ព័ត៌មានអន្តរជាតិ

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣,៤៨១នាក់ និងស្លាប់៣២នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress May 21, 2021 21/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗ ៣,៤៨១នាក់ ចំនួន៩៥១នាក់ ត្រូវបានរកឃើញ នៅតាមពន្ធនាគារ។ ក្រោយបូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីខាងលើ នាពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃជំងឺ COVID-19 នៅទូទាំងប្រទេសសរុបកើនដល់ ១២៣,០៦៦នាក់ ហើយករណីស្លាប់កើនដល់៧៣៥នាក់។ យោងតាមក្រសួងសុខាភិបាលថៃ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ២,៨៦៨នាក់ ក៏ទើបត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧៩,៥០៤នាក់។ គួរបញ្ជាក់ថា គិតចាប់តាំងពីរលកឆ្លងរាតត្បាត COVID-19 លើកទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងគេ បានចាប់ផ្តើមនៅក្នុងប្រទេសថៃ កាលពីដើមខែមេសា ករណីឆ្លងដល់ទៅ ៩៤,២០៣ករណី ត្រូវបានរកឃើញ ដោយក្នុងនោះ៥២,០៧៨នាក់ បានជាសះស្បើយឡើងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុននឹងមិនប្រើវ៉ាក់សាំង AstraZeneca ភ្លាមៗទេ ទោះជាអនុម័តក៏ដោយ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក

Khmerpress May 21, 2021 21/05/2021

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនទំនងជានឹងមិនប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ភ្លាមៗនោះទេ បើជាទោះវ៉ាក់សាំងនេះត្រូវបានរំពឹងថា នឹងទទួលបានការអនុម័តសម្រាប់ការប្រើប្រាស់នៅថ្ងៃសុក្រនេះក៏ដោយ ខណៈនៅតែមានការបារម្ភពីបញ្ហាកំណកឈាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលជប៉ុនត្រូវបានគេរាយការណ៍ថានឹងអនុម័តវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna សម្រាប់ការប្រើប្រាស់ ក្រោយទទួល បានការអនុញ្ញាតពីក្រុមអ្នកជំនាញក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប៉ុន្តែ NHK តាមរយៈប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងថាក្រសួងសុខាភិបាល ជប៉ុន មិនទាន់មានផែនការបញ្ចូលវ៉ាក់សាំង AstraZeneca ទៅក្នុងបញ្ជីវ៉ាក់សាំងដែលនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងនោះទេ។ គួរបញ្ជាក់ថា បើតាម NHK ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងចេញសេចក្ដីណែនាំពីការព្យាបាលបញ្ហាមួយចំនួនក្រោយការចាក់វ៉ាក់សាំង ក្នុងនោះមានទាំងបញ្ហាកំណកឈាម ហើយនឹងវិភាគទិន្នន័យនៅឯក្រៅប្រទេសយ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ចេញជាអនុសាសន៍កំណត់ថាមនុស្សមានអាយុប៉ុន្មានឡើងទៅដែលគួរ ឬមិនគួរចាក់វ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ៣០,២១៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៥៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 21, 2021 21/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,២១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៣៣,១៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០២,៦១៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៣៥៨,៦៥១នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំនាញកំពូលអាមេរិកលោក Anthony Fauci បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយ ដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ដោយមិនត្រូវបង្អង់យូរទៀតនោះឡើយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៨.៣៦លាននាក់ […]

អ្នកជំនាញអាមេរិក៖ «កុមារនឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២, ការចាក់វ៉ាក់សាំងដូសទី៣ ក៏ជារឿងចាំបាច់»

Khmerpress May 20, 2021 20/05/2021

(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានឱ្យដឹងថា កុមារនៅក្នុងសហរដ្ឋអាមេរិក ទំនងជាអាចនឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬក៏ត្រីមាសដំបូងក្នុងឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ សហរដ្ឋអាមេរិកកាលពីដើមខែឧសភាកន្លងទៅនេះ បានត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech លើកុមារមានអាយុ ១២ឆ្នាំ ឬច្រើនជាងនេះបន្តិច។ លោក Anthony Fauci ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចំាបាច់ ក្នុងការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅក្នុងរយៈពេលមួយឆ្នាំ ឬបន្ទាប់ពីបានចាក់វ៉ាក់សាំងពីរដូស ឬក៏ប្រភេទចាក់តែមួយដូស។ គួរបញ្ជាក់ថា បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក អាល់ប៊ឺត បួឡា (Albert Bourla) អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសអាចនឹងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅចន្លោះពី ៨-១២ខែ។ លោក Albert Bourla កាលពីខែមេសាកន្លងទៅក៏ធ្លាប់បានលើកឡើងផងដែរពីការចាក់វ៉ាក់សាំងដូសទី ៣ […]

តៃវ៉ាន់បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ នៅក្នុងសហគមន៍ ចំនួន២៨៦នាក់ទៀត

Khmerpress May 20, 2021 20/05/2021

(តៃប៉ិ)៖ អាជ្ញាធរសុខាភិបាលតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងសហគមន៍ ចំនួន២៨៦នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ ក្នុងរយៈពេល០២សប្តាហ៍ចុងក្រោយនេះ តៃវ៉ាន់បានកត់ត្រាករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន ១,៥៧២នាក់ ក្នុងចំណោមករណីឆ្លងសរុប ដែលកើនដល់២,៨២៥នាក់ (រាប់ទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល)។ ក្នុងថ្ងៃដដែលនេះ តៃវ៉ាន់ក៏បានរាយការណ៍ថា មានអ្នកជំងឺម្នាក់ទៀតទើបតែស្លាប់ផងដែរ នាំឲ្យចំនួនករណីស្លាប់កើនដល់១៥នាក់។ គួរបញ្ជាក់ថា ឆ្លើយតបចំពោះស្ថានការណ៍ឆ្លងរាតត្បាតគួរឲ្យបារម្ភនេះ តៃវ៉ាន់បានបង្កើនការប្រកាសអាសន្នដល់កម្រិតទី៣ នៅទូទាំងដែនកោះ ដោយកន្លែងកម្សាន្ត បណ្ណាល័យ កន្លែងកីឡា និងមជ្ឈមណ្ឌលសហគមន៍ គឺត្រូវបានបិទទ្វារ។ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងវិញ គឺមិនដល់មួយភាគរយឡើយ នៃប្រជាជនសរុបជាង២៣លាននាក់របស់តៃវ៉ាន់ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមគ្រោងបញ្ចេញកញ្ចប់ថវិកា «១.១ពាន់លានដុល្លារអាមេរិក» ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ-១៩

Khmerpress May 20, 2021 20/05/2021

(ហាណូយ)៖ វៀតណាមមានផែនការស្នើកញ្ចប់ថវិការហូតដល់ ២៥.២ទ្រីលានដុង ឬស្មើនឹង ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទ្រទ្រង់ដល់កម្មវិធីទិញវ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន។ នេះបើតាមប្រភពពីក្រសួងហិរញវត្ថុវៀតណាម ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ ក្រសួងឲ្យខាងលើបានឲ្យដឹងថា ផែនការស្នើកញ្ចប់ថវិកានេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការពិនិត្យ និងអនុម័ត ហើយថវិកាសម្រាប់មូលនិធិនេះ នឹងតម្រូវឲ្យចែករំលែកជាចម្បងពីកញ្ចប់ថវិការដ្ឋ។ ការស្នើកញ្ចប់ថវិកាយ៉ាងច្រើនបែបនេះ ត្រូវបានគេមើលឃើញថា កើតមានឡើងអំឡុងពេលដែលវៀតណាម កំពុងបន្តទប់ទល់ព្យុះរលកថ្មីនៃ COVID-19 ខណៈករណីឆ្លងថ្មីៗរាប់រយនាក់ ត្រូវបានរកឃើញក្នុងមួយថ្ងៃៗ។ ក្រសួងហិរញ្ញវត្ថុវៀតណាមបានគូសបញ្ជាក់ទៀតថា វ៉ាក់សាំងបង្ការ COVID-19 ខាងលើនេះ នឹងអាចឲ្យវៀតណាមចាក់ជូនប្រជាជនបាន ៧៥% ក្នុងចំណោមប្រជាជនសរុប ៩៨លាននាក់។ គិតត្រឹមពេលនេះ វៀតណាមទើបចាក់វ៉ាក់សាំងជូនប្រជាជនបានខ្ទង់ ១លាននាក់ប៉ុណ្ណោះ ខណៈដែលខ្លួនបានទទួលវ៉ាក់សាំង ២.៦១លានដូសពីកម្មវិធី COVAX របស់អន្តរជាតិ។ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 […]

BREAKING: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ចំនួន ៣,៨៧៤នាក់ទៀតស្លាប់ និងមនុស្សជាង ២៧៦,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress May 20, 2021 20/05/2021

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៣,៨៧៤នាក់ ដែលជាតួលេខថយចុះបើធៀបនឹងថ្ងៃពុធ ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៧៦,១១០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.៧៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៨៧,១២២នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៥លានដូស ក្នុងនោះ ១៤៤.២៧លាននាក់បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (១០.៦%នៃចំនួនប្រជាជនសរុប) និងជិត ៤១លាននាក់ ចាក់បានគ្រប់ដូស (៣%នៃចំនួនប្រជាជនសរុប)៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ២.៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 20, 2021 20/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៨,៥៤១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨០២,៣២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០១,៩៤៩នាក់ និងជាសះស្បើយឡើងសរុបជិត ២៧,៣០០,០០០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកជំនាញកំពូលអាមេរិកលោក Anthony Fauci បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយ ដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ដោយមិនត្រូវបង្អង់យូរទៀតនោះឡើយ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៧៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៨.៣៦លាននាក់ […]

សហរដ្ឋអាមេរិកអនុញ្ញាតឱ្យរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ

Khmerpress May 20, 2021 20/05/2021

(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA នៅថ្ងៃពុធសប្ដាហ៍នេះបានអនុញ្ញាតឱ្យរក្សាទុក ឬស្ដុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក -អាល្លឺម៉ង់ Pfizer-BioNTech នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ សំដៅពង្រីកការចែកចាយវ៉ាក់សាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។ បើតាម FDA វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី ២ ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ។ ការសម្រេចចិត្តនេះនឹងបង្កការងាយស្រួលដល់តំបន់ដាច់ស្រយាល មួយចំនួនក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃក្នុងការដឹកជញ្ជូន និងស្ដុកទុកផងដែរ។ គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដែលផលិតឡើងតាមបច្ចេកវិទ្យា mRNA ទទួលបានការអនុញ្ញាតសម្រាប់ ការប្រើប្រាស់បន្ទាន់កាលពីខែធ្នូ ឆ្នាំ២០២០ ជាមួយការតម្រូវឱ្យរក្សាទុកនៅក្រោមសីតុណ្ហភាពចន្លោះពី -៨០ ដល់ -៦០អង្សាសេក្រោមសូន្យ៕ ផ្តល់សិទ្ធិដោយ៖ freshnews