BREAKING: វៀតណាមមានករណីឆ្លងកូវីដ១៩ សរុបចំនួន១១៩នាក់ថ្មីទៀត និងអ្នកជំងឺ២នាក់ស្លាប់
(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១១៩នាក់ទៀត និងអ្នកជំងឺកូវីដ១៩ចំនួន២នាក់បានស្លាប់ នៅថ្ងៃព្រហស្បត្តិ៍នេះ។
ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៨០៩នាក់ និងចំនួនអ្នកស្លាប់សរុប៣៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews