ព័ត៌មានអន្តរជាតិ

BREAKING: កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «២០,៩២០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ១៦០នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 5, 2021 05/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៦៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៧,៩២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៩៣,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៧៣,៧៣២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO៖ «វ៉ាក់សាំងទាំងអស់មានប្រសិទ្ធភាពខ្ពស់ ការពារមនុស្សមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារកូវីដ-១៩បំប្លែងថ្មីៗ ក្នុងនោះរួមទាំង Delta ផងដែរ»

Khmerpress August 5, 2021 05/08/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាត សម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្ស កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារវីរុស COVID-19 បំប្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។ នេះបើតាមការដកស្រង់ចេញពីវែបសាយផ្លូវការរបស់ WHO នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ បើតាមអង្គការសុខភាពពិភពលោក អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស នៅតែអាចឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាព ការពារបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ជាក់ស្ដែងការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក ក៏បានរាយការណ៍ដែរពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដោយនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។ ដូច្នេះដើម្បីការពារជីវិតខ្លួនឯងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងការពារគ្រួសារ ព្រមទាំងមនុស្សនៅជុំវិញអ្នក សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ បើតាមរបាយការណ៍ពី WHO ចេញផ្សាយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅលើពិភពលោកយើងនេះ អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស មានចំនួន ២,២៧២លាននាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,៦២៣ករណី» និងបាត់បង់ជីវិត ២៥៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress August 5, 2021 05/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៦២៣ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៣០០នាក់។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៥៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៧៧,៨១៣នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៥៤,៣៣២នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២,៣២៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូវីដកើតច្រើនពេក ប្រទេសថៃប្រើឧទ្ធម្ភាគចក្រកងទ័ព ដើម្បីជួយដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនៅតាមខេត្តវិញ

Khmerpress August 4, 2021 04/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃបានប្រើឧទ្ធម្ភាគចក្រកងទ័ព សម្រាប់ជួយដឹកជញ្ជូនអ្នកជំងឺ COVID-19 កម្រិតស្រាលត្រឡប់ទៅតាមខេត្តវិញ ដើម្បីធ្វើការព្យាបាលជំងឺរបស់ពួកគេ។ ឧទ្ធម្ភាគចក្រប្រភេទ MI-17 បានចាប់ផ្ដើមការដឹកជញ្ជូនអ្នកជំងឺ COVID-19 ចេញពីទីក្រុងបាងកក ទៅកាន់ខេត្ត Tak និងក្រុង Phitsanulok កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយនៅថ្ងៃដំបូងរបស់ឧទ្ធម្ភាគចក្រនេះ វាបានដឹកជញ្ជូនអ្នកជំងឺកម្រិតស្រាលសរុបប្រមាណ ១១ នាក់ ។ គួរឱ្យដឹងដែរថា ឧទ្ធម្ភាគចក្រ MI-17 ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១១ ក្រោមគម្រោងបង្កើនសមត្ថភាពជួយសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពថៃ នៅឯមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ព Wing 41 ។ វាត្រូវបានគេប្រើដើម្បីជញ្ជូនអាហារ ថ្នាំ និងរបស់ចាំបាច់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ វាក៏ត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ និងប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្សេងទៀត។ វាក៏ធ្លាប់ត្រូវបានប្រើអំឡុងការជួយសង្គ្រោះក្មេងចំនួន ១២ នាក់ និងគ្រូបង្វឹកក្រុមបាល់ទាត់ «ជ្រូកព្រៃ» ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង នៃឧទ្យានព្រៃ Khun Nam Nang Non ក្នុងខេត្តឈៀងរ៉ៃ កាលពីឆ្នាំ ២០១៨ ផងដែរ។ ការដឹកជញ្ជូនបែបនេះមិនមែនជាលើកទី១នោះទេ ព្រោះថាកងទ័ពថៃកន្លងមកក៏ធ្លាប់បានដឹកជញ្ជូនអ្នកជំងឺ […]

ចិនប្រកាសអាសន្នកម្រិតពណ៌ខៀវ សម្រាប់ព្យុះទីហ្វុង Lupit

Khmerpress August 4, 2021 04/08/2021

(ប៉េកាំង)៖ មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ប្រទេសចិន នៅថ្ងៃពុធនេះ បានចេញសារប្រកាសអាសន្នកម្រិតពណ៌ខៀវ សម្រាប់ព្យុះទីហ្វុង ឈ្មោះថា Lupit ដែលត្រូវបានរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បោកបក់ខ្លាំង នៅតាមតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរឧតុនិយមចិនបានឲ្យដឹងថា ក្នុងសេចក្តីថ្លែងការណ៍ថា គិតត្រឹមម៉ោង០៩ព្រឹកថ្ងៃពុធនេះ ចំណុចកណ្តាលរបស់ព្យុះទីហ្វុង Lupit ដែលជាព្យុះទីហ្វុងទី៩ ក្នុងឆ្នាំ២០២១នេះ ស្ថិតនៅលើផ្ទៃសមុទ្រចម្ងាយប្រមាណ ៣៣០គីឡូម៉ែត្រ ភាគនិរតីនៃព្រំប្រទល់ខេត្តហ៊្វូជាំង (Fujian) និង ខេត្តក្វាងទុង ជាមួយកម្លាំងខ្យល់បក់១៨ម៉ែត្រ ក្នុងមួយវិនាទី។ ព្យុះទីហ្វុង Lupit កំពុងធ្វើដំណើរសំដៅទៅទិសឦសាន ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាត្រូវគេរំពឹងថា នឹងទៅដល់តំបន់ឆ្នេរ នៃខេត្តក្វាងទុងនិងហ៊្វូជាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នៅក្នុងប្រទេសចិន ប្រព័ន្ធប្រកាសភាពអាសន្នផ្នែកអាកាសធាតុ គឺ៤កម្រិតដោយ ប្រើពណ៌ជាសម្គាល់ ក្នុងនោះពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កំណត់ត្រាថ្មី! ថៃរកឃើញអ្នកកូវីដ-១៩ «២០,២០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ១៨៨នាក់ទៀតបាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress August 4, 2021 04/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,២០០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ ក្រសួងសុខាភិបាលថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,០១៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៨៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៨៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៧,៩៧៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៧២,៣៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៥០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៥៥,៨០៦នាក់។ ប្រទេសថៃក៏បានសម្រេចផ្អាកការធ្វើចរាចរណ៍ តាមផ្លូវអាកាសនៅក្នុងស្រុកផងដែរ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត COVID-19 ដែលជាហេតុបង្កឲ្យអ្នកទេសចរបរទេសនៅកោះ ភូកេត ត្រូវជាប់គាំងនៅទីនោះ ដោយមិនអាចធ្វើដំណើរទៅកន្លែងផ្សេងទៀត តាមគោលដៅបានឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ទីក្រុងម៉ាកាវរបស់ចិនចាប់ផ្តើម «ធ្វើតេស្តប្រជាជនទាំងអស់» បន្ទាប់ពីបានរកឃើញ ករណីឆ្លងកូវីដ-១៩ថ្មីៗ

Khmerpress August 4, 2021 04/08/2021

(ម៉ាកាវ)៖ តំបន់ស្វយ័តពិសេសម៉ាកាវ (Macau) នៃប្រទេសចិន បានចាប់ផ្តើមយុទ្ធនាការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំលើប្រជាជនទាំងអស់ជាង ៦០០,០០០នាក់ បន្ទាប់ពីករណីឆ្លងថ្មីៗសរុប ០៤ករណី ត្រូវបានធ្វើតេស្តរកឃើញកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរទីក្រុងម៉ាកាវត្រូវបានគេរាយការណ៍ថា បានបង្កើតស្ថានីយធ្វើតេស្តរហ័សរក COVID-19 សរុប ៤១ទីតាំង នៅទូទាំងទីក្រុងជាប់ឆ្នេរសមុទ្រ ភាគនិរតីប្រទេសចិនមួយនេះ ហើយការធ្វើតេស្តនឹងត្រូវសម្រុកយ៉ាងលឿនរហ័សបំផុត ដើម្បីសម្រេចឲ្យបានតាមគោលដៅក្នុងរយៈពេល ០៣ថ្ងៃ។ បើតាមទិន្នន័យកន្លងមកនេះ ទីក្រុងម៉ាកាវបានរកឃើញករណីឆ្លង COVID-19 តែ ៥៩នាក់ប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន ក៏ទើបប្រកាសចេញយុទ្ធការធ្វើតេស្តទ្រង់ទ្រាយធំ លើប្រជាជនសរុបរបស់ខ្លួនជាង ១១លាននាក់ផងដែរ បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ប៉ុន្តែមិនទាន់មានប្រភពណាបង្ហើបឲ្យដឹងថា តើអាចមានករណីឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងនោះដែរ ឬមួយក៏យ៉ាងណានោះឡើយ ខណៈអាជ្ញាធរចិនកន្លងមកនេះ ក៏បានទទួលស្គាល់ផងដែរអំពីវត្តមានវីរុសនេះ នៅក្នុងទឹកដីរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៨,៤២៩ករណី» និងបាត់បង់ជីវិតចំនួន ៣៧៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress August 4, 2021 04/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៤២៩ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ៥២ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,១៧១នាក់។ យោងតាមរបាយការណ៍ពីអនុគណៈកម្មការព្យាបាល នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃជាមួយគ្នានេះក៏មានអ្នកជំងឺចំនួន ៣៧៦នាក់ទៀត ត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៧០,១៩០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៥០,៨៣១នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២,០៧១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១៨,៩០១នាក់ទៀត» និងអ្នកជំងឺ «១៤៧នាក់បាត់បង់ជីវិត» នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress August 3, 2021 03/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៨,៩០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,១៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៧៤៣ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀតត្រូវបានរាយការណ៍ថា ស្លាប់នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៣១៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៣៧,៨៣១នាក់។ ប្រទេសថៃបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតស៊ូប្រយុទ្ធនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុក ជាពិសេសគឺវីរុសបំប្លែងខ្លួនថ្មី Delta ដែលបាននិងកំពុងធ្វើឲ្យទីក្រុងបាងកក និងខេត្តជុំវិញនោះ មើលឃើញកំណើនអ្នកជំងឺរាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដែលនាំឲ្យវិស័យសុខាភិបាល ទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews