ព័ត៌មានអន្តរជាតិ

ជប៉ុន ត្រៀមប្រកាសអាសន្នកូវីដ-១៩ សម្រាប់កោះ Okinawa

Khmerpress January 5, 2022 05/01/2022

(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទនេះបានឱ្យដឹងថារដ្ឋាភិបាលទីក្រុងតូក្យូ កំពុងត្រៀមប្រកាសភាពអាសន្នមួយសម្រាប់កោះ Okinawa ដោយសារតែ ការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ បើតាមសារព័ត៌មានជប៉ុន Mainichi ការប្រកាសណាមួយអាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ហើយវាអាចនឹងក្លាយជាការប្រកាសភាពអាសន្នជាលើកដំបូង ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅមក ជាពេលជប៉ុនលុបចោលការប្រកាសភាពអាសន្នទាំងលក្ខណៈទាំងស្រុង និងមួយផ្នែក។ Mainichi បន្ថែមថា ការប្រកាសភាពអាសន្នសម្រាប់កោះ Okinawa នឹងមានលក្ខណៈមួយផ្នែក ពោលគឺមិនមែនជាការប្រកាសអាសន្នបន្ទាន់ទាំងស្រុងនោះទេ ដោយវិធានការដែលនឹង ត្រូវដាក់ចេញក្នុងនោះរួមមានការកំណត់រយៈពេលនៃការបើកដំណើរការអាជីវកម្មប្រចាំថ្ងៃ ដូចជាភោជនីយដ្ឋាន និងក្លឹបរាត្រីជាដើម។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានកើនឡើងលើស ១,០០០ករណី ជាលើកដំបូងក្នុងរយៈពេល ៣ខែកន្លងមកនេះ ដោយក្នុងនោះមាន ២២៥ករណី ត្រូវបានរាយការណ៍នៅកោះ Okinawa ដែលបានក្លាយជាតំបន់មួយរងគ្រោះធ្ងន់ជាងគេដោយសារ COVID-19 នៅក្នុងប្រទេសជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

អង្គការសុខភាពពិភពលោក (WHO) រកឃើញភស្តុតាងបន្ថែមទៀត ដែលបញ្ជាក់ថា អូមីក្រុង មិនបង្ករឲ្យមានរោគសញ្ញាធ្ងន់ធ្ងរទេ ត្បិតថាវាវាយលុកផ្លូវដង្ហើមផ្នែកខាងលើ

Khmerpress January 5, 2022 05/01/2022

(ហ្សឺណែវ)៖ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា មានភស្តុតាងបន្ថែមទៀតដែលអាចបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron បង្ករការប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាលជាងប្រភេទមុនៗ និងនាំឱ្យមានភាពខុសគ្នាខ្លាំងនៅកន្លែងខ្លះ រវាងចំនួនករណីឆ្លងខ្ពស់ និងអត្រាមរណភាពទាប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។ លោក Abdi Mahmoud នាយកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO បានប្រាប់អ្នកយកព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវថា «យើងកំពុងរកឃើញការសិក្សាកាន់តែច្រើនឡើង ដែលបង្ហាញថា omicron ប៉ះពាល់ដល់រាងកាយផ្នែកខាងលើ។ មិនដូចសិរីរាង្គផ្សេងទៀតទេ សួតអាចបណ្តាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ»។ លោកបានសង្កត់ធ្ងន់ថា «វាអាចជាដំណឹងដ៏ល្អមួយ។ ប៉ុន្តែយើងពិតជាទាមទារឱ្យមានការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់អំពីរឿងនេះ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

សំណាងណាស់! ក្រុមហ៊ុន Philippine Airlines ប្រកាសថាបានងើបចេញពីការក្ស័យធនហើយ និងដោយសារតែរឿង ១នេះ

Khmerpress January 4, 2022 04/01/2022

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនបាននិយាយថា ខ្លួនបានងើបចេញពីការក្ស័យធន បន្ទាប់ពីតុលាការអាមេរិកបានអនុម័តផែនការរបស់ខ្លួនក្នុងការកាត់បន្ថយបំណុលរហូតដល់ ២ពាន់លានដុល្លារអាមេរិក និងទទួលបានដើមទុនបន្ថែម។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ផែនការរៀបចំឡើងវិញដែលអនុម័តដោយតុលាការរបស់ខ្លួនរួមមានការកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ និងសាច់ប្រាក់ងាយស្រួលបន្ថែមចំនួន ៥០៥លានដុល្លារពីម្ចាស់ភាគហ៊ុនធំរបស់ខ្លួន។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនក៏មានជម្រើសក្នុងការទទួលបានរហូតដល់ ១៥០លានដុល្លារអាមេរិកក្នុងការផ្តល់ហិរញ្ញប្បទានបន្ថែមពីអ្នកវិនិយោគថ្មី។ ជាមួយគ្នានេះក្រុមហ៊ុនបានសម្រួលប្រតិបត្តិការជាមួយនឹងកងនាវាដែលបានរៀបចំឡើងវិញ ហើយឥឡូវនេះត្រូវបានផ្តល់ទុនឱ្យកាន់តែប្រសើរឡើងសម្រាប់ការរីកចម្រើននាពេលអនាគត។ គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសហ្វីលីពីន បានដាក់ពាក្យសុំក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ដោយស្វែងរកការជួយសម្រាលបន្ទុកពីម្ចាស់បំណុល ខណៈដែលខ្លួនព្យាយាមរស់រាន បន្តអាជីវកម្មពីការខូចខាតដែលកើតឡើងលើឧស្សាហកម្មអាកាសចរណ៍ដោយជំងឺរាតត្បាត។ យ៉ាងណាមិញ នៅពេលដែលព្រំដែនបើកឡើងវិញ និងការរឹតបន្តឹងការធ្វើដំណើរធូរស្បើយ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តជើងហោះហើរធម្មតាឡើងវិញ រួមទាំងទៅកាន់ទីក្រុងនានាក្នុងប្រទេសចិនដីគោក និងអូស្ត្រាលីផងដែរ៕ ដោយ៖ ខ្មែរណូត

លែងពិបាក single ទៀតហើយ! នៅជប៉ុនគេអាចស្វែងរកដៃគូស្នេហាតាមម៉ាស៊ីនចល័តតាមទីសាធារណៈបាន គ្រាន់តែដាក់លុយយកកំប៉ុង ហើយណាត់ជួបម្ចាស់កំប៉ុងតែម្តង

Khmerpress January 4, 2022 04/01/2022

ជប៉ុន៖ នៅតាមបណ្តាប្រទេសមួយចំនួនគេបានប្រើប្រាស់វិធីផ្សេងៗគ្នាដើម្បីជួយឲ្យអ្នកអាចរកគូស្នេហ៍ពិតបានឆាប់រហ័ស ដូចជាការប្រើប្រាស់កម្មវិធីណាត់ជួបក្នុងទូរស័ព្ទដៃ ចុះឈ្មោះតាមរយៈគេហទំព័រ ចូលរួមពិធីជប់លៀងសម្រាប់ស្វែងរកគូស្នេហ៍ ឬទាក់ទងទៅកាន់ភា្នក់ងារផ្គូផ្គងគូស្នេហ៍ឲ្យគេជួយរកឲ្យតែម្តង។ សម្រាប់នៅក្នុងប្រទេសជប៉ុនឯណោះវិញមានវិធីស្វែងរកគូស្នហ៍ថ្មីមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេអាចទៅរកដៃគូជីវិតនៅតាមម៉ាស៊ីនលក់ភេសជ្ជៈចល័តនៅតាមទីសាធារណៈបាន ដូចដែលលោកអ្នកទៅទិញភេសជ្ជៈយកមកញ៉ាំអីចឹងដែរ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានរៀបរាប់អំពីដំណើរការក្នុងការស្វែងរកគូស្នេហ៍ខាងលើនេះថា មុនដំបូងអ្នកដែលមានបំណងចង់បានគូសេ្នហ៍ទាំង​២ភេទត្រូវទៅជួបភា្នក់ងារគ្រប់គ្រងម៉ាស៊ីនដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ហើយគេនឹងយកព័ត៌មានទាំងនោះទៅបិទភ្ជាប់លើកំប៉ុងនិងដាក់ក្នុងម៉ាស៊ីនតាមប្រភេទផ្សេងៗគ្នា។ បន្ទាប់មកទៀតប្រសិនបើមានអ្នកណាចាប់អារម្មណ៍ចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដែលមាននៅលើកំប៉ុងនោះ គេគ្រាន់តែដាក់ប្រាក់ចំនួន ៣,០០០ យេន (២៦ ដុល្លារ) ដើម្បីទទួលបានកំប៉ុងនោះនិងធ្វើការណាត់ជួបជាមួយម្ចាស់កំប៉ុង។ ការណាត់ជួបគឺជាការញ៉ាំអាហារពេលល្ងាចជាមួយគ្នាមានរយៈពេល ៣ម៉ោង និងត្រូវចំណាយប្រាក់ចំនួន ៩,០០០ យន់ (៧៨ ដុល្លារអាមេរិក)។ ក្រោយការណាត់ជួបភាគីទាំងសងខាងអាចធ្វើការសម្រេចចិត្តបាន ថាតើពួកគេអាចបន្តទំនាក់ទំនងជាមួយគ្នាបានឬអត់? បើជជែកមិនត្រូវគ្នាទេពួកគេអាចបែកគ្នាក្រោយអាហារពេលល្ងាចបានបញ្ចប់ ហើយពួកគេមិនត្រូវចំណាយប្រាក់អ្វីបន្ថែមទៀតនោះ។ ប៉ុន្តែបើក្នុងករណីដែលពួកគេនិយាយត្រូវគ្នា និងយល់ចិត្តគ្នារហូតឈានដល់ការរៀបការជាមួយគ្នានោះ គឺពួកគេត្រូវផ្តល់ប្រាក់រង្វាន់ចំនួន ៣០០,០០០ យេន (២,៦០០ ដុល្លារ) បន្ថែមទៀតទៅកាន់ភា្នក់ងារដែលជាអ្នករៀបចំនាំឲ្យពួកគេបានជួបគ្នា៕ ដោយ៖ ខ្មែរណូត

អាជ្ញាធរចិនប្រកាស «បិទខ្ទប់ទីក្រុងយូចូវ» ដែលមានប្រជាជនរស់នៅជាង ១លាននាក់ ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ «៣ករណី»

Khmerpress January 4, 2022 04/01/2022

(ប៉េកាំង)៖ ប្រជាជនប្រមាណ ១.១៧លាននាក់នៅក្នុងទីក្រុង យូចូវ (Yuzhou) ភាគកណ្តាលប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 មិនចេញរោគសញ្ញាចំនួន ៣ករណីត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។ ទីក្រុង យូចូវ នៃខេត្តហឺណា (Henan) បានប្រកាសបិទខ្ទប់ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយប្រជាជនទាំងអស់ ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីបញ្ចៀសការឆ្លងវីរុស COVID-19។ បន្ថែមពីនេះ អាជ្ញាធរថ្នាក់តំបន់នានា ក៏ត្រូវបានបង្គាប់ឲ្យរឹតបន្តឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងលើច្រកចេញចូលផងដែរ។ ការប្រកាសបិទខ្ទប់ទីក្រុង Yuzhou ខាងលើនេះមានន័យថា សេវារថយន្តក្រុង និងតាក់ស៊ី, ផ្សារទំនើប, សារមន្ទីរ និងទីកន្លែងទេសចរណ៍នានា នៅក្នុងទីក្រុងនេះ ត្រូវតែបិទដំណើរការជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិនបានប្រកាសពីការរកឃើញ ករណីវិជ្ជមាន COVID-19 ចំនួន ១៧៥ករណីថ្មីទៀត នៅក្នុងនោះ ៥ករណីត្រូវបានរាយការណ៍ ចេញពីខេត្ត Henan ភាគកណ្តាលប្រទេស […]

ថៃកំណត់ឲ្យកូនសិស្សរៀន Online ឡើងវិញ ខណៈសាលាខ្លះត្រូវបិទទ្វារតែម្តង ព្រោះភាពភ័យខ្លាចនៃការរាតត្បាតជំងឺកូវីដ-១៩

Khmerpress January 4, 2022 04/01/2022

ថៃ៖ តាមគម្រោងគឺគ្រប់សាលារៀននៅទូទាំងប្រទេសថៃនឹងត្រូវបើកទ្វារជាធម្មតាឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយមានការឈប់សម្រាកក្នុងឱកាសអបអរពិធីបុណ្យសកលជាច្រើនថ្ងៃកន្លងមកនេះ។ យ៉ាងណាក្តី ដោយសារតែមានការព្រួយបារម្ភអំពីលទ្ធភាពនៃចម្លងជំងឺកូវីដ ១៩ ក្នុងអំឡុងពេលដើរកំសាន្តពេលឆ្លងឆ្នាំនោះ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាននឹងកំណត់ឲ្យសិស្សានុស្សិសត្រូវរៀនពីចម្ងាយ ឬរៀន Online មួយសប្តាហ៍សិនដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ​មកក្នុងសាលា ក្នុងករណីដែលពួកគេបានឆ្លងជំងឺនេះក្នុងអំឡុងថ្ងៃឈប់សម្រាក។ បើតាមលោក Amporn Pinasa ដែលជានាយកគ្រប់គ្រងនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋានបានឲ្យដឹងថា ក្រសួងអប់រំថៃបានផ្តល់សិទ្ធឲ្យគណៈគ្រប់គ្រងសាលាទាំងអស់អាចធ្វើការសម្រេចដោយខ្លួនឯងចំពោះជម្រើសនៃការរៀនពីចម្ងាយនេះ ឬក៏អាចដាក់ចេញវិធានការផ្សេងៗតាមស្ថានភាពជាក់ស្តែងក្នុងខេត្តឬតាមតំបន់គ្រប់គ្រងរៀងៗខ្លួន។ លោក Amporn Pinasa បានបន្តថា គ្រប់សាលារៀនទាំងអស់នៅក្នុងទីក្រុងបាងកកបានសម្រេចដាក់ឲ្យក្រុមកូនសិស្សត្រូវរៀនតាម Online ក្នុងរយៈពេលមួយសប្តាហ៍ ព្រោះគេយល់ឃើញថា ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនោះក្រុមគ្រួសាររបស់កូនសិស្សបានធ្វើដំណើរទៅតាមខេត្តហើយអាចនាំយកជំងឺកូវីដ ១៩ ពីខេត្តចូលមកទីក្រុងវិញ។ សម្រាប់គណៈគ្រប់គ្រងសាលានៅទូទាំងខេត្ត Ubon Ratchathani វិញបានសម្រេចដាក់ឲ្យកូនសិស្សសិស្សត្រូវរៀន Online រហូតដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ នេះ ដ្បិតស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងខេត្តនេះមានការហក់ឡើងគួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់ខេត្ត Khon Kaen និងខេត្ត Somsak Jungtrakul គឺគណៈអភិបាលខេត្តបានសម្រេចបិទសាលារហូតដល់ថ្ងៃទី១៤ ខែមករា តែម្តង ដ្បិតខេត្តទាំង ២នេះកំពុងរងនូវការរាត្បាតជំងឺកូវីដ […]

ទីបំផុតសហរដ្ឋអាមេរិកអនុម័ត «វ៉ាក់សាំងដូសជំរុញ» សម្រាប់ក្មេងអាយុ «១២ឆ្នាំ»

Khmerpress January 4, 2022 04/01/2022

(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ក្មេងៗអាយុ ១២ឆ្នាំ ហើយក៏បានកាត់បន្ថយគម្លាតសម្រាប់ការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះពី ៦ខែ មកនៅត្រឹម ៥ខែវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។ ការសម្រេចដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវីរុស COVID-19 បំប្លែងថ្មី Omicron កំពុងជំរុញសន្ទុះនៃការឆ្លងរាតត្បាតកាន់តែអាក្រក់ នៅទូទាំងសហរដ្ឋអាមេរិក ខណៈសិស្សានុសិស្សរាប់លាននាក់ កំពុងត្រឡប់ទៅសាលារៀនវិញ ក្រោយពីបានបញ្ចប់វិស្សមកាលឆ្លងឆ្នាំរួចរាល់។ បន្ថែមពីខាងលើនេះទៀត FDA ក៏បានអនុម័តដោយមានលក្ខខណ្ឌ ចំពោះវ៉ាក់សាំង Pfizer-BioNTech «ដូសជំរុញ» សម្រាប់កុមារអាយុចន្លោះពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ និងមានជំងឺប្រចាំកាយ ឬជាអ្នកដែលធ្លាប់បានទទួលការវះកាត់ប្តូរសរីរាង្គជាដើម។ គួរបញ្ជាក់តាមស្ថានប័ន FDA របស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានពឹងផ្អែកទៅលើទិន្នន័យសុវត្ថិភាព […]

ការសិក្សា៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ទាំង ២ដូស អមនឹងដូសជំរុញរបស់ Pfizer គឺមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់ជាមួយវ៉ារ្យ៉ង់ អូមីក្រុង បាននោះទេ

Khmerpress January 3, 2022 03/01/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាំង ២ដូស របស់ក្រុមហ៊ុន Sinovac អមដោយដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech គឺមានការឆ្លើយតបភាពស៊ាំទាបប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង បើធៀបនឹងជំងឺ COVID-19 ដទៃទៀត។ ការសិក្សាបាននិយាយថា វ៉ាក់សាំងទាំង ២ដូស របស់ Sinovac បូកនឹងដូសជំរុញរបស់ Pfizer រួមបញ្ជូលគ្នា គឺមានកម្រិតភាពស៊ាំស្មើនឹងវ៉ាក់សាំង ១ដូស ដែលប្រើបច្ចេកទេស mRNA ប៉ុណ្ណោះ។ កម្រិតភាពស៊ាំរបស់វាប្រឆាំងនឹង អូមីក្រុង បានថយចុះ ៦.៣ ដង និងថយចុះ ២.៧ ដង ជាមួយនឹងវ៉ារ្យ៉ង់ ដែលតា បើប្រៀបធៀបនឹងវ៉ារ្យ៉ង់ដើម។ វាគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale, ក្រសួងសុខាភិបាលនៃសាធារណរដ្ឋដូមីនីកែន និងស្ថាប័នផ្សេងទៀត ប៉ុន្តែមិនទាន់បានបង្ហោះជាសាធារណៈឱ្យអ្នកស្រាវជ្រាវដទៃបានពិនិត្យនៅឡើយទេ។ លោកស្រី Akiko Iwasaki ដែលជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះ បាននិយាយនៅលើ Twitter ថា ពលរដ្ឋដែលទទួលវ៉ាក់សាំង CoronaVac […]

ផ្ទុះការចាប់អារម្មណ៍ថា អាជ្ញាធរខេត្តឈៀងម៉ៃប្រើស្រីស្អាតស្លៀកស៊ិចស៊ី ដើម្បីជួយផ្សព្វផ្សាយសុវត្ថិភាពតាមដងផ្លូវ ប៉ុន្តែអាជ្ញាធរថៃបដិសេធថា ខ្លួនមិនបានជួលស្រីៗមកធ្វើបែបនេះទេ

Khmerpress January 3, 2022 03/01/2022

ថៃ៖ ស្ថានីយ៍ប៉ូលីស Hang Dong នៃខេត្ត Chiang Mai របស់ប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានធ្វើការបដិសេធថា ខ្លួនមិនបានជួលស្រីស្អាតដើម្បីផ្តល់កាហ្វេដោយឥតគិតថ្លៃជូនដល់អ្នកបើកបរ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅខាងក្រៅការិយាល័យខណ្ឌ ដើម្បីជាយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពតាមដងផ្លូវនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ការ​ថ្លែង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រូបភាព​ស្ត្រី​ ២​ នាក់ ​ស្លៀកពាក់​ស៊ិចស៊ីឈរចាំហុច​កំប៉ុង​កាហ្វេ​ទៅ​អ្នក​បើក​បរ ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ និង​បង្ក​ការ​ខឹង​សម្បារ​ក្នុង​ចំណោម​អ្នក​លេង​អ៊ីនធឺណិត។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «ស្ត្រីទាំងនោះត្រូវបានភោជនីយដ្ឋានប៊ូហ្វេស៊ូស៊ីមួយកន្លែងបញ្ជូនឲ្យមកធ្វើបែបនេះ ក្នុងសង្កាត់ Hang Dong ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងយុទ្ធនាការសុវត្ថិភាពតាមដងផ្លូវរបស់ប៉ូលីសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មី។ យ៉ាង​ណា​ក៏​ដោយ ភោជនីយដ្ឋាន​នោះមិន​បាន​ប្រាប់​ខាងអាជ្ញាធរ​ជា​មុន​ថា​ពួក​គេ​កំពុង​ដាក់ស្រីស្អាតមក​នោះ​ទេ។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ដោយការចែកកាហ្វេដោយឥតគិតថ្លៃដល់អ្នកបើកបរ ដូច្នេះពួកគេមិនមានអារម្មណ៍ងងុយគេងពេលបើកបរ»។ សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​រួច ស្នងការ​រង​នគរបាល​ខេត្ត​ឈៀងម៉ៃ បាន​បញ្ជា​ឱ្យ​ស្ត្រី​ទាំង ២ នាក់ ​​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​បាន​ណែនាំ​ដល់​មន្ត្រី និង​អ្នក​ស្ម័គ្រ​ចិត្ត​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់៕ ដោយ៖ ខ្មែរណូត

ក្រុមអ្នកជំនាញថៃព្យាករណ៍ថា “យើងនឹងត្រូវរស់នៅជាមួយកូវីដមួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដនៅក្នុងឆ្នាំនេះមិនធ្ងន់ធ្ងរដូចឆ្នាំមុនឡើយ”

Khmerpress January 3, 2022 03/01/2022

ថៃ៖ អ្នកជំនាញថៃជាច្រើនរូបបានយល់ឃើញដូចគ្នាថា​ យើងនឹងត្រូវរស់នៅជាមួយកូវីដ ១៩ មួយឆ្នាំទៀត តែឥទ្ធិពលរបស់កូវីដ ១៩ នៅក្នុងឆ្នាំនេះនឹងមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំមុនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ តាមរយៈអត្ថបទមួយដែលជាការស្រង់មតិពីសំណាក់ក្រុមអ្នកជំនាញជាច្រើនរូបដែលបានព្យាករណ៍ពីស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងឆ្នាំ ២០២២នេះ។ ខ្លឹមសារនៅក្នុងអត្ថបទដដែលនោះបានបន្តថា កូវីដ ១៩នៅក្នុងឆ្នាំនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចឆ្នាំមុនក៏ព្រោះតែនៅក្នុងឆ្នាំនេះយើងមានវ៉ាក់សាំងអាចការពារមិនឲ្យមនុស្សស្លាប់ច្រើន បើទោះជាពួកគេបានឆ្លងជំងឺកូវីដ ១៩ក៏ដោយ។ លោកបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈ តាមការព្យាករណ៍របស់ក្រុមអ្នកជំនាញថៃបានបង្ហាញថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនឹងបន្តការរាតត្បាតនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ហើយយ៉ាងហោចណាស់ក៏មានមនុស្សប្រមាណជា ១,៧លាននាក់ នឹងត្រូវឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ។ វ៉ារ្យ៉ង់អូមីក្រុងនឹងមកជំនួសវត្តមានរបស់វ៉ារ្យ៉ង់ដែលតាក្នុងការរាតត្បាត ហើយអូមីក្រុងមានសមត្ថភាពអាចចម្លងបានលឿនជាងដែលតា តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចដែលតានោះទេ។ នៅក្នុងការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តថៃបានបង្ហាញថា ក្នុងចំណោមអ្នកឆ្លងមេរោគអូមីក្រុង ១០០នាក់ គឺមានអ្នកឆ្លងចំនួន ១១នាក់ហាក់គ្មានបង្ហាញនូវព័ត៌មានអ្វីជាក់លាក់នោះទេ, ៤៨នាក់បានបង្ហាញនូវរោគសញ្ញាខ្លះៗ និង ៤១នាក់បានកើតមានជំងឺ តែជំងឺទាំងនោះមិនមែនជាជំងឺធ្ងន់ធ្ងរដែលបង្កឡើងដោយបញ្ហាសួតនោះទេ៕ ដោយ៖ ខ្មែរណូត លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នាយកក្រុមស្រាវជ្រាវការច្នៃប្រឌិតនិងគ្រប់គ្រងសុខភាពបសុពេទ្យនៃមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែននិងបច្ចេកវិទ្យាជីវសាស្រ្ត លោកវេជ្ជបណ្ឌិត Chakkarat Pittayawong-anont ប្រធានផ្នែករោគរាតត្បាតនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង