ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ចង់ស្នើយកភាសាមេឡាយូជាភាសាទីពីររបស់អាស៊ាន

Khmerpress April 8, 2022 08/04/2022

(អាស៊ាន)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាស់អំពីគំរោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា «ភាសាទីពីរ» របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន៣ថា៖ ១៖ ដើម្បីលើកកម្ពស់ភាសាជាតិនៅលើឆាកអន្តរជាតិ។ ២៖ ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់។ ៣៖ ភាសា Melayu ត្រូវបានគេនិយាយរហូតដល់ទៅជិតពាក់កណ្តាល នៃចំនួនប្រជាពលរដ្ឋជាង៦០០លាននាក់នៅក្នុងតំបន់អាស៊ាន។ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រតិកម្មមុនគេក្នុងចំណោមប្រទេសអាស៊ាន៩ទៀត ដោយទាញហេតុផលថា បើគិតពីភាសាដែលនិយាយច្រើនជាងគេគឺ បាហាសាឥណ្ឌូនេស៊ីមិនមែន បាហាសាម៉ាឡេស៊ី នោះឡើយ។ ភាសា Bahasa Indonesia និង Bahasa Malaysia មានភាពខុសគ្នាខ្លះនៅក្នុងវាក្យសព្ទ អក្ខរាវិរុទ្ធ ការបញ្ចេញសំឡេង និងវេយ្យាករណ៍។ អាស៊ានដែលមានអាយុ៥៥ឆ្នាំហើយ បានយក «ភាសាអង់គ្លេស» ជាភាសាផ្លូវការ និងភាសាការងារចាប់តាំងពីដំបូងមកម្ល៉េះ។ តាមមើលទៅបំណងរបស់ម៉ាឡេស៊ីនេះ មិនអាចទៅរួចទេ […]

កំពូលល្បិចមែន! បុរសម្នាក់វាយកញ្ចក់ឡានគេប្រុងលួចទ្រព្យសម្បត្តិ តែពេលម្ចាស់ឡានមកទាន់ប្រាប់ថា ក្នុងឡានមានមនុស្សហើយស្រែកឱ្យជួយ

Khmerpress April 8, 2022 08/04/2022

  ថៃ៖ បុរសស្រវឹងស្រាម្នាក់បានបង្កការភ្ញាក់ផ្អើលទាំងយប់ ដោយបានវាយកញ្ចក់ឡានរបស់អ្នកជិតខាង បែកខ្ទេចស្របពេលដែលម្ចាស់ឡានកំពុងអង្គុយលេងជុំគ្រួសារនៅក្នុងផ្ទះ។ ក្រោយឃើញគេវាយកញ្ចក់ឡានខ្លួន ម្ចាស់ឡានបានចេញមកហើយសួរទៅបុរសនោះថា មានរឿងអ្វី? បុរសស្រវឹងក៏តបវិញថា មានមនុស្សជាប់នៅក្នុងឡាន ស្រែកឱ្យជួយ។ លឺដូច្នេះ ម្ចាស់ឡានបានពិនិត្យមើលទៅក្នុងឡាន តែមិនឃើញមានអ្វីឡើយ ទើបសួរទៅកាន់បុរសម្នាក់នោះថា «តើលោកជានរណាមានសិទ្ធិអ្វីមកវាយកញ្ចក់ឡានខ្ញុំ ឯណាអ្នកស្រែកអោយជួយក្នុងឡានមិនឃើញ» បន្ទាប់មកទៀតម្ចាស់ឡានបានប្តឹងទៅកាន់ប៉ូលីសអោយចុះមកជួយឃាត់ខ្លួនបុរសម្នាក់នោះទុកសួរ។ លុះព្រឹកឡើងប៉ូលីសបានធ្វើការសួរនាំបុរសម្នាក់នោះម្តងទៀត ចំណែកបុរសម្នាក់នោះនៅតែឆ្លើយដដែល ទើបប៉ូលិស ធ្វើការចាប់ខ្លួន បុរសម្នាក់នោះពី «បទប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ» ដោយវាយបំបែកកញ្ចក់ឡានដើម្បីលួចទ្រព្យក្នុងឡាន ហើយចំពោះចម្លើយដែលថាមានគេស្រែកអោយជួយ គឺជាពាក្យដោះសារក្រោយពីម្ចាស់ឡានតាមទាន់តែប៉ុណ្ណោះ មិនមានមនុស្ស ហើយក៏មិនមែនខ្មោចលងអ្វីដែរ៕

ប្រធានាធិបតីស្រីលង្កា តែងតាំងក្រុមអ្នកជំនាញឱ្យរៀបចំផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

Khmerpress April 8, 2022 08/04/2022

(កូឡុំបូ)៖ ប្រធានាធិបតីរបស់ប្រទេសស្រីលង្កាបានតែងតាំងក្រុមអ្នកជំនាញមួយក្រុមឱ្យរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដើម្បីទប់ប្រទេសនេះឱ្យរួចផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានបង្កឱ្យមានការតវ៉ាដ៏ធំទាមទារឱ្យលោកលាលែងពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ការផ្គត់ផ្គង់ស្បៀងអាហារនិងឥន្ធនៈដែលខ្វះខាត រួមជាមួយនឹងអតិផរណា និងការដាច់ចរន្តអគ្គិសនីជាប្រចាំ បានធ្វើឱ្យទុក្ខវេទនាកាន់តែរីករាលដាលខ្លាំងឡើងនៅក្នុងការធ្លាក់ចុះដ៏ឈឺចាប់បំផុតរបស់ប្រទេសចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុលបានព្រមានអំពីការបរាជ័យសងបំណុលដែលអាចកើតមានដោយសារបំណុលបរទេសចំនួន ៥១ប៊ីលានដុល្លាររបស់ប្រទេសស្រីលង្កា ហើយអាជ្ញាធរមិនអាចបង្កើនប្រាក់កម្ចីពាណិជ្ជកម្មបន្ថែមទៀតបានទេដោយសារតែការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ ការិយាល័យរបស់លោកប្រធានាធិបតី Gotabaya Rajapaksa បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធថា ក្រុមប្រឹក្សាយោបល់ដែលមានសមាជិកបីនាក់ត្រូវបានផ្តល់ភារកិច្ចឱ្យនាំផ្លូវប្រទេសស្រីលង្កាតាមរយៈ «ការស្តារឡើងវិញប្រកបដោយនិរន្តរភាព និងបរិយាបន្ន»។ រដ្ឋាភិបាលរបស់លោក Gotabaya Rajapaksa កំពុងរៀបចំការចរចាស្វែងរកថវិកាសង្គ្រោះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ហើយមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រាប់ AFP ថា អ្នកទាំងបីនឹងរៀបចំកម្មវិធីមួយសម្រាប់ជួបប្រជុំម្ចាស់សញ្ញាប័ណ្ណរដ្ឋាភិបាល និងម្ចាស់បំណុលផ្សេងទៀតដើម្បីស្នើសុំសម្រួលបំណុល។ ប្រភពពីក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ AFP ថា៖ «អ្វីដែលស្រីលង្កាចង់ធ្វើគឺជៀសវាងការបរាជ័យសងបំណុលដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ»។ ប្រភពដដែលបានឱ្យដឹងថា៖ «វានឹងជាការចរចារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដោយមានជំនួយពី IMF»។ លោក Mahinda Yapa Abeywardana ប្រធានសមាជិកសភា (Parliamentary Speaker) បានព្រមានកាលពីថ្ងៃពុធថា វិបត្តិសេដ្ឋកិច្ចអាចនាំឱ្យមានភាពអត់ឃ្លាន លុះត្រាតែត្រូវបានដោះស្រាយក្នុងរយៈពេលសប្តាហ៍។ កិច្ចប្រជុំជាមួយ IMF គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក […]

ទីបំផុតអង្គការសហប្រជាជាតិ សម្រេចបោះឆ្នោតដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស

Khmerpress April 8, 2022 08/04/2022

(វ៉ាស៊ីនតោន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបោះឆ្នោតដកប្រទេសរុស្ស៊ីចេញពីស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការមួយនេះ ចំពេលមានការចោទប្រកាន់ថា ទាហានរបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិល ក្នុងពេលកំពុងដកថយចេញពីតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ ដំណោះស្រាយដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក បានទទួលសម្លេងគាំទ្រចំនួន ៩៣សម្លេង ខណៈប្រទេសចំនួន២៤ បានបោះឆ្នោតប្រឆាំងនិង៥៨ ប្រទេសផ្សេងទៀតបានបោះឆ្នោតអនុប្បវាទ។ ដំណោះស្រាយខាងលើ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិសិទ្ធិមនុស្ស និងមនុស្សធម៌ដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសចំពោះរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស និងការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ពីសំណាក់សហព័ន្ធរុស្ស៊ី។ គួរបញ្ជាក់ថា វិធានការនេះបានធ្វើឱ្យរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ទីមួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសមាជិកភាពរបស់ខ្លួនត្រូវបានដកហូតចេញពីស្ថាប័នណាមួយ នៃអង្គការសហប្រជាជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

តំលៃរថយន្តនៅរុស្សីឡើងថ្លៃ ៤០% ហើយចំនួននៃការលក់ធ្លាក់ចុះ ៦០% ក្រោយរងការដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួន

Khmerpress April 7, 2022 07/04/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider បានឱ្យដឹងថា ការលក់រថយន្តរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងខែមីនា ខណៈតម្លៃរថយន្តក៏ឡើងខ្ពស់ ដោយសារការដាក់ទណ្ឌកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សារព៏ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនលក់រថយន្តធំជាងគេរបស់រុស្ស៊ីគឺ Rolf បានឃើញការលក់រថយន្តធ្លាក់ចុះ ៦០% ចាប់ពីខែកុម្ភៈដល់ខែមីនា ហើយយោងទៅតាមនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Svetlana Vinogradova បានគេប៉ាន់ស្មានថានឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ។ ជាមួយគ្នានេះ Bloomberg ក៏បានរាយការណ៍ផងដែរថា តម្លៃរថយន្តបានកើនឡើងដល់ទៅ ៤០% កាលពីខែមុន។ លោក Anton Shaparin អនុប្រធានសហភាពរថយន្តជាតិបានប្រាប់ Bloomberg ថា ជាលទ្ធផលនៃទណ្ឌកម្មរបស់លោកខាងលិច រថយន្តអឺរ៉ុប និងជប៉ុន អាចត្រូវបានជំនួសដោយរថយន្តចិន និងឥណ្ឌានៅក្នុងប្រទេសរុស្ស៊ីវិញ។ គួរបញ្ជាក់ផងដែរថា ការផលិតរថយន្តរបស់រុស្ស៊ីត្រូវបានរងផលប៉ះពាល់រួចទៅហើយ មុនពេលខ្លួនលុកលុយទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ដែលមួយផ្នែកដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បណ្ដាលមកពីជំងឺរាតត្បាត ដែលបានជះឥទ្ធិពលដល់ការផលិតរថយន្តទូទាំងពិភពលោក។ ជាមួយគ្នានេះ ការដាក់ទណ្ឌកម្មបានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីចុះខ្សោយ ដោយ “ប្រាក់រូប” បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមហ៊ុនរថយន្តពិភពលោកមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេស៕ ផ្តល់សិទ្ធិដោយ៖​ Khmernote អត្ថបទ៖ លីនី ប្រភព៖ businessinsider

ខេត្តមួយនៅប្រទេសថៃ ចាប់ផ្តើមជ្រើសរើសទាហាន ហើយសូម្បីតែអូនៗភេទទី៣ ក៏មិនរួចខ្លួនដែរ ត្រូវមកដាក់ពាក្យចាប់ឆ្នោតទាំងអស់

Khmerpress April 7, 2022 07/04/2022

ថៃ៖ កាលពីពេលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សារព័ត៌មាននៅប្រទេសថៃបានធ្វើការចុះផ្សាយពីទិដ្ឋភាពការរើសទាហ៊ាន ដែលស្ថិតនៅសាលប្រជុំ ស្រុក បួរយ៉ៃ ខេត្ត ណាខនរ៉ាតឆាក់សុីម៉ា ហើយការជ្រើសរើសនោះតម្រូវយកទាហ៊ានចំនួន៥០នាក់ ដោយមានបេក្ខភាពត្រូវជើសរើសចំនួន១៥០នាក់។ នៅក្នុងចំណោមបេក្ខភាពទាំង១៥០នាក់នោះ គេសង្កេតឃើញមានទាំងបុរសពិត និងភេទទី៣ជាច្រើនផងដែរ។ ដំណើរជ្រើសរើសនោះគឺ តម្រូវឲ្យបេក្ខជនមកធ្វើការចាប់យកកាត ប្រសិនបើចាប់បាន កាតក្រហម មានន័យថា ត្រូវចូលបំរើជាទាហាន។ មានបេក្ខជនខ្លះគ្រាន់តែចាប់បាន កាតក្រហម ភ្លាម ស្រាប់តែមានអាការៈមិនស្រួលខ្លួន ដួលសន្លប់ រហូតដល់មានការជួយសង្គ្រោះនៅនឹងកន្លែងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Khmernote អត្ថបទ៖ Bee ប្រភព៖ sanook

អ៊ុយក្រែនចង់ឲ្យពិភពលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើរុស្ស៊ី ខណៈសភាពអឺរ៉ុបហាក់មានភាពស្ទាក់ស្ទើរ

Khmerpress April 7, 2022 07/04/2022

អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែ​មេសានេះបានរាយការណ៍ថា ប្រទេសអ៊ុយក្រែនចង់ឲ្យពិភពលោកដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែមទៀត ជាពិសេសគឺទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដើម្បីបង្ខំឲ្យរុស្ស៊ីឆាប់បញ្ចប់សង្គ្រាមនិងការសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងយោយៅ​ ខណៈសភាពអឺរ៉ុបហាក់មានភាពស្ទាក់ស្ទើរចំពោះការចង់បានរបស់អ៊ុយក្រែននេះ។ ក្នុងការធ្វើសេចក្តីថ្លែងការប្រចាំថ្ងៃលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបញ្ជាក់ថា លោកចង់ឲ្យប្រទេសប្រជាធិបតេយ្យបដិសេធឈប់ប្រើប្រាស់ប្រេងរបស់រុស្ស៊ីនិងបិទខ្ទប់គ្រប់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិទាំងស្រុងតែម្តង។ លោកបានបន្តថា ពិភពលោកត្រូវតែដាក់ទណ្ឌកម្មនិងថ្កោលទោសរុស្ស៊ីចំពោះករណីឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូនសាសន៍ ព្រោះជាក់ស្តែងមានពលរដ្ឋស៊ីវិលជាច្រើននាក់បានស្លាប់យ៉ាងអាណោច​អាធ័មជារៀងរាល់ថ្ងៃ ខណៈកងទ័ពរុស្ស៊ីអះអាងថាពួកគេមិនបានសម្លាប់ពលរដ្ឋស្លូតត្រង់នោះទេ។ លោក Volodymyr Zelenskyy បន្ថែមទៀតថា ថ្មីៗនេះរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្រ្តដោយពួកគេបានប្រមូលសាកសពជនរងគ្រោះចេញពីផ្លូវនិងចេញពីបន្ទប់ក្រោយដីដើម្បីបំបាត់ភស្តុតាងដែលបង្ហាញថា ពួកគេបានសម្លាប់ពលរដ្ឋស្លូតត្រង់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ីបានអូសបន្ថាយអស់រយៈពេលជាង ៦សប្តាហ៍ហើយ ខណៈឥទ្ធិពលនៃសង្គ្រាមបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណជា ៤លាននាក់ត្រូវភៀសខ្លួនទៅក្រៅប្រទេស ពលរដ្ឋរាប់ពាន់នាក់ត្រូវស្លាប់និងរបួស ខណៈ ១/៤ នៃពលរដ្ឋអ៊ុយក្រែនត្រូវបាត់បង់ផ្ទះសម្បែង៕ ផ្តល់សិទ្ធិដោយ៖ Khmernote អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

អ្នកជំងឺម្នាក់នៅថៃ ចេះតែហើមពោះ ណែនពោះ អស់រយៈពេលជាង ១ឆ្នាំ ក្រោយមកពោះក៏ចាប់ផ្តើមធំឡើងៗ ស្រាប់តែទៅពេទ្យពិនិត្យឃើញ ថង់ទឹកនៅថ្លើមទំហំប្រមាណ ២០សង់ទីម៉ែត្រ

Khmerpress April 7, 2022 07/04/2022

ថៃ៖ កាលពីពេលថ្មីៗនេះ គ្រូពេទ្យនៃមន្ទីរពេទ្យក្នុងខេត្ត ណាខនសុីថាម៉ារ៉ាត ឈ្មោះថា Arak wongworachat បានចែករំលែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន រៀបរាប់ពីអាការៈដែលបានកើតឡើងទៅលើអ្នកជម្ងឺម្នាក់ ដែលរកឃើញថា មានថង់ទឹកនៅថ្លើម ទំហំធំ ប្រមាណជា ២០សង់ទីម៉ែត្រ។ បើតាមការរៀបរាប់របស់គ្រូពេទ្យ អ្នកជម្ងឺអាយុ ៤៤ឆ្នាំ មានអាការៈ ហើមពោះ ណែនពោះ អស់រយៈពេលជាង ១ឆ្នាំ ដោយព្យាបាលខ្លួនឯងទៅតាមអាការៈ។ ក្រោយមកទៀត ពោះក៏ចាប់ផ្តើមធំឡើងៗ ក្នុងរយៈដ៏លឿន ដូចអ្នកមានផ្ទៃពោះ ហើយមានអារម្មណ៍តានតឹង និងតឹងណែនរាល់ដងនៅពេលដែលត្រូវសម្រាន្តកន្លែងរាបស្មើ ដូច្នេះទើបលោកសម្រេចចិត្តទៅពិនិត្យនៅមន្ទីរពេទ្យមួយកន្លែង ក្រោយលទ្ធផលចេញមកបង្ហាញថា ឃើញមានថង់ទឹកនៅជាប់នឹងថ្លើម ដែលមានទំហំធំខ្លាំង។ ក្រោយពិនិត្យឃើញ លោកសម្រេចចិត្តទទួលការវះកាត់ ដោយពេទ្យជំនាញបានធ្វើការបូមយកជាតិទឹកចេញមុនដើម្បីសម្រួលដល់ការវះកាត់ ដោយទឹកនោះមានពណ៌លឿង ស្រដៀងទៅនឹងទឹករង៉ៃទៀតផង។ ក្រោយពីបូមរួចពេទ្យធ្វើការវះកាត់យកថង់ និងសាច់ថ្លើមដែលជាប់ទៅនឹងថង់ទឹក រួចធ្វើការដេរភ្ជាប់ថ្លើមឡើងវិញ។ ការវះកាត់ប្រកបទៅដោយភាពជោគជ័យ របួសរបស់អ្នកជម្ងឺគឺឆាប់សាស្រ្តណាស់ ដូច្នេះប្រសិនបើបងប្អូនមានអាការៈស្រដៀងករណីខាងលើនេះ គួរប្រញ៉ាប់ទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទប់ស្កាត់ការរាលដាលបង្កជាបញ្ហាធំជាងនេះ៕ ផ្តល់សិទ្ធិដោយ៖ Khmernote ប្រភព៖ sanook អត្ថបទ៖​ Bee

រុស្ស៊ីថា នៅតែចង់រក្សាទំនាក់ទំនងការទូតជាមួយលោកខាងលិច ចំពោះមុខជម្លោះបណ្ដេញមន្ត្រីទូត

Khmerpress April 6, 2022 06/04/2022

(ឡុងដ៍)៖ រុស្ស៊ី នៅតែចង់បន្តរក្សាទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសលោកខាងលិចដដែល បើទោះជាបណ្ដាប្រទេសអឺរ៉ុបនាំគ្នាបណ្ដេញ មន្ត្រីទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេជាបន្តបន្ទាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Interfax ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើការស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចហ្សាន់ឌឺ ហ្រ្គូស្កូ (Alexander Grushko) ដែលបានលើកឡើងនៅថ្ងៃពុធនេះ។ លោក ហ្រ្គូស្កូ ក៏បានបញ្ជាក់ដែរថាបណ្ដាប្រទេសអឺរ៉ុប បានបង្កការរំខានដល់កិច្ចការរបស់មន្ត្រីទូតរុស្ស៊ី តែវាក៏អាចនឹងបំផ្លាញដល់ផលប្រយោជន៍អឺរ៉ុបដូចគ្នាដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ, បារាំង អាល្លឺម៉ង់ ដាណឺម៉ាក ស៊ុយអែត អេស្ដូនី និងស្លូវេនី បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពី ប្រទេសរបស់ពួកគេ ក្រោមហេតុផលសន្តិសុខជាតិ និងចោទថាមន្ត្រីទូតរុស្ស៊ីទាំងនេះដើរតួនាទីជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឱ្យមូស្គូ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្រ្តីការទូតជាន់ខ្ពស់រុស្ស៉ី៖ «រុស្ស៉ីមានបំណងស្វែងរកសន្តិភាពនៅតំបន់ Donbass មិនមែនចង់បានអ៊ុយក្រែនទេ»

Khmerpress April 6, 2022 06/04/2022

(យូអិន)៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស់ស៊ីលី ណេបេនយ៉ា (Vasily Nebenzya) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះថា គោលដៅរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺដើម្បីសម្រេចឲ្យបាននូវសន្តិភាព ក្នុងតំបន់ Donbass ដែលរងការហែកហួរដោយសង្រ្គាម មិនមែនដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។ ថ្លែងទៅកាន់លោក វ៉ូឡូឌីមៀ ហ្សេលេស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ, លោក Nebenzya បានគូសបញ្ជាក់ថា «ខ្ញុំគ្រាន់តែចង់ឲ្យលោកពិចារណាឡើងវិញ ហើយសង្ឃឹមថាយើងនឹងរកឃើញដំណោះស្រាយ ចំពោះស្ថានភាពនេះ ព្រោះគ្រប់យ៉ាងវាអាស្រ័យលើការសម្រេចចិត្តរបស់លោក។ យើងគ្មានបំណងយកទឹកដីអ៊ុយក្រែនទេ តែយើងចង់បានសន្តិភាពដែលទន្ទឹងរង់ចាំជាយូមកហើយ នៅក្នុងតំបន់ដុនបាស់ និងមិនមែនជាបទឈប់បាញ់ ប៉ុន្តែជាសន្តិភាព ពិតប្រាកដយូអង្វែង»។ លោក Nebenzya បានបន្ថែមថា «ដើម្បីសម្រេចគោលដៅនោះ វាចាំបាច់ដែលត្រូវតែកំចាត់ចោលនូវសកម្មភាពឃោរឃៅទាំងឡាយ ដូចដែលខ្ញុំធ្លាប់បានលើកឡើង ហើយកម្ទេចដុំមហារីក ដែលកំពុងលេបត្របាក់អ៊ុយក្រែន ហើយបន្ទាប់មកនឹងចាប់ផ្តើមលេបត្របាក់រុស្ស៉ី ថែមទៀត។ គួរបញ្ជាក់ថា ទីក្រុងមូស្គូបានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាអ្វីដែលប្រធានាធិបតីរុស្ស៊ី […]