ព័ត៌មានអន្តរជាតិ

អាមេរិក យកពន្ធ ៥០ភាគរយលើការនាំចូលគ្រប់ប្រភេទពីប្រេស៉ីល ក្រោយលោក Lula ប្រាប់លោក Trump ថាពិភពលោកមិនត្រូវការអធិរាជ

Liny Chan July 10, 2025 10/07/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងយកពន្ធ ៥០ភាគរយ លើការនាំចូលទាំងអស់ពីប្រេស៉ីល ខណៈការប្រកាសដាក់ពន្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ប្រាប់លោក ត្រាំ ថាពិភពលោកនេះមិនត្រូវការអធិរាជឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២៥។ នៅក្នុងលិខិតមួយ លោក ត្រាំ បានភ្ជាប់បញ្ហាពន្ធគយ ទៅនឹងការប្រព្រឹត្តរបស់អតីតប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro ដែលកំពុងត្រូវបានកាត់ទោស ជុំវិញការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ។ ជាការឆ្លើយតប លោក Lula បាននិយាយថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិក នឹងត្រូវឆ្លើយតបដោយវិធានការពន្ធបដិការ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រេស៉ីល បន្ទាប់ពីចិន។ ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការយកពន្ធពីប្រេស៉ីលរហូតដល់ ៥០ភាគរយនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ហើយត្រូវអនុវត្តចំពោះគ្រប់វិស័យទាំងអស់៕ ផ្ដលសិទ្ធិដោយ៖ Fresh News

YouTube ចេញគោលការណ៍ថ្មីកាន់តែតឹងរ៉ឹង ដោយផ្ដល់អាទិភាពសម្រាប់ Original content, ចំពោះសំឡេង និងវីដេអូ AI អាចនឹងត្រូវដកសិទ្ធិ ឬលុបចោល

Liny Chan July 10, 2025 10/07/2025

(បរទេស)៖ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ តទៅ YouTube នឹងចាប់ផ្តើមអនុវត្តគោលការណ៍រកប្រាក់ដែលកាន់តែតឹងរ៉ឹងសម្រាប់ Channels ដែលផ្សាយវីដេអូដដែលៗ ផលិតទ្រង់ទ្រាយធំ ឬមានគុណភាពទាប ជាពិសេសគឺ YouTube នឹងផ្ដល់ប្រាក់សម្រាប់តែវីដេអូណាដែលផលិតឡើងដោយប្រើប្រាស់សំឡេងពិត និង Original content ។ ការផ្លាស់ប្តូរនេះមានគោលបំណងលើកកម្ពស់មាតិកាដែលមានលក្ខណៈដើម និងពិតប្រាកដ ដើម្បីបង្កើនបទពិសោធន៍របស់អ្នកទស្សនា។ អ្វីទៅជាខ្លឹមសារដែលនឹងត្រូវកំណត់?* គោលការណ៍ថ្មីនេះផ្តោតជាសំខាន់លើមាតិកាដែល៖– មានលក្ខណៈដដែលៗ (Repetitive content): វីដេអូដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លាំង រហូតដល់អ្នកទស្សនាពិបាកនឹងបែងចែក។ វីដេអូប្រភេទនេះច្រើនតែត្រូវបានបង្កើតឡើងដោយប្រើគំរូ (templates) និងមានភាពខុសប្លែកគ្នាតិចតួចបំផុត។– ផលិតទ្រង់ទ្រាយធំ (Mass-produced content): មាតិកាដែលអាចចម្លងឡើងវិញបានយ៉ាងងាយស្រួលក្នុងចំនួនច្រើន និងដោយការខិតខំប្រឹងប្រែងតិចតួចបំផុត។ នេះអាចរាប់បញ្ចូលទាំងវីដេអូដែលគ្មានការអធិប្បាយ ឬមានតិចតួច ខ្លឹមសារដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) និងការបង្ហោះដែលស្រដៀងនឹងសារឥតបានការ (spam)។– វីដេអូដែលមានគុណភាពទាប (Low-effort videos): មាតិកាដែលខ្វះការកែសម្រួល សេចក្តីអធិប្បាយ ឬតម្លៃអប់រំ/កម្សាន្តសំខាន់ៗ។ បទប្បញ្ញត្តិថ្មីស្តីពី «ខ្លឹមសារមិនពិតប្រាកដ»YouTube កំពុងធ្វើបច្ចុប្បន្នភាពនិយមន័យនៃ «ខ្លឹមសារមិនពិតប្រាកដ«» ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការបច្ចុប្បន្ន ជាពិសេសជាមួយនឹងការកើនឡើងនៃឧបករណ៍ […]

