ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួនពាណិជ្ជករកូឡុំប៊ីម្នាក់

Khmerpress October 23, 2021 23/10/2021

(ការ៉ាកាស់)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ទៅ ១០លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលនាំទៅរកចាប់ខ្លួន ឬការផ្ដន្ទាទោសពាណិ្ជករជាតិកូឡុំប៊ីម្នាក់ លោក Alvaro Pulido ពីបទលាងលុយកខ្វក់ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅក្នុង ប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។ ការប្រកាសផ្ដល់ប្រាក់រង្វាន់របស់ក្រសួងការបរទេសអាមេរិក កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជាផ្លូវការលើលោក Pulido មានអាយុ ៥៧ឆ្នាំ និងមនុស្ស៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំងអ្នកនយោបាយម្នាក់មកពីគណបក្សកាន់អំណាចសព្វថ្ងៃនៅវេណេស៊ុយអេឡា ពីបទ លាងលុយកខ្វក់ ក្នុងអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។ អំពើពុករលួយនេះមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋវេណេស៊ុយអេឡាមួយដែលទទួលបន្ទុកចែកចាយចំណី អាហារ និងថ្នាំពេទ្យក្រោមកម្មវិធីមួយឈ្មោះ CLAP។ គួរបញ្ជាក់ថា លោក Alvaro Pulido គឺជាដៃគូរកស៊ីរបស់ពាណិជ្ជករកូឡុំប៊ីម្នាក់ទៀត គឺលោក Alex Saab ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹង ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ លោក Alex Saab ត្រូវបានធ្វើបត្យាប័នពីប្រទេសកាប៉េ វែរដេ (Cape Verde) ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ […]

ថៃ៖ មនុស្ស ៩,៧៤២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress October 23, 2021 23/10/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៧៤២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៧៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,១៨២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៨៤១,១៣១ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៦៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៧២០,៦២៩នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៦៩.១៥លានដូស ក្នុងនោះប្រជាជន ២៧.៧លាននាក់ (៣៩.៦១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងចេញមុខថ្កោលទោសអាមេរិក ចំពោះការលូកលាន់បញ្ហាផ្ទៃក្នុងចិន ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

Khmerpress October 23, 2021 23/10/2021

(ប៉េកាំង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយព្រមានថា វានឹងធ្វើឱ្យភាពតានតឹងផ្នែកយោធា កាន់តែមានសភាពអាក្រក់ឡើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA តាមរយៈការស្រង់សម្ដីពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ផាក ម្យុងហូ (Pak Myong Ho) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាល និងប្រជាជនចិន លើគោលជំហររបស់ពួកគេ ក្នុងការរក្សាអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីសម្រេចឱ្យបានការបង្រួបបង្រួមជាតិ»។ គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលថា សហរដ្ឋអាមេរិកនឹងលើកទ័ពចូលជួយកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា លើដែនកោះមួយនេះ។ រីឯចិនដែលតែងតែចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក៏បានក្រើនរំលឹកសហរដ្ឋអាមេរិក ឱ្យប្រយ័ត្នប្រយែងលើបញ្ហាកោះតៃវ៉ាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមគ្រូពេទ្យនៅកាណាដាបានប្រើដ្រូនដឹកជញ្ជូនសួតមនុស្សសម្រាប់វះកាត់ពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយដើម្បីសង្គ្រោះជីវិតអ្នកជំងឺម្នាក់ឲ្យទាន់ពេលវេលា

Khmerpress October 23, 2021 23/10/2021

កាដាណា៖ កាសែត បាងកកប៉ុស្តិ៍័ បានរាយការណ៍ថា ក្រុមគ្រូពេទ្យនៅប្រទេសកាណាដាបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនសួតមនុស្សសម្រាប់ធ្វើការវះកាត់ពីមន្ទីរពេទ្យមួយទៅកាន់មន្ទីរពេទ្យមួយ ព្រោះ ដ្រូនអាចហោះបានលឿននិងអាចជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។ យន្តហោះដ្រូនដែលគេប្រើប្រាស់នោះមានទម្ងន់ ១៥,៥ គីឡូ ហើយវាត្រូវបានគេបង្ហោះចេញពីលើដំបូងមន្ទីរពេទ្យ Toronto Western Hospital ទៅកាន់មន្ទីរពេទ្យ Toronto General Hospital នៅក្នុងយប់មួយដែលមានជំងឺត្រូវការវះកាត់ផ្លាស់ប្តូរសួតជាបន្ទាន់។ ប្រភពខាងលើបានបន្តថា ចម្ងាយផ្លូវដែលយន្តហោះដ្រូនបានហោះគឺមានប្រវែង ១,២ ម៉ែត្រ ដោយដ្រូនបានធ្វើដំណើរមិនដល់ ១០ នាទីផង ខណៈបើគេប្រើប្រាស់មនុស្សសម្រាប់ធ្វើការដឹកជញ្ជូនវិញគឺគេនឹងត្រូវការពេលវេលាយូរជាងនេះ ព្រោះផ្លូវដែលគេត្រូវធ្វើដំណើរនោះគឺជាផ្លូវដែលស្ទះចរាចរណ៍ខ្លាំងបំផុត។ បើតាមក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យខាងលើនេះបានបញ្ជាក់ថា សួតដែលយន្តហោះដ្រូនបានដឹកជញ្ជូននោះបានជួយសង្គ្រោះបុរសជាជនរងគ្រោះអាយុ ៦៣ឆ្នាំ ដែលមានជំងឺស្វិតសួត៕ ដោយ៖ ខ្មែរណូត

ប្រជាជនទីក្រុង ម៊ែលបន ប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាន ហ៊ោកញ្ជ្រៀវ ទះដៃ អបអរ ខណៈទីក្រុងនេះដកការចាក់សោរដែលយូរជាងគេបំផុតលើលោក

Khmerpress October 23, 2021 23/10/2021

អ្នករស់នៅទីក្រុង ម៊ែលបន ដែលជាទីក្រុងធំទីពីររបស់ប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាននៅព្រឹកថ្ងៃសុក្រ នេះ បន្ទាប់ពីទីក្រុងបានដកការចាក់សោរ (Lock Down) រយៈពេលសរុបរហូតដល់ ២៦២ថ្ងៃ ដែលជា​រយៈពេលនៃការចាក់សោរទីក្រុងដ៏យូរបំផុតមួយនៅលើពិភពលោក។ សំឡេង​ហ៊ោកញ្ជ្រៀវ ទះដៃ និងសម្លេងស៊ីផ្លេ​រថយន្ត​បាន​បន្លឺ​ឡើង​ពេញ​ទីក្រុង ខណៈ​ដែល​ទីក្រុង ម៊ែលបន បាន​ដកចេញ​ពី​ការ​បិទ​ទ្វារ​នៅ​ម៉ោង ១១:៥៩ យប់។ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការដកការចាក់សោរនេះ គឺបន្ទាប់ពីរដ្ឋ Victoria ដែលក្នុងនោះមានទីក្រុង ម៊ែលបន ជារដ្ឋធានី បានទទួលការចាក់ថ្នាំបង្ការពេញលេញសម្រាប់អ្នកស្រុក ៧០% ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ លោក Daniel Andrews នាយករដ្ឋមន្ត្រីនៃរដ្ឋ Victoria បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបានបញ្ចប់ការចាក់សោរនៅក្នុងទីក្រុង ហើយអាចចាប់ផ្តើមជំហានដើម្បីបើករដ្ឋយ៉ាងពេញលេញឡើងវិញ នេះបើយោងតាមរបាយការណ៍របស់ ABC News ។ លោក Andrews ត្រូវបានគេដកស្រង់សម្តីថា៖ «ថ្ងៃនេះជាថ្ងៃមួយដើម្បីនិយាយអរគុណទៅកាន់ប្រជាជន រដ្ឋ Victoria ជាង ៥.១ លាននាក់ ដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយឥឡូវនេះមានជាង […]

ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស កំពុង​ឃ្លាំ​មើល​ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី «Delta Plus» ដោយសង្ស័យថា វាមានការចម្លងលឿនជាងការយល់ឃើញពីមុន

Khmerpress October 23, 2021 23/10/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងដាក់ការស៊ើបអង្កេតទៅលើជំងឺ COVID-19 បំប្លែងខ្លួន «Delta Plus» ឬ AY.4.2 ដោយសារអ្នកជំនាញខ្លះយល់ថា វ៉ារ្យ៉ង់នេះមានការឆ្លងរាលដាលឆាប់រហ័សជាងវ៉ារ៉្យង់ Delta ធម្មតា។ យ៉ាងណាក៏ដោយវានៅមិនទាន់ច្បាស់ថា វ៉ារ្យ៉ង់នេះអាចមានសមត្ថភាពធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរ ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាពចំពោះវ៉ារ្យ៉ង់ប្រភេទនេះ។ នៅក្នុងឯកសារមួយរបស់ UKHSA បានអះអាងថា ចំនួនតួលេខជាផ្លូវការនៃអ្នកឆ្លងជំងឺ COVID-19 នៅចក្រភពអង់គ្លេសចំនួន ៦% គឺបានឆ្លងវ៉ារ្យ៉ង់ Delta Plus នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយវាទំនងជាមានអត្រាកំណើននៅក្នុង UK ផ្ទាល់ផងដែរ។ យ៉ាងណាក៏ដោយ Delta Plus នៅមិនទាន់ក្លាយជាវ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភនៅឡើយទេ ដោយសារអ្នកជំនាញនៅតែគិតថា វានឹងមិនធ្វើឱ្យមានការឆ្លងទ្រង់ទ្រាយធំ ហើយក៏ទំនងជាមិនអាចគេចចេញពីវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្នបានទេ។ គួរឱ្យដឹងដែរថា AY.4.2 គឺជាការបំប្លែងខ្លួនចេញពីវ៉ារ្យ៉ង់ Delta ដោយមានការចូលរួមពីលំដាប់ហ្សែនដែលប្រែប្រួលថ្មីៗ ឬ Mutation រួមមាន៖ Y145H និង A222V […]

ក្រុមហ៊ុនអាមេរិក Pfizer អះអាងថាវ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់កុមារមានអាយុពី៥ ដល់ ១១ឆ្នាំ មានប្រសិទ្ធភាព ៩០.៧ភាគរយ

Khmerpress October 23, 2021 23/10/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ជាដៃគូ បាននិយាយថាវ៉ាក់សាំងរបស់ខ្លួនសម្រាប់កុមារមានអាយុ ពី៥ឆ្នាំ ដល់១១ឆ្នាំ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ៩០.៧ភាគរយប្រឆាំងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។ ការបញ្ចេញទិន្នន័យខាងលើរបស់ក្រុមហ៊ុន Pfizer ធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងក្រុមទីប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech កំពុងដាក់ពាក្យស្នើសុំ ការអនុញ្ញាតពី FDA ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ជាមួយការអនុវត្តរបបចាក់វ៉ាក់សាំង២ដូស ដែលដូសទាំង២នេះ មានគម្លាតពីគ្នា ៣សប្ដាហ៍។ គួរបញ្ជាក់ថា បើតាមការគ្រោងទុក, ក្រុមទីប្រឹក្សា FDA នឹងជួបប្រជុំគ្នានៅថ្ងៃទី២៦ ខែតុលានេះ ដើម្បីពិភាក្សាគ្នាថាតើគួរតែអនុញ្ញាតលើការប្រើ វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុពី៥ឆ្នាំ ដល់១១ឆ្នាំ ដែរឬក៏យ៉ាងណា។ បច្ចុប្បន្ន […]

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer បង្ហាញប្រសិទ្ធភាព៩០.៧% ក្នុងការសាកល្បងលើកុមារអាយុចន្លោះពី០៥ ទៅ១១ឆ្នាំ

Khmerpress October 23, 2021 23/10/2021

(ញូវយ៉ក)៖ ក្រុមហ៊ុនផលិតឪសថ Pfizer-BioNTech បានបង្ហាញលទ្ធផលការធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី០៥ឆ្នាំ ទៅ១១ឆ្នាំថា មានប្រសិទ្ធភាពរបស់ដល់ ៩០.៧% ក្នុងការប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងឯកសារសង្ខេបដែលដាក់ជូនរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក(FDA) ថា កុមារចំនួន១៦នាក់នៅក្នុងការធ្វើតេស្តសាកល្បងដែលបានទទួលថ្នាំ placebo ឆ្លងកូវីដ១៩ បើប្រៀបធៀបទៅនឹងកុមារ០៣នាក់ ដែលត្រូវបានចាក់វ៉ាក់សាំង។ ដោយសារកុមារច្រើនជាងពីរដងនៅក្នុងការធ្វើតេស្តដែលមានអ្នកចូលរួម២,២៦៨នាក់ត្រូវបានចាក់វ៉ាក់សាំង បើប្រៀបធៀបទៅនឹងការទទួលថ្នាំ placebo នោះមានន័យថាវាមានប្រសិទ្ធភាពជាង៩០ភាគរយ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Pfizer-BioNTech បានដាក់សំណើជាផ្លូវការទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី៥ ទៅ១១ឆ្នាំ ខណៈពេលដែលបច្ចុប្បន្នវ៉ាក់សាំងនេះ ត្រូវបានអនុម័តឲ្យប្រើប្រាស់រួចស្រេចទៅហើយ សម្រាប់ក្រុមម្រាប់មនុស្សដែលមានអាយុចាប់ពី១២ ឆ្នាំឡើងទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្ត្រីឥណ្ឌាណែនាំប្រជាជន ឲ្យបង្កើតទម្លាប់ពាក់ម៉ាសជានិច្ច នៅពេលចេញទៅខាងក្រៅផ្ទះ

Khmerpress October 22, 2021 22/10/2021

(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសុក្រនេះបានជំរុញឱ្យប្រជាជន អនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាពិសេសគឺការពាក់ម៉ាស នៅពេលចេញទៅខាងក្រៅផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ លោក Narendra Modi បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាជាតិរបស់លោកថា «ប្រទេសឥណ្ឌាបានយកឈ្នះលើជំងឺ COVID-19 ក្នុងកម្រិតមួយដ៏ធំ តាមរយៈការចាក់វ៉ាក់សាំងជូនដល់ប្រជាជនជាង ១ពាន់លានដូស ដែលជាព្រឹត្តិការណ៍សម្រេចបាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជនគ្រប់រូប គួរតែបន្តអនុវត្តទៅតាមវិធានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត ជំងឺដ៏កាចសាហាវនេះ រួមទាំងការពាក់ម៉ាសផងដែរ។ ដូចយើងពាក់ស្បែកជើង ពេលចេញទៅខាងក្រៅផ្ទះរបស់យើងដែរ យើងក៏ត្រូវបង្កើតទម្លាប់ពាក់ម៉ាស ពេលចេញទៅខាងក្រៅផ្ទះដូចគ្នា»។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣៤.១៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៤៥៣,០០០នាក់ និងអ្នកជាសះស្បើយជាង ៣៣.៥១លាននាក់។ កាលពីថ្ងៃព្រហស្បតិ៍ […]

WHO៖ «បុគ្គលិកសុខាភិបាល ១៨០,០០០នាក់ បានបាត់បង់ជីវិតដោយសារកូវីដ-១៩ នៅទូទាំងពិភពលោក»

Khmerpress October 22, 2021 22/10/2021

(ហ្សឺណែវ)៖ ខណៈតួលេខពិតប្រាកដ នៅមិនទាន់អាចកំណត់បាននៅឡើយនោះ អង្គការសុខភាពពិភពលោក (WHO) បានធ្វើគណនាជាបណ្តោះអាសន្នថា បុគ្គលិកសុខាភិបាល និងអ្នកថែទាំសុខភាពយ៉ាងហោចណាស់ចាប់ពី ៨០,០០០នាក់ ទៅ ១៨០,០០០នាក់ហើយបានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។ ការប៉ាន់ប្រមាណអំំពីតួលេខដ៏ក្រៀមក្រំខាងលើនេះ បានកើតឡើងនៅក្នុងដំណើរការ ចងក្រងឯកសារថ្មីរបស់ WHO ដោយផ្អែកលើរបាយការណ៍សរុប ៣.៥លានច្បាប់ ដែលត្រូវបានរាយការណ៍មកពីបណ្តាប្រទេស នៅទូទាំងពិភពលោក ចាប់ពីតាំងខែមករា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១។ បើតាម WHO តួលេខបណ្តោះអាសន្ន នៃបុគ្គលិកសុខាភិបាលរងគ្រោះខាងលើនេះ អាចទាបជាងរហូតដល់ទៅ ៦០% នៃតួលេខពិតប្រាកដ។ គួរបញ្ជាក់ថា ចំពោះមុខរបាយការណ៍នៃចំនួនមនុស្សស្លាប់ នៅក្នុងវិស័យសុខាភិបាលនេះ, អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) […]