ព័ត៌មានអន្តរជាតិ

ថៃចង់យកវ៉ាក់សាំង Sinovac ចាក់ឲ្យកូនក្មេងអាយុ «៣ឆ្នាំឡើងទៅ» តែត្រូវរង់ចាំចិន និង WHO អនុម័តសិន

Khmerpress June 11, 2021 11/06/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនកំពុងរង់ចាំការបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដោយភាគីចិន និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចាក់លើកុមារមានអាយុចាប់ ៣ឆ្នាំ ឡើងទៅជាមុនសិន មុននឹងអនុញ្ញាតឱ្យប្រើប្រាស់លើកុមារ នៅក្នុងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ បើតាមលេខាធិការអចិន្រ្តៃយ៍ នៃក្រសួងសុខាភិបាលថៃ លោក គាតធិភូម វង្សរ៉ាឈីត (Kiattiphum Wongrachit) ការសិក្សាមួយនៅក្នុងប្រទេសចិន កំពុងធ្វើឡើងនៅឡើយ ដើម្បីស្វែងរកប្រសិទ្ធភាព, សុវត្ថិភាព និងកម្រិតដូសដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់រយៈពេលនៃការចាក់វ៉ាក់សាំង លើកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ បន្ថែមពីលើនេះ លោក Wongrachit ក៏បានកត់សម្គាល់ផងដែរពីយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នដោយនិយាយថា ៣០ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង មានអាការៈគ្រុនក្ដៅតិចតួច និងរងផលប៉ះពាល់តិចតួចបំផុតពីវ៉ាក់សាំង ហើយផលប៉ះពាល់ទាំងនេះ នឹងបាត់ទៅវិញក្រោយរយៈពេលពី ២៤ ទៅ ៤៨ម៉ោង។ គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 […]

អាមេរិក៖ រកឃើញករណីឆ្លងកូវីដ-១៩ លើនាវាខ្នាតធំមួយគ្រឿង ដែលដឹកអ្នកទេសចរជាង ៦០០នាក់

Khmerpress June 11, 2021 11/06/2021

(ម៉ៃអាមី)៖ អ្នកដំណើរ ០២នាក់នៅលើកប៉ាល់ខ្នាតធំមួយគ្រឿង ដែលធ្វើដំណើរពីអាមេរិកខាងជើង ចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ ខណៈអ្នកដំណើរ និងនាវិកទាំងអស់សុទ្ធតែបានចាក់ វ៉ាក់សាំងបង្ការជំងឺនេះរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ កប៉ាល់ខាងលើមានឈ្មោះថា សេឡេប្រ៊ែធី មីលឡិននាម (Celebrity Millennium) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ខារីបៀន (Royal Caribbean) ដែលដឹកអ្នកដំណើរប្រហែល ៦០០នាក់ និងនាវិកប្រហែល ៦៥០នាក់បានធ្វើដំណើរចេញពីកោះ សាំង ម៉ាទីន (Saint Maarten) នៃដែនសមុទ្រការីបៀន (Caribbean Island) កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្រាប់ដំណើរកម្សាន្តរយៈពេល ០៧ថ្ងៃ រាប់បញ្ចូលទាំងការចូលចតនៅ ដែនកោះបាបាដុស (Barbados), អារូបា (Aruba) និងគូរ៉ាកាវ (Curacao) ផងដែរ។ ក្រុមហ៊ុន Royal Caribbean បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកដំណើរ ០២នាក់នៅលើកប៉ាល់ […]

លោក ចូ បៃដិនថាការបរិច្ចាគវ៉ាក់សាំង គឺជាការបញ្ចូលថាមពលដ៏អស្ចារ្យដើម្បីកម្ចាត់កូវីដ-១៩

Khmerpress June 11, 2021 11/06/2021

(អង់គ្លេស)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន៥០០លានដូស ដល់បណ្ដាប្រទេសក្រីក្រនៅជុំវិញពិភពលោកនឹងក្លាយជាការបញ្ចូលថាមពលដ៏អស្ចារ្យមួយដើម្បីកម្ចាត់ជំងឺឆ្លងដ៏កាច សាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla នៅឯឆ្នេរ Carbis Bay នៃប្រទេសអង់គ្លេស មុននឹងលោកត្រូវចូលរួមកិច្ចប្រជុំកំពូល G7 ហើយលោកក៏បានអរគុណផងដែរដល់មេដឹកនាំទាំងអស់សម្រាប់ការទទួលស្គាល់ទំនួលខុសត្រូវរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងពិភពលោក។ លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកកំពុងបរិច្ចាគវ៉ាក់សាំង ៥០០លានដូសដោយគ្មានភ្ជាប់លក្ខខណ្ឌអ្វីទាំងអស់។ វ៉ាក់សាំង របស់យើងមិនមានបញ្ចូលសម្ពាធណាមួយដើម្បីបង្ខំ ឬចង់បានសម្បទានមកវិញនោះទេ ដ្បិតអ្វីដែលយើងកំពុងធ្វើ មានគោលដៅតែមួយគត់ នោះគឺសង្រ្គោះជីវិតមនុស្ស»។ គួរបញ្ជាក់ថា មេដឹកនាំប្រទេស G7 ចង់ចាក់វ៉ាក់សាំងឱ្យពិភពលោកនៅត្រឹមចុងឆ្នាំ២០២២ ដើម្បីព្យាយាមបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣.៩លាននាក់ហើយនៅទូទាំងពិភពលោក។ ប៉ុន្តែ បើតាមសាកលវិទ្យាល័យ Johns Hopkins […]

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២១៩ករណី» បន្ថែមទៀត

Khmerpress June 11, 2021 11/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២១៩ករណីបន្ថែមទៀត ក្នុងនោះមាន២១១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៨ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ២១១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលមានចំនួន៩២ករណី។ នៅខេត្ត Bac Ninh បានរកឃើញ៤៥ករណី, ទីក្រុងហូជីមីញ៥៣ករណី និងទីក្រុងហាណូយ០៤ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពីខេត្តផ្សេងៗទៀត។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៧៨៤នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៧០៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំងបង្ការកូវីដ-១៩ Sinovac របស់ចិនបន្ថែមទៀត ត្រូវបានដឹកជញ្ជូនដល់ហ្វីលីពីន

Khmerpress June 10, 2021 10/06/2021

(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថ ស៉ីណូវ៉ាក់ (Sinovac) ជាច្រើនដូសបន្ថែមទៀតហើយពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួនជូនដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ ដែលបានអនុញ្ញាតឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី០១ ខែមីនាកន្លងទៅនេះ។ ប្រទេសហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនជាង ៦លានដូសហើយ ក្នុងនោះរួមមានក្រុមបុគ្គលិកសុខាភិបាលជួរមុខ ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានបញ្ហាសុខភាព ខណៈប្រទេសនេះមានគោលបំណងចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ ៧០លាននាក់នៅត្រឹមឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,២៩៣,៦៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ២២,៣១២នាក់ និងអ្នកជាសះស្បើយ ១,២១៤,៥៤៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វ៉ាក់សាំង Johnson & Johnson រាប់លានដូស នឹងត្រូវផុតសុពលភាពចោលទទេៗ នៅសហរដ្ឋអាមេរិក ក្នុងខែមិថុនានេះ

