ព័ត៌មានអន្តរជាតិ

សេតវិមាន៖ លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាលុបចោលទណ្ឌកម្មលើស៊ីរី

Liny Chan July 1, 2025 01/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយលុបចោលទណ្ឌកម្មលើស៊ីរី ដោយបិទបញ្ចប់ការកាត់ផ្ដាច់ប្រទេសនេះ ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ខណៈសហរដ្ឋអាមេរិកសន្យាជួយកសាងស៊ីរីឡើងវិញ ក្រោយត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមស៊ីវិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ទៀតថាខណៈដកទណ្ឌកម្មពីស៊ីរី សហរដ្ឋអាមេរិកនឹងបន្តរក្សាការដាក់ទណ្ឌកម្មលើ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad មនុស្សជំនិតរបស់អតីតប្រធានាធិបតីរូបនេះ អ្នករំលោភបំពានសិទ្ធិមនុស្ស ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន រួមទាំងមនុស្សដែលមានជាប់ពាក់ព័ន្ធអាវុធគីមី ក្រុម ​ISIS និងសាខារបស់ ISIS។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shibani បាននិយាយថាការលុបចោលការដាក់ទណ្ឌកម្មលើស៊ីរីដោយរដ្ឋបាលលោក ត្រាំ នឹងបើកផ្លូវឆ្ពោះទៅរកការកសាង និងអភិវឌ្ឍប្រទេសស៊ីរីឡើងវិញ ហើយ បើកចំហប្រទេសស៊ីរីទៅកាន់ពិភពលោក។ គួរបញ្ជាក់ថា ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានជួបលោក ដូណាល់ ត្រាំ ក្នុងទីក្រុងរីយ៉ាដ កាលពីខែឧសភាកន្លងទៅ ជាទីដែលលោក […]

លោកស្រី Paetongtarn ក្រសោបយកតំណែងរដ្ឋមន្ត្រីវប្បធម៌ ទុកជាផ្លូវក្រោយ ក្នុងករណីត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី

Nisaiy KP June 29, 2025 29/06/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ​ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា បានដាក់ជូនបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ លោកស្រី ថ្វាយព្រះមហាក្សត្រថៃ។ តែអ្វីគួរឱ្យកត់សម្គាល់លោកស្រីនឹងកាន់តំណែងថ្មីមួយទៀតគឺរដ្ឋមន្ត្រីក្រសួងវប្បធម៌។ នេះបើតាមកាសែតថៃ The Nation។ ក្នុងបញ្ជីរាយនាមសមាសភាពគណៈរដ្ឋមន្ត្រីថ្មី លោកស្រី Paetongtarn នឹងកាន់តំណែងថ្មីមួយទៀតគឺជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ខណៈតំណែងរដ្ឋមន្ត្រីការពារជាតិ ត្រូវបានទុកឱ្យនៅទំនេរ ដោយអនុរដ្ឋមន្ត្រី លោក Natthaphon Nakphanich នឹងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី។ ចំណែក អតីតរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ត្រូវបានផ្ទេរទៅឱ្យកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី។ បើតាមកាសែតថៃ The Nation ការសម្រេចឱ្យលោកស្រី Paetongtarn កាន់តំណែង២ក្នុងពេលដំណាលគ្នា គឺជាផែនការត្រៀមបង្ការមួយ ខណៈមានការរំពឹងថា តុលាការធម្មនុញ្ញថៃអាចព្យួរលោកស្រីជាបណ្ដោះអាសន្នពីតំណែងជានាយករដ្ឋមន្ត្រី ជុំវិញញត្តិប្រឆាំងនឹងលោកស្រីពាក់ព័ន្ធនឹងការបែកធ្លាយកិច្ចសន្ទនារតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការកាន់តំណែង ២ ក្នុងពេលដំណាលគ្នា ក៏ត្រូវធ្លាប់ត្រូវបានអតីតនាយករដ្ឋមន្ត្រីថៃ​ លោក បា្រយុទ្ធ ចាន់អូចា អនុវត្តផងដែរ ដោយលោកបានកាន់តំណែងជា […]

អ៊ុយក្រែន បំផ្លាញឧទ្ធម្ភាគចក្រ និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៉ី ក្នុងតំបន់គ្រីមៀ​

Nisaiy KP June 29, 2025 29/06/2025

(កៀវ)៖ អ៊ុយក្រែន បាននិយាយថាខ្លួនបានបើកការវាយប្រហារដោយប្រើដ្រូនលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី Kirovske ក្នុងតំបន់គ្រីមៀ ដោយបានបំផ្លាញឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង និងប្រព័ន្ធការពារដែនអាកាសមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AP។ តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU ដ្រូនរបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានដែលជាទីតំាងឈរជើងរបស់អង្គភាពទ័ពអាកាសរុស្ស៉ី ប្រព័ន្ធការពារដែនអាកាស ឃ្លាំងស្ដុកអាវុធ និងដ្រូន។ ជាលទ្ធផល នៅក្នុងការវាយប្រហារដោយប្រើដ្រូន អ៊ុយក្រែនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៉ី៣គ្រឿង គឺ​ Mi-8, Mi-26 និង Mi-28 ព្រមទាំងប្រព័ន្ធការពារដែនអាកាស Pantsir-S1 មួយគ្រឿងផងដែរ។ ខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីជុំវិញការអះអាងរបស់អ៊ុយក្រែនទេ ដោយគ្រាន់តែឱ្យដឹងថាដ្រូនអ៊ុយក្រែនជាង ៤០គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅលើតំបន់គ្រីមៀពេញមួយយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ប្រធាន IAEA ថាអ៉ីរ៉ង់អាចនឹងចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ

Nisaiy KP June 29, 2025 29/06/2025

(វ៉ាស៊ីនតោន)៖ ប្រធានអង្គការថាមពលអាតូមិកអន្តរជាតិ IAEA លោក Rafael Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ បើទោះជារោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់មួយត្រូវបានតេហេរ៉ង់ច្រានចោល។ សហរដ្ឋអាមេរិក ជាពិសេសលោក ដូណាល់ ត្រាំ បានអះអាងថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយថាអ៉ីរ៉ង់នឹងត្រូវប្រើពេលរាប់ទសវត្សរ៍ដើម្បី ស្ដារសមត្ថភាពនុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែ លោក Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខទៀត ប៉ុណ្ណោះ ខណៈមានការសង្ស័យថាអ៉ីរ៉ង់បានយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅលាក់ទុក មុននឹងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក។ គួរបញ្ជាក់ថា សភាអ៉ីរ៉ង់កាលពីពេលថ្មីៗនេះ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់មួយស្ដីពីការព្យួរកិច្ចសហប្រតិបត្តិការជាមួយ IAEA ហើយតេហេរ៉ង់ក៏ បានច្រានចោលសំណើរបស់លោក Grossi ដើម្បីចុះត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលរងការខូចខាតផងដែរ ជាពិសេសគឺរោងចក្រនុយក្លេអ៊ែអ៉ីរ៉ង់ Fordo៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

 ថៃ៖ ផ្ទះសម្បែង៣៧០០ខ្នង ជន់លិចដោយទឹកជំនន់នៅភាគខាងជើងប្រទេស ខណៈប្រជាជន៤,៤០០គ្រួសារ រងផលប៉ះពាល់

Naren June 28, 2025 28/06/2025

(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានធ្វើទស្សនកិច្ចបន្ទាន់មួយ ទៅកាន់តំបន់ភាគខាងជើងប្រទេសថៃ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោធាថៃបានឱ្យដឹងថា លំនៅដ្ឋានច្រើនជាង ៣ ៧០០ខ្នង ត្រូវបានជន់លិចនៅពាសពេញស្រុកចំនួន៥ នៃខេត្ត Chiang Rai រួមជាមួយផ្ទៃដីកសិកម្មប្រមាណ៨០នាក់ បានរងការបំផ្លិចបំផ្លាញ ហើយផ្លូវ​នៅតំបន់ចំនួន៣ ពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថា នឹងនៅតែបន្តប៉ុន្មានថ្ងៃទៀត។ ប្រជាជនថៃជាង៤​ ៤០០គ្រួសារ ត្រូវរាយការណ៍ថា បានរងផលប៉ះពាល់។ លោកស្រី Paetongtarn បានបំពេញទស្សនកិច្ចចុះទៅពិនិត្យមើលការខូចខាតដោយផ្ទាល់ នៅឯតំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺស្រុក Phaya Mengrai ចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសឡាវ។ លោកស្រីបានធ្វើទស្សនកិច្ចនេះ ស្របពេល​ដែលលោកស្រី កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង នៅឯរាជធានីបាងកក ជាទីដែលបាតុករយ៉ាងហោច១០០០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា នាថ្ងៃសៅរ៍នេះ ដើម្បីទាមទារឱ្យលោកស្រីចុះចេញពីតំណែង ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយកម្ពុជា។ គួរបញ្ជាក់ថា ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយថៃ កំពុងបន្តឃ្លាំមើលកម្រិតទឹក ហើយបានទទូចឱ្យសហគមន៍ ផ្លាស់ទីទៅកន្លែងទួលខ្ពស់ៗ […]

ប្រជាជនថៃនាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn ចុះចេញពីតំណែង

Naren June 28, 2025 28/06/2025

(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ប្រជាជនថៃប្រហែលខ្ទង់១០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងប្រឈមមុខជាមួយការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុង​ជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួលរលំ នៅមុនការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា ដែលអាចនឹងធ្វើឡើងនាខែក្រោយ។ ការតវ៉ានេះត្រូវបានរៀបចំឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមការដឹកនាំដោយក្រុម United Force of the Land ដែលភាគច្រើនជាសកម្មជនជាតិនិយម ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយគ្រួសារ Shinawatra អំឡុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ស្របពេលដែលបាតុកម្មពីមុនៗមក មិនបានផ្តួលរំលំរដ្ឋាភិបាលទាំងនោះដោយផ្ទាល់ក្តី ពួកវាបានបង្កើនសម្ពាធដែលនាំទៅរកការអន្តរាគមន៍ពីតុលាការ និងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ឆ្នាំ២០១៤។ លោកស្រី Paetongtarn នាពេលនេះ កំពុងគ្រប់គ្រងរដ្ឋាភិបាលចម្រុះដែលមិនរឹងមាំឡើយ ក្រោយការចាកចេញរបស់អតីតដៃគូ គឺគណបក្ស Bhumjaithai កាលពីសប្តាហ៍មុន។ លោកស្រីអាចនឹងប្រឈមមុខជាមួយការបោះឆ្នោតដកសេចក្តីទុកចិត្ត […]

តុលាការធម្មនុញ្ញថៃ នឹងពិចារណាលើញត្តិស្នើដកតំណែងលោកស្រី Paetongtarn

Liny Chan June 27, 2025 27/06/2025

(បាងកក)៖ ជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ខណៈតុលាការធម្មនុញ្ញថៃនឹងពិចារណានៅថ្ងៃទី១ ខែកក្កដាខាងមុខ ថាតើត្រូវទទួលយកញត្តិមួយដែលអំពាវនាវឱ្យទម្លាក់លោកស្រីចេញពីតំណែង ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែរឬក៏យ៉ាងណា។ នេះបើតាមកាសែតថៃ Bangkok Post។ សមាជិកព្រឹទ្ធសភាថៃ៣៦រូប បានដាក់ញត្តិទៅកាន់តុលាការរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១៩ ខែមិថុនា ដោយស្នើឱ្យបើកការស៊ើបអង្កេតលើការបែកធ្លាយកិច្ចសន្ទនាដែលពួកគេចោទថាលោកស្រី Paetongtarn បានប្រព្រឹត្តទង្វើបំពានរដ្ឋធម្មនុញ្ញ ខ្វះសុចរិតភាព និងបំពានធ្ងន់ធ្ងរក្រមសីលធម៌ស្ដង់ដារ។ ក្រុមសមាជិកព្រឹទ្ធសភាទាំងនេះក៏បានស្នើឱ្យតុលាការព្យួរលោកស្រីពីតំណែងជា នាយករដ្ឋមន្ត្រីផងដែរ។ គួរបញ្ជាក់ថា បើតាមក្រុមសមាជិកព្រឹទ្ធសភាថៃខាងលើ លោកស្រី Paetongtarn បានធ្វើសកម្មភាពបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រី ព្រមទាំងរំលោភអំណាចដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃ៖ លោក Thaksin នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នៅសប្ដាហ៍ក្រោយ

Liny Chan June 27, 2025 27/06/2025

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវឡើងសវនាការជំនុំជម្រះជុំវិញការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ក្នុងពេលដែលថៃកំពុងរួមរឹប ដោយវិបត្តិនយោបាយ ហើយកូនស្រីរបស់លោកកំពុងប្រឈមនឹងការទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈក្រុមសកម្មជនគំរាមធ្វើបាតុកម្មទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ថៃបាន និងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra រីឯលោក Thaksin ដែលជាឪពុកអាចនឹងត្រូវជាប់ពន្ធនាគារ។ សវនាការជំនុំជម្រះលើលោក Thaksin គ្រោងនឹងផ្ដើមធ្វើឡើងចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយ ជុំវិញ ការចោទប្រកាន់ថារូបលោកបានប្រមាថព្រះមហាក្សត្រថៃ ដែលជាទោសធ្ងន់ធ្ងរបំផុតមួយក្នុងប្រទេសថៃ ដោយអ្នកល្មើសអាចប្រឈមជាប់ពន្ធនាគារអតិបរាមា ១៥ឆ្នាំ។ ការចោទប្រកាន់ប្រឆាំង លោក Thaksin ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥។ សវនាការរបស់លោក Thaksin អាចនឹងមានរយៈពេល៣សប្ដាហ៍ ហើយការចេញសាលក្រមសម្រេចអាចនឹងត្រូវចំណាយពេលយ៉ាងហោច១ខែបន្ទាប់ពីការបិទបញ្ចប់សវនាការ។ គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុមរបស់ថៃ ក៏បានដាក់ញត្តិមួយទៅកាន់តុលាការធម្មនុញ្ញថៃ ដើម្បីទាមទារឱ្យទម្លាក់លោកស្រី Paetongtarn ចេញពីតំណែងផងដែរបន្ទាប់ពី ការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃបានបំភ្លៃការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជារឿងបើកច្រកទ្វារប៉ោយប៉ែត, ពួកគេអ្នកបិទច្រក តែទៅប្រកាសថា ខាងកម្ពុជាមិនបើកច្រកឲ្យឆ្លងកាត់ទៅវិញ

Liny Chan June 26, 2025 26/06/2025

(ប៉ោយប៉ែត)៖ នេះជាការបំភ្លៃទាំងស្រុងរបស់សមត្ថកិច្ចថៃ ដែលបានទម្លាក់កំហុសមកលើអាជ្ញាធរខ្មែរ ថា មិនបើកច្រកទ្វារប៉ោយប៉ែត ជូនបងប្អូនខ្មែរអាចឆ្លងកាត់មកស្រុកបាន។ ពួកគេភូតភរ ល្បិចកលគ្រប់បែបយ៉ាង ហើយឲ្យកាសែតរបស់ពួកគេឡាយផ្ទាល់ និងចុះផ្សាយព្រោងព្រាតថា ពលរដ្ឋខ្មែរដែលនៅកកកុញរវាងច្រកព្រំដែនខ្លងលឹក និងប៉ោយប៉ែតនោះ មកពីខាងកម្ពុជាមិនបើកជូន។ អាជ្ញាធរកម្ពុជាយើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត រង់ចាំទទួលបងប្អូនជានិច្ចឲ្យតែថៃ បើកច្រកទ្វារអនុញ្ញាតឲ្យពួកគាត់អាចត្រឡប់មកវិញ តែទាហានថៃមិនបើកឲ្យតាំងពីព្រឹករហូតដល់ម៉ោងជាង៧យប់ ទើបអនុញ្ញាតឲ្យបើកឆ្លងមក។ នេះជាសារធាតុថោកទាបរបស់ទាហានថៃ និងសមត្ថកិច្ចថៃ ដែលប្រើយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីទម្លាក់កំហុសមកលើខ្មែរយើង។ ពលរដ្ឋខ្មែរមកតាំងតែពីព្រឹក តែពួកគេមិនបើកឲ្យឆ្លងកាត់ទំរាំ និយាយត្រូវគ្នា ទើបបើកឲ្យចូលនៅម៉ោងជាង៧ថ្ងៃទី២៥ ខែមិថុនានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឥទ្ធិពលវិសម្ពាធ វាយប្រហារលើភាគខាងត្បូងប្រទេសចិន ២សប្ដាហ៍ក្រោយព្យុះទីហ្វុង Wutip​

Liny Chan June 26, 2025 26/06/2025

(ប៉េកាំង)៖ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានឱ្យដឹថាឥទ្ធិពលវិសម្ពាធបានវាយប្រហារលើខេត្ត Hainan ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ដោយនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង លើតំបន់មួយដែលទើបតែរងគ្រោះដោយសារព្យុះទីហ្វុង Wutip កាលពីជាង២សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដោយផ្អែកលើមជ្ឈមណ្ឌលឧតុនិយមជាតិចិន បានរាយការណ៍ថាវិសម្ពាធត្រូវបានរំពឹងថានឹងធ្វើដំណើរចេញពីទីក្រុង Wenchang ឆ្ពោះទៅកាន់ សមុទ្រចិនខាងត្បូង និងអាចវាយប្រហារជាលើកទី២ លើខេត្ត Guangdong នៃភាគខាងត្បូងប្រទេស មុននឹងថមថយចុះឥទ្ធិពល។ ព្យុះដ៏ខ្លាំង និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែល ក្រុមអ្នកឧតុនិយមផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ បានបង្កជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមមន្ត្រីចិន និងកំពុងបង្កការគំរាមកំហែងដល់ប្រព័ន្ធការពារទឹកជំនន់ បង្ខំឱ្យប្រជាជនរាប់លាននាក់ត្រូវជម្លៀសខ្លួន ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន មនុស្ស៥នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ដោយសារការវាយប្រហារពីព្យុះ Wutip លើភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News