ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនទទួលបាន ជំនួយហិរញ្ញវត្ថុពីអន្តរជាតិសរុប ៤.៧៣ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង

Khmerpress May 4, 2022 04/05/2022

(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា ត្រឹមពេលនេះ អ៊ុយក្រែនទទួលបានថវិកាចំនួន ៤.៥ពាន់លានអឺរ៉ូ ស្មើនឹង៤.៧៣ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថអន្តរជាតិ គិតតាំងពីការចាប់ផ្តើម នៃសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែនទទួលបានជំនួយចំនួន ៥០០លានដុល្លារ ពីធនាគារពិភពលោក។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រទាំងនេះ ហើយថាវានឹងជួយប្រទេសលោក បន្តរក្សានូវអត្ថប្រយោជន៍នានាសម្រាប់សង្គម បានពេញលេញដដែល ព្រមទាំងផ្តល់ឱកាសដើម្បីបង្កើតកម្មវិធីទំនុកបម្រុងថ្មីៗផងដែរ។ គួរបញ្ជាក់ថា ជាមួយគ្នានេះ បើតាមលោក Shmyhal រដ្ឋាភិបាលអ៊ុយក្រែន ក៏បានចាប់ផ្តើមវេទិកាមួយ ដែលនឹងជួយដល់ការរៃអង្គាសមូលនិធិ សម្រាប់កិច្ចប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយចប់សង្រ្គាមថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាមេរិកសាកល្បងគ្រាប់បែកមួយប្រភេទសម្រាប់ទម្លាក់ពីលើអាកាសកម្ទេចនាវា ដោយទទួលជោគជ័យ គឺដាក់១គ្រាប់ ដាច់នាវាជា២កំណាត់តែម្តង

Khmerpress May 4, 2022 04/05/2022

អាមេរិក​បាន​សាកល្បង​គ្រាប់បែក​ប្រភេទ Quicksink ដែលបង្កើតឡើង​ដើម្បី​កម្ទេច​នាវាចម្បាំង​របស់​សត្រូវ​ពីលើ​មេឃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសសហរដ្ឋអាមេរិក (AFRL) និងក្រុមធ្វើតេស្តរួមគ្នា របស់មូលដ្ឋានទ័ពអាកាស Eglin បានបង្ហាញវីដេអូមួយ ពីរបៀបនៃការវាយប្រហារពីលើអាកាស ទៅលើនាវាដឹកទំនិញមួយនៅឈូងសមុទ្រម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យនាវាដឹកទំនិញមួយនោះដាច់ជា ២កំណាត់ និងលិចចូលសមុទ្រភ្លាមៗតែម្ដង។ ការសាកល្បងនេះគឺជាការប្រៀបធៀបពីអ្វីដែលនឹងអាចនឹងកើតឡើង ប្រសិនបើសត្រូវចង់វាយប្រហារតាមផ្លូវទឹកទៅលើសហរដ្ឋអាមេរិក។ គ្រាប់បែកគំរូនោះ ត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង F-15E Strike Eagle និងបានវាយប្រហារចំគោលដៅដោយជោគជ័យ ដោយការកំណត់គោលដៅរុករកនៅពីក្រោមនាវាសត្រូវ (GPS-navigated) ហើយធ្វើឱ្យមានការផ្ទុះចេញពីក្រោមនាវាតែម្ដង។ បច្ចេកវិទ្យាថ្មីនេះ ផ្តល់ឱ្យកងទ័ពអាកាសសហរដ្ឋអាមេរិកនូវសមត្ថភាពសម្លាប់សត្រូវ ដូចជាមីស៊ីលបាញ់ពីក្រោមទឹក Torpedo ដែលជាមីស៊ីលបំពាក់ជាមួយនឹងនាវាមុជទឹកផងដែរ។ ការសាកល្បងនេះ បានប្រើប្រាស់មុខងារ Joint Direct Attack Munition ដែលជាឧបករណ៍ណែនាំគ្រាប់បែកដែលគ្មានការកំណត់ត្រឹមត្រូវ ទៅជាគ្រាប់បែកដែលមានគោលដៅជាក់លាក់ គ្រប់អាកាសធាតុ។ គ្រាប់បែកថ្មីនេះ ត្រូវបានបំពាក់ជាមួយប្រព័ន្ធរុករក GPS ដើម្បីឱ្យវាមានប្រសិទ្ធភាពជាមួយនឹងគោលដៅដែលមានការផ្លាស់ទី ខណៈដែលមីស៊ីល Torpedo អាចបាញ់បានតែពីក្រោមទឹក និងត្រូវការទីតាំងធំទូលាយ ប៉ុន្តែអាចធ្វើឱ្យសត្រូវដឹងពីទីតាំងរបស់នាវាមុជទឹករបស់វា ដែលងាយនឹងធ្វើឱ្យសត្រូវអាចតបតបាន ដោយការបំផ្លាញនាវាមុជទឹកនោះវិញ។ ដូច្នេះគោលបំណងនៃការបង្កើតគ្រាប់បែក Quicksink […]

តុលាការហ្វីជី សម្រេចឲ្យសហរដ្ឋអាមេរិក អាចរឹបអូសនាវាប្រណីតរបស់មហាសេដ្ឋីរុស្ស៉ី

Khmerpress May 4, 2022 04/05/2022

(ស៊ីដនី)៖ តុលាការរបស់ប្រទេសហ្វីជី បានសម្រេចនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកអាចរឹបអូសនាវាប្រណីត ដែលគ្រប់គ្រងដោយជនជាតិរុស្ស៊ី បាន ក្នុងរយៈពេល ២១ថ្ងៃ ក្រោយមកដល់កំពង់ផែ ហើយត្រូវបានប៉ូលិសឃាត់ទុក ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការដាក់សម្ពាធលើ រុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ បើតាមអាជ្ញាធរអាមេរិក, នាវាដ៏ប្រណីត ឈ្មោះ អាម៉ាដៀ (Amadea) គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី លោក ស៊ូឡេម៉ាន់ គឺរីម៉ូវ (Suleiman Kerimov) បានរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយខាងក្រសួងយុត្តិធម៌អាមេរិក កំពុងផ្តោតលើការរឹបអូសនាវាប្រណីត ឬទ្រព្យសម្បត្តិប្រណីតៗ ផ្សេងទៀតរបស់មហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ តុលាការកំពូល របស់ប្រទេសហ្វីជី បានសម្រេចអនុញ្ញាតឱ្យមានការរឹបអូសនាវា Amadea នេះ ហើយបទបញ្ជានេះត្រូវបានដាក់ចេញ ក្រោយពីមានសំណើររបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា នាវា Amadea បានមកដល់ប្រទេសហ្វីជី កាលពីខែមេសាកន្លងទៅ បន្ទាប់ពីការធ្វើដំណើររយៈពេល១៨ ថ្ងៃ ពីប្រទេសម៉ិកស៊ិក ដោយឆ្លងកាត់ […]

ក្រុមហ៊ុនប្រេងដ៏ធំរបស់ចក្រភពអង់គ្លេស ខាតបង់ជាង ២០ពាន់លានដុល្លារ ក្រោយដើរចេញពីរុស្ស៊ី

Khmerpress May 4, 2022 04/05/2022

ក្រុមហ៊ុនប្រេងយក្សរបស់ចក្រភពអង់គ្លេស BP បានប្រកាសពីការខាតបង់ដ៏ធំក្នុងចំនួនជាង ២០ពាន់លានដុល្លារ សម្រាប់ត្រីមាសពីខែមករា ដល់ខែមីនា បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ការខាតបង់នេះបណ្តាលមកពីម្ចាស់ភាគហ៊ុនរបស់ខ្លួន ហើយមានចំនួន ២០.៣៨ ពាន់លានដុល្លារក្នុងពេលនេះ។ ក្រុមហ៊ុនបានបន្តថា ការខាតបង់ទាក់ទងនឹងអាជីវកម្មរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីមានចំនួនសរុប ២៥.៥ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន បានពិនិត្យមើលតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកុម្ភៈ BP បានប្រកាសថា ខ្លួននឹងចាកចេញពីការកាន់កាប់ភាគហ៊ុនជិត ២០ភាគរយរបស់ខ្លួននៅក្នុង Rosneft ហើយឈប់ធ្វើអាជីវកម្មទាំងអស់ជាមួយនឹងក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាយករដ្ឋមន្រ្តីអង់គ្លេស៖ អ៊ុយក្រែន នឹងទទួលបានជ័យជម្នះលើរុស្ស៉ី

Khmerpress May 4, 2022 04/05/2022

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាអ៊ុយក្រែនអាចនឹងយកឈ្នះរុស្ស៊ីបាន ហើយលាតត្រដាងនូវកំហុសដ៏ធំនៃការលុកលុយរបស់វិមានក្រឹមឡាំង ខណៈលោកផ្ទាល់បានរំឮកដល់អតីតមេដឹកនាំសម័យសង្រ្គាមរបស់ចក្រភពអង់គ្លេស លោក វីនតុន ឈឺចឈីល (Winston Churchill) ដើម្បីជាការបញ្ជាក់ពីការគំាទ្ររបស់លោកដល់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាននៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ ក្នុងឋានៈជាមេដឹកនាំនៃប្រទេសលោកខាងលិចដំបូងគេ ដែលបានថ្លែងសារទៅកាន់សភាអ៊ុយក្រែន លោក Johnson បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានសារមួយសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះ នោះគឺអ៊ុយក្រែននឹងឈ្នះ, អ៊ុយក្រែននឹងមានសេរីភាព»។ លោកបន្ថែមថា «វាគឺជាពេលវេលាដ៏ល្អ បំផុតរបស់អ៊ុយក្រែន ដែលនឹងត្រូវបានចងចាំ និងរំឮកឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយៗទៀត» ហើយនេះគឺពាក្យមួយដែលលោក Churchill អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ធ្លាប់បាននិយាយកាលពីឆ្នាំ១៩៤០ ជាពេលដែលចក្រភពអង់គ្លេសប្រឈមមុខនឹងការគំរាមកំហែង នៃការឈ្លានពាន និងកម្ចាត់កងទ័ពណាហ្ស៉ីអាល្លឺម៉ង់។ គួរបញ្ជាក់ថា អង់គ្លេសបានប្រកាសផ្តល់ជំនួយយោធាចំនួន ៣៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងបរិក្ខារសង្រ្គាមអេឡិចត្រូនិក (electronic warfare) និងប្រព័ន្ធរ៉ាដាផងដែរ ខណៈលោក Johnson ត្រូវបានគេមើលឃើញថាគឺជាអ្នកគាំទ្រខ្លាំងជាងគេក្នុងចំណោមមេដឹកនាំនៃ ប្រទេសលោកខាងលិចផ្សេងទៀត ចំពោះភាពក្លាហានរបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីអ៊ុយក្រែនព្រមានពីការកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយរុស្ស៊ីបានទម្លាក់គ្រាប់បែកកម្ទេចឃ្លាំងដាក់គ្រាប់ធញ្ញជាតិ និងស្របពេលមានភាពតានតឹងនៅកំពង់ផែសមុទ្រខ្មៅ (មានវីដេអូ)

Khmerpress May 4, 2022 04/05/2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានពីការកើតមានវិបត្តិស្បៀងអាហារពិភពលោក​ ក្រោយកងព័ទរុស្ស៊ីបានទម្លាក់គ្រាប់បែក កម្ទេចឃ្លាំងដាក់គ្រាប់ធញ្ញជាតិនៅភាគអាគ្នេយ៍អ៊ុយក្រែន និងស្របពេលដែលភាពតានតឹងចំពោះការបិទច្រកកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅកំពុងកើនឡើងខ្លាំង។ បើតាមលោក Martin Frick ដែលជានាយកផ្នែកស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិបានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានគ្រាប់ធញ្ញជាតិប្រហែលជា ៤,៥ លានតោនកំពុងជាប់គាំងនៅកំពង់ផែអ៊ុយក្រែន ហើយគេមិនអាចប្រើប្រាស់ឬចែកចាយស្បៀងអាហារទាំងនោះទៅកាន់ទីណាបាននោះទេ ដ្បិតវាកំពុងស្ថិតក្រោមការកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី៣ ខែឧសភានេះបានឲ្យដឹងផងដែរថា កងទ័ពរុស្ស៊ីក៏បានលួចយកត្រាក់ទ័ររបស់ក្រុមកសិករអ៊ុយក្រែនយ៉ាងច្រើនផងដែរ ដោយត្រាក់ទ័រទាំងអស់អាចមានតម្លៃរហូតដល់ ៤លានផោន។ ក្រោយបាត់បង់ត្រាក់ទ័រទាំងអស់នោះវាក៏បានធ្វើឲ្យខកខានដល់ការប្រមូលផលកសិកម្មមួយផ្នែកធំផងដែរ ពោលគឺបើគិតជាទឹកប្រាក់ផលដំណាំទាំងអស់អាចមានតម្លៃរហូតដល់ ២៤០,០០០ផោន។​ ព្រោះតែមានការរំខានដល់ចង្វាក់នៃការប្រមូលផលកសិកម្មនិងការចែកចាយផលិតផលកសិកកម្មទាំងនេះហើយ ទើបលោកប្រធានាធិបតិ Volodymyr Zelensky ចេញមកព្រមានពីការកើតមានវិបត្តិស្បៀងអាហារជាសកល ដ្បិតនាពេលកន្លងមកប្រទេសអេហ្ស៊ីបនិងទុយ​នីស៊ីធ្លាប់នាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងរុស្ស៊ីរហូតដល់ ៨០% សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសពួកគេ ខណៈនៅក្នុងប្រទេសលីបង់ឯណោះវិញគឺបាននាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននិងរុស្ស៊ីរហូត ៦០%ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតដាក់ទណ្ឌកម្ម កូរ៉េខាងជើង ក្នុងខែឧសភានេះ

Khmerpress May 4, 2022 04/05/2022

(យូអិន)៖ សហរដ្ឋអាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតកំលុងខែឧសភានេះ ជុំវិញការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលបាលិស្ទីគ ឡើងវិញ។ នេះបើតាមលោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Thomas-Greenfield អគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានបញ្ជាក់ដូច្នេះថា «វាជា ផែនការរបស់យើងដែលចង់ឱ្យមានការបោះឆ្នោតលើដំណោះស្រាយកំលុងខែឧសភានេះ…យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពបច្ចុប្បន្ន ហើយវាជាក្ដីសង្ឃឹមរបស់យើងដែលចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ រួបរួមគ្នាថ្កោលទោសសកម្មភាពទាំងនោះ របស់កូរ៉េខាងជើង»។ សហរដ្ឋអាមេរិកបានបញ្ជូនសេចក្ដីព្រាងដំណោះស្រាយទៅកាន់សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែមេសាកន្លងទៅ ដោយស្នើឱ្យមានការហាមឃាត់លើថ្នាំជក់ និងកាត់បន្ថយការនាំចេញប្រេងក្នុងទំហំពាក់កណ្ដាលទៅកាន់កូរ៉េខាងជើង ហើយក៏បានបញ្ចូល ក្រុម Hacker មានឈ្មោះថា Lazarus ទៅក្នុងបញ្ជីខ្មៅផងដែរ។ ប៉ុន្តែ រុស្ស៉ី និងចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងហាក់ដូចជាបង្ហាញជំហរ ជំទាស់ទៅនឹងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងរួចទៅហើយ សម្រាប់ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបកាលពីខែមីនា ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។ ដើម្បីអាចអនុម័តដំណោះស្រាយមួយនៃក្រុមប្រឹក្សាសន្តិសុខ, គេចាំបាច់ត្រូវការសំឡេងគាំទ្រ ឬ Yes ពីសមាជិកចំនួន ៩ប្រទេស […]

លោកប្រធានាធិបតីពូទីន ចុះហត្ថលេខាលើក្រឹត្យស្តីពី «វិធានការសេដ្ឋកិច្ចសងសឹកនឹងក្រុមហ៊ុន និងរដ្ឋដែលមិនមែនជាមិត្ត»

Khmerpress May 4, 2022 04/05/2022

(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី ទណ្ឌកម្មសេដ្ឋកិច្ចសងសឹក ជាការឆ្លើយតបទៅនឹង «សកម្មភាពមិនរាក់ទាក់របស់រដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួន»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។ ក្រឹត្យនេះមានន័យថា បុគ្គលឬអង្គភាពណាមួយក្រោមទណ្ឌកម្មរបស់រុស្ស៊ីនេះ នឹងមិនអាចធ្វើពាណិជ្ជកម្មបានទៀតទេនៅក្នុងប្រទេសរុស្ស៊ី ឬទទួលបានអត្ថប្រយោជន៍ពីការនាំចេញរបស់រុស្ស៉ីទៀតឡើយ។ យោងតាមក្រឹត្យនេះដែរ រដ្ឋាភិបាលរុស្ស៊ីមានពេល ១០ថ្ងៃដើម្បីចងក្រងបញ្ជីបុគ្គល និងក្រុមហ៊ុនបរទេសដែលត្រូវដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់លក្ខណៈវិនិច្ឆ័យបន្ថែម សម្រាប់ប្រតិបត្តិការមួយចំនួនដែលអាចប្រឈមនឹងការរឹតបន្តឹង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ លោកតាវ័យ ៧២ឆ្នាំ សុខចិត្តរស់នៅជាមួយភរិយាដែលបាត់បង់ជីវិតអស់ជាង ២១ឆ្នាំ ដោយសារចិត្តស្រលាញ់មិនអាចទទួលយកការពិតបាន

Khmerpress May 3, 2022 03/05/2022

ថៃ៖ តាមប្រភពព័ត៌មាន Sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែមេសា បានអោយដឹងថា «លោកតាវ័យ ៧២ឆ្នាំម្នាក់ ប្រើជីវិតរស់នៅជាមួយភរិយាដែលគ្មានវិញ្ញាណជាង ២១ឆ្នាំ» ក្រោយពីភរិយារបស់លោកតាបានស្លាប់បាត់បង់ជីវិតដោយសារតែជម្ងឺប្រចាំកាយ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងនៃទីក្រុងបាងកក។ ដោយសារក្ដីស្រលាញ់ លោកតាបាននាំយកសាកសពរបស់ភរិយាមកដាក់នៅឯផ្ទះក្រោយពីបានរៀបចំកម្មវិធីតាមសាសនារួច ដោយមិនព្រមបូជាសពភរិយាឡើយ ព្រោះតែមិនអាចធ្វើចិត្តទទួលស្គាល់ការពិតបាន ហើយចង់រស់នៅបែបនេះរហូតដល់អស់ខ្យល់ដង្ហើម។ លោកតាបានរៀបរាប់ប្រាប់ក្រុមសមត្ថកិច្ចថា លោកតាធ្លាប់ជាទាហ៊ាន ចំណែកភរិយាលោកតាធ្លាប់ធ្វើការនៅក្រសួងសុខាភិបាល ដោយអ្នកទាំងពីរបានរៀបការរួចមានកូនប្រុស ២នាក់។ ពួកគាត់ប្រើជីវិតរស់នៅក្នុងក្រុមគ្រួសារដែលមានសមាជិកសរុប ៤នាក់យ៉ាងមានសេចក្តីសុខ ប៉ុន្តែក្រោយភរិយាបានលាចាកទៅគ្រប់យ៉ាងមិនដូចដើមឡើយ ដោយសមាជិកក្នុងគ្រួសារពុំមាននរណាអាចធ្វើចិត្តទទួលយកការពិតបាន។ ជាមួយគ្នានេះក្រោយពីម្តាយស្លាប់កូនប្រុសទាំងពីរបានរៀបការបែកផ្ទះចេញរស់នៅក្រៅ ចំណែកលោកតាវិញគឺ យកសពភរិយាដែលបានរៀបចំពីធីតាមប្រពៃណី ប៉ុន្តែលោកតាពិតជាមិនអាចកាត់ចិត្តយកសពភរិយារបស់ខ្លួនទៅបូជាបានឡើយ។ ក្រោយការប្រើជីវិតរស់នៅជាមួយសពភរិយា អស់រយៈពេល ២១ឆ្នាំ លោកតាដែលមានអាយុកាន់តែច្រើនបូករួមទាំងជម្ងឺប្រចាំកាយខ្លាចថាមិនអាចបូជាសពភរិយាបានទើបសម្រេចចិត្តរាយការណ៍សុំអោយសមត្ថកិច្ចចុះមកជួយរៀបចំកម្មវិធីបូជាសពភរិយាតាមប្រពៃណី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ហ្វីលីពីនគ្រោងបរិច្ចាគវ៉ាក់សាំងរុស្ស៉ី Sputnik V ចំនួន៥លានដូស ដែលជិតផុតសុពលភាព ឱ្យមីយ៉ាន់ម៉ា

Khmerpress May 3, 2022 03/05/2022

(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រុស្ស៉ីគឺ Sputnik V ដែលជិតផុតកំណត់ ចំនួន៥លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។ វានឹងជាលើកដំបូងបង្អស់ ដែលប្រទេសហ្វីលីពីនបរិច្ចាគវ៉ាក់សាំង COVID-19 ដល់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីខ្លួនបានប្រញាប់ប្រញាល់ កាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងសម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនចំនួន ១១០លាននាក់របស់ខ្លួន។ លោកស្រី Vergeire បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសហ្វីលីពីន នាពេលឥឡូវនេះ មានការផ្គត់ផ្គង់គ្រប់គ្រាន់ហើយ។ អាជ្ញាធរកំពុងស្វែងរកអនុញ្ញាត ដើម្បីបរិច្ចាគវ៉ាក់សាំងរបស់រុស្ស៉ី តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា តិចជាងពាក់កណ្តាលប៉ុណ្ណោះ នៃប្រជាជនសរុបចំនួន ៥៣លាននាក់របស់ប្រទេសនេះ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ២ដូស) ខណៈមីយ៉ាន់ម៉ា ជាប្រទេសដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានកាន់កាប់អំណាចកាលពី ១៥ខែមុន៕ […]