ថៃ៖ មន្រ្តីនិងបុគ្គលិកសាលាខេត្ត Nakhon Ratchasima ប្រហែល២០០នាក់ ត្រូវបានធ្វើតេស្តសារធាតុខុសច្បាប់

Naren July 9, 2025 09/07/2025

(បាងកក)៖ អាជ្ញាធរថៃ បានចុះធ្វើតេស្តគ្រឿងញៀន លើបុគ្គលិកសាលាខេត្ត Nakhon Ratchasima ប្រហែល ២០០នាក់ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា បន្ទាប់ពីមនុស្ស ១៦៧នាក់ ដែលមានថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃ១អង្គ ត្រូវបានធ្វើតេស្តវិជ្ជមាន កាលពីខែមុន នៅក្នុងស្រុកទាំង៣២ នៃខេត្តនេះ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្ត។ អភិបាលខេត្ត Nakhon Ratchasima លោក Chaiwat Chuenkosum បានបញ្ជាឱ្យធ្វើតេស្តបុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ក៏ដូចជាបុគ្គលិកកិច្ចសន្យាទាំងអស់នៃសាលាខេត្ត។ នេះជាផ្នែកមួយនៃយុទ្ធនាការ បង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ ចំណែក លទ្ធផលនៃការធ្វើតេស្ត មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ គួរបញ្ជាក់ថា កាលពីខែមុន មនុស្សសរុបចំនួន ៣៤ ០២២នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ នៅទូទាំង ៣២ស្រុក។ ក្នុងនោះ ១៦៧នាក់មានតេស្តវិជ្ជមាន ដែលរួមមានអ្នកធ្វើការស្ម័គ្រចិត្ត២នាក់ មេភូមិ ២នាក់ ជំនួយការមេភូមិ ៥នាក់ ព្រះសង្ឃ ១អង្គ ពលរដ្ឋទូទៅ១៤៧នាក់ និងអ្នកផ្សេងទៀត១០នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

លោក ត្រាំ ព្រមានយកពន្ធគយបន្ថែម ១០ភាគរយលើក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ

Liny Chan July 9, 2025 09/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកនឹងអនុវត្តការយកពន្ធគយបន្ថែម ១០ភាគរយលើទំនិញនាំចូល ពីក្រុមប្រទេស BRICS ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ដែលបានគំរាមយកពន្ធគយបន្ថែម១០ភាគរយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានលើកឡើងជាថ្មីនៅថ្ងៃអង្គារ ទី៨ ខែកក្កដា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯសេតវិមានថាការយកពន្ធគយនេះកំពុងដំណើរការទៅមុខ។ «ប្រទេសទាំងឡាយដែលស្ថិតនៅក្នុងអង្គការ BRICS នឹងត្រូវជាប់ពន្ធគយបន្ថែម១០ភាគរយ ក្នុងពេលឆាប់ៗ…ប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវជាប់ពន្ធគយ១០ភាគរយ»។ គួរបញ្ជាក់ថា BRICS កាលពីឆ្នាំ២០២៤ បានពង្រីកសមាជិកបន្ថែមក្រៅពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជាអ៉ីរ៉ង់ និងឥណ្ឌូណេស៊ីជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមរដ្ឋមន្រ្តីថៃប្រឈមការទាមទារឱ្យលាលែងពីតំណែង ខណៈរដ្ឋាភិបាលរងការរិះគន់ថាអសមត្ថភាព ក្រោយចរចាពន្ធមិនបានលទ្ធផលល្អ​ជាមួយអាមេរិក

Naren July 9, 2025 09/07/2025

(បាងកក)៖ រដ្ឋាភិបាលថៃ កំពុងប្រឈមមុខជាមួយការរិះគន់បន្ថែមទៀត រួមទាំងការអំពាវនាវឱ្យក្រុមរដ្ឋមន្រ្តីរបស់ខ្លួនលាលែងពីតំណែង បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកំណត់ពន្ធគយបដិការ ក្នុងអត្រា៣៦ភាគរយដដែល ដោយគ្មានការបន្ថយចុះសូម្បីតែបន្តិច មកលើទំនិញនាំចូលពីប្រទេសអាស៊ានមួយនេះ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥។ លោក Julapong Yakate តំណាងរាស្រ្តមកពីគណបក្សប្រឆាំង People’s Party ដែលជាអនុប្រធាននៃគណៈកម្មាធិការពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាថៃ បានរិះគន់ថា អត្រាពន្ធខាងលើ គឺជាភស្តុតាងនៃការដើរគោលនយោបាយខុស និង​អសមត្ថភាពទាំងស្រុងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនិងការបរទេស។ លោក Julapong បានលើកឡើងបន្តថា ថ្មីៗនេះរដ្ឋាភិបាលបានផ្លាស់ប្តូររដ្ឋមន្រ្តីពាណិជ្ជកម្ម ដូច្នេះនាំឱ្យអតីតរដ្ឋមន្រ្តីរូបនោះ រួចផុតពីការស្តីបន្ទោស ក៏ប៉ុន្តែរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីការបរទេស បានកាន់តួនាទីតាំងពីដើមដំបូងមក ហេតុនេះហើយលោកអំពាវនាវឱ្យ រដ្ឋមន្រ្តីទាំងពីររូបនោះហ៊ានទទួលខុសត្រូវ តាមរយៈការលាលែងពីមុខតំណែងរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញថា នៅពេលអ្នកនយោបាយអនុវត្តគោលនយោបាយខុស ដែលជះផលអាក្រក់ចំពោះប្រទេសជាតិ ពួកគេគួរតែលាលែងពីតួនាទីដោយខ្លួនឯង មិនចាំបាច់ត្រូវគេដកតំណែងចេញនោះឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនលិខិតទៅប្រទេសចំនួន១៤ ដើម្បីជូនដំណឹងអំពី […]

ក្រោយការប្រកាសពីអត្រាពន្ធ ជប៉ុនថានឹងបន្តស្វែងរកការចរចាជាមួយអាមេរិក

Liny Chan July 8, 2025 08/07/2025

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយថា លោកនឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ ២៥ភាគរយលើទំនិញនាំចូលពីជប៉ុន ចាប់ពីថ្ងៃទី១ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថែមថា «ជប៉ុននឹងស្វែងរកឱកាសនៃកិច្ចព្រមព្រៀងមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ តំណាលគ្នានឹងការការពារផលប្រយោជន៍ជាតិ»។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមជូនដំណឹងដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន អំពីអត្រាពន្ធគយដែលត្រូវដំឡើង ប៉ុន្តែក្រោយមកបានបង្ហាញឆន្ទៈក្នុងការពន្យារពេលអនុវត្ត ប្រសិនបើប្រទេសនានា ដាក់សំណើដែលអាចទទួលយកបានត្រឡប់មកវិញ។ ទោះជាទីក្រុងតូក្យូ និងទីក្រុងវ៉ាស៉ីនតោន មិនទាន់មានកិច្ចព្រមព្រៀង តែលោក Ishiba បានកត់សម្គាល់ថា ការពិភាក្សានាពេលថ្មីៗនេះ បានជួយឱ្យជប៉ុនរួចផុតពីការយកពន្ធខ្ពស់ចន្លោះ ៣០ភាគរយទៅ […]

រដ្ឋាភិបាលថៃ បោះបង់ផែនការបើកឱ្យកាស៉ីណូស្របច្បាប់ ក្រោយនាយករដ្ឋមន្រ្តី ត្រូវបានព្យួរតំណែង

Liny Chan July 8, 2025 08/07/2025

(បាងកក)៖ នៅថ្ងៃអង្គារ ទី៨ ខែកក្កដា គណៈរដ្ឋមន្រ្តីនៃប្រទេសថៃ បានសម្រេចបោះបង់ចោលជាផ្លូវការ នូវសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅអនុញ្ញាតឱ្យកាស៉ីណូបើកដំណើរការដោយស្របច្បាប់ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីព្រាងច្បាប់ខាងលើ គឺជាផែនការដ៏ចម្បងបំផុតមួយសម្រាប់គណបក្ស Pheu Thai ដែលបានអះអាងថា វានឹងជួយជំរុញ​សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះឱ្យមានសន្ទុះឡើងវិញ តាមរយៈការធ្វើឱ្យថៃក្លាយជាមជ្ឈមណ្ឌលល្បែងកាស៉ីណូធំមួយប្រចាំនៅក្នុងតំបន់។ យ៉ាងណាមិញ ទោះបច្ចុប្បន្នគណបក្ស Pheu Thai នៅកាន់កាប់សំឡេងភាគច្រើនក្នុងសភាក៏ដោយ ប៉ុន្តែបានបាត់អាសនៈមួយចំនួនធំ ក្រោយត្រូវបានបោះបង់ដោយបក្សជាដៃគូចម្រុះ ជុំវិញរឿងអាស្រូវដែលបាននាំឱ្យលោកស្រី Paetongtarn ឈានដល់ថ្នាក់ត្រូវព្យួរតំណែង។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Huangsab បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចទម្លាក់ចោល សេចក្តីព្រាងច្បាប់កាស៉ីណូនេះ ដោយសារតែវាត្រូវការការសិក្សាបន្តទៀត ដែលទាមទារបន្ថែមនូវការយល់ដឹងនិងបរិបទសង្គម។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Julapun Amornvivat ក៏បាននិយាយដែរថា រដ្ឋាភិបាលទទួលស្គាល់ថា នេះមិនទាន់ជាពេលវេលាសមស្របមួយឡើយ ហើយគួរឱ្យស្តាយ ព្រោះវាជាការបាត់បង់ឱកាសមួយ សម្រាប់ប្រទេសជាតិ។ មេដឹកនាំគណបក្ស Pheu Thai លោកស្រី […]

រដ្ឋមន្ត្រីរុស្ស៉ីម្នាក់ បានបញ្ចប់ជីវិតខ្លួនឯង ប៉ុន្មានម៉ោងក្រោយត្រូវលោក ពូទីន បណ្ដេញចេញពីតំណែង

Liny Chan July 8, 2025 08/07/2025

(Reuters)៖ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ី លោក Roman Starovoit ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ដរបស់លោកនៅឯជាយទីក្រុងមូស្គូ ដោយមានស្នាមរបួសដោយសារគ្រាប់កំាភ្លើងមួយគ្រាប់ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ខណៈក្រុមអ្នកស៊ើបអង្កេតអះអាងថាលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ប៉ុន្មានម៉ោងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បណ្ដេញរូបលោកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រឹត្យមួយរបស់ប្រធានាធិបតីរុស្ស៉ីចេញផ្សាយកាលពីថ្ងៃចន្ទ មិនបានបញ្ជាក់ពីហេតុផលដែលលោក Roman Starovoit ត្រូវបានបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននោះទេ។ តែក្រុមអ្នកវិភាគ មួយចំនួនក្នុងប្រទេសរុស្ស៉ី ជឿថាលោក Starovoit ត្រូវបានបណ្ដេញចេញពីតំណែងទំនងជាដោយសារតែមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតមួយជុំវិញអំពើពុករលួយនៅក្នុងតំបន់មួយដែលរូបលោកធ្លាប់ គ្រប់គ្រង។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់លើការសន្និដ្ឋាននេះដោយឯករាជ្យនោះទេ បើទោះជាប្រភពមួយពីឧស្សាហកម្មដឹកជញ្ជូនរបស់រុស្ស៉ីបានឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តំណែងរបស់លោក Starovoit បានរង្គោះរង្គើរជាច្រើនខែមកហើយដោយសារតែរឿងអាស្រូវពុករលួយក៏ដោយ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ី កំពុងបើកការស៊ើបអង្កេតថាតើមូលនិធិ ២៤៦លានដុល្លារសម្រាប់ពង្រឹងព្រំដែនរបស់រុស្ស៉ីជាមួយអ៊ុយក្រែននៅក្នុងតំបន់ Kursk ត្រូវបានចំណាយដោយត្រឹមត្រូវ ឬក៏មានប្រាក់មួយចំនួន ត្រូវបានកិបកេង។ ចំណែក គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៉ី ដែលទទួលបន្ទុកលើការស៊ើបអង្កេតបទល្មើសធំៗ ក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាខ្លួនកំពុងធ្វើការដើម្បីបញ្ជាក់ពីមូលហេតុ ស្លាប់របស់លោក Starovoit។ តែការសន្និដ្ឋានបឋមគឺលោកបានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង។ គួរបញ្ជាក់ថា មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៉ីកាលពីខែឧសភា ឆ្នាំ២០២៤ លោក Starovoit ធ្លាប់កាន់តំណែងជាអភិបាលម្នាក់គ្រប់គ្រងតំបន់ Kursk […]

ប្រធានាធិបតីអាមេរិក លោក​ដូណាល់​ត្រាំ ប្រកាសយកពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្ម១៤ ក្នុងនោះកម្ពុជា៣៦%

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក​ដូណាល់​ត្រាំ​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចយកពន្ធគយបដិការលេីប្រទេស ដៃគូពាណិជ្ជកម្មចំនួន១៤​ ក្នុងនោះរួមមាន៖ កម្ពុជា​៣៦%,​ ឥណ្ឌូណេស៊ី​៣២%, ថៃ​៣៦%, មីយ៉ាន់ម៉ា​៤០%​, ឡាវ​៤០%​,​ ម៉ាឡេស៊ី​២៥%​, បង់ក្លាដែស​៣៥%​, ជប៉ុន​២៥%​, សាធារណរដ្ឋកូរ៉េ​២៥%​, ទុយនេស៊ី​២៥%​, កាហ្សាក់ស្ថាន​២៥%​, អាហ្វ្រិកខាងត្បូង​៣០%​, ស៊ែប៊ី​ ៣៥%​, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%។ អត្រាពន្ធថ្មីនេះនឹងចាប់ផ្តេីមចូលជាធរមាននៅថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៥ នេះយោងតាមប្រភពពី White House៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេដឹកនាំកំពូលអ៉ីរ៉ង់ បង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីសង្រ្គា.មជាមួយអ៉ីស្រាអែល

Nisaiy KP July 6, 2025 06/07/2025

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរយៈពេល១២ថ្ងៃ ជាមួយប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងវីដេអូនៃការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ គេឃើញលោក Khamenei បានចូលរួមក្នុងពិធីសាសនាមួយនៅឯព្រះវិហារ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់វ័យ៨៦ឆ្នាំ ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៩រូបនេះ កាលពីសប្តាហ៍កន្លងទៅ ក៏បានថ្លែងសុន្ទរកថាមួយផងដែរ ក្នុងឃ្លីបវីដេអូដែលត្រូវបានថតទុកជាមុន ប៉ុន្តែលោកមិនបានបង្ហាញវត្តមានជាសាធារណៈឡើយ ចាប់តាំងពីអ៉ីស្រាអែលបានបង្កសង្រ្គាម ដោយបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃទី១៣ ខែមិថុនា។ វត្តមាន​ជាសាធារណៈចុងក្រោយបង្អស់របស់លោក Khamenei គឺ២ថ្ងៃមុននោះ នៅពេលដែលលោកបានជួបជាមួយក្រុមសមាជិកសភាអ៉ីរ៉ង់។ អ៉ីស្រាអែលបានអះអាងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន មានគោលដៅរារាំងអ៉ីរ៉ង់មិនឱ្យអភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ បើទោះបីជាទីក្រុងតេហេរ៉ង់ បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានមហិច្ឆតាបែបនេះក៏ដោយ។ បើតាមការអះអាងរបស់អ៉ីរ៉ង់ មុនមានបទឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនា ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សច្រើនជាង ៩០០នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើមៗ។ រីឯបើតាមអាជ្ញាធរអ៉ីស្រាអែល ការបាញ់មីស៉ីលសងសឹករបស់អ៉ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោច២៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews