ព័ត៌មានអន្តរជាតិ

អូស្រ្តាលីហាមប្រជាជនចាកចេញពីទីក្រុងស៉ីដនី ដើម្បីព្យាយាមគ្រប់គ្រងការឆ្លងវីរុសបម្លែងថ្មី Delta

Khmerpress June 23, 2021 23/06/2021

(កង់បេរ៉ា)៖ ប្រជាជនដែលរស់នៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី ត្រូវបានហាមឃាត់លើការធ្វើដំណើរចាកចេញពីទីក្រុង នៅថ្ងៃពុធនេះ ខណៈអាជ្ញាធរអូស្រ្តាលី កំពុងប្រញាប់ប្រញាល់ព្យាយាមបញ្ឈប់ការឆ្លងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) កុំឲ្យរាលដាលទៅកាន់តំបន់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ មនុស្សសរុបជាង ៣០នាក់ហើយ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 គិតចាប់តាំងពីការឆ្លងជាចង្កោមនេះ បានផ្ទុះឡើងដំបូងនៅតំបន់ឆ្នេររបុនឌី (Bondi Beach) ដ៏ពេញនិយមបំផុតរបស់ទីក្រុងស៉ីដនី កាលពីសប្តាហ៍មុន ខណៈអាជ្ញាធរអូស្រ្តាលីកំពុងជួបការលំបាកក្នុងការបញ្ឈប់វា។ ជុំវិញបញ្ហានេះ អភិបាលរដ្ឋ New South Wales លោកស្រី ហ្គ្លេឌីស ប៊ីរេជីកលាន (Gladys Berejiklian) បានប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងថ្មី ដែលត្រូវអនុវត្តសម្រាប់រយៈពេលមួយសប្តាហ៍ខាងមុខ ក្នុងនោះរួមមានទាំងការហាមឃាត់ជាបន្ទាន់លើ ការធ្វើដំណើរដែលមិនចាំបាច់ចេញពីទីក្រុងស៊ីដនី និងការដាក់កម្រិតលើការជួបជុំនៅក្នុងសង្គមផងដែរ។ លោកស្រី Gladys Berejiklian បានគូសបញ្ជាក់បន្ថែមថា «ប្រជាជនមួយចំនួនធំ» នៃប្រជាជនសរុបចំនួន ៥លាននាក់នៅទីក្រុងស៊ីដនី គឺត្រូវស្ថិតក្រោមការអនុវត្តវិធានការហាមឃាត់លើការធ្វើដំណើរនេះ ហើយគ្រប់ដណ្តប់តំបន់ចំនួន០៧ ដែលករណីឆ្លងជំងឺ COVID-19 […]

ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ សុរបនៅទូទាំងប្រទេស កើនលើស៣០លាននាក់

Khmerpress June 23, 2021 23/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ៣០លានករណីហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥០,៨៤៨ករណីបន្ថែមទៀត។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១,៣៥៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ហើយអ្នកជំងឺចំនួន ៦៨,៨១៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០,០២៨,៧០៩ករណី ក្នុងនោះមានអ្នកស្លាប់ ៣៩០,៦៦០នាក់ និងអ្នកជាសះស្បើយ ២៨,៩៩៤,៨៥៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

បង់ក្លាដែស «ខកចិត្ត» ចំពោះប្រទេសអ្នកមានខ្លះ ដែលស្តុកទុកវ៉ាក់សាំងលើសពីតម្រូវការ

Khmerpress June 23, 2021 23/06/2021

(បាងកក)៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន (Abdul Momen) បានបង្ហាញការខកចិត្តជាខ្លាំង ចំពោះបណ្ដាប្រទេសអ្នកមានមួយចំនួន ដែលស្ដុកទុកវ៉ាក់សាំង COVID-19 លើសពីតម្រូវការ និងកំពុងដាក់លក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ ដល់បណ្ដាប្រទេសដទៃថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ លោក Abdul Momen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីរបស់យើងបាននិយាយថា វ៉ាក់សាំង COVID-19 គួរតែជាទំនិញសាធារណៈមួយ។ ប៉ុន្តែជាអកុសល បណ្ដាប្រទេសអ្នកមានខ្លះ បែរជានាំគ្នាស្ដុកទុកវ៉ាក់សាំងលើសពីតម្រូវការទៅវិញ ខណៈវ៉ាក់សាំងទាំងនោះ កំពុងជិតផុតសុពលភាពទៅទៀត»។ លោក Abdul Momen បានបន្ថែមថា បណ្ដាប្រទេសធំៗមួយចំនួនបានសន្យាផ្ដល់វ៉ាក់សាំង ប៉ុន្តែពួកគេមិនទាន់បំពេញតាមសន្យានៅឡើយទេ ហើយពេលខ្លះពួកគេថែមទាំងដាក់លក្ខខណ្ឌទៀតផង ប្រសិនបើប្រទេសណាមួយ ចង់បានវ៉ាក់សាំងទាំងនោះ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីសប្ដាហ៍មុន ក្រុមមេដឹកនាំប្រទេស G7 បានសន្យាថា នឹងចែកចាយវ៉ាក់សាំង ១ពាន់លានដូសដល់បណ្ដាប្រទេសនានា ជុំវិញពិតភពលោក នៅត្រឹមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែបើតាមលោក […]

BREAKING: ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ បាត់បង់ជីវិតច្រើនបំផុត «៥១នាក់ក្នុង១ថ្ងៃ» និង ៣,១៧៤នាក់ទៀតជាករណីឆ្លងថ្មីៗ

Khmerpress June 23, 2021 23/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១៧៤ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈចំនួនអ្នកជំងឺបាត់បង់ជីវិតគឺ ៥១នាក់ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានឡើយក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,១៣៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺចំនួន ១,៩៤១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២៨,៥៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៤៤នាក់ និងអ្នកជាសះស្បើយ ១៨៩,៧៧៧នាក់។ ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ ប្រទេសថៃសម្រេចបានជិត ៨លានដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ […]

ថៃកំពុងសិក្សាការចាក់វ៉ាក់សាំងកូវីដ ២ប្រភេទផ្សេងគ្នាចូលខ្លួនមនុស្សតែម្នាក់ ដើម្បីប្រឆាំងមេរោគបំប្លែងខ្លួន Delta

Khmerpress June 23, 2021 23/06/2021

ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មជ្ឈមណ្ឌលឧត្តមភាពវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកនកំពុងបើកការសិក្សាជាពិសេសមួយអំពីជម្រើសនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ប្រភេទផ្សេងគ្នាទៅកាន់មនុស្សតែម្នាក់។ បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ដែលជាប្រធានគ្រប់គ្រងមជ្ឈមណ្ឌលខាងលើនេះបានឲ្យដឹងថា ក្នុងការសិក្សានេះគេបានជ្រើសរើសយកវ៉ាក់សាំងចំនួន ២ ប្រភេទគឺវ៉ាក់សាំង Sinovac និង AstraZeneca មកប្រើប្រាស់ ហើយតាមគម្រោងក្រុមអ្នកស្រាវជ្រាវចង់ចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ ហើយរយៈពេល ៤ សប្តាហ៍ក្រោយមកគេនឹងចាក់វ៉ាក់សាំង AstraZeneca ថែមមួយដូសទៀតដែលជាដូសទី ២ ទៅក្នុងខ្លួនមនុស្សតែម្នាក់។ វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា មុនបើកការសិក្សានេះគេបានរកឃើញថាការប្រើប្រាស់វ៉ាក់សាំងចំនួន ២ ប្រភេទផ្សេងគ្នាទៅកាន់មនុស្សម្នាក់នឹងធ្វើឲ្យពួកគេមានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំខ្លាំង ហើយអាចប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទ Delta បានយ៉ាងល្អទៀតផង។ យ៉ាងណាក្តី គេនៅមិនទាន់ដឹងថាការចាក់វ៉ាក់សាំងចម្រុះគ្នានេះអាចផ្តល់ផលប៉ះពាល់អ្វីខ្លះនោះទេ ដូចនេះហើយទើបក្រុមអ្នកជំនាញសម្រេចបើកការសិក្សានេះឡើង ដែលគោលបំណងសំខាន់នៃការសិក្សានេះគឺស្វែងរកផលប៉ះពាល់នៃការចាក់វ៉ាក់សាំង ២ ប្រភេទផ្សេងគ្នាក្នុងខ្លួនមនុស្សតែម្នាក់។ លោកវេជ្ជបណ្ឌិត Yong Poovorawan ក៏បានបញ្ជាក់ដែរថា ការសិក្សានេះនឹងបង្ហាញលទ្ធផលក្នុងរយៈពេល ២-៣ ខាងមុខទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

កូវីដ-១៩បម្លែងថ្មី Delta កំពុងគំរាមកំហែងខ្លាំងបំផុត ចំពោះសហរដ្ឋអាមេរិក, នេះបើតាមអ្នកជំនាញកំពូល Anthony Fauci

Khmerpress June 23, 2021 23/06/2021

(វ៉ាស៉ីនតោន)៖ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយថា វីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី ឌែលតា (Delta) ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺ COVID-19 នៅតាមព្រំដែនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត Fauci បានគូសបញ្ជាក់ថា «វីរុស COVID-19 បម្លែងខ្លួនថ្មី Delta គឺមានពិតជាមានសមត្ថភាពចម្លងលឿនរហ័ស មិនអាចប្រកែកបានពិតប្រាកដមែន បើប្រៀបធៀបទៅនឹងវីរុសដើមរបស់វា ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុត»។ លោកវេជ្ជបណ្ឌិត Fauci បានគូសបញ្ជាក់ថា «ទោះជាយ៉ាងណា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីនេះ។ យើងមានអាវុធសម្រាប់ការពារប្រឆាំងនឹងវា ដូច្នេះសូមប្រើប្រាស់វា ដើម្បីបង្ក្រាបការផ្ទុះឡើងនៃករណីឆ្លងរបស់វា ដែលអាចកើតមានឡើងជាបន្តបន្ទាប់ ច្រើនករណីបន្ថែមទៀតនោះ»។ គួរបញ្ជាក់ថា […]