Khmerpress June 10, 2021 10/06/2021

(វ៉ាស៉ីនតោន)៖ មន្ទីរពេទ្យនិងមន្ទីរសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក កំពុងព្យាយាមសម្រេចថាតើគួរតែធ្វើបែបណា ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson (J&J) ដែលនឹងត្រូវផុតសុពលភាពចោលទទេៗ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ យោងតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្ទាល់ដូចជា The Wall Street Journal និង The New York Times វ៉ាក់សាំង J&J រាប់លានដូស នឹងត្រូវផុតសុពលភាពក្នុងខែមិថុនានេះហើយ ខណៈរាប់សែនដូសផ្សេងទៀត អាចនឹងត្រូវចោលទទេៗផងដេរ ដោយសារប្រជាជនអាមេរិក ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង មានចំនួនតិចទៅៗ។ បណ្តារដ្ឋនៅសហរដ្ឋអាមេរិក បានពិចារណាចែកចាយវ៉ាក់សាំងលើសទាំងនេះ ទៅកាន់រដ្ឋដទៃទៀត និងទៅក្រៅប្រទេស ប៉ុន្តែជួបឧបសគ្គផ្លូវច្បាប់និងការដឹកជញ្ជូន។ បើតាមកាសែត The Wall Street Journal មូលហេតុដែលបណ្តាលឲ្យវ៉ាក់សាំង J&J នៅសល់គរចោលច្រើនបែបនេះ គឺដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក កាលពីខែមេសាកន្លងទៅ ក្នុងការផ្អាកជាបណ្តោះអាសន្ន […]

អ្នកជំនាញអាមេរិក៖ «ទ្រឹស្តីដែលថាកូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍ ទំនងជាមិនអាចទៅរួចឡើយ»

Khmerpress June 10, 2021 10/06/2021

(វ៉ាស៉ីនតោន)៖ លោក Peter Hotez អ្នកជំនាញវ៉ាក់សាំងនៅមហាវិទ្យាល័យឱសថសាស្រ្ត Baylor នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក US News ក្នុងអត្ថបទមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា វាទំនងជារឿងមិនអាចទៅរួចឡើយ ដែលថា COVID-19 មានប្រភពពីមន្ទីរពេទ្យ ហើយលេចធ្លាយចេញពីខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ លោក Hotez បាននិយាយថា ប្រភពនៃ COVID-19 គឺទំនងចេញមកពីសត្វ ហើយក្រុមអ្នកវិទ្យសាស្រ្តពិសេសមួយ ត្រូវតែបង្កើតឡើង ដើម្បីផ្តោតទៅលើការធ្វើតេស្តឲ្យទូលំទូលាយចំពោះអម្បូរសត្វព្រៃ រួមមានទាំងសត្វប្រជៀវ ក៏ដូចជាសត្វស្រុកដូចជាបសុសត្វ ជាដើម។ បើតាមអ្នកជំនាញអាមេរិករូបនេះ ក្រោយវិបត្តិជំងឺ SARS កាលពីឆ្នាំ២០០២ និងជំងឺ MERS កាលពីឆ្នាំ២០១២ វិបត្តិ COVID-19 បច្ចុប្បន្ន ប្រហែលកំពុងព្រមានមនុស្សលោកថា វិបត្តិវីរុសកូរ៉ូណាថ្មីៗនិងកាន់តែធ្ងន់ធ្ងរ នឹងលេចឡើងជារៀងរាល់៨-១០ឆ្នាំ ហើយពួកយើងចាំបាច់ ត្រូវតែដឹងឲ្យច្បាស់អំពីប្រភពរបស់ COVID-19 ដើម្បីទប់ស្កាត់វិបត្តិវីរុសកូរ៉ូណាដទៃៗទៀត។ ការសន្និដ្ឋានកន្លងមករបស់ក្រុមអ្នកស្រាវជ្រាវ […]

វ៉ាក់សាំងចិន Sinovac អាចកាត់បន្ថយអត្រាស្លាប់បានជាង ៩៥%, នេះបើតាមលទ្ធផលសិក្សាថ្មី នៅប្រទេសអ៊ុយរ៉ាហ្គាយ

Khmerpress June 10, 2021 10/06/2021

(ម៉ុងតេវីដេអូ)៖ លទ្ធផលសិក្សាថ្មីមួយទៀត របស់ក្រសួងសុខាភិបាលប្រទេសអ៊ុយរ៉ាហ្គាយ បានបង្ហាញថា អត្រាមរណៈបង្កឡើងដោយ COVID-19 ក្នុងចំណោមប្រជាជនអ៊ុយរ៉ាហ្គាយ អាយុចាប់ពី ១៨-៦៩ឆ្នាំ ដែលទទួលបានការការពារពីវ៉ាក់សាំង Sinovac ត្រូវបានកាត់បន្ថយដល់ទៅជាង ៩៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ រយៈពេល២សប្តាហ៍ក្រោយ ក្រោយចាក់ដូសទីពីរនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac អត្រាមរណៈ ក្នុងចំណោមប្រជាពលរដ្ឋអ៊ុយរ៉ាហ្គាយអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.៣ភាគរយ និងក្នុងចំណោមអាយុចាប់ពី ៥០-៦៩ឆ្នាំ ត្រូវបានកាត់បន្ថយ ៩៥.២ភាគរយ។ ជាមួយគ្នានេះ វ៉ាក់សាំង Sinovac បានកាត់បន្ថយលទ្ធភាពនៃការធ្លាក់ខ្លួនឈឺធ្ងន់ ៩៤.៤ភាគរយ ក្នុងចំណោមអ្នកមានអាយុក្រោម ៤៩ឆ្នាំ និង ៩២.២ភាគរយ ក្នុងចំណោមអ្នកមានអាយុ ៥០-៦៩ឆ្នាំ។ ក្រៅពីនេះសម្រាប់រយៈពេល ១៤ថ្ងៃ ក្រោយការចាក់វ៉ាក់សាំង Sinovac ដូសទីពីរ លទ្ធភាពនៃការឆ្លង COVID-19 ក្នុងចំណោមមនុស្សអាយុចាប់ពី ១៨-៤៩ឆ្នាំ ត្រូវបានកាត់បន្ថយរហូតដល់ […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៣១០នាក់ និងមរណភាព ៤៣នាក់

Khmerpress June 10, 2021 10/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៣១០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤៣នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,២០៨ នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១០២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៧,៥៣៨នាក់ និងស្លាប់សរុបចំនួន ១,៣៧៥នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

BREAKING: ឥណ្ឌារាយការណ៍ពីចំនួនអ្នកស្លាប់ជាង ៦,១០០នាក់ ដោយសារកូវីដ-១៩ ជាចំនួនច្រើនបំផុតក្នុងពេល១ថ្ងៃ

Khmerpress June 10, 2021 10/06/2021

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីអ្នកស្លាប់ចំនួន ៦,១៤៨នាក់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ វាគឺជាអត្រាអ្នកស្លាប់ដ៏ច្រើនខ្លាំងបំផុតនៅលើពិភពលោក ក្នុងរយៈពេលមួយថ្ងៃ ដោយសារជំងឺ COVID-19 ហើយវាក៏ជាការស្ទុះលោតឡើងវិញ នៃអត្រាអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ឥណ្ឌាបានរក្សាវាឲ្យនៅត្រឹមខ្ទង់២,០០០-៣,០០០នាក់។ កន្លងមក ឥណ្ឌាធ្លាប់បានមើលឃើញករណីស្លាប់ច្រើនបំផុត ក្នុងរយៈពេលមួយថ្ងៃ ជាង៤,០០០នាក់។ យ៉ាងណាមិញ តាមពិតទៅ ការរាយការណ៍ពីតួលេខអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនខ្លាំងបែបនេះ គឺព្រោះតែរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានកែសម្រួលតួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋខ្លួនពីប្រមាណ៥,៤០០នាក់ ទៅជាង៩,៤០០នាក់ ដើម្បីរាប់បញ្ចូលអ្នកដែលស្លាប់ នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យឯកជន។ គួរបញ្ជាក់ថា សម្រាប់អត្រាករណីឆ្លងប្រចាំថ្ងៃវិញ គឺនៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានប្រកាសរកឃើញ៩៤,០៥២នាក់ ក្នុងរយៈពេល២៤កន្លងទៅដូចគ្នា ពោលវាបន្តនៅក្រោម១០០,០០០នាក់ដដែល។ បូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីៗទាំងនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា សរុបកើនដល់២៩.២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews