(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅរសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៦៣០នាក់បន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកជំងឺចំនួន ២២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង ១,៦៣០នាក់ខាងលើ មានតែ ០៨នាក់ប៉ុណ្ណោះ ជាករណីនាំចូលពីបរទេស។ ចំណែកឯ នៅក្នុងចំណោមអ្នកជំងឺដែលបានបាត់បង់ជីវិតទាំង ២២នាក់ខាងលើ មាន១៣នាក់នៅទីក្រុងបាងកក (Bangkok), ០២នាក់នៅទីក្រុងឈៀងម៉ៃ (Chiang Mai), ម្នាក់នៅទីក្រុងកនគែន (Khon Kaen), ម្នាក់នៅខេត្តផាធម ថានី (Pathum Thani), ម្នាក់នៅខេត្តស៊ូផាន់ បុរី (Suphan Buri), ម្នាក់នៅខេត្ត រ៉ាក់យ៉ង (Rayong), ម្នាក់នៅខេត្តសាមុត ប្រាកាន (Samut Prakan), ម្នាក់នៅខេត្តឆាឆឹងសាវ (Chachoengsao), និងម្នាក់ទៀតនៅខេត្ត Mahasarakham។ […]