WHO ថាបណ្ដាប្រទេសក្រីក្រមិនមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ ដើម្បីបន្តយុទ្ធនាការចាក់វ៉ាក់សាំងទៀតឡើយ

Khmerpress June 23, 2021 23/06/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO បាននិយាយថាប្រទេសក្រីក្រមួយចំនួនធំនៅជុំវិញពិភពលោកដែលកំពុងទទួលបានវ៉ាក់សាំង COVID-19 តាមយន្ដការ COVAX មិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។ បើតាមទីប្រឹក្សាជាន់ខ្ពស់ WHO លោក ព្រូស អាលីវ៉ាត ៩Bruce Aylward) យន្ដការ COVAX បានផ្ដល់វ៉ាក់សាំង ៩០លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣១ ហើយការខ្វះខាតនាពេលបច្ចុប្បន្ន កើតមានឡើងចំពេលបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនកំពុងប្រឈមមុខនឹងរលកទី៣។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានអំពាវនាវឱ្យក្រុមប្រទេសអ្នកមានបញ្ឈប់ ជាបន្ទាន់នូវការស្ដុកទុកវ៉ាក់សាំងលើសតម្រូវការ ខណៈរដ្ឋាភិបាលរបស់លោកកំពុងធ្វើការងារជាមួយ COVAX សំដៅបង្កើតតំបន់ពិសេសមួយដើម្បីផលិត វ៉ាក់សាំងបន្ថែមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង គិតមកទល់នឹងពេលនេះ ទ្វីបអាហ្វ្រិកទើបតែសម្រេចបានការចាក់វ៉ាក់សាំងត្រឹមតែ ៤០លានដូស ប៉ុណ្ណោះ ពោលគឺតិចជាង ២ភាគរយនៃប្រជាជនអាហ្វ្រិកសរុប៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២៤៨ករណី»បន្ថែមទៀត ខណៈជាងពាក់កណ្តាលនាក់នៅទីក្រុងហូជីមិញ

Khmerpress June 23, 2021 23/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៤៨ករណីបន្ថែមទៀត ក្នុងនោះ ២៣៦ករណីជាករណីឆ្លងសហគមន៍ និង១២ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃចន្ទនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៣៦នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។ ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៣១ករណី, ខេត្ត Binh Duong ចំនួន៣៣នាក់, ខេត្ត Bac Ninh ចំនួន០៦នាក់, ទីក្រុង Đà Nẵng ចំនួន០៤ករណី, ខេត្ត Tiền Giang ចំនួន០៥ករណី។ ក្រៅពីនោះនៅតាមខេត្តផ្សេងៗដែលមានមួយ ឬពីរកណី។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៧៣១នាក់ ក្នុងនោះស្លាប់៦៩នាក់៕ ផ្តល់សិទ្ធិដោយ៖ […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤,០៥៩នាក់ និងមរណភាព ៣៥នាក់

Khmerpress June 22, 2021 22/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី២២ ខែមិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,០៥៩នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៥នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៩៨៤នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧៥ នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២២៥,៣៦៥នាក់ និងស្លាប់សរុបចំនួន ១,៦៩៣ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍

ឥណ្ឌាមើលឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ធ្លាក់នៅក្រោម៥០,០០០នាក់ ខណៈចំនួនករណីឆ្លងសរុបកើនជិតដល់ ៣០លាននាក់

Khmerpress June 22, 2021 22/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២,៦៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៩៧៧,៨៦១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ។ បន្ថែមពីខាងលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ១,១៦៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៨៩,៣០២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៩២៦,០៣៨នាក់បានជាសះស្បើយ។ គួរបញ្ជាក់ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់មួយកម្រិតទៀត និងជាការថយចុះនៅក្រោម ៥០,០០០ករណីជាលើកដំបូង ក្នុងរយៈពេលជាង៣ខែមកនេះ ខណៈកាលពីខែមេសា និងឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺជាង ៤០០,០០០ករណី។ ដោយឡែក ចំនួនអ្នកស្លាប់វិញ ក៏បានថយចុះផងដែរ ធៀបនឹងកាលពីកំលុងពេលនោះ។ ចំណែកការចាក់វ៉ាក់សាំងវិញ មកទល់ពេលនេះ ឥណ្ឌាសម្រេចបានជាង២៨៨លានដូស ក្នុងនោះជាង៥២លាននាក់ ទទួលបានការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews