ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជិត «១០,០០០ករណី» និងបាត់បង់ជីវិត ៦៧នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress November 18, 2021 18/11/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៩,៨៤៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៣៣៧ករណី។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៧នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០៥៥,២៤៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៧៤,៨៧០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,៣៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនអាចមានថ្នាំកូវីដ ១៩ ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ

Khmerpress November 17, 2021 17/11/2021

ចិន៖ កាសែត South China Moring Post បានចុះផ្សាយថា ចិនអាចនឹងមានថ្នាំកូវីដ ១៩ ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២១ នេះ។ ថ្នាំកូវីដ ១៩ របស់ប្រទេសចិនត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យសាស្រ្តចិននិងអាមេរិក​មកពីសាកលវិទ្យាល័យ Tsinghua University និងមន្ទីរពេទ្យ Third People’s Hospital of Shenzhen។ ប្រភពខាងលើបានបញ្ជាក់ថា ថ្នាំកូវីដ ១៩ នេះនឹងត្រូវផលិតឡើងដោយក្រុមហ៊ុនផលិតឱសថមួយមានឈ្មោះថា Brii Biosciences ដែលជាប្រភេទក្រុមហ៊ុនពហុជាតិ ពោលគឺក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅក្នុងប្រទេសចិនផង និងនៅសហរដ្ឋអាមេរិកផង។ រហូតមកទល់នឹងពេលនេះក្រុមហ៊ុន Brii Biosciences បានដាក់ពាក្យសុំការអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំរបស់ខ្លួនទៅកាន់អាជ្ញាធរសុខាភិបាលចិនរួចហើយ ខណៈគេរំពឹងថាសេចក្តីអនុម័តផ្លូវការអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ៕ ដោយ៖ ខ្មែរណូត

ទីក្រុងហូជីមិញ អនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញហើយ

Khmerpress November 17, 2021 17/11/2021

ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម បានអនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញនៅក្នុងតំបន់មួយចំនួន ខណៈដែលសេវាកម្មជិះកង់អាចដំណើរការបានពាក់កណ្ដាលនៃសមត្ថភារបស់ពួកគេចាប់ពីថ្ងៃអង្ការ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ យោងតាមការសម្រេចចិត្តដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារដោយប្រធានទីក្រុង Phan Van Mai អាជីវកម្ម “មិនសំខាន់” រួមទាំងក្លឹបរាត្រី ស្ប៉ា និងហាងខារ៉ាអូខេ អាចបើកឡើងវិញបានពេញលេញ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យទាប។ ដោយឡែក សម្រាប់តំបន់ដែលមានហានិភ័យមធ្យម ពួកគេអាចប្រតិបត្តិការបានពាក់កណ្តាលនៃសមត្ថភាព និងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ពួកគេត្រូវតែរក្សាទំហំប្រតិបត្តិការរបស់ពួកគេនៅកម្រិត ២៥ភាគរយនៃសមត្ថភាពពេញលេញរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ហាងខារ៉ាអូខេ និងម៉ាស្សា បារ និងក្លឹបរាត្រី ក្នុងទីក្រុងហូជីមិញ ត្រូវបានបិទអស់រយៈពេលប្រហែលប្រាំមួយខែមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖ ខ្មែរណូត

ប្រទេសចំនួន ៩៥ នឹងទទួលបានសិទ្ធិផលិតថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

Khmerpress November 17, 2021 17/11/2021

កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននឹងអនុញ្ញាតឲ្យប្រទេសចំនួន ៩៥ នៅលើពិភពលោកអាចផលិតថ្នាំព្យាបាលកូវីដ ១៩ ដែលក្រុមហ៊ុនទើបស្រាវជ្រាវរកឃើញដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ការផ្តល់សិទ្ធិផលិតថ្នាំនោះនឹងត្រូវធ្វើឡើងតាមរយៈការចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយក្រុមសុខភាពសាធារណៈអន្តរជាតិ Medicines Patent Pool (MPP) ឬនិយាយឲ្យងាយយល់គឺក្រុមហ៊ុន Pfizer នឹងផ្តល់រូបមន្តផលិតថ្នាំព្យាបាលកូវីដ ១៩របស់ខ្លួនឲ្យទៅប្រទេសទាំង ៩៥នោះ ដើម្បីផលិតជាថ្នាំដោយខ្លួនឯង។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Reuters បានបញ្ជាក់ថា ប្រទេសទាំង ៩៥នោះគឺជាក្រុមប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម រួមមានទាំងប្រទេសនៅតំបន់អាហ្រិ្វកមួយចំនួនផងដែរ ខណៈប្រទេសចិននិងអាហ្សង់ទីននឹងមិនទទួលបានសិទ្ធិផលិតថ្នាំនេះទេ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋសរុបនៅក្នុងប្រទេសទាំង ៩៥ នោះគឺមានចំនួន ៥៣% នៃចំនួនពលរដ្ឋសរុបនៅក្នុងពិភពលោក។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺក្រុមហ៊ុន Pfizer នឹងដាក់លក់ថ្នាំកូវីដ ១៩ ដោយប្រើឈ្មោះថា Paxlovid​ ៕ ដោយ៖ ខ្មែរណូត

ប្រទេសថៃគ្រោងនឹងបើក​ទ្វារកន្លែងកម្សាន្ត ហាងស្រា និងខារ៉ាអូខេឡើងវិញ​ ចាប់ពីដើមឆ្នាំក្រោយនេះតទៅ

Khmerpress November 17, 2021 17/11/2021

អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគឺអ្នកស្រី Ratchada Thanadirek បានរាយការណ៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​បានអនុម័តកាលបរិច្ឆេទបើកដំណើរការឡើងវិញ សម្រាប់កន្លែងកម្សាន្ត ហាងស្រា បារ និងខារ៉ាអូខេ នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃទី១៦ ខែមករា ដើមឆ្នាំក្រោយនេះ។ រដ្ឋាភិបាលធ្លាប់បានប្រកាសតាំងពីមុនមកហើយថា ខ្លួននឹងបើកដំណើរការកន្លែងកម្សាន្តឡើងវិញ ដោយផ្អែកលើស្ថានភាពជំងឺ COVID-19 ជាមួយនឹងពេលវេលាកំណត់ពីថ្ងៃទី០១ ខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ដូច្នេះហើយ បន្ទាប់ពីពិភាក្សាជាមួយក្រសួងសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត (CCSA) គណៈរដ្ឋមន្ត្រីបានយល់ព្រមថា កាលបរិច្ឆេទបើកដំណើរការឡើងវិញដ៏សមស្រប គួរតែជាថ្ងៃទី១៦ ខែមករា ។ រំលឹកដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយក្នុងអំឡុងការផ្សាយតាមទូរទស្សន៍ជាតិមួយថា ចាប់ពីថ្ងៃទី០១ ខែធ្នូ រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យមានការបម្រើភេសជ្ជៈមានជាតិអាល់កុល នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាការអនុញ្ញាតឱ្យបើកកន្លែងកម្សាន្តក្រោមវិធានការគ្រប់គ្រងជំងឺសមស្រប។ លោកបាននិយាយថា៖«ខ្ញុំបានដឹងថាការសម្រេចចិត្តនេះគឺមានគ្រោះថ្នាក់ ព្រោះវាច្បាស់ណាស់ទៅហើយថា ចំនួននៃការឆ្លងថ្មីនឹងកើនឡើង បន្ទាប់ពីវិធានការគ្រប់គ្រងជំងឺត្រូវបានបន្ធូរបន្ថយ»។ លោកបានបន្ដថា រដ្ឋាភិបាល​នឹង​តាម​ដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ ដោយមិនត្រូវឱ្យបាត់បង់​ឱកាស​មាស​នេះ ដើម្បីលើក​កម្ពស់​សេដ្ឋកិច្ច​ ដែលជាប់គាំងរយៈពេល ២ ​ឆ្នាំ​ ជាប់​គ្នា​មកនេះ៕ […]

អ្នកជំនាញអាមេរិក ជឿថាការចាក់វ៉ាក់សាំងបង្ការដូសជំរុញ អាចនឹងធ្វើឱ្យកូវីដ-១៩ ក្លាយជាជំងឺធម្មតា

Khmerpress November 17, 2021 17/11/2021

(វ៉ាស៉ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវសស៉ី (Anthony Fauci) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា វាអាចទៅរួចដែលជំងឺ COVID-19 នឹងក្លាយទៅជាជំងឺធម្មតាទូទៅនៅឆ្នាំក្រោយ ប្រសិនបើប្រទេសនេះបង្កើន អត្រាការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Anthony Fauci បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ គឺមានសារៈសំខាន់ណាស់ សម្រាប់ការឈានដល់ចំណុចនោះ។ អ្នកជំនាញរូបនេះជឿថាជំងឺ COVID-19 មិនអាចលុបបំបាត់បានទេ ហើយទំនងជានឹងក្លាយទៅជាជំងឺធម្មតាទូទៅ ដែលមានន័យថា វានឹងមានវត្តមានជាមួយយើងគ្រប់ពេល គ្រប់ទីកន្លែង ដូចជាជំងឺផ្តាសាយ ឬជំងឺអុតស្វាយជាដើម។ លោក Anthony Fauci បានបន្ថែមថា «សម្រាប់ខ្ញុំ ប្រសិនបើអ្នកចង់ឱ្យជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក្លាយទៅជាជំងឺធម្មតាទូទៅ អ្នកត្រូវតែធ្វើឱ្យវា មានកម្រិតនៃការឆ្លងទាបបំផុត ដែលវានឹងមិនមានផលប៉ះពាល់ដល់សង្គមរបស់អ្នក ជីវិតរបស់អ្នក និងសេដ្ឋកិច្ចរបស់អ្នកឡើយ។ មនុស្សនឹងនៅតែ ឆ្លងជំងឺនេះ។ មនុស្សនឹងប្រហែលនៅតែត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ […]

ក្រុមហ៊ុន Pfizer កំពុងធ្វើការសាកល្បងថ្នាំគ្រាប់បង្ការជំងឺកូវីដ១៩ Paxlovid នៅក្នុងប្រទេសរុស្ស៊ី

Khmerpress November 17, 2021 17/11/2021

ប្រទេសរុស្ស៊ីបានផ្តល់ការយល់ព្រមឱ្យទៅក្រុមហ៊ុន Pfizer Inc ដើម្បីធ្វើការសាកល្បងព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគ ដែលក្រុមហ៊ុនបានពិសោធន៍នាពេលកន្លងមក។ ការសាកល្បងនេះបានធ្វើឡើងលើមនុស្សចំនួន ៩០នាក់ ដោយអ្នកខ្លះមានរោគសញ្ញា និងខ្លះគ្មានរោគសញ្ញាជំងឺ COVID-19 ដែលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Pfizer បាននិយាយកាលពីដើមខែនេះថា ថ្នាំគ្រាប់ពិសោធន៍របស់ខ្លួនហៅថា Paxlovid ដែលជាថ្នាំទប់ស្កាត់អង់ស៊ីមប្រូតេអាស (protease inhibitor) បង្កើតឡើងដើម្បីបញ្ឈប់មេរោគពីការរីកធំធាត់ បានកាត់បន្ថយឱកាសនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ ៨៩% សម្រាប់មនុស្សពេញវ័យដែលឈឺធ្ងន់ធ្ងរ។ ហើយក្រុមហ៊ុនសង្ឃឹម​ថា​ នឹង​ធ្វើ​ឱ្យ​ថ្នាំ​មាន​លក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕ ដោយ៖ ខ្មែរណូត

BREAKING :ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន៖ «ចិនព្រមានចលនាទាមទារឯករាជ្យតៃវ៉ាន់ មិនឲ្យផ្លោះរំលងបន្ទាត់ក្រហម ខណៈអាមេរិកថា មិនគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ»

Khmerpress November 16, 2021 16/11/2021

(វ៉ាស៉ីនតោន)៖ កំលុងជំនួបតាមប្រព័ន្ធវីដេអូប្រមាណជាង ៣ម៉ោង នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ក្នុងនោះប្រធានបទក្តៅគគុកបំផុត ត្រូវបានគេមើលឃើញថា ជាបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយជំនួបខាងលើ សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងនូវក្តីបារម្ភ អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៉ីនជាំង, តំបន់ទីបេ, និងទីក្រុងហុងកុង ហើយលោកថែមទាំងបានប្រាប់លោក ស៉ី ជិនពីង ថា សហរដ្ឋអាមេរិកនៅតែគោរព គោលនយោបាយចិនតែមួយ ទាក់ទងនឹងតៃវ៉ាន់»។ ក្រៅពីនេះ មេដឹកនាំទាំងពីរ ក៏បានសន្យាធ្វើការជាមួយគ្នា លើបញ្ហាផ្នែកថាមពល និងអាកាសធាតុផងដែរ។ ដោយឡែក បើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយចិន ពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបដដែល លោក ស៉ី ជិនពីង បានបញ្ជាក់ប្រាប់ លោក ចូ […]

ថៃ​ បើក​ច្រក​ព្រំដែន ២ជាមួយ​ម៉ាឡេស៊ី​ឡើងវិញ ហើយកំពុងធ្វើការជាមួយកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀត

Khmerpress November 16, 2021 16/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសថៃបានបើកច្រកព្រំដែនចំនួន ២ជាមួយប្រទេសម៉ាឡេស៊ីឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បើតាមប្រភពដដែល អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃក្នុងការបើកច្រកព្រំដែន Tak Bai និង Buke Ta នៃខេត្តណារ៉ាធីវ៉ាត់ ដែលត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit រំពឹងថា ការបើកច្រកព្រំដែនទាំងពីរនេះឡើងវិញក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី ១៥ ខែវិច្ឆិកា នឹងបង្កើនពាណិជ្ជកម្មរបស់ប្រទេសយ៉ាងហោចណាស់ ៦០០ លានបាត (១៨.៣២ លានដុល្លារ) ក្នុងមួយឆ្នាំ។ គួរបញ្ជាក់ផងដែរថា បើតាមលោករដ្ឋមន្ត្រី ប្រទេសថៃមានច្រកព្រំដែនចំនួន ៩៧ ជាមួយនឹងប្រទេសជិតខាង ហើយចំនួន ៤៦ បានដំណើរការឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។ លោក Jurin បានបន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែមទៀត រួមទាំង ថាសែន ក្នុងខេត្តត្រាត និងណងអៀន ក្នុងខេត្តសាកែវ៕ ដោយ៖ […]

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅអ៊ុយក្រែនទាំងអស់នឹងទទួលបានថវិការប្រមាណ ៤០ ដុល្លារម្នាក់

Khmerpress November 16, 2021 16/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃច័ន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រជាជនអ៊ុយក្រែនទាំងអស់ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នឹងទទួលបានប្រាក់បន្ថែមចំនួន ១,០០០ ហូរីវនៀ (៣៨ដុល្លារអាមេរិក) ដោយសារចំនួនអ្នកទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានតិចតួចពេក។ គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាបបំផុតមួយនៅតំបន់អឺរ៉ុប ហើយកំពុងប្រឈមមុខនឹងការកើនឡើងដ៏អាក្រក់បំផុត ជាមួយនឹងការស្លាប់បានហក់ឡើងដល់ ៨៣៣ ករណី កាលពីសប្តាហ៍មុននេះ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីបំផុត៕ ដោយ៖ ខ្មែរណូត