionel Messi ដែលគាត់បានពាក់ក្នុងការប្រកួត ពោលគឺកីឡាកររូបនេះបានពាក់អាវលេខ ១០ ដែលជាលេខសំណាងរបស់គាត់។ គួរបញ្ជាក់ជូនថា ប្រទេសអាហ្សង់ទីនធ្លាប់ទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ២ម្តងរួចមកហើយនាពេលកន្លងមក ហើយបូកទាំងលើកនេះម្តងទៀត គឺអាហ្សង់ទីនបានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ៣សម័យកាល ខណៈប្រទេសប្រេស៊ីលគឺជាប្រទេសធ្លាប់ទទួលបានពាននេះច្រើនជាងគេ ពោលគឺរហូតដល់ ៥សម័យកាល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីបំផុត! លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

Khmerpress December 21, 2022 21/12/2022

(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។ ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»។ គួរបញ្ជាក់ថា តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក Elon Musk នៅលើ Twitter កាលពីល្ងាចថ្ងៃសៅរិ៍សប្ដាហ៍មុន មានប្រតិកម្មប្រឆាំងនឹង ការកាន់កាប់តំណែងនៅ Twitter របស់លោកយ៉ាងច្រើន ដោយក្នុងនោះមានមតិអ្នកប្រើប្រាស់ប្រមាណ ៥៧.៥ភាគរយបានបោះឆ្នោតឱ្យ Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហភាពអឺរ៉ុបសម្រេចកិច្ចព្រមព្រៀងកំណត់តម្លៃឧស្ម័ន ដែលធ្វើឱ្យរុស្ស៊ីខឹងសម្បា

Khmerpress December 21, 2022 21/12/2022

(ព្រុចសែល)៖ រដ្ឋមន្ត្រីក្រសួងថាមពលរបស់សហភាពអឺរ៉ុបនៅសប្តាហ៍នេះបានជម្នះភាពទាល់ច្រកអស់រយៈពេលជាច្រើនខែ ដើម្បីឯកភាពគ្នាលើការកំណត់តម្លៃឧស្ម័នធម្មជាតិនៅក្នុងប្លុកនេះ ដែលធ្វើឱ្យមានការព្រមានភ្លាមៗពីប្រទេសរុស្ស៊ីថា ការកំណត់តម្លៃនេះ «មិនអាចទទួលយកបាន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ពិដានតម្លៃនេះត្រូវបានកំណត់ចំនួន ១៨០អឺរ៉ូ (១៩០ដុល្លារ) ក្នុង ១មេហ្គាវ៉ាត់ម៉ោង ប៉ុន្តែមានលក្ខខណ្ឌភ្ជាប់ និងមានការព្រមានពីគណៈកម្មការអឺរ៉ុបថា អាចនឹងមានការផ្អាកវិធានការនេះវិញប្រសិនបើ «ហានិភ័យកើតមានច្រើនជាងប្រយោជន៍»។ គោលបំណងនៃការកំណត់តម្លៃឧស្ម័នសម្រាប់ការជួញដូរក្នុងសហភាពអឺរ៉ុបនេះ គឺដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបមានការព្រួយបារម្ភថា ពួកគេនឹងជួបការលំបាកក្នុងការបំពេញស្តុកឧស្ម័នឱ្យបានទាន់ពេលសម្រាប់រដូវរងាខាងមុខនេះ។ ប្រទេសរុស្ស៊ីដែលមុនពេលកើតមានសង្រ្គាម និងជាប្រទេសនាំចេញឧស្ម័នកំពូលទៅកាន់សហភាពអឺរ៉ុប បានបិទការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនជាការសងសឹកចំពោះការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងខ្លួន ដែលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីដែលប្រើប្រាស់សម្រាប់ការបង្កសង្គ្រាមរបស់ខ្លួន។ វិមានក្រឹមឡាំងបាននិយាយរួចហើយថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងទៅឱ្យបណ្តាប្រទេសដែលអនុវត្តការដាក់បម្រាមពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលើការនាំចេញប្រេងឆៅរបស់ខ្លួនទេ ហើយកាលពីថ្ងៃចន្ទប្រទេសនេះបានរិះគន់យ៉ាងខ្លាំងចំពោះការកំណត់តម្លៃឧស្ម័ននេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា៖ «នេះគឺជាការរំលោភលើការកំណត់តម្លៃដោយទីផ្សារ ការរំលោភលើដំណើរការទីផ្សារ។ ការកំណត់ (តម្លៃ) ណាមួយមិនអាចទទួលយកបានទេ»។ ការកំណត់តម្លៃរបស់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ ហើយនឹងមានរយៈពេលមួយឆ្នាំ។ យន្តការនេះគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្លៃឧស្ម័នខ្ពស់ដែលកើតមាននៅអឺរ៉ុបកាលពីខែសីហា ដែលបានកើនឡើងដល់ជិត ៣៤០អឺរ៉ូក្នុងមួយម៉ោងមេហ្គាវ៉ាត់ក្នុងរយៈពេលខ្លី ដែលធ្វើឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុបមានការភ្ញាក់ផ្អើល។ តម្លៃឧស្ម័ននៅអឺរ៉ុបបានធ្លាក់ចុះវិញតាំងពីពេលនោះមក ប៉ុន្តែនៅតែមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រ ហើយត្រូវបានជួញដូរក្រោម ១១២អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោងកាលពីថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន […]

រដ្ឋាភិបាលអាហ្សង់ទីន អនុញ្ញាតឱ្យប្រជាជនខ្លួនឈប់សម្រាកមួយថ្ងៃដើម្បីអបអរការឈ្នះ​ World Cup

Khmerpress December 20, 2022 20/12/2022

រដ្ឋាភិបាលអាហ្សង់ទីន ប្រកាសយកថ្ងៃទី២០ ខែធ្នូឈប់សម្រាក​ ទូទាំងប្រទេស​ ដេីម្បីអបអរ​ ការឈ្នះ​ World Cup ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សហព័ន្ធបាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននឹងប្រារព្ធការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ពួកគេនៅថ្ងៃអង្គារនេះនៅទីក្រុង Buenos Aires នៅ Obelisk ដែលជាចំណុចកណ្តាលនៃការប្រារព្ធពិធីកីឡាប្រពៃណី។ ក្រុមបាល់ទាត់ជម្រើសជាតិដែលបានយកឈ្នះបារាំងកាលពីថ្ងៃអាទិត្យ បានមកដល់ប្រទេសអាហ្សង់ទីននៅវេលាម៉ោង៤ព្រឹក ថ្ងៃអង្គារ (ម៉ោងនៅអាហ្សង់ទីន) តាមជើងហោះហើររបស់រដ្ឋ ហើយត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់ពាន់នាក់នៅខាងក្រៅព្រលានយន្តហោះ។ Lionel Messi បានកាន់ពានរង្វាន់ World Cup ជាមួយគ្រូបង្វឹក Lionel Scaloni និងប្រធានសមាគមបាល់ទាត់អាហ្សង់ទីន Claudio Tapia បានដឹកនាំក្រុមចុះពីលើយន្តហោះទៅកាន់អាកាសយានដ្ឋាន Ezeiza។ បន្ទាប់ពីចុះចត Messi និងមិត្តរួមក្រុមនឹងសម្រាកមួយរយៈខ្លីនៅឯបរិវេណនៃសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន មុនពេលចូលដល់ការប្រារព្ធពិធីនៅយប់នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែន បន្តស្នើសុំប្រព័ន្ធការពារដែនអាកាស រថក្រោះ និងសព្វាវុធផ្សេងៗទៀត ពីក្រុមមេដឹកនាំប្រទេសអឺរ៉ុប

Khmerpress December 20, 2022 20/12/2022

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទបានស្នើសុំឱ្យបណ្តាមេដឹកនាំប្រទេសអឺរ៉ុប ដែលជួបប្រជុំគ្នានៅឡេតូនី ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ ផងដែរ បន្តផ្គង់ផ្គង់សព្វាវុធចម្រុះកាន់តែច្រើនថែមទៀត ដល់ប្រទេសរបស់លោក ដើម្បីជួយបិទបញ្ចប់ឱ្យបានឆាប់ នូវសង្រ្គាមដ៏ប្រល័យបំផុតក្នុងតំបន់អឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។ ថ្លែងក្នុងកិច្ចប្រជុំខាងលើតាមប្រព័ន្ធវីដេអូ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «អ្វីៗជាច្រើនគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នា ដូចជាថាតើសង្រ្គាមនេះនឹងបញ្ចប់ទៅ ដោយរបៀបណាជាដើម។ ប្រសិនបើកងកម្លាំងការពារជាតិរបស់យើង កាន់តែរឹងមាំខ្លាំងឡើង សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏នឹងឆាប់បរាជ័យជាផ្លូវការទៅតាមនោះដែរ»។ លោកប្រធានាធិបតីអ៊ុយក្រែនបានបន្តថា លោកសូមស្នើឱ្យបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន ក៏ដូចជាការផ្តល់រថក្រោះ ជាពិសេសរថក្រោះ លេអូផាដ (Leopard) ដែលទីក្រុងកៀវបានស្នើសុំអាល្លឺម៉ង់ជាយូរមកហើយ ដោយ​លោកបានលើកឡើងថា ដើម្បីឱ្យប្រតិបត្តិការការពារប្រទេសរបស់អ៊ុយក្រែនកាន់តែជោគជ័យ នោះលោកត្រូវការរថពាស​ដែកថ្មីៗ ជាពិសេសរថក្រោះតែម្តង។ ក្រៅពីនេះ លោក ហ្សេលេនស្គី បានស្នើសុំសព្វាវុធពីប្រទេសអឺរ៉ុបដទៃទៀត ដូចជាប្រព័ន្ធកាំភ្លើងធំហោវីតសឺធុន ស៉ីសា (Ceasar) ពីដាណឺម៉ាក, […]

អាមេរិកព្រមានថា តួលេខជាក់ស្តែងនៃអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ធំមួយសម្រាប់ពិភពលោកទាំងមូល

Khmerpress December 20, 2022 20/12/2022

អាមេរិក៖ សហរដ្ឋអាមេរិកបានព្រមានថា តួលេខជាក់ស្តែងនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនអាចជាក្តីកង្វល់ថ្មីមួយសម្រាប់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូនេះ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Ned Price ដែលជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលអាមេរិក និងបានធ្វើឡើងនៅក្នុងឱកាសដែលរូបលោកបានធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក បើតាមលោក Ned Price បានលើកឡើងថា នាពេលកន្លងមកចិនមិនបានបង្ហាញតួលេខអ្នកស្លាប់ និងអ្នកឆ្លងជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវនោះទេ ហើយការលាក់បាំងនូវព័ត៌មានដ៏សំខាន់នេះអាចធ្វើឲ្យពិភពលោកវាយតម្លៃខុសទៅលើ GDP និងសេដ្ឋកិច្ចជាតិចិន ដ្បិតកត្តានេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនិងការដឹកជញ្ជូនជាសាកលផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានប្រកាសថា ទើបបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ត្រឹមចំនួន ៥,២៣៧នាក់ប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋជាង ១,៤ពាន់លាននាក់ ខណៈដែលពលរដ្ឋចិនភាគច្រើនមិនបានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ចំនួនតាមការណែនាំរបស់អាជ្ញាធរនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោកយាយ Baba Vanga បានទស្សទាយន៍ថា​ នៅក្នុងឆ្នាំ ២០២៣នេះពិភពលោកនឹងជួបប្រទះនូវរឿងរ៉ាវធំៗចំនួន ៤នេះ

Khmerpress December 20, 2022 20/12/2022

ឆ្នាំថ្មីឆ្នាំ ២០២៣ នឹងឈានចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ខណៈប្រជាពលរដ្ឋរាប់ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងត្រៀមខ្លួន ត្រៀមបង្កើតកម្មវិធីសប្បាយៗ ឬត្រៀមធ្វើដំណើរកំសាន្តទៅកាន់កន្លែងផ្សេងៗដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមអ្នកតាមដានបច្ចុប្បន្នភាពនៃពិភពលោកវិញគេនៅមិនទាន់ភ្លេចទេថា លោកយាយ Baba Vanga ក៏ធ្លាប់ធ្វើការទស្សទាយន៍អំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលអាចកើតមាននៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។ បើតាមលោកយាយដែលជាមនុស្សដ៏អាថ៌កំបាំងរូបនេះធ្លាប់បានទស្សទាយន៍ថា នៅក្នុងឆ្នាំ ២០២៣នេះពិភពលោកនឹងត្រូវជួបប្រទះនូវរឿងរ៉ាវធំមួយចំនួនដូចជា៖ ១៖មានព្យុះព្រះអាទិត្យកើតឡើង ដែលលោកយាយចង់សំដៅទៅលើបញ្ហាកើនឡើងនៃកំដៅភពផែនក្នុងកម្រិងដ៏ខ្ពស់មិនធ្លាប់មាន។ ២៖មានការធ្វើតេស្តអាវុធជីវសាស្រ្តចំពោះរាងកាយមនុស្ស។ ៣៖សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។ ៤៖ការសម្រាលកូនតាមបែបធម្មជាតិនឹងត្រូវបិទបញ្ចប់ ឬមានន័យថាចាប់ពីឆ្នាំ ២០២៣នេះតទៅគឺរាល់ការសម្រាលកូនទាំងអស់នឹងត្រូវធ្វើឡើងដោយមានការពឹងផ្អែកលើជំនួយផ្នែកវិជ្ជសាស្រ្តជានិច្ច។ សូមបញ្ជាក់ថា លោកយាយ Baba Vanga ដែលជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាងបានស្លាប់នៅអាយុ ៨៤ឆ្នាំ កាលពី ២៥ឆ្នាំមុន ហើយមុនពេលស្លាប់លោកយាយធ្លាប់បានទស្សទាយន៍អំពីរឿងរ៉ាវជាច្រើនដែលអាចកើតមាននៅលើពិភពលោករហូតដល់ឆ្នាំ ៥០៧៩ ឯណោះ ខណៈគិតត្រឹមពេលនេះមានរឿងរ៉ាវចំនួន ៩ ក្នុងចំណោម ១១ ដែលលោកយាយធ្លាប់បានទស្សទាយន៍បានក្លាយជាការពិតរួចអស់ហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​​​

កូរ៉េខាងជើង ថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុន និងព្រមានចាត់វិធានការយោធា

Khmerpress December 20, 2022 20/12/2022

(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោស «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី» របស់ជប៉ុនថាជាការគំរាមកំហែងដល់បរិយាកាសសន្តិសុខក្នុងតំបន់ អមជាមួយការព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុនកំពុងបង្កឱ្យមានវិបត្តិសន្តិសុខធ្ងន់ធ្ងរនៅលើតំបន់ឧបទ្វីបកូរ៉េ និងតំបន់អាស៊ីបូព៌ា តាមរយៈការអនុម័តយុទ្ធសាស្ត្រ សន្តិសុខថ្មីមួយ ដែលទទួលស្គាល់ពីសមត្ថភាពវាយប្រហារបង្ការទុកជាមុនប្រឆាំងនឹងប្រទេសដទៃ»។ អ្នកនាំពាក្យរូបនេះបន្តទៀតថា បរិយាកាសសន្តិសុខក្នុងតំបន់មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែគោលនយោបាយថ្មីរបស់ជប៉ុនដែលជាទង្វើ បំពានលើធម្មនុញ្ញ UN និងជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ ហើយថាកូរ៉េខាងជើងមានសិទ្ធិដើម្បីចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ សំដៅការពារសិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខស្មុគស្មាញក្នុងតំបន់។ គួរបញ្ជាក់ថា ជប៉ុន កាលពីសប្ដាហ៍មុន បានអនុម័ត «យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយ» ជាមួយការបង្កើនកញ្ចប់ថវិកាយោធា និងបញ្ចេញផែនការ អភិវឌ្ឍសមត្ថភាពយោធាធំបំផុតមួយ មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក នៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់ និងការភ័យខ្លាំងពី សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕​ ផ្តល់សិទ្ធិដោយ៖ freshnews

លោក Elon Musk បានបើកការស្ទង់មតិមួយថា តើគាត់គួរតែលាលែងពីតំណែងជា CEO របស់បណ្ដាញ Twitter ដែរ ឬទេ?

Khmerpress December 19, 2022 19/12/2022

នាយកប្រតិបត្តិ Twitter លោក Elon Musk បានចាប់ផ្តើមការស្ទង់មតិមួយកាលពីថ្ងៃអាទិត្យ ដោយបានសួរអ្នកប្រើប្រាស់ថា តើគាត់គួរចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន ឬយ៉ាងណា។ ការស្ទង់មតិនោះ បានស្នើឱ្យអ្នកប្រើប្រាស់ចុច «បាទ/ចាស» ឬ «ទេ» ក្នុងរយៈពេល ១២ ម៉ោង ហើយលោក Musk បាននិយាយថា លោកនឹងគោរពទៅតាមលទ្ធផលស្រង់មតិ។ ការស្ទង់មតិមួយនោះ ទទួលបានការបោះឆ្នោតជាង ៤ លាន ក្នុងរយៈពេលមួយម៉ោងដំបូង ហើយគ្រោងនឹងបិទនៅម៉ោងប្រហែល ១១:២០ នាទី UTC នៅថ្ងៃចន្ទ។ ជម្រាបដែរថា លោក Musk តែងតែប្រើការស្ទង់មតិស្រដៀងគ្នានៅលើ Twitter ដើម្បីធ្វើការសម្រេចចិត្តសំខាន់ៗពាក់ព័ន្ធនឹងបណ្ដាញសង្គមមួយនេះ។ វារួមបញ្ចូលទាំងការស្ទង់មតិ ថាតើត្រូវបញ្ចូលគណនីរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ឡើងវិញដែរ ឬទេ។ យ៉ាងណាលោក Musk ក៏ត្រូវ​រង​ការ​រិះគន់ច្រើនផងដែរ ​ចំពោះ​របៀប​ដែល​គាត់​កំពុង​ដឹកនាំ Twitter ខណៈ​បាន​ផ្អាក​គណនី​អ្នក​សារព័ត៌មានមួយចំនួន​ ដែល​បាន​សរសេរ​អត្ថបទ​រិះគន់​គាត់។ លោកក៏បានអនុវត្តច្បាប់ថ្មីដែលហាមប្រាមការបង្ហោះ ដែលផ្សព្វផ្សាយ និងមានតំណភ្ជាប់ទៅកាន់បណ្ដាញសង្គមដែលជាគូប្រជែងមួយចំនួនដូចជា Facebook និង Instagram ជាដើម៕ […]

តោះ!!!! មកដឹងពីចំនួនប្រាក់រង្វាន់ដែលក្រុមអាហ្សង់ទីន ជើងឯកបាល់ទាត់ពិភពលោក World Cup នឹងទទួលបាន

Khmerpress December 19, 2022 19/12/2022

(អន្តរជាតិ)៖ Lionel Messi និងអាហ្សង់ទីន មិនត្រឹមតែបានលើកពានជើងឯកបាល់ទាត់ពិភពលោក World Cup ពេលយកឈ្នះបារាំងកាលពីថ្ងៃទី១៨ ខែធ្នូ ប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៤២លានដុល្លារអាមេរិក។ កីឡាករនៅក្នុងក្រុមជម្រើសជាតិត្រូវបានគេរំពឹងថានឹងទទួលបានមួយចំណែកធំនៃប្រាក់រង្វាន់ ហើយប្រាក់រង្វាន់ត្រូវបានចែកអាស្រ័យលើសហព័ន្ធបាល់ទាត់។ ទោះចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក៏ដោយ បារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ ក្នុងនាមជាចំណាត់ថ្នាក់លេខ២, ចំណាត់ថ្នាក់លេខបីគឺក្រូអាស៉ី ដែលទទួលទឹកប្រាក់២៧លានដុល្លារ និងចំណាត់ថ្នាក់លេខ៤គឺប្រទេសម៉ារ៉ុកជាមួយនឹង ២៥លានដុល្លារ ។ រាល់ក្រុមដែលបានចូលរួមក្នុងការប្រកួត World Cup ទទួលបានប្រាក់រង្វាន់។ សរុបមក FIFA នឹងផ្តល់រង្វាន់ ៤៤០លានដុល្លារ ដល់ក្រុមដែលចូលរួមក្នុងការប្រកួតនៅឆ្នាំនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត