ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកនឹងទទួលស្គាល់វ៉ាក់សាំង «ចំរុះ» សម្រាប់អ្នកដំណើរពីអន្តរជាតិ, មិនមែនតែវ៉ាក់សាំង WHO ទទួលស្គាល់ឡើយ

Khmerpress October 16, 2021 16/10/2021

(វ៉ាស៊ីនតោន)៖ ជាការបោះជំហានថ្មីមួយទៀត ដើម្បីជំរុញការធ្វើដំណើរពីប្រទេសកាណាដា និងអន្តរជាតិចូលកាន់ប្រទេសខ្លួន មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានសម្រេចកាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ថា នឹងទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ចំរុះ» ដែលអ្នកដំណើរអន្តរជាតិបានចាក់រួចរាល់ មុននឹងមកដល់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។ កាលពីសប្តាហ៍មុននេះ ស្ថាប័ន CDC នៃសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់តែវ៉ាក់សាំងបង្ការ COVID-19 នានា ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់តែប៉ុណ្ណោះ។ កន្លងមកនេះ វ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការដោយ WHO រួមមានដូចជា វ៉ាក់សាំង Moderna, Pfizer-BioNTech, Janssen (Johnson & Johnson), Oxford/AstraZeneca, Serum (សហការជាមួយ AstraZeneca), Sinopharm និង Sinovac។ យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ឥណ្ឌា និងវៀតណាមជាដើម […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៣,៧៩៧ករណី» និងបាត់បង់ជីវិត ៩៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress October 16, 2021 16/10/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,៧៩៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៨ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ១,១៣១នាក់។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៩៣នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៥៧,៦៣៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨៨,៩២៣នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,០៤៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតជប៉ុនរំលាយសភា ដើម្បីត្រៀមរៀបចំការបោះឆ្នោតសកល នៅចុងខែតុលានេះ

Khmerpress October 14, 2021 14/10/2021

(តូក្យូ)៖ ទីបំផុតសភាជប៉ុនត្រូវបានរំលាយហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅចុងខែតុលាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យោងតាមការស្ទង់មតិចុងក្រោយនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) បានគ្រប់គ្រងតំណែងរយៈពេល ១១ថ្ងៃ ប្រកបដោយភាពវិជ្ជមាន និងទទួលបានការគាំទ្រច្រើន។ នេះជាសញ្ញាល្អមួយ ក្នុងនាមលោកជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូគណបក្សចំរុះរបស់លោក សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលនៅថ្ងៃខាងមុខ។ ចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលចោមរោមនៅពីមុខការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ, លោក Fumio Kishida បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ប្រើប្រាស់ការបោះឆ្នោត ដើម្បីប្រាប់ប្រជាជនទាំងអស់ អំពីអ្វីដែលយើងកំពុងព្យាយាមធ្វើ និងអ្វីដែលយើងប្តេជ្ញានឹងធ្វើឲ្យបាន»។ ឆ្លើយតបទៅនឹងស្ថានភាពជារួម នៃការកាន់តំណែងអស់ ១១ថ្ងៃមកនេះ, លោក Kishida បានបកស្រាយថា «ខ្ញុំមានកាលវិភាគដ៏មមាញឹកបំផុត…. ប៉ុន្តែចម្លែកដែរ, ខ្ញុំដូចជាមិនមានអារម្មណ៍ថានឿយហត់ទេ… ខ្ញុំមានអារម្មណ៍ថា បានបំពេញការងារយ៉ាងល្អ»។ តាមរយៈលទ្ធផលនៃការស្ទង់មតិចុងក្រោយ, ពលរដ្ឋជប៉ុនភាគច្រើនចង់បានការដោះស្រាយវិបត្តិ COVID-19 និងស្តារសេដ្ឋកិច្ចជប៉ុនឡើងវិញជាចម្បង។ ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ៤៨% […]

WHO សម្រេចទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសថៃ

Khmerpress October 14, 2021 14/10/2021

ថៃ៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience នៅក្នុងប្រទេសថៃត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងសម្រេចដាក់ក្នុងបញ្ជីវ៉ាក់សាំងសម្រាប់ប្រើប្រាស់ក្នុងគ្រាបន្ទាន់ជាផ្លូវការហើយ។ បើតាមលោក Warat Karuchit ដែលជាទីប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃ បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែ តុលានេះថា តាមពិតក្រុមអ្នកជំនាញនៅក្នុងអង្គការសុខភាពពិភពលោកបានទទួលស្គាល់ពីគុណភាពវ៉ាក់សាំងរបស់ថៃតាំងពីថ្ងៃទី ១១ តុលាម្លេះ ក្រោយធ្វើការពិនិត្យនិងពិសោធន៍យ៉ាងហ្មត់ចត់ជាច្រើនដង។ យ៉ាង​ណាក្តី សេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការត្រូវការពេលយូរបន្តិច ព្រោះក្រុមអ្នកជំនាញត្រូវបញ្ជូនសំណើរសុំការអនុញ្ញាតរបស់ពួកគាត់ទៅកាន់ផ្នែកជាច្រើនទៀត មុនពេលមានការសម្រេចចុងក្រោយមួយ។ លោក Warat Karuchit បានបន្តថា វាគឺជាមោទកភាពមួយនេះសម្រាប់ប្រទេសថៃ ដែលថៃមានវ៉ាក់សាំងផលិតក្នុងស្រុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការរាតត្បាតមេរោគជាសលកដូចនេះ ហើយវាក៏អាចជួយឲ្យអាជ្ញាធរសុខាភិបាលថៃសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋថៃបានលឿនផងដែរ ព្រោះថៃនឹងមានវ៉ាក់សាំងផលិតខ្លួនឯងមួយចំនួនបន្ថែមពីលើវ៉ាក់សាំងដែលថៃបានបញ្ជាទិញពីបរទេសយ៉ាងច្រើនរួចហើយ៕ ដោយ៖ ខ្មែរណូត

WHO ស្នើបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកប្រភពភ្នាក់ងារចម្លងរោគនៃកូរ៉ូណាវីរុស ក្នុងនោះមានទាំងអ្នកវិទ្យាសាស្ត្រដែលបានបំពេញបេសកកម្មនៅទីក្រុងវូហានផងដែរ

Khmerpress October 14, 2021 14/10/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ ទី១៣ ខែតុលានេះ បានស្នើអ្នកជំនាញចំនួន២៦រូប ឲ្យបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ក្នុងនោះរួមមានទាំងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ ដែលបានបំពេញបេសកកម្មនៅទីក្រុងវូហានប្រទេសផងដែរ ដើម្បីស៊ើបអង្កេតប្រភព នៃវីរុស SARS-CoV-2 (កូវីដ១៩)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍នេះបានរាយឈ្មោះសមាជិកទាំង២៦ ដែលបានស្នើឡើងមុនរយៈពេលពីរសប្តាហ៍ នៃការពិគ្រោះយោបល់ជាសាធារណៈ ក្នុងនោះរួមទាំងលោកស្រី Marion Koopmans, លោកស្រី Thea Fischer និងលោក Hung Nguyen ដែលបានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នានៅប្រទេសចិននៅឆ្នាំនេះផងដែរ។ អង្គការសុខភាពពិភពលោក (WHO) បានបើកដំណើរការពាក្យសុំ កាលពីខែសីហាឆ្នាំមុន ដោយនិយាយថាខ្លួនកំពុងស្វែងរកគំនិតវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុត ដើម្បីផ្តល់ដំបូន្មានដល់ការស៊ើបអង្កេតលើភ្នាក់ងារបង្ករោគ ដែលមានហានិភ័យខ្ពស់ នៃចម្លងពីសត្វមកមនុស្ស ហើយអាចបង្កឱ្យមានជំងឺរាតត្បាតសកលថ្មីនាពេលអនាគត៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រធានាធិបតីប្រេស៉ីលលោក Bolsonaro នៅតែមិនព្រមទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

Khmerpress October 14, 2021 14/10/2021

(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូសូណារ៉ូ (Jair Bolsonaro) បានអះអាងជាថ្មីម្តងទៀតថា រូបលោកនឹងមិនទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះឡើយ ខណៈកាលពីមុននេះ លោកធ្លាប់បានលើកឡើងម្តងរួចមកហើយថា លោកនឹងធ្វើជាជនជាតិប្រេស៊ីលចុងក្រោយបង្អស់ ដែលមិនបានទទួលការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។ លោក Jair Bolsonaro ត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយរូប ដែលធ្លាប់ចាត់ទុក COVID-19 ត្រឹមជាជំងឺផ្តាយសាយធម្មតាៗ ហើយកាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ លោកក៏ធ្លាប់ឆ្លងជំងឺនេះម្តងរួចមកហើយដែរ។ ប្រធានាធិបតីប្រេស៊ីលវ័យ ៦៦ឆ្នាំរូបនេះ បានថ្លែងកាលពីថ្ងៃពុធថា «ខ្ញុំបានសម្រេចចិត្តមិនចាក់វ៉ាក់សាំង។ ខ្ញុំកំពុងមើលការសិក្សាថ្មីៗបន្ថែមទៀត… ខ្ញុំមានប្រព័ន្ធភាពសុំាខ្ពស់បំផុតរួចហើយ, ហេតុអ្វីខ្ញុំត្រូវចាក់វ៉ាក់សាំងទៀត?… វាមិនខុសពីការទិញឆ្នោត ១០សន្លឹក ដើម្បីឈ្នះបាន ២សន្លឹកមកវិញនោះទេ, វាគ្មានន័យទាល់តែសោះ»។ គួរបញ្ជាក់ថា កន្លងមកនេះ លោក Bolsonaro ធ្លាប់បានរិះគន់់បែបចំអក ចំពោះឥទ្ធិពលនៃវ៉ាក់សាំង Pfizer របស់អាមេរិកផងដែរ។ យ៉ាងណាក៏ដោយ […]

កូរ៉េខាងត្បូងនឹងបរិច្ចាគវ៉ាក់សាំង AstraZeneca សរុបជាង១.៥លានដូស ឲ្យថៃនិងវៀតណាម

Khmerpress October 13, 2021 13/10/2021

(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺនៃប្រទេសកូរ៉េខាងត្បូង (KDCA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន១.១លានដូស ដល់ប្រទេសវៀតណាម និង៤៧០,០០០ដូស ដល់ប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។ ទីភ្នាក់ងារ KDCA បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការប្រកាសបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ កើតមានឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូង សម្រេចបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ជូនដល់ជិត៨០ភាគរយ នៃប្រជាជនកូរ៉េខាងត្បូងទាំង ៥២លាននាក់។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា វ៉ាក់សាំងដែលកូរ៉េខាងត្បូងនឹងបរិច្ចាគ ត្រូវទៅដល់ប្រទេសទាំងពីរ នៅពេលណាឲ្យច្បាស់ឡើយ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ១០,០០០នាក់ និងស្លាប់៨២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុប បន្តកើនដល់ ១.៧៤លាននាក់ និងស្លាប់ជិត១៨,០០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ នៅក្នុងប្រទេសថៃវិញនោះ គឺវ៉ាក់សាំងសរុប៦១.២លានដូស ត្រូវបានចាក់ ក្នុងនោះប្រជាជន ២៣.៩៣លាននាក់ (៣៤.២១ភាគរយ […]

ថៃ៖ មនុស្សជាង ១០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress October 13, 2021 13/10/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,០៦៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩,៩៤៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៨២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១០,៩៨៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៧៤០,៤២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១៧,៩១៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៦១៥,៣៤៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៦១.២លានដូស ក្នុងនោះប្រជាជន ២៣.៩៣លាននាក់ (៣៤.២១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

អាជ្ញាធរទេសចរណ៍ថៃ គ្រោងអញ្ជើញតារាស្រី K-pop កំពុងល្បីឈ្មោះ Lisa សម្តែងក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំនៅឆ្នាំនេះ

Khmerpress October 13, 2021 13/10/2021

អាជ្ញាធរទេសចរណ៍ថៃ (TAT) ចង់ប្រារព្ធពិធីបើកដំណើរការប្រទេសឡើងវិញ ដោយអញ្ជើញតារាស្រី K-pop កំពុងល្បីឈ្មោះ Lalisa “Lisa” Manoban និង Andrea Bocelli ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំនៅឆ្នាំនេះ។ លោក Yuthasak Supasorn អភិបាលនៃ (TAT) បាននិយាយថាផែនការនេះកំពុងស្ថិតក្នុងការគ្រោងទុកនៅឡើយ ហើយត្រូវការការពិចារណាបន្ថែមទៀត។ លោកបានបន្ថែមថា គំនិតនេះគឺដើម្បីបង្កើនទំនុកចិត្តទេសចរណ៍ និងធ្វើឱ្យប្រទេសនេះលេចធ្លោឡើងវិញនៅទូទាំងពិភពលោក បន្ទាប់ពីនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានប្រកាសផែនការរបស់ប្រទេសនេះ ដើម្បីបើកឡើងវិញទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅក្នុងខែវិច្ឆិកា។ ប្រធានសហព័ន្ធឧស្សាហកម្មថៃលោកស្រី Supant Mongkolsuthree បានលើកឡើងពីមុនថា ប្រទេសថៃគួរតែអញ្ជើញ Lalisa “ Lisa” Manoban ធ្វើជាឯកអគ្គរដ្ឋទូតទេសចរណ៍ ដោយចាប់ផ្តើមពិភាក្សាជាមួយតំណាងរបស់នាងនៅកូរ៉េខាងត្បូង។ លោកស្រីបានបន្ថែមថា ការអញ្ជើញទាំង Andrea Bocelli ដែលជាអ្នកសំដែងល្ខោនអ៊ីតាលីលំដាប់ពិភពលោក និងកំពូលតារា K-pop Lalisa មកសំដែងក្នុងព្រឹត្តិការណ៍ធំមួយ នឹងត្រូវការការវិនិយោគធំមានន័យថា ត្រូវការថវិកាបន្ថែមពីរដ្ឋាភិបាល និងការគាំទ្រផ្នែកខ្លះពីវិស័យឯកជន។ យ៉ាងណាមិញ បើតាមលោក Yuthasak បាននិយាយថា […]

រុស្ស៉ីនឹងធ្វើតេស្តវ៉ាក់សាំងបង្ការកូវីដ-១៩ «Sputnik V» ជាប្រភេទស្ព្រាយបាញ់ច្រមុះ

Khmerpress October 13, 2021 13/10/2021

(ម៉ូស្គូ)៖ រុស្ស៊ីនឹងធ្វើតេស្ដវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ Sputnik V របស់ខ្លួននៅក្រោមទម្រង់ជា «វ៉ាក់សាំងស្ព្រាយបាញ់ច្រមុះ» លើក្រុមអ្នកស្ម័គ្រចិត្ត ខណៈលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ទើបបានអំពាវនាវឱ្យបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសដែលមានប្រជាជនជាង ១៤០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។ បើតាមឯកសារមួយចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលរុស្ស៊ី, វ៉ាក់សាំងស្ព្រាយបាញ់ច្រមុះខាងលើ នឹងត្រូវប្រើប្រាស់ក្នុងកម្រិត ២ដូសនៅក្នុង ការធ្វើតេស្ដលើមនុស្សនៅឯទីក្រុង សេន ភីធើស្បឺក (St Petersburg)។ ប៉ុន្តែឯកសារនេះដដែល មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ នៃការធ្វើតេស្ដខាងលើនេះទេ។ គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការបង្កើនល្បឿន យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ស្របពេលរុស្ស៊ីកំពុងប្រឈមមុខនឹងការកើនឡើងករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 សាជាថ្មី។ បើតាម worldometers រុស្ស៊ីបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ៧.៨៣លាននាក់ ក្នុងនោះស្លាប់ […]